បច្ចេកវិទ្យា
ទីបំផុត ឡូហ្គោថ្មីរបស់ Twitter ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការហើយ រួមទាំង កម្ពុជា ផងដែរ
នៅទីបំផុត អ្វីគ្រប់យ៉ាងរបស់និមិត្តសញ្ញា Twitter គឺរូបបក្សីខៀវ ត្រូវបានផ្លាស់ប្តូរទៅជា អក្សរ X ទាំងអស់ជាផ្លូវការហើយ រួមទាំងនៅលើវេបសាយ និងលើ App ទូរស័ព្ទផងដែរ ជាពិសេសផ្ទាំងឡូហ្គោអក្សរ X យ៉ាងធំនៅទីស្នាក់ការកណ្តាលក្នុងរដ្ឋ San Francisco ។

បច្ចុប្បន្នអ្នកប្រើប្រាស់ Twitter ទាំងអស់នៅលើពិភពលោក រួមទាំងកម្ពុជាផងដែរនោះ នឹងឃើញឡូហ្គោថ្មីគឺអក្សរ X ស្របពេលដែលមហាសេដ្ឋី Elon Musk ក៏បានលើកផ្ទាំងឡូហ្គោថ្មីនេះយ៉ាងធំផងដែរនៅទីស្នាក់កណ្តាលក្នុងរដ្ឋ San Francisco ។ មិនត្រឹមតែប៉ុណ្ណោះ វេបសាយរបស់ក្រុមហ៊ុនក៏ត្រូវបានផ្លាស់ប្តូរទៅជា X.com ដូចគ្នា ។
ចំពោះការផ្លាស់ប្តូរនិមិត្តិសញ្ញានេះ លោកមហាសេដ្ឋីលេខ ១ លើពិភពលោក បានបង្ហាញឲ្យដឹងតាំងតែពីថ្ងៃសៅរ៍ ទី២៤ សប្តាហ៍មុនមកម្ល៉េះ ហើយចំពោះការផ្លាស់ប្តូរដ៏ធំនេះ អ្នកវិភាគជំនាញយល់ថា ជាការកសាងទំនុកចិត្តពីអតិថិជនផ្សព្វផ្សាយពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីបាត់បង់ចំណូលអស់ជាច្រើនពីការផ្សាយពាណិជ្ជកម្ម ។

សូមបញ្ជាក់ថា មហាសេដ្ឋី Elon Musk បានទិញបណ្ដាញសង្គម Twitter ជាផ្លូវការក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ កាលពីចុងឆ្នាំមុន ហើយបានបញ្ឈប់នាយកប្រតិបត្តិ និងបុគ្គលិកអស់ជាច្រើននាក់ ខណៈលោកក៏ធ្វើការផ្លាស់ប្ដូររចនាសម្ព័ន្ធជាច្រើនផងដែរ ជាពិសេសឡូហ្គោថ្មីនេះតែម្ដង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


