បំណុលគ្រួសារថៃ Archives - Kampuchea Thmey Daily

Gen Z ថៃជំពាក់បំណុលកាន់តែច្រើនឡើងៗ រួមចំណែកដោយឥទ្ធិពលរបស់ Influencers
​យុវជនថៃជំនាន់Z (GenZ) ជំពាក់បំណុលកាន់តែច្រើនឡើងៗ ដោយទាញការព្រមាន​ពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) ដែលលើកឡើងថា បុគ្គលមានឥទ្ធិពលលើ​បណ្ដាញសង្គម (Influencers) និងនិន្នាការចំណាយតាមអនឡាញ​ កំពុងរួមចំណែកដល់កំណើន​ហានិភ័យហិរញ្ញវត្ថុ​សម្រាប់យុវជនថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃសៅរ៍នេះ។

យោងតាមក្រុមប្រឹក្សាដដែល អ្នកធ្វើការវ័យក្មេងដែលជាមនុស្សវ័យក្រោម​ ២៥ ឆ្នាំ​ មានកំណើនបំណុលច្រើនជាងប្រជាជនវ័យណាៗទាំងអស់។ ទិន្នន័យពីការិយាល័យឥណទានជាតិ (NCB) បានបង្ហាញថា បំណុលកាតឥណទានដែលមិនទាន់សង ក្នុងចំណោមក្មេងៗ​អាយុនេះ (GenZ ក្រោម​ ២៥ ឆ្នាំ) បានកើនឡើង ១៣,៤% នៅត្រីមាសទី៤ ឆ្នាំ ២០២៥ ​ខណៈ​បំណុលប្រាក់កម្ចីផ្ទាល់ខ្លួន បានកើនឡើង ១១,៥% ដែលជាអត្រាកំណើនដ៏ខ្ពស់បំផុត​នៅ​ទូទាំងប្រជាសាស្ត្រទាំងអស់។ ​

NESDC បាននិយាយថា វេទិកា​បណ្ដាញសង្គមដូចជា TikTok, YouTube និង Facebook បានក្លាយជាកត្តាជំរុញដ៏សំខាន់នៃឥរិយាបថរបស់អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់វ័យក្មេងជាច្រើន ពឹងផ្អែកកាន់តែខ្លាំងឡើងលើការណែនាំ​របស់ Influencers  ការនិយាយប្រាប់ (Review) តាមអនឡាញ​ នៅពេល​សម្រេចចិត្តទិញអ្វីមួយ​។ ភ្នាក់ងារដដែលបាន​ដកស្រង់ការសិក្សាមួយ ដែល​រកឃើញថា ៥៨​% នៃអ្នកប្រើប្រាស់ GenZ របស់ថៃ ជឿទុកចិត្តលើការណែនាំពីអ្នកបង្កើតមាតិកាអនឡាញដែលពួកគេដើរតាម (Follow)  ខណៈប្រហែលពាក់កណ្តាល​មានទំនោរជឿតាមការ​ផ្សព្វផ្សាយ​។

គេមើលឃើញថា ការព្រមានរបស់ NESDC ធ្វើឡើងចំពេលដែលបំណុលគ្រួសារក្លាយជាបញ្ហាដ៏ធំសម្រាប់សេដ្ឋកិច្ចថៃដែលកំពុងដើរអូសជើង។ ទោះបីជាបំណុលគ្រួសារប្រទេសនេះថយចុះបន្តិចក្ដី វានៅតែស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត រហូតដល់ ១៦,៤៤ ទ្រីលានបាត គិតត្រឹមចុងឆ្នាំ ២០២៥ ឬស្មើនឹង ៨៦,៧% នៃ GDP (ផលិតផលក្នុងស្រុកសរុប) របស់ប្រទេស។ ​

