បច្ចេកវិទ្យា AI Archives - Kampuchea Thmey Daily

រដ្ឋមន្ត្រីអប់រំ៖ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន ជាជំហានយុទ្ធសាស្រ្តីថ្មី នឹងជួយកាត់បន្ថយគម្លាតអប់រំ
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ​លើកឡើងថា«កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦» នឹងរួមចំណែកជួយកាត់បន្ថយគម្លាតគុណភាពអប់រំរវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល ព្រមទាំងពង្រឹងការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតជាតិ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលលើវិស័យអប់រំនៅកម្ពុជាដើម្បីជួយកាត់បន្ថយគម្លាតគុណភាពអប់រំរវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល តាមរយៈការផ្ដល់ឱកាសដល់សិស្សានុសិស្សឱ្យទទួលបាននូវចំណេះដឹង និងវិធីសាស្ត្របង្រៀនតាមស្ដង់ដាពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ខ្ពស់ក្នុងពេលជាក់ស្ដែង ទោះបីជាស្ថិតនៅទីកន្លែងផ្សេងគ្នាក៏ដោយ។

ជាមួយគ្នានេះ លោកបានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ រាជធានី-ខេត្ត ឱ្យបន្តផ្សព្វផ្សាយ និងជំរុញដល់សិស្សានុសិស្សទូទាំងប្រទេសឱ្យបង្កើនការធ្វើស្វ័យសិក្សា និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដូចជាការរៀនតាមរយៈ Live Teaching និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាឧបករណ៍ជំនួយដ៏មាន​ប្រសិទ្ធ​ភាពក្នុងការរៀនសូត្រ និងពង្រឹងសមត្ថភាពភាសាបរទេសរបស់ខ្លួន។

លោកថ្លែងថា«ការរួមបញ្ចូលគ្នារវាងការខិតខំប្រឹងប្រែងរបស់សិស្ស ជាមួយនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការរៀនតាមបែប Live Teaching នឹងជួយត្រៀមលក្ខណៈឱ្យសិស្សានុសិស្សកម្ពុជាគ្រប់រូបមានសមត្ថភាពពេញលេញ ក្នុងការប្រកួតប្រជែងក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតជាតិ»។

លោកក៏បានណែនាំឱ្យក្រុមការងារចុះជួយសាលាឥន្ទ្រទេវី និងសាលារៀនគោលដៅ បន្តកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រីកវិសាលភាពនៃវិធីសាស្ត្របង្រៀនបែបថ្មីតាមស្ដង់ដាសាលារៀនជំនាន់ថ្មី។ បន្ថែមពីនេះ ត្រូវជំរុញឱ្យមានការផលិតវីដេអូមេរៀនឱ្យបានទូលំទូលាយសម្រាប់គ្រូ និងគរុសិស្ស ព្រមទាំងរៀបចំកម្មវិធីបំប៉នបន្ថែមដល់សិស្សថ្នាក់ទី៩ ដល់ទី១១ នៅតាមសាលាគោលដៅ ដើម្បីធានាឱ្យបាននូវអត្រាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងមធ្យមភាគថ្នាក់ជាតិ។

បើតាមលោករដ្ឋមន្រ្តី ដើម្បីឱ្យការកែលម្អសាលារៀន និងប្រព័ន្ធអប់រំជារួមទទួលបានជោគជ័យ គឺចាំបាច់ត្រូវផ្ដោតលើការរួមផ្សំនៃកត្តាសំខាន់ៗចំនួន ៥ រួមមាន (១) ការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល (២) ហេដ្ឋារចនាសម្ព័ន្ធល្អ (៣) ភាពជាអ្នកដឹកនាំរបស់នាយកសាលា (៤) សមត្ថភាពវិជ្ជាជីវៈរបស់គ្រូបង្រៀននិង (៥)ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស៕

អត្ថបទ៖ សំអឿន

The post រដ្ឋមន្ត្រីអប់រំ៖ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន ជាជំហានយុទ្ធសាស្រ្តីថ្មី នឹងជួយកាត់បន្ថយគម្លាតអប់រំ appeared first on Kampuchea Thmey Daily.

​លើ​ផ្នែក​កសិកម្ម អប់រំ ធនាគារ ​និង​សុខាភិបាល​ តើ​បច្ចេកវិទ្យា (AI) ​កំពុង​ប្រើជួយអ្វីខ្លះ?
លោក​ សេង​ សុភាព ប្រធាន​បណ្ឌិត្យ​សភាបច្ចេកវិទ្យា​ឌីជីថលកម្ពុជា​បាន​ឲ្យ​ដឹង​​ថា បច្ចុប្បន្ន​នេះ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងត្រូវបានយកមកអភិវឌ្ឍ និង​ប្រើប្រាស់​យ៉ាង​សកម្ម​លើ​វិស័យ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​មិន​ថា​​ផ្នែក​សុខាភិបាល អប់រំ ធនាគារ និង​កសិកម្ម​។

លោក សេង សុភាព បាន​ឲ្យ​ដឹង​ថា ​ស្ទើរតែ​គ្រប់​ធនាគារទាំងអស់បានចាប់ផ្តើមប្រើប្រាស់ AI ជាពិសេសលើប្រព័ន្ធផ្ទេរប្រាក់ និង​ប្រព័ន្ធ​សុវត្ថិភាព។ ក្នុង​នោះក៏​មានការ​បង្កើត​ប្រព័ន្ធជំនួយការឆ្លើយតប (Chatbot) ជាភាសាខ្មែរ ដើម្បីជួយ​សម្រួល​ដល់​ការសួរនាំផ្សេងៗរបស់អតិថិជន។

