​បញ្ញាសិប្បនិម្មិត (AI) Archives - Kampuchea Thmey Daily

អាមេរិកប្រើកម្មវិធី AI មួយជាជំនួយ ក្នុងការចាប់ខ្លួនលោកម៉ាឌូរ៉ូ
យោធា​អាមេរិក​បាន​ប្រើ​ប្រាស់​កម្មវិធី​ Claude AI របស់ក្រុម​ហ៊ុន​ Anthropic ដែល​មាន​បច្ចេក​វិទ្យា​ដ៏​គ្រោះ​ថ្នាក់ និង​​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ក្នុង​ការ​វាយ​ឆ្មក់ ​​​អំឡុង​ពេល​ប្រតិបត្តិការ​ចាប់​ខ្លួន​ប្រធានាធិបតី​វ៉េណេ​ស៊ុយ​អេឡា លោក​ នីកូឡាស ម៉ាឌូរ៉ូ​ (Nicolas Maduro) កាល​ពីខែមុន។ នេះបើយោងតាមគេហទំព័រ​​របស់ Axios និង The Wall Street Journal ​បង្ហាញ​ពី​បច្ចេកវិទ្យា​របស់ក្រុមហ៊ុន​ ផ្តោត​លើ​សុវត្ថិ​ភាព​ និង​ដើរតួនាទី​ដោយ​ផ្ទាល់​ក្នុង​ការ​វាយ​ឆ្មក់​នៅ​ក្រៅ​ប្រទេស​ដ៏​មាន​ប្រសិទ្ធភាព​។

លោក Pete Hegseth និងលោក ត្រាំ។ White House

យោង​តាម​ការ​ចុះ​ផ្សាយ RT ថ្ងៃទី១៤ ខែកុម្ភៈ ឱ្យ​ដឹង​ថា កម្មវិធី Claude ត្រូវ​បានប្រើប្រាស់​អំឡុង​ពេល​ប្រតិបត្តិការ​យ៉ាង​សកម្មដោយ​ផ្ទាល់​ ​មិនមែន​គ្រាន់តែក្នុងដំណាក់កាលត្រៀម​ខ្លួន​នោះ​ទេ។​ នេះ​បើតាម​រាយការណ៍​ Axios និង WSJ ​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​។

តួនាទី​ដ៏​វៃ​ឆ្លាត​របស់​វា​ នៅ​តែ​មិន​ច្បាស់​លាស់ ទោះ​បី​ជា​យោធា​ធ្លាប់​​ប្រើគំរូ​ AI នេះ ដើម្បី​វិភាគ​រូបភាព​ផ្កាយ​រណប និង​ស៊ើប​ការណ៍​សម្ងាត់​ក្នុង​ពេល​វេលា​ជាក់​លាក់​ណាមួយ​ក៏ដោយ។

គួរ​បញ្ជាក់​ថា គោលការណ៍​នៃ​ការប្រើប្រាស់​មន្ទីរ​ពិសោធន៍ AI ប្រភេទ​នេះ គឺ​​​មានមូលដ្ឋាននៅ San Francisco ហើយ​​ហាម​ឃាត់​ដាច់​ខាត​នូវ​បច្ចេក​វិទ្យា​របស់ខ្លួន​ក្នុង​ការ​ប្រើប្រាស់​ដើម្បីក្នុង​ផ្លូវ​​អវិជ្ជមាន​ ដូច​ជា អំពើ​ហិង្សា បង្កើត​អាវុធ ឬ​ធ្វើការឃ្លាំមើល​នានា​។

យ៉ាងណា គ្មាន​ប្រជា​ជន​អាមេរិកណា​ម្នាក់បាត់បង់ជីវិតក្នុង​ការ​វាយ​ឆ្មក់​នេះ​ទេ ប៉ុន្តែ​ទាហាននិង​​កង​កម្លាំង​គុយបា​រាប់សិបនាក់​ត្រូវ​បាន​សម្លាប់​នៅថ្ងៃទី៣ ខែមករា។

អ្នក​នាំពាក្យរបស់​ក្រុម​ហ៊ុន​ Anthropic បាន​ប្រាប់​គេហទំព័រ​ Axios ថា៖ «យើង​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​លើកម្មវិធី​ Claude ឬគំរូ AI ផ្សេងទៀត ដែល​​​ប្រើប្រាស់​សម្រាប់ប្រតិបត្តិការជាក់លាក់​ណាមួយ ការ​ចាត់ថ្នាក់ ឬ​ក៏​មធ្យោបាយ​អ្វី​ផ្សេង​ទៀត​នោះ​ទេ»។ ការប្រើប្រាស់​លើ​ផ្នែក​ណា​មួយ​នៃ ​កម្មវិធី Claude មិន​ថា​ក្នុង​វិស័យ​ឯក​ជន​ឬ​រដ្ឋាភិបាល គឺ​តម្រូវ​ឱ្យ​គោរព​តាម​គោលការណ៍​ប្រើប្រាស់​របស់​យើង»។