ជាមួយគ្នានោះ ប្រាក់កម្ចី​ឯកជន​ដែល​មិនមានដំណើរការ (NPLs) ឬបំណុលដែលហួសកាលកំណត់សងលើសពី ៩០ ថ្ងៃ បានកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ៧,៦% ឆ្នាំលើឆ្នាំ ដល់ ១,៣១ ទ្រីលានបាត ដែលបង្ហាញថា អ្នកខ្ចីប្រាក់ថៃកាន់តែច្រើន​ជួបបញ្ហាលំបាកក្នុងការសងបំណុល។

លោក Danucha Pichayanan អគ្គលេខាធិការ NESDC បាននិយាយថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុតែមួយមុខ គឺមិនគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានោះទេ។ ​លោកបានព្រមានថា ការធ្វើទីផ្សារដោយបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម ​ការ Review តាមអនឡាញ​ និងការផ្សាយពាណិជ្ជកម្មឌីជីថលលើក្រុមគោលដៅ ​អាចលើកទឹកចិត្ត​ឱ្យ​មាន​ការចំណាយលើសពី​សមត្ថភាព​របស់អ្នកប្រើប្រាស់បានយ៉ាងស្រួល។

NESDC កំពុងអំពាវនាវឱ្យមានការអប់រំផ្នែកហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ និងវិន័យខ្លួនឯងកាន់តែច្រើនក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង ដោយជំរុញឱ្យពួកគេវាយតម្លៃប្រាក់ចំណូលរបស់ពួកគេដោយប្រុងប្រយ័ត្ន និងជៀសវាងការជំពាក់បំណុលដែលមិនចាំបាច់ ជាពិសេសនៅពេលដែលស្ថានភាពសេដ្ឋកិច្ច​ប្រឈមមុខនឹងបញ្ហាផ្សេងៗ៕

The post Gen Z ថៃជំពាក់បំណុលកាន់តែច្រើនឡើងៗ រួមចំណែកដោយឥទ្ធិពលរបស់ Influencers appeared first on Kampuchea Thmey Daily.

ថៃប្រឈមនឹងកំណើនសេដ្ឋកិច្ចខ្សោយបំផុតក្នុងរយៈពេល ៣០ ឆ្នាំ
ស្ថាប័នអ្នកជំនាញអន្តរជាតិសំខាន់ បាន​ព្យាករពីកំណើនសេដ្ឋកិច្ចថៃត្រឹ​មចន្លោះពី ១,៥-១,៨% សម្រាប់ឆ្នាំ ២០២៦​ ដែលអាចជាកំណើនដ៏ខ្សោយបំផុតរបស់​ថៃក្នុងរយៈពេល៣ទសវត្សរ៍ ​បើមិនរាប់បញ្ចូលទាំងឆ្នាំវិបត្តិផ្សេងៗ ដូចជាកូវីដ១៩ ជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃព្រហស្បតិ៍។

ឧបសគ្គ​ពីខាងក្រៅ​ធំៗ​រួមមាន ផលប៉ះពាល់​នៃ​ពន្ធ​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក ​និងភាពស្រពេចស្រពិលនៃ​សេដ្ឋកិច្ចពិភពលោក និង​តម្លៃ​ប្រាក់​បាត​ខ្ពស់ ដែលកំពុង​ធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យ​នាំចេញ និង​ទេសចរណ៍​ ដែលសុទ្ធសឹងតែជាវិស័យចម្បងសម្រាប់ជំរុញកំណើន។ ក្រៅពីនេះ សេដ្ឋកិច្ចថៃត្រូវប្រឈមមុខនឹង​បញ្ហាចាក់ស្រែះផ្សេងៗទៀត​ រួមទាំង​បំណុលគ្រួសារខ្ពស់ ជម្លោះព្រំដែន កម្សោយតម្រូវការ ​​ការពឹងផ្អែកខ្លាំងរចនាសម្ព័ន្ធសេដ្ឋកិច្ចបែបប្រពៃណី និងអស្ថិរភាពនយោបាយជាដើម។