ចំពោះ​វិស័យអប់រំវិញ បច្ចេកវិទ្យា AI ​ត្រូវបានយក​ទៅប្រើប្រាស់​ដើម្បីជួយ​ដល់​កុមារ​ដែល​មាន​ពិការភាព​ភ្នែកតាម​រយៈ​បច្ចេកវិទ្យា​អានអត្ថបទ​ជាសំឡេង​ភាសាខ្មែរនិង​ការបកប្រែ​ជាដើម ដើម្បី​ឱ្យ​ពួកគេ​មាន​លទ្ធភាពរៀនសូត្រ​បានកាន់តែប្រសើរ។

លើវិស័យសុខាភិបាល បច្ចេកវិទ្យា​សិប្បនិមិត្ត AI បាន​ដើរតួនាទីយ៉ាងសំខាន់​ក្នុងការជួយសង្គ្រោះជីវិត ដោយក្រុម​អ្នក​ស្រាវជ្រាវ​បានយក​ទិន្នន័យ​ពី​មន្ទីរពេទ្យ​មក​បង្កើត​ម៉ូដែល AI ដើម្បី​សិក្សា​ពីភាព​ស៊ាំនៃការប្រើប្រាស់​​ថ្នាំអង់ទីប៊ីយ៉ូទិកនៅក្នុង​ប្រទេស​កម្ពុជា។

លោក សេង សុភាព ​បញ្ជាក់ថា ដោយសារ​ពលរដ្ឋទូទៅច្រើន​ទិញថ្នាំ​ប្រើប្រាស់​ដោយខ្លួនឯង ដែលធ្វើឱ្យមេរោគស៊ាំនឹងថ្នាំ ហើយ​ដែល​ AI អាច​ជួយ​វិភាគ​ដឹងថា តើជំងឺឆ្លងណាខ្លះត្រូវប្រើជាមួយថ្នាំប្រភេទណាទើបមានប្រសិទ្ធភាព។

ក្នុងករណីជំងឺធ្ងន់ធ្ងរដែលទាមទារការសង្គ្រោះបន្ទាន់ AI ជួយ​ឱ្យ​គ្រូពេទ្យ​អាចធ្វើការសម្រេចចិត្តពឹងផ្អែកលើទិន្នន័យបានលឿននិងត្រឹមត្រូវជាងមុន ជាជាង​ការ​ពឹងផ្អែក​លើបទពិសោធន៍តែមួយមុខ។ បន្ថែមពីនេះ AI ក៏ត្រូវបានប្រើប្រាស់សម្រាប់ការវិភាគទិន្នន័យសុខភាពសាធារណៈ ដូចជាបញ្ហាជំងឺឆ្កែឆ្កួត។ លោក សេង សុភាព បន្ថែម។

ពាក់ព័ន្ធវិស័យកសិកម្ម លោក សេង សុភាព​ បាន​អះអាង​ថា មានការប្រមូលទិន្នន័យទាក់ទងនឹងដំណាំ​ស្រូវនិង​ជំងឺ​លើស្រូវមកវិភាគតាមរយៈប្រព័ន្ធ AI ដើម្បី​អាច​យល់ដឹង​ពីស្ថានភាព​កសិកម្ម និង​ជួយដោះស្រាយបញ្ហាផ្សេងៗជាមុន។

ដើម្បី​កសាងសមត្ថភាពពី​បច្ចេកវិទ្យា AI លោក​ សេង សុភាព បាន​ថ្លែង​ថា កម្ពុជា​មិន​អាចពឹងផ្អែក​លើ​ការទិញ​ប្រព័ន្ធ AI ពីបរទេសទាំងស្រុង​នោះទេ ព្រោះ​បរិបទនិង​ទិន្នន័យ​មិន​ដូចគ្នា។ កម្ពុជាចាំ​បាច់ត្រូវតែបង្វឹកម៉ូដែល AI ផ្ទាល់ខ្លួន​ដោយប្រើប្រាស់ទិន្នន័យក្នុងស្រុក និង​អ្នក​ជំនាញ​កម្ពុជា។

លោកអះអាង​ថា ដើម្បីគាំទ្រដល់កិច្ចការនេះ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ គ្រោង​រៀបចំបង្កើតមជ្ឈមណ្ឌល AI ដើម្បីជាឱកាសឱ្យអ្នកស្រាវជ្រាវខ្មែរអាចអភិវឌ្ឍម៉ូដែល AI សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​បាន៕

The post ​លើ​ផ្នែក​កសិកម្ម អប់រំ ធនាគារ ​និង​សុខាភិបាល​ តើ​បច្ចេកវិទ្យា (AI) ​កំពុង​ប្រើជួយអ្វីខ្លះ? appeared first on Kampuchea Thmey Daily.