គូប្រជែង​របស់​ Anthropic គឺក្រុម​ហ៊ុន​ OpenAI, Google, និង xAI របស់ Elon Musk សុទ្ធតែមានកិច្ចព្រមព្រៀងផ្តល់សិទ្ធិ​ឱ្យ​មន្ទីរបញ្ចកោណ(Pentagon) ចូល​ទៅកាន់កម្មវិធី​របស់​ពួកគេ​ដោយ​ពុំ​មាន​ភាព​ស្មុគ​ស្មាញ​ និង​មិន​​មាន​ ការការពារច្រើន​ ចំពោះ​អ្នក​ប្រើប្រាស់​នោះទេ​។ មាន​តែ​កម្ម​​វិធី​ Claude ប៉ុណ្ណោះ​ដែលត្រូវ​បាន​បំពាក់ដោយ​​បច្ចេក​វិទ្យា​ Palantir Technologies ចាត់ថ្នាក់​​ជា​កម្មវិធី​ដែល​ប្រើ​សម្រាប់​ការងារ​រសើប​បំផុត របស់​យោធា​អាមេ​រិក​​។

ទន្ទឹម​នឹង​នេះ​ក្រុម​ហ៊ុន​ Anthropic ត្រូវ​បានរាយការណ៍​ថា​កំពុង​ចរចា​ជា​មួយ​មន្ទីរ​បញ្ចកោណ ថាតើត្រូវបន្ធូរបន្ថយ​ការរឹតបន្តឹង​លើ​ការ​ដាក់​ពង្រាយ​កម្មវិធី​ AI សម្រាប់​កំណត់​គោល​ដៅ​​ជា​អាវុធ​ និង​ការ​ឃ្លាំ​មើល​​ក្នុង​ស្រុក​។​

យ៉ាងណា ការ​ប្រឈមមុខដាក់គ្នា​នេះ បាន​បញ្ឈប់កិច្ចសន្យាដែល​មាន​តម្លៃរ​ហូត​ដល់ ២០០ លានដុល្លារ ដោយ​រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ប្តេជ្ញា​ថា​នឹង​មិន​ប្រើ​គំរូណា ​ដែល​អនុញ្ញាត​ធ្វើឱ្យ​​សង្គ្រាមនោះ​ទេ​៕

ប្រែសម្រួល៖ ណឺ មិនា

The post អាមេរិកប្រើកម្មវិធី AI មួយជាជំនួយ ក្នុងការចាប់ខ្លួនលោកម៉ាឌូរ៉ូ appeared first on Kampuchea Thmey Daily.

សារព័ត៌មានថៃ យករូបកែដោយ Ai ទៅផ្សាយបោកប្រាស់ពលរដ្ឋខ្លួននិងពិភពលោក
មិនមែនជារឿងថ្មីឡើយ ដែលសារព័ត៌មានថៃ ខិតខំផ្សាយព័ត៌មានក្លែងក្លាយបោកប្រាស់ពលរដ្ឋខ្លួននិងពិភពលោក ក្នុងពេលមានភាពតានតឹងព្រំដែនជាមួយកម្ពុជា។

ជាក់ស្តែង រឿងរ៉ាវកើតឡើងថ្មីបំផុត គឺសារព័ត៌មានថៃមួយ បានយករូបភាពអ្នករបួសកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ហើយរូបនោះកែដោយ Ai ទៅផ្សាយបោកប្រាស់ពិភពលោកជាថ្មី។

ក្នុងសារព័ត៌មានថៃនោះ បានសរសេរចំណងជើងថា ទាហានកម្ពុជា ដែលថាមានរបួសធ្ងន់បែរជាសើចក្នុងបន្ទប់ ICU ទៅវិញ។ លើសពីនេះ ក្នុងខ្លឹមសារអត្ថបទដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២៥នោះ សារព័ត៌មានដដែល បានដកស្រង់ប្រភពពីទំព័រ Facebook របស់កងទ័ពថៃ ដោយដាក់ការចោទប្រកាន់កម្ពុជាថា ភូតកុហកនិងសម្តែងល្ខោន។

ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានកម្ពុជា ផ្ដល់​មេរៀន​ដល់​​អ្នកនាំពាក្យ​យោធាថៃ​ឲ្យមាន​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ ពោលគឺត្រូវផ្ទៀងផ្ទាត់​ព័ត៌មាន​​មុនពេល​និយាយ។

