សេដ្ឋកិច្ច
បច្ចេកវិទ្យា AI នាំមកនូវការកើនឡើងគុណភាព និងផលិតភាពការងារគ្រប់វិស័យ
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានវិវត្តយ៉ាងលឿន និងបានជ្រាបចូលគ្រប់ស្រទាប់នៃសង្គមសេដ្ឋកិច្ច ដែលនាំមកនូវការកើនឡើងនៃប្រសិទ្ធភាព គុណភាព និងផលិតភាពការងារក្នុងគ្រប់វិស័យ ស្របជាមួយនឹងការប្រែប្រួលជាបន្តបន្ទាប់នៃរបៀបរបបរស់នៅ ការងារ ឬការធ្វើពាណិជ្ជកម្ម និងរបៀបប្រាស្រ័យទាក់ទងគ្នាជាប្រចាំ។

លោក វង្សី វិស្សុត បានថ្លែងនៅក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ដែលរៀបចំឡើង ក្រោមប្រធានបទ៖ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៥។
លោក វង្សី វិស្សុត បានបន្ថែមថា បច្ចេកវិទ្យាបាននាំមកនូវកាលានុវត្តភាព និងហានិភ័យ ហើយការចាប់យកបច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាកំណត់ឧត្តមភាពប្រកួតប្រជែង និងជោគវាសនារបស់ប្រទេសជាតិ ស្ថាប័ន សហគ្រាស ក៏ដូចជាបុគ្គលនីមួយៗ។
សម្រាប់កម្ពុជា និងប្រទេសកំពុងអភិវឌ្ឍ បច្ចេកវិទ្យាអាចត្រូវបានចាត់ទុកជាយានមួយសម្រាប់ពន្លឿន ការធ្វើទំនើបកម្ម អភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមក្នុងសង្គមសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ម្យ៉ាងទៀត ប្រសិនបើជាការចាប់យកបច្ចេកវិទ្យាប្រព្រឹត្តទៅមិនទាន់ពេល ខុសទិសដៅ មិនទាន់ការប្រកួតប្រជែង ឬ មិនទាន់តម្រូវការនៃស្ថានភាពជាក់ស្តែង គម្លាតនៃការអភិវឌ្ឍ (development gap) នឹងកាន់តែរីកធំឡើងទាំងក្នុងកម្រិតរវាងប្រទេសនិងប្រទេស និងរវាងប្រជាជន និងប្រជាជន។

រាជរដ្ឋាភិបាលបានផ្តោតលើការបង្កើនមូលធនវិនិយោគ ការបន្ស៉ី និងការតម្រង់ទិសសកម្មភាពអាទិភាពជាប្រចាំ ដើម្បីបង្កើនល្បឿននិងប្រសិទ្ធភាពក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ព្រមទាំងការដោះស្រាយបញ្ហាប្រឈមថ្មីៗពាក់ព័ន្ធនឹង៖ ១).ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថល ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ២).ការប្រើប្រាស់
បច្ចេកវិទ្យាក្នុងគោលដៅអវិជ្ជមាន ដូចជាបទល្មើសសាយប័រ (Cyber Crime) និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ៣).គម្លាតសមត្ថភាពចាប់យកបច្ចេកវិទ្យា និង ៤).គម្លាតធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ធៀបនឹងតម្រូវការអភិវឌ្ឍន៍។
រាជរដ្ឋាភិបាលក៏បានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន ជាប្រយោជន៍ដល់វិស័សាធារណៈផង និងវិស័យឯកជនផងជាអាទិ៍៖ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, ថ្នាលផ្ទុកឯកសារសាធារណៈ go.gov.kh, ថ្នាលបញ្ជូនសារ nomsa.gov.kh, ថ្នាលបង្កើតទម្រង់បែបបទ form.gov.kh, កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទជាសំឡេង sarika.gov.kh,កម្មវិធី DG SuperApp, ថ្នាលផ្លាស់ប្តូរទិន្នន័យ CamDX, ថ្នាលទូទាត់ប្រាក់ Bakong, និងអត្តសញ្ញាណកម្មឌីជីថល (Digital ID) ជាដើម៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


