បណ្ដាញ Twitter Archives - Kampuchea Thmey Daily

ឡូហ្គោ​ X របស់ Elon Musk ត្រូវបញ្ជាឲ្យរុះរើចេញវិញពីដំបូលអគារ Twitter
បើយោងតាមការបញ្ជាក់ពីលោក​ Patrick Hannan អ្នកនាំពាក្យរបស់នាយកដ្ឋានត្រួតពិនិត្យអគារនៅទីក្រុង San Francisco បានឲ្យដឹងថា ឡូហ្គោអក្សរ X ដែលដំឡើងមិនទាន់បានប៉ុន្មានថ្ងៃផងនៅលើដំបូលអគារអតីតទីស្នាក់ការ Twitter ត្រូវបានរុះរើចេញវិញ​កាលពីថ្ងៃចន្ទ ។

ព័ត៌មាន​នៃការដកចេញឡូហ្គោអក្សរ X លើដំបូងអគារនៅផ្លូវ Market Street ក្នុងទីក្រុង San Francisco បានកើតឡើង ​បន្ទាប់​ពី​ក្រុមហ៊ុន​ទទួលបានលិខិតជូន​ដំណឹង​ស្តី​ពី​ការ​រំលោភ​ច្បាប់ ​ចំពោះ​ការដំឡើងឡូហ្គោថ្មីដោយ​គ្មាន​ការ​អនុញ្ញាត​​ ជាពិសេសគឺការតុបតែងភ្លើងភ្លឺនាពេលរាត្រីលើដំបូលអគារ ។

កាលពីចុងសប្តាហ៍កន្លងទៅ នាយកដ្ឋានត្រួតពិនិត្យអគារ និងផែនការទីក្រុង បានទទួលពាក្យបណ្តឹងចំនួន ២៤ ពាក់ព័ន្ធ​រចនាសម្ព័ន្ធដែលមិនមានការអនុញ្ញាត រួមទាំងការព្រួយបារម្ភអំពីសុវត្ថិភាព ក៏ដូចជាការបំភ្លឺរបស់ឡូហ្គោជាដើម ។

សូមបញ្ជាក់ថា មហាសេដ្ឋី Elon Musk បានទិញបណ្ដាញសង្គម Twitter ជាផ្លូវការក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ កាលពីចុងឆ្នាំមុន ហើយបានបញ្ឈប់នាយកប្រតិបត្តិ និងបុគ្គលិកអស់ជាច្រើននាក់ ខណៈលោកក៏ធ្វើការផ្លាស់ប្ដូររចនាសម្ព័ន្ធជាច្រើនផងដែរ ជាពិសេសឡូហ្គោថ្មីនេះតែម្ដង ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ Anadolu

ចុចអាន ៖ Elon Musk ​ប្រាប់ឲ្យឈប់ហៅឈ្មោះ Twitter តទៅទៀត

The post ឡូហ្គោ​ X របស់ Elon Musk ត្រូវបញ្ជាឲ្យរុះរើចេញវិញពីដំបូលអគារ Twitter appeared first on Kampuchea Thmey Daily.

Elon Musk ​ប្រាប់ឲ្យឈប់ហៅឈ្មោះ Twitter តទៅទៀត
រជ្ជកាលឡូហ្គោបក្សីខៀវរបស់ Twitter ​​ត្រូវបាន Elon Musk ដាក់ឲ្យចូលនិវត្តន៍ហើយ ដោយជំនួសអក្សរ X មកវិញ ជាពិសេសលោកមហាសេដ្ឋី​ Elon Musk ថែមទាំងបានប្រាប់ឲ្យឈប់ហៅថា Twitter តទៅទៀត ដោយហៅថា កម្មវិធី X ជាផ្លូវការវិញម្តង ។