សូមជម្រាបថា តាំងពីភាពតានតឹងផ្ទុះឡើងកាលពីខែកក្កដាមក មន្ត្រីថៃតែលាបពណ៌កម្ពុជា ជាពិសេសសារព័ត៌មានថៃ ដែលក្បត់វិជ្ជាជីវៈសុខចិត្តផ្សាយព័ត៌មានក្លែងក្លាយដើម្បីបម្រើមហិច្ឆតាស្រេកឃ្លានសង្គ្រាមរបស់ថ្នាក់ដឹកនាំរបស់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ប្រកាសអាសន្ននៅខេត្ត Singburi ដោយសារបាក់ទំនប់

The post សារព័ត៌មានថៃ យករូបកែដោយ Ai ទៅផ្សាយបោកប្រាស់ពលរដ្ឋខ្លួននិងពិភពលោក appeared first on Kampuchea Thmey Daily.

របាយការណ៍៖ AI ធ្វើឱ្យសញ្ញាបត្រ​មហាវិទ្យាល័យ​ «ហួសសម័យ»
តម្រូវការ​សញ្ញាបត្រផ្លូវការសម្រាប់ការរកការងារធ្វើ​ កំពុងធ្លាក់ចុះ​នៅគ្រប់មុខជំនាញការងារទាំងអស់ ដោយសារតែការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ​នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC ដោយស្រង់របាយការណ៍ ​«2025 AI Jobs Barometer» ​របស់ក្រុមហ៊ុនសេវាកម្មវិជ្ជាជីវៈ PwC ​ដែលចេញផ្សាយកាលពីសប្តាហ៍មុន។

​របាយការណ៍ ដែលបានវិភាគ​ការផ្សាយពាណិជ្ជកម្មការងារ​ជិត​ ១ ពាន់លាន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរាប់ពាន់នៅទូទាំងទ្វីបចំនួន ៦ បាន​និយាយថា៖ «AI ជួយមនុស្សកសាងចំណេះជំនាញយ៉ាងឆាប់រហ័ស ដែលអាច​ឱ្យតម្រូវការលក្ខណៈសម្បត្តិផ្លូវការលែងសូវសំខាន់»។

របាយការណ៍បានបន្ថែមថា AI ក៏​បង្កើតការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងជំនាញ និងចំណេះដឹងដែលកម្មករត្រូវការដើម្បីជោគជ័យ ដែលអាចមានន័យថា សញ្ញាបត្រផ្លូវការក្លាយជា «ហួសសម័យ» កាន់តែលឿនជាងមុន។  ​

របាយការណ៍​ដដែលបាន​និយាយយ៉ាងដូច្នេះថា៖ «សម្រាប់កម្មករ ការផ្តោតលើជំនាញច្រើនជាងសញ្ញាបត្រ អាចពង្រីកឱកាស ជាពិសេសសម្រាប់អ្នកដែលគ្មានមធ្យោបាយដើម្បីទទួលបានលក្ខណៈ​សម្បត្តិ​។ ក្នុងវិស័យដែលរងផលប៉ះពាល់ដោយ AI អ្វីដែលសំខាន់បំផុតគឺអ្វីដែលមនុស្សអាចធ្វើបាននៅពេលនេះ មិនមែនអ្វីដែលពួកគេបានសិក្សាកាលពីអតីតកាលនោះទេ»។

ប្រធាន PwC សម្រាប់កិច្ចការ AI សកល លោក Joe Atkinson បានប្រាប់ CNBC ថា សព្វថ្ងៃនេះ ការអប់រំមិនត្រូវបានកំណត់​ដោយ​ស្ថាប័នផ្លូវការ ឬសាកលវិទ្យាល័យទៀតទេ ​ដោយ​​មនុស្សអាចរៀនដោយប្រើឧបករណ៍ AI និង LLMs (គំរូភាសាធំ)  ដើម្បីសម្របខ្លួន និងការពារអនាគតអាជីពរបស់​ខ្លួន​ ក្នុងទិដ្ឋភាពការងារ ដែលមាន​ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លោក​បាន​ស្នើឱ្យមនុស្ស​បង្កើនជំនាញលើ AI នៅផ្ទះខ្លួនឯង។

លោក​បាន​បន្តថា៖ «អ្វីដែលសំខាន់បំផុតនោះគឺថា ជំនាញ AI គឺជាជំនាញអនុវត្តជាក់ស្តែង។ វាជាជំនាញអនុវត្ត​ អ្នកត្រូវតែប្រើបច្ចេកវិទ្យា​។ ការយកចិត្តទុកដាក់លើការរៀនដោយខ្លួនឯងក្នុងសម័យនេះ កាន់តែសំខាន់។ ប្រសិនបើអ្នកមិនអាចធ្វើវាបានទេ អ្នកនឹង​ដើរក្រោយគេ»៕