កម្ពុជា​ប្រើប្រាស់​បច្ចេកវិទ្យា​សិប្បនិម្មិត AI ដើម្បី​សិក្សា​ពីភាព​ស៊ាំនៃ​ការប្រើប្រាស់​ថ្នាំ​អង់ទីប៊ីយ៉ូទិក
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងត្រូវបានយកមកអភិវឌ្ឍ និងប្រើប្រាស់លើ​វិស័យ​សុខាភិបាល ដើម្បី​សិក្សា​ពីភាព​ស៊ាំនៃ​ការប្រើប្រាស់​ថ្នាំអង់ទីប៊ីយ៉ូទិក និង​ចូលរួមលើកកម្ពស់វិស័យសុខាភិបាល​នៅក្នុង​ប្រទេស​​កម្ពុជា។

លោក សេង សុភាព ប្រធាន​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា​បាន​ឲ្យ​ដឹង​ថា AI កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កា​រ​ជួយ​សង្គ្រោះជីវិត តាមរយៈ​ការប្រើប្រាស់ទិន្នន័យ​វិភាគ​​លើ​ការប្រើប្រាស់​​ថ្នាំអង់ទីប៊ីយ៉ូទិក​ឲ្យ​មាន​ប្រសិទ្ធភាព។

លោកថា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​យក​ទិន្នន័យ​ពី​មន្ទីរពេទ្យ​មក​បង្កើត​ម៉ូដែល AI ដើម្បីដោះស្រាយបញ្ហាភាពស៊ាំនឹងថ្នាំអង់ទីប៊ីយ៉ូទិក ដោយ​មានការ​សហការ​ជាមួយ​សាលាពេទ្យ និង​មន្ទីរពេទ្យកាល់ម៉ែត្រ។

ប្រជាជនកម្ពុជាភាគច្រើនមានបញ្ហាស៊ាំនឹងថ្នាំដោយសារទម្លាប់នៃការប្រើប្រាស់ថ្នាំតាំងពីក្មេង និងការប្តូរប្រភេទថ្នាំញឹកញាប់ ដែលធ្វើឲ្យបាក់តេរី និងវីរុសបង្កើតភាពស៊ាំនៅក្នុងបរិស្ថានកម្ពុជា។

បើតាមលោក សេង សុភាព តាមរយៈការប្រើប្រាស់ទិន្នន័យពីមន្ទីរពេទ្យ ក្រុមអ្នកស្រាវជ្រាវបានបង្កើតម៉ូដែល AI ដែលជួយវិភាគថាតើការឆ្លងមេរោគប្រភេទណា គួរប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកមួយណាទើបមានប្រសិទ្ធភាពខ្ពស់ ឬមានឱកាសជោគជ័យជាងគេសម្រាប់បុគ្គលម្នាក់ៗ។

ពីមុនមកគ្រូពេទ្យតែងតែពឹងផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការសម្រេចចិត្តជ្រើសរើសថ្នាំ។ ប៉ុន្តែម៉ូដែល AI ជួយ​ឱ្យ​ពួកគេអាចធ្វើការសម្រេចចិត្តបានកាន់តែប្រសើរ ដោយផ្អែកលើទិន្នន័យជាក់លាក់។

ការសម្រេចចិត្តបានត្រឹមត្រូវនិងទាន់ពេលវេលានេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសង្គ្រោះជីវិត ជាពិសេសសម្រាប់ករណីឆ្លងមេរោគធ្ងន់ធ្ងរក្នុងខ្លួន ឬខួរក្បាល ដែលការយឺតយ៉ាវតែ ២ ទៅ ៣ ថ្ងៃអាចបណ្តាលឲ្យបាត់បង់ជីវិតបាន។ លោក សេង សុភាព​ បញ្ជាក់។

លោក សេង​ សុភាព បាន​​បន្ត​ថា ក្នុង​វិស័យ​សុខាភិបាល​នេះ​ដែរ អ្នកជំនាញក៏​បាន​ធ្វើ​សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាសិក្សាពីជំងឺឆ្កែឆ្កួតដែលត្រូវបានគេចាត់ទុកថាជា “ឃាតករដ៏ស្ងាត់កំបាំង” ដើម្បីស្វែងយល់ និងដោះស្រាយការគំរាមកំហែងដល់សុខភាពសាធារណៈដែលបណ្តាលមកពីជំងឺមួយនេះនៅកម្ពុជា។

ជា​អ្នកស្រាវជ្រាវដែលមានបទពិសោធន៍ជាង ២៥ ឆ្នាំ លោក សេង សុភាព បានបង្ហាញពីក្តីរំភើបយ៉ាងខ្លាំងដែលជាលើក​ទី​១ ដែល​ចំណេះដឹងផ្នែក AI អាចជួយសង្គ្រោះអាយុជីវិតមនុស្សពិតៗ និង​ជួយ​កែលម្អវិស័យសុខាភិបាលនៅកម្ពុជាបានយ៉ាងច្រើន។

​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងត្រូវបានយកមកអភិវឌ្ឍ និង​ប្រើប្រាស់​យ៉ាង​សកម្ម​លើ​វិស័យ​ជាច្រើន​ដូចជា​​ផ្នែក​​សុខាភិបាល អប់រំ ធនាគារ កសិកម្ម​ជាដើម។

ដោយ​មើលឃើញពី​នវានុវត្តន៍នៃការប្រើប្រាស់​បច្ចេកវិទ្យា AI តាមវិស័យនីមួយៗ ក្រសួងប្រៃណីយនិង​ទូរគមនាគមន៍ ​រៀបចំ​​បង្កើតមជ្ឈ​មណ្ឌល AI ដើម្បីជាឱកាស​ឱ្យអ្នកស្រាវជ្រាវ​ខ្មែរអាចអភិវឌ្ឍម៉ូដែល AI សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​បាន។