ធនាគារកណ្តាលថៃព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នឹងថយចុះមកត្រឹម ១,៦% ​នៅឆ្នាំ ២០២៦ ពីប្រហែល ២,២% ​នៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្រូវការសកល​ និងឧបសគ្គជាបន្តបន្ទាប់ពីផលប៉ះពាល់គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងការឡើងថ្លៃនៃប្រាក់បាត​។

សម្រាប់ឆ្នាំ ២០២៦ ដូចគ្នា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករ ១,៦% សម្រាប់កំណើន GDP ថៃ ហើយធនាគារពិភពលោកឯណោះវិញ ដាក់តួលេខត្រឹមប្រហែល ១,៧%។ ​​

​ក្នុងអត្រាដ៏​គួរឱ្យបារម្ភបំផុត ​មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច SCB (EIC) បាន​ព្យាករថា សេដ្ឋកិច្ចថៃនឹង​កើនឡើងត្រឹមតែ ១,៥% ប៉ុណ្ណេះ ​នៅឆ្នាំ ២០២៦ ធ្លាក់ចុះពី ២% ក្នុងឆ្នាំ ២០២៥ ដែលជាកំណើនទាបបំផុតក្នុងរយៈពេល ៣ ទសវត្សរ៍ ​លើកលែងតែអំឡុងពេលវិបត្តិចេញ។

អត្រាក្រោម ២% សម្រាប់ថៃ គឺទាបជាងខ្លាំងបើប្រៀបធៀបនឹង​ប្រទេសក្នុងតំបន់ដូចជាវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី។

ការនាំចេញរបស់ថៃ ប្រឈមមុខនឹងការធ្លាក់ចុះដល់ -១,៥% ក្នុងឆ្នាំ ២០២៦ ដោយសារតែពន្ធគយរបស់សហរដ្ឋអាមេរិក ការប្រកួតប្រជែងសកលកាន់តែ​តឹងតែង និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ វិស័យទេសចរណ៍ ដែលធ្លាប់ជាក្បាលម៉ាស៊ីនកំណើន​ ​ក៏បានធ្លាក់ចុះ ៧,២៣% ដល់ ៣២,៩៧ លាន នៅឆ្នាំ ២០២៥។ ​ចំនួននេះ នឹង​កើនឡើងមកវិញដល់ ៣៤,១ លាននាក់នៅឆ្នាំ ២០២៦ ប៉ុន្តែនៅតែទាបជាងឆ្ងាយធៀបនឹងតួលេខ​ឆ្នាំ ២០១៩ មុនកូវីដ១៩ និងឆ្នាំ ២០២៤។

លើសពីនោះ បំណុលគ្រួសារខ្ពស់នៅតែដាក់បន្ទុកលើតម្រូវការក្នុងស្រុកថៃ និងជះឥទ្ធិពលលើការ​វិនិយោគ​របស់វិស័យឯកជន។ យោងតាមទិន្នន័យចុងក្រោយបំផុតពីធនាគារកណ្តាលថៃ (BOT) គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៥ បំណុលគ្រួសារថៃមានចំនួន ១៦,៣៥ ​ទ្រីលានបាត ស្មើនឹង ៨៧,៤% ធៀបនឹង GDP។ ទោះវាគឺជាសមាមាត្រទាបបំផុតក្នុងរយៈពេល៥ឆ្នាំក៏ពិតមែន​ វានៅតែស្ថិតនៅក្នុងអត្រាខ្ពស់ខ្លាំង។

​ឥឡូវនេះ សេដ្ឋវិទូថៃកំពុង​អំពាវនាវជាបន្ទាន់សម្រាប់កំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗ ដើម្បីជំរុញការប្រកួតប្រជែង ដោយព្រមានថា បើគ្មានកំណែទម្រង់ទាំងនេះទេ ​ថៃ​នឹងប្រឈមបញ្ហាហានិភ័យនៃការជាប់គាំងសេដ្ឋកិច្ចកាន់យូរអង្វែង៕

The post ថៃប្រឈមនឹងកំណើនសេដ្ឋកិច្ចខ្សោយបំផុតក្នុងរយៈពេល ៣០ ឆ្នាំ appeared first on Kampuchea Thmey Daily.