Elon Musk ​បានឆ្លើយសំណួរអ្នកគាំទ្រម្នាក់ដែលបានសួរលោកថា “តើគួរឲ្យហៅបែបណា នៅពេលដែល Twitter ត្រូវបានផ្លាស់ប្តូរឡូហ្គោ និងឈ្មោះ?” ។ ពេលនោះ​​ចម្លើយមួយម៉ាត់យ៉ាងខ្លីពីលោកមហាសេដ្ឋី គឺហៅថា “X” ។

ពេលនេះ អ្វីៗគ្រប់យ៉ាងរបស់ Twitter ត្រូវបានបញ្ចប់​ហើយ បន្ទាប់ពីប្រែក្លាយមកជា X ជាផ្លូវការ ទាំងឈ្មោះ វេបសាយ ឡូហ្គោ​ App ទូរស័ព្ទ ជាពិសេសឡូហ្គោនៅការិយាល័យ​កណ្តាលក៏ត្រូវបានប្តូរ​ជារួចរាល់ផងដែរ ។

គួរបញ្ជាក់ថា មហាសេដ្ឋី Elon Musk បានទិញ Twitter ក្នុងតម្លៃ​ជាង ៤៤ ពាន់លានដុល្លារនៅក្នុងខែតុលា ឆ្នាំ ២០២២ ប៉ុន្តែ​ចាប់តាំងពីលោកទិញបានមក ប្រាក់ចំណេញផ្សព្យផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គមមួយនេះ បានធ្លាក់ចុះ​ជាបន្តបន្ទាប់​ ៕

​ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ The Hill

The post Elon Musk ​ប្រាប់ឲ្យឈប់ហៅឈ្មោះ Twitter តទៅទៀត appeared first on Kampuchea Thmey Daily.

ទីបំផុត ឡូហ្គោថ្មីរបស់ Twitter ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការហើយ រួមទាំង កម្ពុជា ផងដែរ
នៅទីបំផុត អ្វីគ្រប់យ៉ាងរបស់និមិត្តសញ្ញា Twitter គឺរូបបក្សីខៀវ ត្រូវបានផ្លាស់ប្តូរទៅជា អក្សរ X ទាំងអស់​ជាផ្លូវការហើយ រួមទាំងនៅលើវេបសាយ និងលើ App ទូរស័ព្ទផងដែរ ជាពិសេសផ្ទាំងឡូហ្គោអក្សរ X យ៉ាងធំនៅទីស្នាក់ការកណ្តាលក្នុងរដ្ឋ San Francisco ។

បច្ចុប្បន្នអ្នកប្រើប្រាស់ Twitter ទាំងអស់នៅលើពិភពលោក រួមទាំងកម្ពុជាផងដែរនោះ នឹងឃើញឡូហ្គោថ្មីគឺអក្សរ X ស្របពេលដែលមហាសេដ្ឋី Elon Musk ក៏បានលើកផ្ទាំងឡូហ្គោថ្មីនេះយ៉ាងធំផងដែរនៅទីស្នាក់កណ្តាល​ក្នុងរដ្ឋ San Francisco ។ មិនត្រឹមតែប៉ុណ្ណោះ វេបសាយរបស់ក្រុមហ៊ុនក៏ត្រូវបានផ្លាស់ប្តូរទៅជា X.com ដូចគ្នា ​។

ចំពោះការផ្លាស់ប្តូរនិមិត្តិសញ្ញានេះ លោកមហាសេដ្ឋីលេខ ១ លើពិភពលោក បានបង្ហាញឲ្យដឹងតាំងតែពីថ្ងៃសៅរ៍ ទី២៤ សប្តាហ៍មុនមកម្ល៉េះ ហើយចំពោះការផ្លាស់ប្តូរដ៏ធំនេះ អ្នកវិភាគជំនាញយល់ថា ជាការកសាងទំនុកចិត្តពីអតិថិជនផ្សព្វផ្សាយពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីបាត់បង់ចំណូលអស់ជាច្រើនពីការផ្សាយពាណិជ្ជកម្ម ។ ​