អ្នកជំនាញ​បាន​អះអាង​ថា កម្ពុជា​មិន​អាច​ពឹង​ផ្អែក​លើ​ការទិញ​ប្រព័ន្ធ AI ពី​បរទេស​ទាំងស្រុង​នោះទេ ព្រោះ​បរិបទ​​និង​ទិន្នន័យ​មិន​ដូចគ្នា។ ឧទាហរណ៍ បញ្ហាភាព​ស៊ាំថ្នាំនៅកម្ពុជា​គឺខុសពីប្រទេសបារាំង ដូច្នេះ​ការ​យក​ម៉ូដែល​ពី​បារាំង​ម​កប្រើគឺមិនត្រឹមត្រូវឡើយ។ ប្រព័ន្ធ AI សម្គាល់ផ្ទៃមុខបើ​ទិញពី​សហរដ្ឋអាមេរិក ក៏​អាច​នឹង​មាន​បញ្ហា​ក្នុងការ​បែងចែក​ទម្រង់មុខជនជាតិខ្មែរដែរ។ ហេតុនេះកម្ពុជាចាំបាច់ត្រូវតែបង្វឹកម៉ូដែល AI ផ្ទាល់ខ្លួន​ដោយ​ប្រើប្រាស់​ទិន្នន័យ​ក្នុងស្រុក និង​អ្នក​ជំនាញ​កម្ពុជា៕

The post កម្ពុជា​ប្រើប្រាស់​បច្ចេកវិទ្យា​សិប្បនិម្មិត AI ដើម្បី​សិក្សា​ពីភាព​ស៊ាំនៃ​ការប្រើប្រាស់​ថ្នាំ​អង់ទីប៊ីយ៉ូទិក appeared first on Kampuchea Thmey Daily.

លោក ​វង្សី វិស្សុត៖​ វិទ្យាសាស្ត្របច្ចេកវិទ្យា ​ជាវិស័យ​យុទ្ធសាស្ត្រ​ដែល​គាំទ្រ​គ្រប់វិស័យ​
លោក ​វង្សី វិស្សុត ​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ​មាន​ប្រសាសន៍​ថា ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​ជាវិស័យយុទ្ធសាស្ត្រគន្លឹះដែល​គាំទ្រ​គ្រប់​វិស័យ​ផ្សេងទៀត។​

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​វង្សី វិស្សុត ​មាន​ប្រសាសន៍​ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើក​ទិវាជាតិវិទ្យា​សាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍លើកទី ៤ ​ឆ្នាំ២០២៦ នៅថ្ងៃទី ២៦ ខែមីនា ២០២៦។

​លោក ​វង្សី វិស្សុត ​បានថ្លែងថា ​គ្រប់ស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមទាំងសហ​គ្រាស​ធុន​មីក្រូ តូច និងមធ្យម សុទ្ធតែមានឱកាសចាប់យកសក្ដានុពលដ៏ខ្លាំងក្លារបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ដើម្បីជំរុញកំណើន និងអភិវឌ្ឍស្ថាប័នរបស់ខ្លួន។​

​ទិវាជាតិលើកទី៤ មានកម្មវិធីអមសំខាន់ៗ ​ដូចជាពិព័រណ៍វិទ្យាសាស្ត្រ វេទិកាជជែកពិភាក្សា សកម្ម​ភាពជំរុញនវានុវត្តន៍ និងពានរង្វាន់វិទ្យាសាស្ត្រថ្នាក់ជាតិ ដែលមានគោលបំណងលើកកម្ពស់​សមត្ថ​ភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។​

ក្នុងព្រឹត្តិការណ៍នេះ ពន្លារដ្ឋាភិបាល និងស្តង់ពិព័រណ៍ជាង២០០ស្តង់របស់ក្រសួងស្ថាប័ន វិស័យ​ឯក​ជន និងស្ថាប័នសិក្សាស្រាវ​ជ្រាវ ត្រូវបានរៀបចំឡើង​ ដើម្បីរួមគ្នាបង្ហាញការរីក​ចម្រើនជាក់ស្តែង​នៃសមត្ថភាព នវានុវត្តន៍ជាតិ រួមទាំងការតាំងបង្ហាញគ្រឿងម៉ាស៊ីនទំនើបៗ ប្រព័ន្ធផលិតកម្មឆ្លាតវៃ និងដំណោះស្រាយឌីជីថល ដែលកំពុងបម្រើទាំងក្នុងវិស័យឧស្សាហកម្ម រហូតដល់វិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។

​នេះក៏ជាវេទិកាសម្រាប់វិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែង​រកបច្ចេក​វិទ្យាថ្មីៗ បង្កើតភាពជាដៃគូ កែលម្អខ្សែច្រវាក់ផលិតកម្ម និងលើកកម្ពស់សមត្ថភាពផលិត ដើម្បី​បំពេញ​តាមតម្រូវការទីផ្សារ និងស្តង់ដាអន្តរជាតិ។​

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យគ្រប់តួអង្គក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ​ បង្កើនសមត្ថភាពបច្ចេក​វិទ្យា​ចាំបាច់ ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពល ប្រព័ន្ធស្បៀងអាហារ សុខាភិបាល និង​ការពារជាតិ ដោយបញ្ជាក់ថា នៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានគំរាម​កំហែង អធិបតេយ្យភាពបច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ។