The post របាយការណ៍៖ AI ធ្វើឱ្យសញ្ញាបត្រ​មហាវិទ្យាល័យ​ «ហួសសម័យ» appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី៖ការពឹងលើបញ្ញាសិប្បនិម្មិត AI ពេក អាចធ្វើឱ្យមនុស្សលែងចេះអា​ន សរសេរ សង្ខេប ខ្សោយការគិត
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រួយបារម្ភថា ការពឹងផ្អែកទៅលើបញ្ញាសិប្បនិម្មិតឬ AI ទាំងស្រុងពេក  អាចនឹងធ្វើឱ្យមនុស្សលែងចេះអា​ន លែងចេះសរសេរ សង្ខេប ខ្សោយការគិត  ដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយទៅថ្ងៃអនាគត។ សម្ដេចធិបតី ថ្លែងដូច្នេះ ក្នុងពិធីសម្ពោធសមិទ្ធិផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២១ ខែឧសភា នេះ។

នៅចំពោះមុខនិស្សិត និងគរុនិស្សិត សម្ដេចនាយករដ្ឋមន្ត្រី បង្ហាញក្ដីព្រួយបារម្ភដូច្នេះ៖«ខ្ញុំឃើញគេផ្សាយ នៅតាមទូរទស្សន៍ គេថាប្រជុំម្ដងៗមិនបាច់កត់ត្រាទេឥឡូវ ថតតែសំឡេងទៅ អាហ្នឹង( AI) វាកូពី(បម្លែងចេញជាអក្សរ)ឱ្យយើងហើយ វាសង្ខេបឱ្យយើងទៀត។ យូរៗទៅមនុស្សលែងចេះអាន។ អត់ទេមែន! និយាយឱ្យច្បាស់ អាល័យតែប្រើឧបករណ៍ច្រើនពេក ថ្ងៃណាមួយឧបករណ៍(សិប្បនិម្មិត្តឬ AI )ខូច (យើង)លែងចេះសរសេរ Summary (សង្ខេប) ព្រោះការគិត ការសរសេរ ការសង្ខេប វាជួយឱ្យយើងគិត តែបើយើងពឹងទៅលើរបស់ក្រៅខ្លួន(AI) ហើយ គឺមានបញ្ហា»។

ត្រង់ចំណុចនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា ទោះបីជាប់រាប់ពាន់ឆ្នាំទៅមុន បច្ចេកវិទ្យារីកចម្រើនជឿនលឿនខ្លាំងយ៉ាងណាក៏ដោយ ក៏ការសិក្សាស្រាវជ្រាវ នៅតែមិនអាចកាត់ផ្ដាច់ ឬឃ្លាតចេញពីការកត់ត្រា ការអាន ការសង្ខេបបានឡើយ ព្រោះកត្តាទាំងនេះ នឹងនាំឱ្យមនុស្សចេះគិតគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ មានសមត្ថភាពគ្រប់គ្រាន់ អាចបំពេញការងារ ឬឆ្លើយសំណួរ ដោះស្រាយបញ្ហាបានភ្លាម ដោយខ្លួនឯង បើទោះបីជាគ្មាន ឬបញ្ញាសិប្បនិម្មិតគាំង ខូចខាតរយៈពេលខ្លីក៏ដោយ។

ជុំវិញបញ្ហានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ប្រាប់ទៅគ្រូបង្រៀនទាំងអស់ ត្រូវតែបង្រៀនកុមារឱ្យចេះគិតលេខដោយប្រើខួរក្បាលសិន មុននឹងបង្រៀនពួកគេប្រើប្រាស់ឧបករណ៍គិតលេខតាមក្រោយ ដើម្បីឱ្យកុមារមានសមត្ថភាពគណនា ដោយសមត្ថភាពខួរក្បាល ក្នុងពេលគ្មានឧបករណ៍គិតលេខ ឬឧបករណ៍នោះខូច។

