Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកប្រើកម្មវិធី AI មួយជាជំនួយ ក្នុងការចាប់ខ្លួនលោកម៉ាឌូរ៉ូ

បានផុស

នៅ

យោធា​អាមេរិក​បាន​ប្រើ​ប្រាស់​កម្មវិធី​ Claude AI របស់ក្រុម​ហ៊ុន​ Anthropic ដែល​មាន​បច្ចេក​វិទ្យា​ដ៏​គ្រោះ​ថ្នាក់ និង​​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ក្នុង​ការ​វាយ​ឆ្មក់ ​​​អំឡុង​ពេល​ប្រតិបត្តិការ​ចាប់​ខ្លួន​ប្រធានាធិបតី​វ៉េណេ​ស៊ុយ​អេឡា លោក​ នីកូឡាស ម៉ាឌូរ៉ូ​ (Nicolas Maduro) កាល​ពីខែមុន។ នេះបើយោងតាមគេហទំព័រ​​របស់ Axios និង The Wall Street Journal ​បង្ហាញ​ពី​បច្ចេកវិទ្យា​របស់ក្រុមហ៊ុន​ ផ្តោត​លើ​សុវត្ថិ​ភាព​ និង​ដើរតួនាទី​ដោយ​ផ្ទាល់​ក្នុង​ការ​វាយ​ឆ្មក់​នៅ​ក្រៅ​ប្រទេស​ដ៏​មាន​ប្រសិទ្ធភាព​។

លោក Pete Hegseth និងលោក ត្រាំ។ White House
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ RT ថ្ងៃទី១៤ ខែកុម្ភៈ ឱ្យ​ដឹង​ថា កម្មវិធី Claude ត្រូវ​បានប្រើប្រាស់​អំឡុង​ពេល​ប្រតិបត្តិការ​យ៉ាង​សកម្មដោយ​ផ្ទាល់​ ​មិនមែន​គ្រាន់តែក្នុងដំណាក់កាលត្រៀម​ខ្លួន​នោះ​ទេ។​ នេះ​បើតាម​រាយការណ៍​ Axios និង WSJ ​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​។

តួនាទី​ដ៏​វៃ​ឆ្លាត​របស់​វា​ នៅ​តែ​មិន​ច្បាស់​លាស់ ទោះ​បី​ជា​យោធា​ធ្លាប់​​ប្រើគំរូ​ AI នេះ ដើម្បី​វិភាគ​រូបភាព​ផ្កាយ​រណប និង​ស៊ើប​ការណ៍​សម្ងាត់​ក្នុង​ពេល​វេលា​ជាក់​លាក់​ណាមួយ​ក៏ដោយ។

គួរ​បញ្ជាក់​ថា គោលការណ៍​នៃ​ការប្រើប្រាស់​មន្ទីរ​ពិសោធន៍ AI ប្រភេទ​នេះ គឺ​​​មានមូលដ្ឋាននៅ San Francisco ហើយ​​ហាម​ឃាត់​ដាច់​ខាត​នូវ​បច្ចេក​វិទ្យា​របស់ខ្លួន​ក្នុង​ការ​ប្រើប្រាស់​ដើម្បីក្នុង​ផ្លូវ​​អវិជ្ជមាន​ ដូច​ជា អំពើ​ហិង្សា បង្កើត​អាវុធ ឬ​ធ្វើការឃ្លាំមើល​នានា​។

យ៉ាងណា គ្មាន​ប្រជា​ជន​អាមេរិកណា​ម្នាក់បាត់បង់ជីវិតក្នុង​ការ​វាយ​ឆ្មក់​នេះ​ទេ ប៉ុន្តែ​ទាហាននិង​​កង​កម្លាំង​គុយបា​រាប់សិបនាក់​ត្រូវ​បាន​សម្លាប់​នៅថ្ងៃទី៣ ខែមករា។

អ្នក​នាំពាក្យរបស់​ក្រុម​ហ៊ុន​ Anthropic បាន​ប្រាប់​គេហទំព័រ​ Axios ថា៖ «យើង​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​លើកម្មវិធី​ Claude ឬគំរូ AI ផ្សេងទៀត ដែល​​​ប្រើប្រាស់​សម្រាប់ប្រតិបត្តិការជាក់លាក់​ណាមួយ ការ​ចាត់ថ្នាក់ ឬ​ក៏​មធ្យោបាយ​អ្វី​ផ្សេង​ទៀត​នោះ​ទេ»។ ការប្រើប្រាស់​លើ​ផ្នែក​ណា​មួយ​នៃ ​កម្មវិធី Claude មិន​ថា​ក្នុង​វិស័យ​ឯក​ជន​ឬ​រដ្ឋាភិបាល គឺ​តម្រូវ​ឱ្យ​គោរព​តាម​គោលការណ៍​ប្រើប្រាស់​របស់​យើង»។

គូប្រជែង​របស់​ Anthropic គឺក្រុម​ហ៊ុន​ OpenAI, Google, និង xAI របស់ Elon Musk សុទ្ធតែមានកិច្ចព្រមព្រៀងផ្តល់សិទ្ធិ​ឱ្យ​មន្ទីរបញ្ចកោណ(Pentagon) ចូល​ទៅកាន់កម្មវិធី​របស់​ពួកគេ​ដោយ​ពុំ​មាន​ភាព​ស្មុគ​ស្មាញ​ និង​មិន​​មាន​ ការការពារច្រើន​ ចំពោះ​អ្នក​ប្រើប្រាស់​នោះទេ​។ មាន​តែ​កម្ម​​វិធី​ Claude ប៉ុណ្ណោះ​ដែលត្រូវ​បាន​បំពាក់ដោយ​​បច្ចេក​វិទ្យា​ Palantir Technologies ចាត់ថ្នាក់​​ជា​កម្មវិធី​ដែល​ប្រើ​សម្រាប់​ការងារ​រសើប​បំផុត របស់​យោធា​អាមេ​រិក​​។

ទន្ទឹម​នឹង​នេះ​ក្រុម​ហ៊ុន​ Anthropic ត្រូវ​បានរាយការណ៍​ថា​កំពុង​ចរចា​ជា​មួយ​មន្ទីរ​បញ្ចកោណ ថាតើត្រូវបន្ធូរបន្ថយ​ការរឹតបន្តឹង​លើ​ការ​ដាក់​ពង្រាយ​កម្មវិធី​ AI សម្រាប់​កំណត់​គោល​ដៅ​​ជា​អាវុធ​ និង​ការ​ឃ្លាំ​មើល​​ក្នុង​ស្រុក​។​

យ៉ាងណា ការ​ប្រឈមមុខដាក់គ្នា​នេះ បាន​បញ្ឈប់កិច្ចសន្យាដែល​មាន​តម្លៃរ​ហូត​ដល់ ២០០ លានដុល្លារ ដោយ​រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ប្តេជ្ញា​ថា​នឹង​មិន​ប្រើ​គំរូណា ​ដែល​អនុញ្ញាត​ធ្វើឱ្យ​​សង្គ្រាមនោះ​ទេ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម