ព័ត៌មានជាតិ
លើផ្នែកកសិកម្ម អប់រំ ធនាគារ និងសុខាភិបាល តើបច្ចេកវិទ្យា (AI) កំពុងប្រើជួយអ្វីខ្លះ?
លោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ននេះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងត្រូវបានយកមកអភិវឌ្ឍ និងប្រើប្រាស់យ៉ាងសកម្មលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជាមិនថាផ្នែកសុខាភិបាល អប់រំ ធនាគារ និងកសិកម្ម។
លោក សេង សុភាព បានឲ្យដឹងថា ស្ទើរតែគ្រប់ធនាគារទាំងអស់បានចាប់ផ្តើមប្រើប្រាស់ AI ជាពិសេសលើប្រព័ន្ធផ្ទេរប្រាក់ និងប្រព័ន្ធសុវត្ថិភាព។ ក្នុងនោះក៏មានការបង្កើតប្រព័ន្ធជំនួយការឆ្លើយតប (Chatbot) ជាភាសាខ្មែរ ដើម្បីជួយសម្រួលដល់ការសួរនាំផ្សេងៗរបស់អតិថិជន។

ចំពោះវិស័យអប់រំវិញ បច្ចេកវិទ្យា AI ត្រូវបានយកទៅប្រើប្រាស់ដើម្បីជួយដល់កុមារដែលមានពិការភាពភ្នែកតាមរយៈបច្ចេកវិទ្យាអានអត្ថបទជាសំឡេងភាសាខ្មែរនិងការបកប្រែជាដើម ដើម្បីឱ្យពួកគេមានលទ្ធភាពរៀនសូត្របានកាន់តែប្រសើរ។
លើវិស័យសុខាភិបាល បច្ចេកវិទ្យាសិប្បនិមិត្ត AI បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិត ដោយក្រុមអ្នកស្រាវជ្រាវបានយកទិន្នន័យពីមន្ទីរពេទ្យមកបង្កើតម៉ូដែល AI ដើម្បីសិក្សាពីភាពស៊ាំនៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកនៅក្នុងប្រទេសកម្ពុជា។
លោក សេង សុភាព បញ្ជាក់ថា ដោយសារពលរដ្ឋទូទៅច្រើនទិញថ្នាំប្រើប្រាស់ដោយខ្លួនឯង ដែលធ្វើឱ្យមេរោគស៊ាំនឹងថ្នាំ ហើយដែល AI អាចជួយវិភាគដឹងថា តើជំងឺឆ្លងណាខ្លះត្រូវប្រើជាមួយថ្នាំប្រភេទណាទើបមានប្រសិទ្ធភាព។

ក្នុងករណីជំងឺធ្ងន់ធ្ងរដែលទាមទារការសង្គ្រោះបន្ទាន់ AI ជួយឱ្យគ្រូពេទ្យអាចធ្វើការសម្រេចចិត្តពឹងផ្អែកលើទិន្នន័យបានលឿននិងត្រឹមត្រូវជាងមុន ជាជាងការពឹងផ្អែកលើបទពិសោធន៍តែមួយមុខ។ បន្ថែមពីនេះ AI ក៏ត្រូវបានប្រើប្រាស់សម្រាប់ការវិភាគទិន្នន័យសុខភាពសាធារណៈ ដូចជាបញ្ហាជំងឺឆ្កែឆ្កួត។ លោក សេង សុភាព បន្ថែម។
ពាក់ព័ន្ធវិស័យកសិកម្ម លោក សេង សុភាព បានអះអាងថា មានការប្រមូលទិន្នន័យទាក់ទងនឹងដំណាំស្រូវនិងជំងឺលើស្រូវមកវិភាគតាមរយៈប្រព័ន្ធ AI ដើម្បីអាចយល់ដឹងពីស្ថានភាពកសិកម្ម និងជួយដោះស្រាយបញ្ហាផ្សេងៗជាមុន។
ដើម្បីកសាងសមត្ថភាពពីបច្ចេកវិទ្យា AI លោក សេង សុភាព បានថ្លែងថា កម្ពុជាមិនអាចពឹងផ្អែកលើការទិញប្រព័ន្ធ AI ពីបរទេសទាំងស្រុងនោះទេ ព្រោះបរិបទនិងទិន្នន័យមិនដូចគ្នា។ កម្ពុជាចាំបាច់ត្រូវតែបង្វឹកម៉ូដែល AI ផ្ទាល់ខ្លួនដោយប្រើប្រាស់ទិន្នន័យក្នុងស្រុក និងអ្នកជំនាញកម្ពុជា។
លោកអះអាងថា ដើម្បីគាំទ្រដល់កិច្ចការនេះ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ គ្រោងរៀបចំបង្កើតមជ្ឈមណ្ឌល AI ដើម្បីជាឱកាសឱ្យអ្នកស្រាវជ្រាវខ្មែរអាចអភិវឌ្ឍម៉ូដែល AI សម្រាប់ប្រើប្រាស់ក្នុងស្រុកបាន៕
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