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​វង្សី វិស្សុត​ក៏បានលើកឡើងពីភាពចាំបាច់នៃការបង្កើន​ការវិនិយោគ​លើ​ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ​(R&D) ​ដោយតម្រង់ទិសការស្រាវជ្រាវឱ្យស្របតាមតម្រូវការជាតិ​ និង​ជំរុញ​នវានុវត្តន៍ ដោយយកប្រជាជនជាស្នូល ខណៈប្រទេសជឿនលឿនជាច្រើន វិនិយោគប្រមាណ ២% ទៅ ៣% នៃផលិតផលក្នុងស្រុកសរុបលើការស្រាវ​ជ្រាវ​ និងអភិវឌ្ឍន៍។​

​រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិស្រាវជ្រាវជាតិ ​និង​កំពុងពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ ស្ថាប័ន​សិក្សាស្រាវ​ជ្រាវ និងវិស័យឯកជន​ ដើម្បីប្រែក្លាយលទ្ធផល​ស្រាវជ្រាវសម្រាប់​ពាណិជ្ជូបនីយកម្ម ​និង​លើកកម្ពស់ការផលិតដែលមានតម្លៃបន្ថែមខ្ពស់។

​រាជរដ្ឋាភិបាល កំពុងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេវាសាធារណៈ ដោយផ្តោតលើការប្រើប្រាស់​បច្ចេកវិទ្យា​ប្រកបដោយក្រមសីលធម៌ ​បរិយាបន្ន ​និង​ការទទួលខុសត្រូវ៕

The post លោក ​វង្សី វិស្សុត៖​ វិទ្យាសាស្ត្របច្ចេកវិទ្យា ​ជាវិស័យ​យុទ្ធសាស្ត្រ​ដែល​គាំទ្រ​គ្រប់វិស័យ​ appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តគ្រឹះស្ថានសិក្សាប្រើប្រាស់បច្ចេកវិទ្យាឌីជីថលគាំទ្រដល់ការរៀន និងបង្រៀន
លោកឧបនាយករដ្ឋមន្ត្រី លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់សាលារៀនទាំងរដ្ឋ និងឯកជន ឱ្យបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគាំទ្រដល់ដំណើរការរៀន និងបង្រៀន ព្រមទាំងការគ្រប់គ្រងសាលារៀន ដើម្បីឆ្លើយតបទៅនឹងបរិបទនៃសតវត្សទី២១។ ការលើកឡើងនេះ មានគោលបំណងជំរុញការអភិវឌ្ឍវិស័យអប់រំឱ្យសមស្របនឹងការវិវត្តនៃបច្ចេកវិទ្យាទំនើប និងបង្កើនគុណភាពនៃការអប់រំ ស្របតាមតម្រូវការនៃសង្គមឌីជីថល។

ថ្លែងក្នុងមហាសន្និបាត និងពិធីទទួលស្គាល់ស្នាដៃល្អគណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកអប់រំនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃទី ១៥ មីនា លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងបរិបទសតវត្សទី២១នេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងការងារ។ លោកថ្លែងថា៖«ដូចនេះសាលារៀនរដ្ឋ និងឯកជន ត្រូវបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រដល់ការរៀន និងបង្រៀន ក៏ដូចជាការគ្រប់គ្រង។ ប៉ុន្តែ សមត្ថភាព បទពិសោធ និងវិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូនៅតែជាចំណុចសំខាន់ដែលបញ្ញាសិប្បនិម្មិត (AI) មិនទាន់អាចជំនួសបានឡើយ»។

ក្នុងន័យនេះ លោកបានណែនាំឱ្យវិស័យឯកជនគួរបង្កើនកិច្ចសហការជាមួយវិទ្យាស្ថានគរុកោសល្យ ដើម្បីបំប៉នវិធីសាស្ត្របង្រៀនថ្មីៗ ដូចជាវិធីសាស្ត្រសាលារៀនជំនាន់ថ្មី ដែលបណ្តុះឱ្យសិស្សចេះវិភាគ និងមានបញ្ញាស្មារតីរឹងមាំ សំដៅធានាបាននូវតុល្យភាពរវាងវិជ្ជាសម្បទា កាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទាសម្រាប់អ្នកសិក្សាក្នុងយុគសម័យថ្មី។ លោកបានលើកឡើងថា«កំណែទម្រង់សាលារៀនរបស់ក្រសួងគឺមិនសំដៅតែលើសាលារដ្ឋនោះទេ សាលាឯកជនក៏ត្រូវតែបន្តកែទម្រង់ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវសមធម៌ និងគុណភាពអប់រំសម្រាប់សិស្សានុសិស្សគ្រប់រូប»។

ក្នុងឱកាសនោះដែរ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សហព័ន្ធសេវាអប់រំ និងវិស័យអប់រំឯកជន ដែលបានចូលរួមចំណែកក្នុងការជ្រោមជ្រែងវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងអរគុណចំពោះការផ្តល់ថវិកា ព្រមទាំងការគាំទ្រដល់បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននាពេលកន្លងមក ដែលសបញ្ជាក់ពីស្មារតីស្នេហាជាតិខ្ពស់៕

អត្ថបទ៖សំអឿន

The post រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តគ្រឹះស្ថានសិក្សាប្រើប្រាស់បច្ចេកវិទ្យាឌីជីថលគាំទ្រដល់ការរៀន និងបង្រៀន appeared first on Kampuchea Thmey Daily.

លោក វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួន ប្រើប្រាស់ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI
លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀន​ធ្វើជា​ម្ចាស់​លើ​បច្ចេកវិទ្យា AI ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ និង​កសាង​ឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។

នៅ​ក្នុង​កម្ម​វិធី​វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោក វង្សី វិស្សុត បាន​គូស​រំលេច​នូវទស្សនវិស័យវែងឆ្ងាយរបស់​សម្តេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ពាក់ព័ន្ធ​នឹងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពនិងសុខុមាលភាពជូនប្រជាជន។

លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ចាត់​ទុក​បច្ចេកវិទ្យា AI ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច (Driver of Growth) សម្រាប់​រយៈ​ពេល ១០ ទៅ ២០ ឆ្នាំខាងមុខ ដោយ​បាន​សង្កត់ធ្ងន់ថា ក្នុងបរិការណ៍​នៃ​ការ​ប្រកួតប្រជែង​សកល​ប្រទេសនីមួយៗ​រួមទាំងប្រទេសកម្ពុជាត្រូវ​វិនិយោគលើ AI ដើម្បីបង្កើននូវ​ឧត្តមភាព​ប្រកួតប្រជែង (Competitive Advantage) ទាំងលើទិដ្ឋភាពសេដ្ឋកិច្ច បច្ចេកវិទ្យា យោធា និងសង្គម ។

សម្រាប់កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា «ទោះបីកម្ពុជាមិនទាន់អាច​ឈានដល់​កម្រិត​បង្កើត​បច្ចេកវិទ្យា​ថ្មី (Invention) ដោយខ្លួនឯង ប៉ុន្តែយើងត្រូវហ៊ានវិនិយោគ ដើម្បីមាន​សមត្ថភាព​អាច​ចាប់​យក​បច្ចេកវិទ្យា ដែល​មាន​ស្រាប់​មក​ប្រើប្រាស់ (Application) ឱ្យអស់លទ្ធភាព និង​ឱ្យត្រូវ​តាម​តម្រូវ​ការ​ប្រើប្រាស់​ជាក់​ស្តែង បើ​ពុំដូច្នោះទេ​យើងនឹងដើរក្រោយគេឆ្ងាយ»។

ទន្ទឹម​នេះ លោក​ វង្ស៊ី វិស្សុត បានផ្តល់ទស្សនាទានថា៖«យើងត្រូវរៀនសូត្រដើម្បី «ធ្វើជាម្ចាស់លើ AI» មិន​មែន​គ្រាន់​តែជា​អ្នក​ប្រើប្រាស់​នោះទេ ដោយ AI គឺជា​ជំនួយ​ការ​ដ៏​ល្អ ប៉ុន្តែ​ការ​សម្រេច​ចិត្តចុងក្រោយត្រូវផ្អែកលើបញ្ញា (Intelligence), បទពិសោធ (Experience), Intuition និងប្រាជ្ញាវិនិច្ឆ័យ របស់មនុស្ស»។

ជាទិសដៅការងារបន្តសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យបង្កើត «ក្រុមការងារដឹកនាំកម្មវិធី AI Application» នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសិក្សាពីចន្លោះខ្វះខាត និង​រៀបចំ​ផែនការ​ប្រើប្រាស់ AI ក្នុងកិច្ចការប្រចាំថ្ងៃ ទៅតាមមុខងារនិងអង្គភាពដែលមានការចាំបាច់ ដើម្បី​បង្កើន​ផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ និងវិនិយោគ​លើ​​ការ​បណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី​ឱ្យដើរ​ទាន់​បច្ចេកវិទ្យា ដោយ​ចាត់​​ទុក​​ថា​ជា​ការ​វិនិយោគ​ដើម្បី​អនាគត​របស់ស្ថាប័នក៏ដូចជាសម្រាប់ប្រទេស៕

The post លោក វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួន ប្រើប្រាស់ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI appeared first on Kampuchea Thmey Daily.

​បច្ចេកវិទ្យា AI នាំ​មក​នូវ​ការកើនឡើងគុណភាព និងផលិតភាព​ការងារ​គ្រប់វិស័យ
លោក វង្សី វិស្សុត ​ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា​ ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានវិវត្តយ៉ាងលឿន និងបានជ្រាប​ចូលគ្រប់ស្រទាប់នៃសង្គមសេដ្ឋកិច្ច ដែលនាំមកនូវការកើនឡើងនៃប្រសិទ្ធភាព គុណភាព និងផលិតភាពការងារក្នុងគ្រប់វិស័យ​ ស្របជាមួយនឹងការប្រែប្រួលជាបន្តបន្ទាប់​នៃរបៀប​របបរស់នៅ ការងារ ឬការធ្វើពាណិជ្ជកម្ម និងរបៀបប្រាស្រ័យ​ទាក់ទងគ្នាជា​ប្រចាំ។

​លោក វង្សី វិស្សុត បាន​ថ្លែងនៅក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ដែលរៀបចំឡើង ក្រោមប្រធានបទ៖ «ការពន្លឿន​អនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ​នៅថ្ងៃទី ​០៥ ​ខែធ្នូ ​ឆ្នាំ ២០២៥។​

លោក វង្សី វិស្សុត ​បានបន្ថែមថា ​បច្ចេកវិទ្យាបាននាំមកនូវកាលានុវត្តភាព​ និងហានិភ័យ ​​ហើយ​ការ​ចាប់យក​បច្ចេក​វិទ្យា​ឌីជីថល បានក្លាយជាកត្តាកំណត់ឧត្តមភាពប្រកួតប្រជែង និង​ជោគវាស​នា​របស់​ប្រទេសជាតិ ស្ថាប័ន សហគ្រាស ក៏ដូចជាបុគ្គលនីមួយៗ។​

