ព័ត៌មានអន្ដរជាតិ
បាតុករនីហ្សេរីយ៉ារាប់ម៉ឺននាក់សម្រុកចូលលួចស្បៀងអាហារទាំងបាវៗពីឃ្លាំងស្តុកដោយចោទថា រដ្ឋាភិបាលលាក់ទុក (មានវីដេអូ)
មនុស្សរាប់ម៉ឺននាក់ត្រូវបានគេឃើញចូលលុកលុយរើកកាយក្នុងឃ្លាំងស្តុកជំនួយស្បៀងអាហារមួយក្នុងប្រទេសនីហ្សេរីយ៉ាចំពេលមានភាពវឹកវរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។
ឃ្លាំងដែលមានទីតាំងនៅទីក្រុង Jos ត្រូវបានកំណត់គោលដៅកាលពីចុងសប្តាហ៍បន្ទាប់ពីក្រុមបាតុករខឹងសម្បាបានចោទប្រកាន់រដ្ឋាភិបាលថាបានលាក់ជំនួយស្បៀងអាហារពីពួកគេ។
វីដេអូបង្ហាញថា មនុស្សម្នានាំគ្នាឡើងដំបូលឃ្លាំងដោយរុះរើដំបូលហើយបន្ទាប់មកបោះបាវច្រកស្បៀងអាហារទៅឲ្យហ្វូងមនុស្ស។
ឃ្លាំងនៅទីក្រុង Jos គឺជាឃ្លាំងមួយក្នុងចំណោមឃ្លាំងស្រដៀងគ្នាដែលត្រូវរងគ្រោះខណៈស្ទើរតែមួយភាគបីនៃរដ្ឋទាំង៣៦របស់ប្រទេសនេះបានរាយការណ៍អំពីការវាយឆ្មក់លើជំនួយស្បៀងអាហារ។
ក្រុមរដ្ឋមន្រ្តីបាននិយាយថា ស្បៀងអាហារនេះមានគោលបំណងជួយដល់អ្នកដែលរងគ្រោះដោយការបិទប្រទេសការពារវីរុសកូរ៉ូណាហើយវាកំពុងស្ថិតក្នុងដំណើរការចែកចាយ។
ប៉ុន្តែចំពេលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលយ៉ាងខ្លាំងក្លាហើយបន្ទាប់ពីសកម្មជនសន្តិភាពត្រូវបានបាញ់សម្លាប់ ប្រជាជនមិនអាចទិញអាហារបានទេ។
មនុស្សម្នាក់នៅឃ្លាំងស្បៀងអាហារ Jos បានប្រាប់គេហទំព័រ France24 ថា “តើយើងអាចមានរដ្ឋាភិបាលអាក្រក់បែបនេះយ៉ាងដូចម្តេចទៅ ពលរដ្ឋរបស់ពួកគេកំពុងស្លាប់ដោយអត់អាហារហើយតើពួកគេបានលាក់សម្ភារៈជំនួយទាំងនោះពីពលរដ្ឋយ៉ាងដូចម្តេចទៅ?”។
មានភាពអត់ឃ្លានពីព្រោះមានអតិផរណាខ្ពស់នៃតម្លៃស្បៀងអាហារនៅលើទីផ្សារហើយមិនមែនគ្រប់គ្នាសុទ្ធតែអាចទិញបានទេដោយសារកង្វះការងារនិងប្រាក់ឈ្នួលនិងប្រាក់ខែទាប។
យោងតាមរដ្ឋាភិបាលនីហ្សេរីយ៉ាបានឲ្យដឹងថា ជាងពាក់កណ្តាលនៃប្រជាជនរបស់ប្រទេសនេះត្រូវបានបង្ខំឲ្យទទួលយកប្រាក់កម្ចីដើម្បីបង់ថ្លៃអាហារអំឡុងពេលបិទប្រទេសកាលពីដើមឆ្នាំនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង