ព័ត៌មានអន្ដរជាតិ
Elon Musk ប្រាប់ឲ្យឈប់ហៅឈ្មោះ Twitter តទៅទៀត
រជ្ជកាលឡូហ្គោបក្សីខៀវរបស់ Twitter ត្រូវបាន Elon Musk ដាក់ឲ្យចូលនិវត្តន៍ហើយ ដោយជំនួសអក្សរ X មកវិញ ជាពិសេសលោកមហាសេដ្ឋី Elon Musk ថែមទាំងបានប្រាប់ឲ្យឈប់ហៅថា Twitter តទៅទៀត ដោយហៅថា កម្មវិធី X ជាផ្លូវការវិញម្តង ។

Elon Musk បានឆ្លើយសំណួរអ្នកគាំទ្រម្នាក់ដែលបានសួរលោកថា “តើគួរឲ្យហៅបែបណា នៅពេលដែល Twitter ត្រូវបានផ្លាស់ប្តូរឡូហ្គោ និងឈ្មោះ?” ។ ពេលនោះចម្លើយមួយម៉ាត់យ៉ាងខ្លីពីលោកមហាសេដ្ឋី គឺហៅថា “X” ។
ពេលនេះ អ្វីៗគ្រប់យ៉ាងរបស់ Twitter ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីប្រែក្លាយមកជា X ជាផ្លូវការ ទាំងឈ្មោះ វេបសាយ ឡូហ្គោ App ទូរស័ព្ទ ជាពិសេសឡូហ្គោនៅការិយាល័យកណ្តាលក៏ត្រូវបានប្តូរជារួចរាល់ផងដែរ ។
គួរបញ្ជាក់ថា មហាសេដ្ឋី Elon Musk បានទិញ Twitter ក្នុងតម្លៃជាង ៤៤ ពាន់លានដុល្លារនៅក្នុងខែតុលា ឆ្នាំ ២០២២ ប៉ុន្តែចាប់តាំងពីលោកទិញបានមក ប្រាក់ចំណេញផ្សព្យផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គមមួយនេះ បានធ្លាក់ចុះជាបន្តបន្ទាប់ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ The Hill
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