​សម្រាប់កម្ពុជា និងប្រទេសកំពុងអភិវឌ្ឍ បច្ចេកវិទ្យាអាចត្រូវបានចាត់ទុក​ជាយានមួយ​សម្រាប់ពន្លឿន ​ការធ្វើទំនើបកម្ម អភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមក្នុងសង្គមសេដ្ឋកិច្ចរបស់ខ្លួន ជាពិ​សេស​លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

​ម្យ៉ាងទៀត ប្រសិនបើ​ជាការចាប់យកបច្ចេកវិទ្យាប្រព្រឹត្តទៅមិនទាន់ពេល ខុសទិសដៅ មិនទាន់ការ​ប្រកួតប្រជែង ឬ មិនទាន់តម្រូវការនៃស្ថានភាពជាក់ស្តែង គម្លាតនៃការអភិវឌ្ឍ (development gap) នឹងកាន់តែរីកធំឡើងទាំងក្នុងកម្រិតរវាងប្រទេសនិងប្រទេស និងរវាងប្រជាជន និងប្រជាជន។

រាជរដ្ឋាភិបាលបានផ្តោតលើការបង្កើនមូលធនវិនិយោគ ការបន្ស៉ី និងការតម្រង់ទិសសកម្មភាពអាទិភាពជាប្រចាំ ដើម្បីបង្កើនល្បឿននិងប្រសិទ្ធភាពក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ព្រមទាំងការដោះស្រាយបញ្ហាប្រឈមថ្មីៗពាក់ព័ន្ធនឹង៖ ១).ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថល ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ២).ការប្រើប្រាស់
បច្ចេកវិទ្យាក្នុងគោលដៅអវិជ្ជមាន ដូចជាបទល្មើសសាយប័រ (Cyber Crime) និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ៣).គម្លាតសមត្ថភាពចាប់យកបច្ចេកវិទ្យា និង ៤).គម្លាត​ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ធៀបនឹងតម្រូវការអភិវឌ្ឍន៍។

រាជរដ្ឋាភិបាលក៏បានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន ជាប្រយោជន៍ដល់វិស័សាធារណៈផង និងវិស័យឯកជនផងជាអាទិ៍៖ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, ថ្នាលផ្ទុកឯកសារសាធារណៈ go.gov.kh, ថ្នាលបញ្ជូនសារ nomsa.gov.kh, ថ្នាលបង្កើតទម្រង់បែបបទ form.gov.kh, កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទជាសំឡេង sarika.gov.kh,កម្មវិធី DG SuperApp, ថ្នាលផ្លាស់ប្តូរទិន្នន័យ CamDX, ថ្នាលទូទាត់ប្រាក់ Bakong, និងអត្តសញ្ញាណកម្មឌីជីថល (Digital ID) ជាដើម៕

The post ​បច្ចេកវិទ្យា AI នាំ​មក​នូវ​ការកើនឡើងគុណភាព និងផលិតភាព​ការងារ​គ្រប់វិស័យ appeared first on Kampuchea Thmey Daily.

សភាជាតិឈានទៅប្រើ AI ដើម្បីធ្វើកំណត់ហេតុអង្គប្រជុំ
អគ្គលេខាធិការដ្ឋានរដ្ឋសភាបាន​ឱ្យដឹង​ពីគម្រោងនៃការ​ប្រើប្រាស់​ AI ​ធ្វើកំណត់ហេតុនៃ​កិច្ចប្រជុំ ដើម្បី​កាត់​បន្ថយ​ពេល​វេលា ភាព​ស្មុគស្មាញ និងទាញ​យក​បច្ចេកវិទ្យាដើម្បីពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​ស្ថាប័ន។

នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យ​សម្ដេច​ប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ២០២៥ថា នាពេលខាងមុខ​អគ្គលេខាធិកាដ្ឋាន​រដ្ឋសភានឹង​រៀបចំឱ្យមាន​ការ​​បណ្ដុះ​បណ្ដាល​មន្ត្រី​ក្នុង​ការប្រើប្រាស់​ AI ដើម្បី​ធ្វើកំណត់ហេតុ​នៃ​កិច្ចប្រជុំនានា​នៅ​សភា ដែលនឹងជំរុញ​ប្រសិទ្ធភាពការងារ​នៅ​សភាជាតិ​កាន់​តែ​ប្រសើរជាងមុន។

លោក​ថា៖ «ពី​មុន​ពេល​ប្រជុំ​មួយ​យើង​ត្រូវ​យក​មនុស្ស​មក​អង្គុយ​ធ្វើ​កំណត់​ហេតុ កត់​ត្រា​វៃ(សរសេរ)ទំរាំចប់​កែ​សម្រួល​ហ្នឹង​យូរ​ណាស់! តិចទៀតយើង​នឹង​ប្រើ AI ស្ដាប់ហើយ​ពេល​ប្រជុំ​ចប់​គឺ​ចេញ​ជា​កំណត់​ហេតុតែ​ម្ដង។ មន្ត្រី​យើង​ប្រើតែ​ម្នាក់​ពីរ​នាក់ហ្នឹង​គាត់​អង្គុយ​កែ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​បានហើយ​»។

លោក​បាន​លើក​ឡើង​ថាការ​ប្រើប្រាស់​ AI នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលាជា​ច្រើន​ផងដែរ ខណៈបាន​ប្រៀប​ធៀប​ការ​ធ្វើ​កំណត់​ហេតុ​តាម​បែបប្រពៃណីដែល​ត្រូវ​ចំណាយ​ពេល​ និង​មន្ត្រី​ជា​ច្រើន​ដើម្បី​ធ្វើ​ការក្រោយ​ពី​ប្រជុំនីមួយៗចប់។