សូមបញ្ជាក់ថា មហាសេដ្ឋី Elon Musk បានទិញបណ្ដាញសង្គម Twitter ជាផ្លូវការក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ កាលពីចុងឆ្នាំមុន ហើយបានបញ្ឈប់នាយកប្រតិបត្តិ និងបុគ្គលិកអស់ជាច្រើននាក់ ខណៈលោកក៏ធ្វើការផ្លាស់ប្ដូររចនាសម្ព័ន្ធជាច្រើនផងដែរ ជាពិសេសឡូហ្គោថ្មីនេះតែម្ដង ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNBC

The post ទីបំផុត ឡូហ្គោថ្មីរបស់ Twitter ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការហើយ រួមទាំង កម្ពុជា ផងដែរ appeared first on Kampuchea Thmey Daily.

Elon Musk ពន្យល់ហេតុផលដែលប្តូរឡូហ្គោ Twitter
កាលពីថ្ងៃចន្ទ មហាសេដ្ឋី Elon Musk បានសម្រេចចិត្ត​ប្តូរឈ្មោះ និងឡូហ្គោក្រុមហ៊ុន Twitter ដែលមានរូបបក្សីខៀវ ទៅជាអក្សរ “X” ភ្លាមៗតែម្តង សូម្បីឈ្មោះនៅលើអគារ Twitter ក៏ត្រូវដកចេញផងដែរ ពោលមិនដល់រយៈពេល ២៤ ម៉ោងឡើយ ។

ចំពោះហេតុផលនៃការផ្លាស់ប្តូរនេះ​ មហាសេដ្ឋី Elon Musk បានពន្យល់ថា “ក្រុមហ៊ុនមិនមែនប្តូរឈ្មោះដោយខ្លួនឯងនោះទេ គឺមានការឯកភាពគ្នា ហើយឈ្មោះ Twitter គឺបង្កប់អត្ថន័យនៃការសរសេរតួអក្សរសរុប ១៤០ ដែលសរសេរទៅមកប៉ុណ្ណោះ ដូចជាសត្វចាបកំពុងសរសេរអញ្ជឹង”។

សម្រាប់ការប្តូរឈ្មោះ​ក្រុមហ៊ុន និង​វេបសាយទៅជា X.com វិញគឺលោក​ Musk ចង់ប្រែឲ្យកម្មវិធីមួយនេះសម្រាប់ទំនាក់ទំនងពហុ​ព័ត៌មាន និងមានសមត្ថភាពអាចដឹកនាំពិភពលោកហិរញ្ញវត្ថុទាំងមូល ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកប្រតិបត្តិថ្មី​របស់ក្រុមហ៊ុនលោកស្រី Linda Yaccarino បាននិយាយថា ឡូហ្គោថ្មី X នេះក៏នឹងរួមបញ្ចូលលក្ខណៈពិសេសនៃប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ ។ ម្យ៉ាងទៀត ក្រុមហ៊ុនមានភារកិច្ចក្នុងការស្ដារទំនុកចិត្តជាមួយអ្នកផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ដូចគ្នា ។

មុនឈានដល់ការសម្រេចចិត្តដូរឡូហ្គោនេះ Twitter បានខាតបង់ចំណូលផ្សាយពាណិជ្ជកម្មជាងពាក់កណ្តាលនៃចំណូលសរុប ហើយបើតាមអ្នកវិភាគបានឲ្យដឹងថា ការផ្លាស់ប្តូរ​នេះនឹងធ្វើឲ្យបណ្តាញសង្គមមួយនេះ កាន់តែមានភាពទាក់ទាញឡើងវិញ ។

គួរបញ្ជាក់ថា ឡូហ្គោបក្សីពណ៌ខៀវរបស់ Twitter ត្រូវបានរចនាឡើងក្នុងឆ្នាំ ២០១២ ដោយក្រុមមនុស្សចំនួន ៣ នាក់ ខណៈលោក Martin Grasser ដែលជាអ្នករចនាម្នាក់ក្នុងចំណោមអ្នកទាំង ៣ បានឲ្យដឹងថា និមិត្តសញ្ញាចាស់នេះត្រូវបានរចនាឡើងឲ្យមានលក្ខណៈសាមញ្ញ និងអាចមើលបានក្នុងទំហំតូចបំផុត ស្ទើរតែដូចអក្សរ “e” តូច ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Economic Times