ជាមួយគ្នា សម្ដេចធិបតី អតីតនិស្សិតយោធារៀននៅអាមេរិក ក៏បានរម្លឹកពីគុណវិបត្តិនៃបច្ចេកវិទ្យា GPS ផងដែរ។ សម្ដេចឱ្យដឹងថា ក្នុងពេលសិក្សា នៅបណ្ឌិត្យសភាយោធាអាមេរិក មានថ្ងៃមួយត្រូវចុះអនុវត្តសមយុទ្ធ សម្ដេចត្រូវប្រើប្រាស់ បច្ចេកវិទ្យា GPS និងផែនទី។ កាលនោះសម្ដេចប្រើ GPS ចាស់ ដែលមិនធ្វើបច្ចុប្បន្នភាព​ ជាហេតុនាំឱ្យសម្ដេចវង្វេងនៅក្នុងព្រៃច្រើនម៉ោង។ សម្ដេច ក៏លើកករណីទាហានអាមេរិក ប្រើបច្ចេកវិទ្យា GPS  ប៉ុន្តែចំពេល GPS មានបញ្ហា ទាហានអាមេរិក ត្រូវទាហានអ៊ីរ៉ាក់ចាប់បាន និងសម្លាប់ចោល ដែលនេះជាគុណវិបត្តិនៃបច្ចេកវិទ្យា ជាបញ្ហា ដែលទាមឱ្យមនុស្សគ្រប់រូប ជៀសវាងការពឹងផ្អែកលើបច្ចេកវិទ្យាទាំងស្រុងពេក ដោយត្រូវមានចំណេះដឹងមូលដ្ឋានរឹងមាំជាមុនសិន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តប្រាប់អ្នកសិក្សា ក្នុងន័យដើមដូច្នេះ៖« បើយើងជាអ្នកសិក្សាទោះបីបច្ចេកវិទ្យាទៅដល់ណាក៏ដោយ កុំភ្លេច ការអាន ការសរសេរ ការស្រាវជ្រាវ និងការចងក្រងទុក ព្រោះមានតែអាហ្នឹងទេ ដែលអាចឱ្យយើងមានចំណេះនៅក្នុងខ្លួនពិតប្រាកដ មិនអាចពឹងទៅលើរបស់នៅក្នុងហោប៉ៅយើង ដែលទាញមកធ្វើឱ្យយើងនោះទេ។ វាជាជំនួយការល្អហើយ ប៉ុន្តែវាអត់អាចបំពេញនូវអ្វីដែលអាចយើងដោះស្រាយពេលដែលយើងមានសភាពការណ៍នោះទេ »។

បន្ថែមពីនេះ សម្ដេចធិបតី ប្រាប់ទៅគ្រូបង្រៀនថា ធ្វើគ្រូបង្រៀនទាល់តែមានចំណេះ លើមេរៀននិមួយៗ ១១០% ហើយការបង្រៀនសិស្ស គឺមិនអាចពឹងលើបញ្ញាសិប្បនិម្មិត AI  Chat GPT ឬកម្មវិធីថ្មី ឱ្យជួយបង្រៀនជំនួស ១០០%បានឡើយ ជៀសវាងសិស្សសួរមេរៀនហើយ គ្រូមិនអាចឆ្លើយសំណួរសិស្សឱ្យគ្រប់ជ្រុងជ្រោយ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post សម្ដេចធិបតី៖ការពឹងលើបញ្ញាសិប្បនិម្មិត AI ពេក អាចធ្វើឱ្យមនុស្សលែងចេះអា​ន សរសេរ សង្ខេប ខ្សោយការគិត appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Apple នឹង​បញ្ចូល AI របស់ Alibaba ក្នុង ​iPhone លក់នៅចិន​
ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិចិន​ Alibaba Group លោក Joe Tsai បានបញ្ជាក់​នៅ​ថ្ងៃព្រហស្បតិ៍នេះ​ថា ក្រុមហ៊ុនកំពុងចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យា​យក្សអាមេរិក Apple ដើម្បី​ដាក់បញ្ចូលបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI) របស់ Alibaba ទៅក្នុងទូរស័ព្ទ​ iPhones ដែលលក់​ក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយ​របស់​បណ្ដាញ​ទូរទស្សន៍ CNBC។

លោក Tsai បាន​ឱ្យ​ដឹង​ការណ៍​នេះ នៅឯកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅទីក្រុងឌូបៃ ដោយ​និយាយយ៉ាងដូច្នេះថា៖ «[Apple] បានពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួន​ក្នុងប្រទេសចិន ហើយនៅទីបំផុត​ ​ពួកគេបានជ្រើសរើសធ្វើអាជីវកម្មជាមួយយើង។ ពួកគេចង់ប្រើ AI របស់យើង ដើម្បីដំណើរការទូរស័ព្ទរបស់ពួកគេ»។

ការប្រកាសនេះ អាចផ្តល់នូវភាពច្បាស់លាស់លើយុទ្ធសាស្ត្រ AI របស់ Apple ​ក្នុងប្រទេសចិន ដោយ​ជួយ​ក្រុមហ៊ុន​​ឱ្យ​កាន់តែប្រសើរឡើងក្នុងការទប់ទល់នឹងកំណើន​នៃការប្រកួតប្រជែង​ ចំពេល​ដែល​ចំណែក​ទីផ្សារលក់ iPhone បាន​ធ្លាក់ចុះ​នៅចិន​ ដែលជាទីផ្សារ​ស្មាតហ្វូនធំបំផុតរបស់ពិភពលោក។

ខណៈគូប្រកួតប្រជែងដូចជាក្រុមហ៊ុនចិន​ Huawei បានដាក់មុខងារពិសេស AI នៅលើទូរស័ព្ទរបស់ខ្លួន​តាំងពីឆ្នាំមុន ក្រុមហ៊ុន​ Apple បានរក្សាភាពស្ងៀមស្ងាត់អំពីការបើកដំណើរការ «Apple Intelligence» របស់ខ្លួន បើទោះបីជាមានគម្រោងបញ្ចេញមុខងារនៅ​សហរដ្ឋអាមេរិក​​ឆ្នាំនេះ​ក៏ដោយ​។

កន្លងមក​ អ្នកវិភាគបានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា ការដាក់ឱ្យដំណើរការ AI របស់ Apple នៅ​ចិន ទំនងជាបានជាប់គាំង ដោយសារតែច្បាប់តឹងរ៉ឹងរបស់ប្រទេសនេះ​ លើបច្ចេកវិទ្យា។ ​ចិន​បានអនុម័តបទប្បញ្ញត្តិផ្សេងៗលើ AI ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងច្បាប់មួយចំនួនដែលតម្រូវឱ្យមានគំរូភាសាធំៗ ដើម្បីទទួលបានការយល់ព្រមសម្រាប់ការប្រើប្រាស់ពាណិជ្ជកម្ម។ អ្នកផ្តល់សេវា « AI ​បង្កើត» ក៏ត្រូវ​ទទួលខុសត្រូវចំពោះការដកខ្លឹមសារ «ខុសច្បាប់» ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ លោក​ Tsai បាននិយាយ​នៅថ្ងៃព្រហស្បតិ៍ថា ភាពជាដៃគូរបស់ Alibaba នឹង​ជួយ​ឱ្យ​ Apple ​​សម្រប​ទៅ​នឹង​បរិយាកាស​​បទប្បញ្ញត្តិ និងធ្វើមូលដ្ឋានូបនីយកម្ម AI របស់ខ្លួន នៅចិន​៕​

The post ក្រុមហ៊ុន Apple នឹង​បញ្ចូល AI របស់ Alibaba ក្នុង ​iPhone លក់នៅចិន​ appeared first on Kampuchea Thmey Daily.

ក្រសួងប្រៃសណីយ៍ ប្រាប់វិធីសាស្រ្តការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់ AI
ខណៈក្រុមឆបោកបានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់កាន់តែមានច្រើន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរម្លឹកពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ហើយក្រសួង ក៏ប្រាប់វិធីសាស្រ្តការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់បច្ចេកវិទ្យា AI។

ការក្រើនរម្លឹករបស់ក្រសួងប្រៃសណីយ៍ គឺស្របពេលដែលបច្ចេកវិទ្យាកំពុងអភិវឌ្ឍឥតឈប់ឈរ ការឆបោកកាន់តែមានច្រើន ដែលជាបញ្ហាសកលកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់តាមប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗដើម្បីឱ្យអ្នកផ្ទេរប្រាក់ ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូ ដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណថា ពិត ឬក្លែងក្លាយ។

ឧបាយកលឆបោកតាមប្រព័ន្ធ AI បានធ្វើឡើងនៅក្នុងទម្រង់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតជាការសន្ទនាសំឡេង រូបភាព ឬ វីដេអូ ដែលសឹងតែដូចទាំងស្រុងនឹងម្ចាស់ដើម មានលក្ខណៈស្វ័យប្រវត្តិ និងពិបាកសម្គាល់ថា ពិត ឬក្លែងក្លាយ ដែលធ្វើឱ្យអ្នកងាយនឹងចាញ់បោក និងធ្លាក់ចូលក្នុងឧបាយកលរបស់ជនទុច្ចរិត បើសិនមិនបានពិនិត្យ និងផ្ទៀងផ្ទាត់ច្បាស់លាស់។ នេះជាការកត់សម្គាល់របស់ក្រសួងប្រៃសណីយ៍ ដែលបានបង្ហាញឱ្យតាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្រសួង បន្ថែមថា ពេលនោះ ក្រុមឆបោកនេះ បានទាមទារ ស្នើសុំ ឬ ខ្ចីប្រាក់ ដែលតម្រូវឱ្យអ្នកផ្ទេរប្រាក់តាមអនឡាញ ឬស្នើសុំឱ្យចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញ ទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ។

តែយ៉ាងណា ក្រសួងប្រៃសណីយ៍ ក៏បានចែករំលែកនូវវិធីសាស្រ្តការពារខ្លួនពីការឆបោកនេះមួយចំនួន។ បើតាមក្រសួង ដើម្បីការពារខ្លួនពីការឆបោកខាងលើ រាល់ពេលទទួលបានការហៅទូរសព្ទ សារ សំឡេង រូបភាព ឬ វីដេអូ ដែលមានលក្ខណៈគួរឱ្យសង្ស័យ គប្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលនោះឱ្យបានច្បាស់ ដោយពិនិត្យលេខទូរសព្ទ ឬរូបភាពគណនី និងតម្រូវឱ្យបុគ្គលនោះបើកកាមេរ៉ាវីដេអូបង្ហាញមុខភ្លាមៗ ព្រមទាំងពិនិត្យផ្ទៀងផ្ទាត់អាកប្បកិរិយារបស់បុគ្គលនោះ ថា ដូចប្រក្រតី ឬប្លែកពីអ្នកដែលយើងស្គាល់។

បន្ថែមពីនេះ ត្រូវសួរសំណួរផ្ទាល់ខ្លួន ឬសកម្មភាពដែលបានទាក់ទងគ្នាចុងក្រោយ ដែលគិតថា ត្រូវតែដឹង ហើយបង្កើនការប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មាន សំឡេង រូបភាព ឬវីដេអូសាម៉ីខ្លួនជាសាធារណៈ ព្រោះអាចឱ្យជនខិលខូច យកមាតិកាទាំងនោះទៅក្លែងបន្លំ ជាអ្នក ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ និងមិនត្រូវផ្តល់ទិន្នន័យផ្ទាល់ខ្លួន ទៅជនដែលសង្ស័យ ជាដាច់ខាត៕

The post ក្រសួងប្រៃសណីយ៍ ប្រាប់វិធីសាស្រ្តការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់ AI appeared first on Kampuchea Thmey Daily.

Alibaba បញ្ចេញ​ម៉ូដែល AI ដែល​ខ្លួន​អះអាង​ថា ល្អជាង ​DeepSeek-V3
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba កាល​ពីថ្ងៃពុធ​ បានបញ្ចេញកំណែថ្មីនៃម៉ូដែលបញ្ញាសិប្បនិម្មិត Qwen 2.5  របស់ខ្លួន ដោយអះអាងថា វា​ដំណើរការ​ល្អជាង​ដាច់ ធៀប​នឹង​ AI ជំនួយ​ DeepSeek-V3 ​របស់​ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត DeepSeek។

Alibaba បាន​បញ្ចេញ​ម៉ូឌែល​របស់​ខ្លួន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ ដែល​ការណ៍​នេះ​បង្ហាញ​ពី​​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែងរបស់​​​ DeepSeek ដែល​ក្លាយជា​ពេញ​និយម​យ៉ាងឆាប់រហ័ស ទាំង​សម្រាប់​ក្នុង និងក្រៅ​ស្រុក​។

​អង្គភាពខ្លោដ(ពពក)របស់ក្រុមហ៊ុន​ Alibaba បានប្រកាសថា៖ «ម៉ូឌែល Qwen 2.5-Max ប្រសើរជាងប្រព័ន្ធ AI បង្កើត​ ​GPT-4 (របស់​ក្រុមហ៊ុន OpenAI), DeepSeek-V3, និង Llama-3.1-405B (របស់​ក្រុមហ៊ុនបច្ចេកវិទ្យា Meta)»។

គួរ​គូស​បញ្ជាក់ថា ការដាក់ដំណើរការ AI ជំនួយ​ របស់ DeepSeek ដែល​ដំណើរការដោយម៉ូដែល DeepSeek-V3 កាលពីថ្ងៃទី ១០ មករា ក៏ដូចជាការដាក់ដំណើរការ DeepSeek-R1 កាលពីថ្ងៃ ២០ មករា បាន​បង្កការភ្ញាក់ផ្អើល​ដល់​បណ្ដុំ​ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​នៅអាមេរិក​​ ដោយ​ធ្វើ​ឱ្យ​ទីផ្សារ​ភាគហ៊ុនបច្ចេកវិទ្យាធ្លាក់ចុះ។ ការចំណាយទាបលើការអភិវឌ្ឍន៍ និងការប្រើប្រាស់នៃម៉ូឌែល AI របស់ DeepSeek  បាន​ធ្វើឱ្យ​វិនិយោគិនចោទសួរអំពីផែនការចំណាយដ៏ធំដោយក្រុមហ៊ុន AI ឈានមុខគេនៅសហរដ្ឋអាមេរិក។ ​

ប៉ុន្តែភាគជោគជ័យរបស់ ​DeepSeek ក៏បាននាំឱ្យមានការប្រជែងគ្នាក្នុងចំណោមដៃគូប្រកួតប្រជែងក្នុងស្រុករបស់ខ្លួន ក្នុងការធ្វើឱ្យប្រសើរឡើងនូវគំរូ AI ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ​។

២ថ្ងៃបន្ទាប់ពីការចេញផ្សាយ DeepSeek-R1 ​ក្រុមហ៊ុនអ៊ិនធឺណិត ByteDance ដែល​ជាក្រុមហ៊ុន TikTok បានចេញផ្សាយការ​កំណែថ្មីសម្រាប់​ម៉ូដែល AI ដ៏ល្បីរបស់ខ្លួន ដែល​អះអាងថា វា​ដំណើរការល្អ​ជាង AI បង្កើត  o1 របស់​ OpenAI ក្នុង​ការវាស់វែង និងការវាយតម្លៃបញ្ញាសិប្បនិម្មិត (AIME)៕

The post Alibaba បញ្ចេញ​ម៉ូដែល AI ដែល​ខ្លួន​អះអាង​ថា ល្អជាង ​DeepSeek-V3 appeared first on Kampuchea Thmey Daily.