លោកបន្ថែមថា៖ «ពី​មុន​គ្រាន់​តែ​ប្រជុំ​១ម៉ោងគាត់​ត្រូវ​អង្គុយ​វ៉ៃ(សរសេរ) ដល់​ទៅ​៨ម៉ោង​នោះ ដូច​ជា​ប្រជុំ​សមាជ(រដ្ឋសភា-ព្រឹទ្ធសភា) ថ្ងៃមុនយើង​ធ្វើ​២០​ម៉ោង​គ្រាន់​តែ​អង្គុយ​ធ្វើ​ហ្នឹង​ចង់​២ទៅ​៣​អាទិត្យ​ហើយ​មន្ត្រី​១០-២០នាក់អង្គុយ​ធ្វើ​។ អ៊ីចឹង​(ក្រោយ​ការប្រើប្រាស់AI) ប្រសិទ្ធភាព​ការ​ងារ និង​ស័ក្កិសិទ្ធការងារ​របស់​យើង​នឹង​កាន់​តែ​ប្រសើរជាងមុន»។

ជាការ​កត់សម្គាល់​ ក្រោយ​ពី​សម្ដេច​សភាធិបតី ឃួន សុដារី កាន់​ការងារ​ជា​ប្រធានសភាកាលពី​ឆ្នាំ២០២៣​កន្លង​សម្ដេច​បាន​សម្រេច​ឱ្យ​ធ្វើ​កំណែ​ទម្រង់សភា​កម្ពុជា​ទៅ​ជា​សភាឌីជីថល ដើម្បី​ឱ្យ​ស្រប​តាម​ការរីកចម្រើនរបស់សង្គមជាតិ គោលនយោបាយរាជរដ្ឋាភិបាលនិងបច្ចេកវិទ្យា។

បើតាម​អគ្គលេខាធិការដ្ឋាន​រដ្ឋសភាការ​ធ្វើ​ទៅ​ជា​សភាឌីជីលថល​នេះ​នឹង​ចេញ​នៅ​ក្នុង​ឆ្នាំ២០២៥នេះ ខណៈ​នៅ​ថ្ងៃច័ន្ទ​ម្សិលមិញ សភាជាតិក៏បាន​សម្រេច​ឱ្យ​ប្រើប្រាស់​ Electronic Signature ពិនិត្យ​ ​ទទួល និង​បញ្ជូន​ឯកសារតាមអនឡាញ ព្រមទាំង​ដាក់អនុវត្តន៍ប្រព័ន្ធស្កេនមុខ​វត្តមានមន្ត្រី ជាមួយ​ការ​តម្រូវ​ឱ្យ​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រៀបចំ​របាយការណ៍​ការងារ​ប្រចាំ​ថ្ងៃរបស់​ខ្លួន​បន្ថែមទៀតផងដែរ ដែលការងារនេះ​អាច​ឱ្យ​អគ្គលេខាធិការដ្ឋាន​អាចពិនិត្យ​ពី​លទ្ធផល​សម្រេច​បាន​ និង​ចំណុចខ្វះខាត​ដែល​ត្រូវ​បណ្ដុះ​បណ្ដាលពង្រឹង​សមត្ថភាព​មន្ត្រី​។

លោក កែវ ពិសិដ្ឋ បាន​ឱ្យ​ដឹង​ថា៖ «​មិន​អាច​ថា​មក​គាត់ដើរត្រេតត្រត​អត់ធ្វើ​ការ​ហើយ​ទៅ​វិញ​ទេ! អ៊ីចឹង​ទី១ គឺ​ការ​គ្រប់​គ្រ​ងនូវ​វត្តមាន​របស់​មន្ត្រីទី២​គឺទាក់ទង​នឹង​ការ​ងារ​ប្រចាំ​ថ្ងៃរបស់​គាត់​ៗ​ធ្វើ​អី? ដើម្បី​ចេញ​ជាលទ្ធផលដែល​ជា​ការ​ធ្វើ​កំណែ​ទម្រង់​ដែល​មាន​សិមិទ្ធកម្ម​ដែល​រដ្ឋាភិបាល​គាត់​បាន​ដាក់​ចេញ​នូវ​ការ​ធ្វើ​កំណែ​ទម្រង់​ដំណាក់​កាលថ្មី​នេះ​ត្រូវ​មាន​ចេញ​ជា​លទ្ធផល»។

បើតាម​លោក កែវ ពិសិដ្ឋ ការ​ចាប់​ផ្ដើម​ធ្វើ​កំណែទម្រង់​ទៅ​ជា​សភាឌីជីថល​នេះគឺមានគោលដៅ​ដើម្បី​លើក​កម្ពស់ការងាររបស់អគ្គលេខាធិការដ្ឋានដើម្បីធ្វើជាជំនួយដល់អ្នក​តំណាងរាស្ត្រធ្វើយ៉ាងណាផ្ដល់សេវាកម្មជូនប្រជាជនដែលជាម្ចាស់ឆ្នោតកាន់តែមានប្រសិទ្ធភាព៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សភាជាតិឈានទៅប្រើ AI ដើម្បីធ្វើកំណត់ហេតុអង្គប្រជុំ appeared first on Kampuchea Thmey Daily.