Connect with us

ព័ត៌មានជាតិ

សភាជាតិឈានទៅប្រើ AI ដើម្បីធ្វើកំណត់ហេតុអង្គប្រជុំ

បានផុស

នៅ

អគ្គលេខាធិការដ្ឋានរដ្ឋសភាបាន​ឱ្យដឹង​ពីគម្រោងនៃការ​ប្រើប្រាស់​ AI ​ធ្វើកំណត់ហេតុនៃ​កិច្ចប្រជុំ ដើម្បី​កាត់​បន្ថយ​ពេល​វេលា ភាព​ស្មុគស្មាញ និងទាញ​យក​បច្ចេកវិទ្យាដើម្បីពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​ស្ថាប័ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យ​សម្ដេច​ប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ២០២៥ថា នាពេលខាងមុខ​អគ្គលេខាធិកាដ្ឋាន​រដ្ឋសភានឹង​រៀបចំឱ្យមាន​ការ​​បណ្ដុះ​បណ្ដាល​មន្ត្រី​ក្នុង​ការប្រើប្រាស់​ AI ដើម្បី​ធ្វើកំណត់ហេតុ​នៃ​កិច្ចប្រជុំនានា​នៅ​សភា ដែលនឹងជំរុញ​ប្រសិទ្ធភាពការងារ​នៅ​សភាជាតិ​កាន់​តែ​ប្រសើរជាងមុន។

លោក​ថា៖ «ពី​មុន​ពេល​ប្រជុំ​មួយ​យើង​ត្រូវ​យក​មនុស្ស​មក​អង្គុយ​ធ្វើ​កំណត់​ហេតុ កត់​ត្រា​វៃ(សរសេរ)ទំរាំចប់​កែ​សម្រួល​ហ្នឹង​យូរ​ណាស់! តិចទៀតយើង​នឹង​ប្រើ AI ស្ដាប់ហើយ​ពេល​ប្រជុំ​ចប់​គឺ​ចេញ​ជា​កំណត់​ហេតុតែ​ម្ដង។ មន្ត្រី​យើង​ប្រើតែ​ម្នាក់​ពីរ​នាក់ហ្នឹង​គាត់​អង្គុយ​កែ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​បានហើយ​»។

លោក​បាន​លើក​ឡើង​ថាការ​ប្រើប្រាស់​ AI នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលាជា​ច្រើន​ផងដែរ ខណៈបាន​ប្រៀប​ធៀប​ការ​ធ្វើ​កំណត់​ហេតុ​តាម​បែបប្រពៃណីដែល​ត្រូវ​ចំណាយ​ពេល​ និង​មន្ត្រី​ជា​ច្រើន​ដើម្បី​ធ្វើ​ការក្រោយ​ពី​ប្រជុំនីមួយៗចប់។

លោកបន្ថែមថា៖ «ពី​មុន​គ្រាន់​តែ​ប្រជុំ​១ម៉ោងគាត់​ត្រូវ​អង្គុយ​វ៉ៃ(សរសេរ) ដល់​ទៅ​៨ម៉ោង​នោះ ដូច​ជា​ប្រជុំ​សមាជ(រដ្ឋសភា-ព្រឹទ្ធសភា) ថ្ងៃមុនយើង​ធ្វើ​២០​ម៉ោង​គ្រាន់​តែ​អង្គុយ​ធ្វើ​ហ្នឹង​ចង់​២ទៅ​៣​អាទិត្យ​ហើយ​មន្ត្រី​១០-២០នាក់អង្គុយ​ធ្វើ​។ អ៊ីចឹង​(ក្រោយ​ការប្រើប្រាស់AI) ប្រសិទ្ធភាព​ការ​ងារ និង​ស័ក្កិសិទ្ធការងារ​របស់​យើង​នឹង​កាន់​តែ​ប្រសើរជាងមុន»។

ជាការ​កត់សម្គាល់​ ក្រោយ​ពី​សម្ដេច​សភាធិបតី ឃួន សុដារី កាន់​ការងារ​ជា​ប្រធានសភាកាលពី​ឆ្នាំ២០២៣​កន្លង​សម្ដេច​បាន​សម្រេច​ឱ្យ​ធ្វើ​កំណែ​ទម្រង់សភា​កម្ពុជា​ទៅ​ជា​សភាឌីជីថល ដើម្បី​ឱ្យ​ស្រប​តាម​ការរីកចម្រើនរបស់សង្គមជាតិ គោលនយោបាយរាជរដ្ឋាភិបាលនិងបច្ចេកវិទ្យា។

បើតាម​អគ្គលេខាធិការដ្ឋាន​រដ្ឋសភាការ​ធ្វើ​ទៅ​ជា​សភាឌីជីលថល​នេះ​នឹង​ចេញ​នៅ​ក្នុង​ឆ្នាំ២០២៥នេះ ខណៈ​នៅ​ថ្ងៃច័ន្ទ​ម្សិលមិញ សភាជាតិក៏បាន​សម្រេច​ឱ្យ​ប្រើប្រាស់​ Electronic Signature ពិនិត្យ​ ​ទទួល និង​បញ្ជូន​ឯកសារតាមអនឡាញ ព្រមទាំង​ដាក់អនុវត្តន៍ប្រព័ន្ធស្កេនមុខ​វត្តមានមន្ត្រី ជាមួយ​ការ​តម្រូវ​ឱ្យ​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រៀបចំ​របាយការណ៍​ការងារ​ប្រចាំ​ថ្ងៃរបស់​ខ្លួន​បន្ថែមទៀតផងដែរ ដែលការងារនេះ​អាច​ឱ្យ​អគ្គលេខាធិការដ្ឋាន​អាចពិនិត្យ​ពី​លទ្ធផល​សម្រេច​បាន​ និង​ចំណុចខ្វះខាត​ដែល​ត្រូវ​បណ្ដុះ​បណ្ដាលពង្រឹង​សមត្ថភាព​មន្ត្រី​។

លោក កែវ ពិសិដ្ឋ បាន​ឱ្យ​ដឹង​ថា៖ «​មិន​អាច​ថា​មក​គាត់ដើរត្រេតត្រត​អត់ធ្វើ​ការ​ហើយ​ទៅ​វិញ​ទេ! អ៊ីចឹង​ទី១ គឺ​ការ​គ្រប់​គ្រ​ងនូវ​វត្តមាន​របស់​មន្ត្រីទី២​គឺទាក់ទង​នឹង​ការ​ងារ​ប្រចាំ​ថ្ងៃរបស់​គាត់​ៗ​ធ្វើ​អី? ដើម្បី​ចេញ​ជាលទ្ធផលដែល​ជា​ការ​ធ្វើ​កំណែ​ទម្រង់​ដែល​មាន​សិមិទ្ធកម្ម​ដែល​រដ្ឋាភិបាល​គាត់​បាន​ដាក់​ចេញ​នូវ​ការ​ធ្វើ​កំណែ​ទម្រង់​ដំណាក់​កាលថ្មី​នេះ​ត្រូវ​មាន​ចេញ​ជា​លទ្ធផល»។

បើតាម​លោក កែវ ពិសិដ្ឋ ការ​ចាប់​ផ្ដើម​ធ្វើ​កំណែទម្រង់​ទៅ​ជា​សភាឌីជីថល​នេះគឺមានគោលដៅ​ដើម្បី​លើក​កម្ពស់ការងាររបស់អគ្គលេខាធិការដ្ឋានដើម្បីធ្វើជាជំនួយដល់អ្នក​តំណាងរាស្ត្រធ្វើយ៉ាងណាផ្ដល់សេវាកម្មជូនប្រជាជនដែលជាម្ចាស់ឆ្នោតកាន់តែមានប្រសិទ្ធភាព៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

រាល់ពេលស្រ្តីរៀបការហើយពុំមានកូន ជនជាតិដើមភាគតិចរតនគិរី តែងធ្វើពិធីសែន«បណ្តេញព្រាយស៊ីកូន»

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចារកម្ម​អ៊ុយក្រែន​ ប្រាប់​ថា ឡាវ​នឹង​បញ្ជូន​ទ័ព​ទៅ​ជួយ​រុស្ស៊ី ដូច​កូរ៉េ​ខាង​ជើងដែរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រទេសថៃ​ផ្តល់​តម្លៃ​យ៉ាង​ខ្ពស់​ ចំពោះ តេជោ សែន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី​ចាំផ្ទះថៃ​​ ផ្តើម​សង្ស័យ​​បក្ស​​​ក្រៅរដ្ឋាភិបាល ជុំវិញ​​​​ស្នើ​នាយករដ្ឋមន្ត្រីថ្មី​ ឆ្ពោះទៅ​​វិសោធន​កម្ម​រដ្ឋធម្ម​នុញ្ញ​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រី​ដឹកជញ្ជួន​រុស្ស៊ី​ដែលពូទីន​ ទើប​បណ្តេញចេញ​ពីតំណែង​ បាញ់​សម្លាប់​ខ្លួនឯង​​

Sokha Hotels

ព័ត៌មានពេញនិយម