ចុចអាន ៖ មហាសេដ្ឋី Elon Musk បង្ហាញឡូហ្គោ Twitter ថ្មី ជំនួស​បក្សីពណ៌ខៀវ

The post Elon Musk ពន្យល់ហេតុផលដែលប្តូរឡូហ្គោ Twitter appeared first on Kampuchea Thmey Daily.

Breaking News! មហាសេដ្ឋី Elon Musk បង្ហាញឡូហ្គោ Twitter ថ្មី ជំនួស​បក្សីពណ៌ខៀវ
លោកមហាសេដ្ឋី Elon Musk នៅថ្ងៃចន្ទនេះបានបង្ហាញឡូហ្គោថ្មីសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ជាអក្សរ “X” ពណ៌សនៅលើផ្ទៃខាងក្រោយពណ៌ខ្មៅ ជំនួសនិមិត្តសញ្ញាចាស់ដែលមានរូប បក្សីពណ៌ខៀវ ។

ទន្ទឹមនោះ មហាសេដ្ឋីរូបនេះក៏បានប្តូររូបភាពក្នុងប្រូហ្វាល់ Twitter របស់គាត់ទៅជាឡូហ្គោថ្មី ហើយថែមទាំងបានបន្ថែមពាក្យ “X.com” នៅខាងក្រោមរូបភាពនោះផងដែរ ។

ស្របពេលជាមួយគ្នានោះ លោកស្រី Linda Yaccarino ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter ក៏​បាន​បង្ហោះ​រូប​ឡូហ្គោ​ថ្មីនេះនៅលើ​ការិយាល័យ​របស់​ក្រុមហ៊ុន​ក្នុង​ទីក្រុង San Francisco ផង​ដែរ​ ជាមួយនឹងសំណេរ​លើ Twitter ថា “X មក​ហើយ! តោះ​ធ្វើ​វា” ។

ទោះយ៉ាងណា ឡូហ្គោថ្មីនេះត្រូវបានគេមើលឃើញតែលើការបង្ហោះរបស់លោក Elon Musk និងលោកស្រី Yaccarino ប៉ុណ្ណោះ ខណៈឡូហ្គោចាស់បក្សីពណ៌ខៀវរបស់ Twitter នៅតែអាចមើលឃើញនៅលើវេទិកាផ្សេងៗដដែល ។

គួរបញ្ជាក់ថា ឡូហ្គោបក្សីពណ៌ខៀវរបស់ Twitter ត្រូវបានរចនាឡើងក្នុងឆ្នាំ ២០១២ ដោយក្រុមមនុស្សចំនួន ៣ នាក់ ខណៈលោក Martin Grasser ដែលជាអ្នករចនាម្នាក់ក្នុងចំណោមអ្នកទាំង ៣ បានឲ្យដឹងថា និមិត្តសញ្ញាចាស់នេះត្រូវបានរចនាឡើងឲ្យមានលក្ខណៈសាមញ្ញ និងអាចមើលបានក្នុងទំហំតូចបំផុត ស្ទើរតែដូចអក្សរ “e” តូច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

The post Breaking News! មហាសេដ្ឋី Elon Musk បង្ហាញឡូហ្គោ Twitter ថ្មី ជំនួស​បក្សីពណ៌ខៀវ appeared first on Kampuchea Thmey Daily.

Twitter បន្តបាត់ចំណូលជាងពាក់កណ្តាលពីការផ្សាយពាណិជ្ជកម្ម
Twitter នៅតែបន្តបាត់បង់ចំណូលដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយសារតែពាណិជ្ជកម្មធំៗ បាននាំគ្នាចាកចេញ ចាប់តាំងពីមហាសេដ្ឋី Elon Musk បានកាន់កាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះក្នុងខែតុលា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Elon Musk បានបង្ហោះសារកាលពីថ្ងៃអាទិត្យថា Twitter នៅតែមានលំហូរសាច់ប្រាក់អវិជ្ជមាន ដោយសារតែប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ធ្លាក់ចុះរហូតដល់ ៥០ ភាគរយ ខណៈវាក៏បូករួមទាំងបន្ទុកបំណុលដ៏ច្រើនផងដែរ ដូច្នេះក្រុមហ៊ុនចាំបាច់ត្រូវតែឈានដល់លំហូរសាច់ប្រាក់វិជ្ជមានវិញ ។

ទន្ទឹមនោះ បញ្ហានេះក៏កើតឡើង ស្របពេលដែលមហាសេដ្ឋី Elon Musk កាលពីខែឧសភាបានជួលអតីតប្រធានផ្នែកផ្សាយពាណិជ្ជកម្មមកពី NBC Universal ធ្វើជា CEO ថ្មីរបស់ Twitter ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​នេះ​ទំនង​ជា​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ​ទេ ។

បន្ថែមពីនេះ​ Twitter ក៏បានប្រកាសផងដែរកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា នឹងបើកឲ្យអ្នកប្រើប្រាស់​អាចរកប្រាក់ចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដូចគ្នាទៅនឹងបណ្តាញសង្គម Facebook ។ ទោះយ៉ាងណា បញ្ហានេះ គឺគ្រាន់ជាការប្រកួតប្រជែងថ្មីជាមួយកម្មវិធី Threads របស់ក្រុមហ៊ុន Meta ប៉ុណ្ណោះ ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ NHK

The post Twitter បន្តបាត់ចំណូលជាងពាក់កណ្តាលពីការផ្សាយពាណិជ្ជកម្ម appeared first on Kampuchea Thmey Daily.

Elon Musk រកបាន CEO ថ្មីគ្រប់គ្រង Twitter
បន្ទាប់ពីដើរតួនាទី​ជា CEO ក្រុមហ៊ុនដោយខ្លួនឯងអស់រយៈពេលជាច្រើនខែ ​ចាប់តាំងពីទិញបាន Twitter មក ពេលនេះលោកមហាសេដ្ឋី Elon Musk រកបាន​នាយកប្រតិបត្តិថ្មីដែលនឹងមកកាន់កា​ប់ក្រុមហ៊ុន​ក្នុងរយៈពេល ៦ សប្តាហ៍ទៀតនេះ ។

តាមរយៈសំណេររបស់លោកលើ Twitter បញ្ជាក់ថា លោកមានក្តីរំភើបដែលរកបាន CEO ថ្មីដែលត្រូវមកគ្រប់គ្រងបន្តពីលោក ហើយបើតាមតម្រុយ​ក្នុងសំណេរបានឲ្យដឹងថា CEO ថ្មីបន្ទាប់នេះ គឺជាមនុស្សស្រី ដែលនឹងចាប់ផ្តើមការងារនៅ​ ៦ សប្តាហ៍បន្ទាប់ ប៉ុន្តែ​មិនបានបញ្ជាក់ច្បាស់ពីឈ្មោះរបស់នាងនៅឡើយទេ ។​

គួរបញ្ជាក់ថា បន្ទាប់ពីទិញ​បាន Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ កាលពីខែតុលា ឆ្នាំ​២០២២, Elon Musk បានបណ្តេញនាយកប្រតិបត្តិចាស់ចោល ហើយ​ឡើងកាន់កាប់ខ្លួនឯងជំនួសវិញ រហូតរកបាននាយកប្រតិបត្តិថ្មី​ទើបលោកចុះចេញពីតំណែង ៕

ប្រែសម្រួល ៖ នាង​ រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ លោក ត្រាំ ថានឹងជួបលោក ពូទីន ដើម្បីដោះស្រាយជម្លោះនៅ អ៊ុយក្រែន

The post Elon Musk រកបាន CEO ថ្មីគ្រប់គ្រង Twitter appeared first on Kampuchea Thmey Daily.

