បច្ចេកវិទ្យា
Elon Musk ពន្យល់ហេតុផលដែលប្តូរឡូហ្គោ Twitter
កាលពីថ្ងៃចន្ទ មហាសេដ្ឋី Elon Musk បានសម្រេចចិត្តប្តូរឈ្មោះ និងឡូហ្គោក្រុមហ៊ុន Twitter ដែលមានរូបបក្សីខៀវ ទៅជាអក្សរ “X” ភ្លាមៗតែម្តង សូម្បីឈ្មោះនៅលើអគារ Twitter ក៏ត្រូវដកចេញផងដែរ ពោលមិនដល់រយៈពេល ២៤ ម៉ោងឡើយ ។

ចំពោះហេតុផលនៃការផ្លាស់ប្តូរនេះ មហាសេដ្ឋី Elon Musk បានពន្យល់ថា “ក្រុមហ៊ុនមិនមែនប្តូរឈ្មោះដោយខ្លួនឯងនោះទេ គឺមានការឯកភាពគ្នា ហើយឈ្មោះ Twitter គឺបង្កប់អត្ថន័យនៃការសរសេរតួអក្សរសរុប ១៤០ ដែលសរសេរទៅមកប៉ុណ្ណោះ ដូចជាសត្វចាបកំពុងសរសេរអញ្ជឹង”។
សម្រាប់ការប្តូរឈ្មោះក្រុមហ៊ុន និងវេបសាយទៅជា X.com វិញគឺលោក Musk ចង់ប្រែឲ្យកម្មវិធីមួយនេះសម្រាប់ទំនាក់ទំនងពហុព័ត៌មាន និងមានសមត្ថភាពអាចដឹកនាំពិភពលោកហិរញ្ញវត្ថុទាំងមូល ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនលោកស្រី Linda Yaccarino បាននិយាយថា ឡូហ្គោថ្មី X នេះក៏នឹងរួមបញ្ចូលលក្ខណៈពិសេសនៃប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ ។ ម្យ៉ាងទៀត ក្រុមហ៊ុនមានភារកិច្ចក្នុងការស្ដារទំនុកចិត្តជាមួយអ្នកផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ដូចគ្នា ។
មុនឈានដល់ការសម្រេចចិត្តដូរឡូហ្គោនេះ Twitter បានខាតបង់ចំណូលផ្សាយពាណិជ្ជកម្មជាងពាក់កណ្តាលនៃចំណូលសរុប ហើយបើតាមអ្នកវិភាគបានឲ្យដឹងថា ការផ្លាស់ប្តូរនេះនឹងធ្វើឲ្យបណ្តាញសង្គមមួយនេះ កាន់តែមានភាពទាក់ទាញឡើងវិញ ។
គួរបញ្ជាក់ថា ឡូហ្គោបក្សីពណ៌ខៀវរបស់ Twitter ត្រូវបានរចនាឡើងក្នុងឆ្នាំ ២០១២ ដោយក្រុមមនុស្សចំនួន ៣ នាក់ ខណៈលោក Martin Grasser ដែលជាអ្នករចនាម្នាក់ក្នុងចំណោមអ្នកទាំង ៣ បានឲ្យដឹងថា និមិត្តសញ្ញាចាស់នេះត្រូវបានរចនាឡើងឲ្យមានលក្ខណៈសាមញ្ញ និងអាចមើលបានក្នុងទំហំតូចបំផុត ស្ទើរតែដូចអក្សរ “e” តូច ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Economic Times
ចុចអាន ៖ មហាសេដ្ឋី Elon Musk បង្ហាញឡូហ្គោ Twitter ថ្មី ជំនួសបក្សីពណ៌ខៀវ
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


