ព័ត៌មានអន្ដរជាតិ
សារព័ត៌មានថៃ យករូបកែដោយ Ai ទៅផ្សាយបោកប្រាស់ពលរដ្ឋខ្លួននិងពិភពលោក
មិនមែនជារឿងថ្មីឡើយ ដែលសារព័ត៌មានថៃ ខិតខំផ្សាយព័ត៌មានក្លែងក្លាយបោកប្រាស់ពលរដ្ឋខ្លួននិងពិភពលោក ក្នុងពេលមានភាពតានតឹងព្រំដែនជាមួយកម្ពុជា។

ជាក់ស្តែង រឿងរ៉ាវកើតឡើងថ្មីបំផុត គឺសារព័ត៌មានថៃមួយ បានយករូបភាពអ្នករបួសកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ហើយរូបនោះកែដោយ Ai ទៅផ្សាយបោកប្រាស់ពិភពលោកជាថ្មី។
ក្នុងសារព័ត៌មានថៃនោះ បានសរសេរចំណងជើងថា ទាហានកម្ពុជា ដែលថាមានរបួសធ្ងន់បែរជាសើចក្នុងបន្ទប់ ICU ទៅវិញ។ លើសពីនេះ ក្នុងខ្លឹមសារអត្ថបទដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២៥នោះ សារព័ត៌មានដដែល បានដកស្រង់ប្រភពពីទំព័រ Facebook របស់កងទ័ពថៃ ដោយដាក់ការចោទប្រកាន់កម្ពុជាថា ភូតកុហកនិងសម្តែងល្ខោន។
ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ផ្ដល់មេរៀនដល់អ្នកនាំពាក្យយោធាថៃឲ្យមានវិជ្ជាជីវៈ និងការទទួលខុសត្រូវ ពោលគឺត្រូវផ្ទៀងផ្ទាត់ព័ត៌មានមុនពេលនិយាយ។
សូមជម្រាបថា តាំងពីភាពតានតឹងផ្ទុះឡើងកាលពីខែកក្កដាមក មន្ត្រីថៃតែលាបពណ៌កម្ពុជា ជាពិសេសសារព័ត៌មានថៃ ដែលក្បត់វិជ្ជាជីវៈសុខចិត្តផ្សាយព័ត៌មានក្លែងក្លាយដើម្បីបម្រើមហិច្ឆតាស្រេកឃ្លានសង្គ្រាមរបស់ថ្នាក់ដឹកនាំរបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


