ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Apple នឹងបញ្ចូល AI របស់ Alibaba ក្នុង iPhone លក់នៅចិន
ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិចិន Alibaba Group លោក Joe Tsai បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនកំពុងចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ដើម្បីដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ Alibaba ទៅក្នុងទូរស័ព្ទ iPhones ដែលលក់ក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

លោក Tsai បានឱ្យដឹងការណ៍នេះ នៅឯកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅទីក្រុងឌូបៃ ដោយនិយាយយ៉ាងដូច្នេះថា៖ «[Apple] បានពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួនក្នុងប្រទេសចិន ហើយនៅទីបំផុត ពួកគេបានជ្រើសរើសធ្វើអាជីវកម្មជាមួយយើង។ ពួកគេចង់ប្រើ AI របស់យើង ដើម្បីដំណើរការទូរស័ព្ទរបស់ពួកគេ»។
ការប្រកាសនេះ អាចផ្តល់នូវភាពច្បាស់លាស់លើយុទ្ធសាស្ត្រ AI របស់ Apple ក្នុងប្រទេសចិន ដោយជួយក្រុមហ៊ុនឱ្យកាន់តែប្រសើរឡើងក្នុងការទប់ទល់នឹងកំណើននៃការប្រកួតប្រជែង ចំពេលដែលចំណែកទីផ្សារលក់ iPhone បានធ្លាក់ចុះនៅចិន ដែលជាទីផ្សារស្មាតហ្វូនធំបំផុតរបស់ពិភពលោក។
ខណៈគូប្រកួតប្រជែងដូចជាក្រុមហ៊ុនចិន Huawei បានដាក់មុខងារពិសេស AI នៅលើទូរស័ព្ទរបស់ខ្លួនតាំងពីឆ្នាំមុន ក្រុមហ៊ុន Apple បានរក្សាភាពស្ងៀមស្ងាត់អំពីការបើកដំណើរការ «Apple Intelligence» របស់ខ្លួន បើទោះបីជាមានគម្រោងបញ្ចេញមុខងារនៅសហរដ្ឋអាមេរិកឆ្នាំនេះក៏ដោយ។

កន្លងមក អ្នកវិភាគបានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា ការដាក់ឱ្យដំណើរការ AI របស់ Apple នៅចិន ទំនងជាបានជាប់គាំង ដោយសារតែច្បាប់តឹងរ៉ឹងរបស់ប្រទេសនេះ លើបច្ចេកវិទ្យា។ ចិនបានអនុម័តបទប្បញ្ញត្តិផ្សេងៗលើ AI ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងច្បាប់មួយចំនួនដែលតម្រូវឱ្យមានគំរូភាសាធំៗ ដើម្បីទទួលបានការយល់ព្រមសម្រាប់ការប្រើប្រាស់ពាណិជ្ជកម្ម។ អ្នកផ្តល់សេវា « AI បង្កើត» ក៏ត្រូវទទួលខុសត្រូវចំពោះការដកខ្លឹមសារ «ខុសច្បាប់» ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ លោក Tsai បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ភាពជាដៃគូរបស់ Alibaba នឹងជួយឱ្យ Apple សម្របទៅនឹងបរិយាកាសបទប្បញ្ញត្តិ និងធ្វើមូលដ្ឋានូបនីយកម្ម AI របស់ខ្លួន នៅចិន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