ការស្ទង់មតិ៖ ៤៥ ភាគរយ នៃអ្នកធ្វើការនៅសិង្ហបុរី មិនហ៊ាននិយាយថាខ្លួនប្រើ AI ជាជំនួយ
ការ​ស្ទង់ម​តិ​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ ៤៥ ភាគរយ​ នៃ​អ្នក​ធ្វើ​ការ​នៅ​ប្រទេស​សិង្ហបុរី​ មិន​ហ៊ាន​សារភាព​ថា​ខ្លួន​ប្រើ​បញ្ញាសិប្បនិម្មិត (AI) ដើម្បី​ជា​ជំនួយ​ក្នុង​ការងារ​របស់​ពួកគេ​ទេ​។ នេះបើតាម​ការ​ចុះ​ផ្សា​យរបស់សារព័ត៌មាន The Independent Singapore។

ការ​ស្ទង់មតិ​ស្ដីពី​សន្ទស្សន៍កម្លាំងពលកម្មរបស់​ក្រុមហ៊ុនបច្ចេកវិទ្យា Slack​ បាន​រក​ឃើញ​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ពួកគេ​មិន​ហ៊ាន​និយាយ​បែប​នេះ​ គឺ​ដោយសារ​​តែខ្លាច​គេ​យល់ថា ខ្លួន​អសមត្ថភាព ខ្ជិល ឬបន្លំការងារ​ជាដើម​។

របាយការណ៍ស្ទង់មតិ​បានកត់សម្គាល់ផងដែរ​ថា កម្មករដែលខ្វះការណែនាំច្បាស់លាស់ ​មិនដឹង​ថា​តើ​ពេល​ណា​ត្រូវ​ប្រើ AI ឱ្យ​សម​ស្រប​​ នៅកន្លែង​ការងារ​នោះទេ​ ដែល​នេះ​ហើយ​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគេត្រូវ​​លាក់បាំងវា​​។ ​

ដោយ​បញ្ហា​នេះ​ហើយ​ អ្នកស្រី ​Christina Janzer អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគ​របស់​ក្រុមហ៊ុន​ Slack បាន​លើកឡើងថា​ និយោជកគួរតែបង្កើតគោលការណ៍ណែនាំច្បាស់លាស់ ​អំពី​ឧបករណ៍ AI ដែល​ត្រូវ​ប្រើ និង​គួរ​ឱ្យ​ទុកចិត្ត​ សម្រាប់​​កន្លែង​ការងារ​របស់ពួកគេ។

អ្នកស្រី​បន្តថា​៖ «បន្ទុកច្រើនពេកនាពេលបច្ចុប្បន្ននេះ ​ធ្វើ​ឱ្យ​កម្មករងាក​ទៅរក​ AI ។ វាជារឿងសំខាន់ដែលអ្នកដឹកនាំមិនត្រឹមតែបណ្តុះបណ្តាលកម្មករឱ្យប្រើ AI ប៉ុណ្ណោះទេ ប៉ុន្តែលើកទឹកចិត្តបុគ្គលិកឱ្យនិយាយអំពីវា និងពិសោធន៍ជាមួយ AI ដោយបើកចំហ»។

ទោះបីជាមានការព្រួយបារម្ភក៏ដោយ ​អ្នកធ្វើ​ការ ៨៨ ភាគរយ​ នៅក្នុងប្រទេសសិង្ហបុរីចង់អភិវឌ្ឍជំនាញ AI របស់ពួកគេ ហើយ​យល់ឃើញ​ថា មានតម្រូវការចាំបាច់ដើម្បីក្លាយជាអ្នកជំនាញក្នុងវិស័យនេះ។ ​ប៉ុន្តែ ​​៦៣ ភាគរយ ប៉ុណ្ណោះ នៃ​ពួកគេ​ ​បានចំណាយពេលតិចជាង ៥ ម៉ោង ដើម្បីរៀនពីរបៀបប្រើប្រាស់ AI៕

The post ការស្ទង់មតិ៖ ៤៥ ភាគរយ នៃអ្នកធ្វើការនៅសិង្ហបុរី មិនហ៊ាននិយាយថាខ្លួនប្រើ AI ជាជំនួយ appeared first on Kampuchea Thmey Daily.