តម្រុយខ្លះៗដែលធ្វើឲ្យ Elon Musk ប្ដូរឡូហ្គោ Twitter ទៅជារូបសុនខ
លោកមហាសេដ្ឋី Elon Musk បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីពេលថ្មីៗនេះ បន្ទាប់ពីបានប្តូរឡូហ្គោបណ្ដាញសង្គម Twitter ទៅជារូបសុនខ (ឆ្កែ) វិញ ដែលគេស្គាល់ថាជា រូបិយប័ណ្ណគ្រីបតូ dogecoin ។

បន្ទាប់ពីប្តូររួច Elon Musk បានបង្ហោះ​នៅលើ Twitter នូវរូបឆ្កែបើកឡាន​ដែលត្រូវបានប៉ូលីសផាកពិន័យ ។ ប៉ុន្តែ​ការបង្ហោះបែបនេះ មិនដឹងថាលោកមានចេតនាបែបណានោះទេ ។

ប៉ុន្តែមានហេតុផលមួយប្រហែលជាជំរុញឲ្យលោកប្តូរឡូហ្គោនោះគឺ​ ការគោរពសន្យា ។ មុនពេលកាន់តំណែងជា​ CEO Twitter លោកត្រូវបានអ្នកគាំទ្រស្នើឲ្យប្តូរឡូហ្គោទៅជា “រូបសុនខ”​ ដែលតំណាងឲ្យរូបិយប័ណ្ណគ្រីបតូ dogecoin ។ មិនតែប៉ុណ្ណោះ លោកធ្លាប់បានបង្ហោះរូបសត្វឆ្កែអង្គុយលើកៅអី​ ហើយបានដាក់ Caption ថា “CEO ថ្មីរបស់ Twitter ពិតជាអស្ចារ្យមែន” ។

ដោយឡែក ចំពោះលោក Elon Musk ក៏ជាមនុស្សម្នាក់លេងរូបិយប័ណ្ណ dogecoin នេះផងដែរ ។ រំលឹកទៅកាលឆ្នាំ ២០២១, Elon Musk ចាប់ផ្តើមទទួលយកការទូទាត់រូបិយប័ណ្ណ dogecoin សម្រាប់ការទិញរថយន្ត Tesla ។ ពេលនោះ តម្លៃរូបិយប័ណ្ណ​នេះ​កើនឡើងជាង ២០ ភាគរយ ហើយស្របពេលដែល dogecoin ​កាន់តែមានតម្លៃ វាក៏បានជំរុញឲ្យរូបិយប័ណ្ណ​គ្រីបតូ កើនឡើងដូចគ្នា ពោលឡើងដល់ ១៥ ភាគរយ ។

មួយវិញទៀត បើតាមការសន្និដ្ឋាន វាមិនត្រឹមតែជាការលេងសើច ឬគោរពសន្យានោះឡើយ វាក៏អាចជាជាការធ្វើទីផ្សារ ក៏ដូចជាជួយផ្សព្វផ្សាយរូបិយប័ណ្ណនេះផងដែរ ។

គួរបញ្ជាក់ថា នៅពេលដែលលោកប្តូរឡូហ្គោនេះហើយ បានធ្វើឲ្យតម្លៃនៃរូបិយប័ណ្ណ​ dogecoin កើនឡើងជាង ៣០ ភាគរយ ពោលពី ០.០៧៩ ដល់ ០.០៩៤ ដុល្លារក្នុងមួយហ៊ុន ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖ Mint

The post តម្រុយខ្លះៗដែលធ្វើឲ្យ Elon Musk ប្ដូរឡូហ្គោ Twitter ទៅជារូបសុនខ appeared first on Kampuchea Thmey Daily.