បំណុលគ្រួសារថៃធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ប៉ុន្តែនៅប្រឈមបញ្ហាខ្ពស់នៅឡើយ
​បំណុលគ្រួសារថៃ បាន​ធ្លាក់ចុះដល់កម្រិតទាបបំផុត​រាប់តាំងពីដើមឆ្នាំ ២០២០ ក្រោយ​ពីបណ្ដាធនាគារ​រឹតត្បឹតលើការផ្ដល់ប្រាក់កម្ចីថ្មីៗ ហើយរដ្ឋាភិបាល​ចេញវិធានការគាំទ្រ​ដល់​អ្នកខ្ចីក្នុងស្រុករាប់លាន​នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ទោះធ្លាក់ចុះទាបជាងមុនក្ដី កម្រិតនៃបំណុលគ្រួសារថៃនៅតែ​មាន​អត្រាខ្ពស់ធៀប​នឹង​ GDP (​ផលិត​ផល​ក្នុងស្រុកសរុប) ដែលបន្តជាបញ្ហាប្រឈមធំសម្រាប់កំណើនសេដ្ឋកិច្ចថៃ ដែលដើរអូសជើង។

​រ៉យទ័របាន​ស្រង់ទិន្នន័យរបស់ធនាគារកណ្ដាលថៃ ​ដែលចេញផ្សាយកាលពីថ្ងៃចន្ទថា ​នៅត្រីមាសទី ១ ឆ្នាំនេះ កម្រិតបំណុលគ្រួសារថៃឈរនៅអត្រា ៨៧,៤ ភាគរយ ធៀប​នឹង GDP  ​ដែលធ្លាក់ចុះពី ៨៨,៤ ភាគរយ នៅត្រីមាសចុងក្រោយ ឆ្នាំ ២០២៤។ ​ជាលម្អិត ចំនួនបំណុលគ្រួសារថៃ បា​នធ្លាក់ចុះមកត្រឹម ១៦,៣៥ ទ្រីលានបាត (៥០៣ ប៊ីលាន​ដុល្លារ) គិតត្រឹមចុងខែមីនា ពី ១៦,៤ ទ្រីលានបាត។

ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារកណ្ដាលថៃ លោក Pranee Sutthasri ​សេដ្ឋកិច្ចថៃបាន​កើនឡើង ៣,‌១ ភាគរយ នៅចន្លោះពីខែមករា ដល់ខែមីនា ២០២៥ ដែលនោះក៏រួមចំណែកផងដែរ ដល់ការថយចុះនៃកម្រិតបំណុលគ្រួសារធៀបនឹង GDP។

គួរគូសបញ្ជាក់ថា ​​ថៃ​មាន​អនុបាត​បំណុល​គ្រួសារ​ខ្ពស់​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​​ជាបញ្ហាប្រឈម​ដ៏​ធំ​ធ្វើឱ្យ​​​សេដ្ឋកិច្ច​​ថៃ ​​កើនឡើងក្នុង​អត្រាទាបយឺតយ៉ាវធៀប​នឹង​ប្រទេសដទៃក្នុងតំបន់។

កាលពីឆ្នាំមុន រដ្ឋបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ​បានប្រកាសវិធានការបន្ធូរបន្ថយបំណុល ដែលកំណត់គោលដៅលើអ្នកខ្ចីប្រហែល ១,៩ លាន​នាក់ ជាមួយ​នឹងបំណុលសរុប ៨៩០ ប៊ីលាន​​បាត។​ ភាគច្រើន កម្ចីគ្រួសារថៃត្រូវបាន​គេរាប់ចូលទៅក្នុងប្រភេទកម្ចី «ប្រើប្រាស់ផ្ទាល់ខ្លួន»។ ការណ៍នេះហើយ ធ្វើឱ្យធនាគារថៃរឹតបណ្ដឹងលើការផ្ដល់​ប្រាក់កម្ចីផ្សេងៗ រួមទាំងកម្ចីទិញរថយន្ត។ កត្តាទាំង២នេះ ធ្វើឱ្យ​កម្រិតបំណុលគ្រួសារធ្លាក់ចុះ៕

The post បំណុលគ្រួសារថៃធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ប៉ុន្តែនៅប្រឈមបញ្ហាខ្ពស់នៅឡើយ appeared first on Kampuchea Thmey Daily.

ការបិទអាជីវកម្មនៅថៃ កើនឡើងក្នុងរយៈពេល ៤ ខែដើមឆ្នាំ
នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មថៃ បានឱ្យដឹងថា ការបិទអាជីវកម្មនៅក្នុងប្រទេសថៃបាន​កើនឡើង ដោយសារតែបំណុលគ្រួសារខ្ពស់ ចំពេលដែលភាពមិនប្រាកដប្រជនពន្ធគយរបស់អាមេរិក​កំពុងបន្ថែមសម្ពាធ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍។

ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៥  អាជីវកម្មសរុបចំនួន ៣ ៩២១ កន្លែង​នៅក្នុងប្រទេសថៃ ​បាន​បិទប្រតិបត្តិការរបស់ខ្លួន​​ ដោយ​កើនឡើង ៨,៣ ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វិស័យ ៣ ដែលមានការបិទអាជីវកម្មច្រើនជាងគេបំផុតគឺ សំណង់ទូទៅ (៣៧២ អាជីវកម្ម) អចលនទ្រព្យ (១៨៤) ភោជនីយដ្ឋាន/អាហារដ្ឋាន (១៥៩)។ នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មថៃ បាន​ឱ្យដឹងថា ​ដើមទុនចុះបញ្ជីសរុបនៃអាជីវកម្មបិទប្រតិបត្តិការទាំងជាង ៣ ៩០០ មាន​រហូតដល់ ១៥,៩៩ ប៊ីលាន​បាត (៤៨៩ លាន​ដុល្លារ)។ ​

នាយកដ្ឋានដដែល ​បាន​លើកឡើងថា កត្តាសំខាន់ៗនៅពីក្រោយការបិទអាជីវកម្ម​រួមមាន កំណើន​នៃបំណុលគ្រួសារ ដែល​ធ្វើឱ្យ​ការចំណាយរបស់អ្នកប្រើប្រាស់ថយចុះ​ ការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក​ និងភាពមិនច្បាស់លាស់ជុំវិញ​គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាដើម​។

ទន្ទឹមនឹង​កំណើននៃការបិទអាជីវកម្ម ការបង្កើនអាជីវកម្មថ្មីៗក្នុងរយៈពេល ៤ ខែដើមឆ្នាំដូចគ្នា មាន​ត្រឹម ៣០ ១៤៨ កន្លែង ធ្លាក់ចុះ ១ ៣៨៥ ឬ ៤,៤ ភាគរយ​ ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) ឯណោះវិញ បានព្យាករ​ថា ការទ្វារោងចក្រនៅថៃនៅឆ្នាំនេះនឹង​មាន​ច្រើនជាងឆ្នាំមុន ​ដោយ​សារតែការធ្លាក់ចុះនៃវិស័យផលិតកម្ម និងបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងបន្ត៕

The post ការបិទអាជីវកម្មនៅថៃ កើនឡើងក្នុងរយៈពេល ៤ ខែដើមឆ្នាំ appeared first on Kampuchea Thmey Daily.

គណៈរដ្ឋមន្រ្តីថៃ អនុម័តលើជំនួយសម្រាប់កូនបំណុលក្រៅធនាគារ
គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារ បានអនុម័តជំនួយសម្រាប់កូនបំណុល​​ខ្ចីលុយក្រៅធនាគារ ខណៈរដ្ឋាភិបាលព្យាយាមដោះស្រាយបញ្ហា​បំណុលគ្រួសារដែលមានកម្រិតខ្ពស់ ហើយ​បង្កឧបសគ្គសម្រាប់កំណើន​សេដ្ឋកិច្ចជាតិ។ នេះបើតាម​ការចុះ​ផ្សាយ​របស់​កាសែតបាងកកប៉ុស្តិ៍។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក​ Paopoom Rojanasakul បាននិយាយថា ដើម្បីលើកទឹកចិត្តអ្នកផ្តល់ប្រាក់កម្ចីក្រៅធនាគារឱ្យចូលរួមក្នុងកម្មវិធីជំនួយនេះ​ ប្រាក់កម្ចីដែលមាន​អត្រាការប្រាក់ទាប ប្រមាណ ៥០ ប៊ីលាន​បាត ​នឹង​ដាក់ឱ្យប្រើប្រាស់​សម្រាប់រយៈពេល ៣ ឆ្នាំ ដើម្បីជួយទូទាត់ការខាតបង់របស់ពួកគេ។

លោក​អនុរដ្ឋមន្រ្តីបន្ត​ថា ជំនួយ​នេះ​នឹង​រួម​បញ្ចូល​ទាំង​ការ​កាត់​បន្ថយ​ការ​បង់​រំលស់ ៣០ ភាគរយ និង​ការ​កាត់​អត្រា​ការ​ប្រាក់ ១០ ភាគរយ​ សម្រាប់​រយៈ​ពេល ៣ ឆ្នាំ។ អ្នកដែលអាច​ទទួល​ជំនួយបាន​ រួមមាន​ កូនបំណុលដែលមានប្រាក់កម្ចីរថយន្តមិនលើសពី ៨០០ ០០០ បាត ​ប្រាក់កម្ចីម៉ូតូរហូតដល់ ៥០ ០០០ បាត និង​ប្រាក់កម្ចីផ្ទាល់ខ្លួនដែលមានកម្រិតឥណទានសរុបរហូតដល់ ២០០ ០០០ បាត។ ​

លោក Paopoom បានបន្ថែមថា អ្នកខ្ចីដែលមានប្រាក់កម្ចីពិបាកសងរហូតដល់ ៥ ០០០ ​បាត នឹងទទួល​បាន​ការអនុញ្ញាតឱ្យសងវិញត្រឹមតែ ១០ ភាគរយ​ ដើម្បីទូទាត់បំណុល។

ការអនុម័ត​លើ​ជំនួយ​របស់គណៈរដ្ឋមន្រ្តីថៃ ​ធ្វើឡើងក្នុង​ចំណោមវិធានការផ្សេងៗទៀត ដើម្បី​ដោះស្រាយបញ្ហា​បំណុលគ្រួសារ ១៦,៣ ទ្រីលាន​បាត គិតត្រឹម​ចុងខែកញ្ញា ឆ្នាំ ២០២៤ ឬ ៨៩ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជា​​សមាមាត្រខ្ពស់បំផុតមួយ​នៅអាស៊ី។ ៦៥,៤ ភាគរយ នៃបំណុលសរុប ត្រូវបាន​ផ្ដល់ដោយ​ធនាគារ ខណៈនៅសល់ប៉ុន្មានជាបំណុលពីប្រភព​ក្រៅធនាគារ។

​កាលពីខែធ្នូ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយថា កម្រិតបំណុលគ្រួសារគឺខ្ពស់ពេក ហើយវាគួរតែចុះមកត្រឹម ៧០ ភាគរយ​ នៃផលិតផលក្នុងស្រុកសរុប។ បំណុលគ្រួសារខ្ពស់បានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ច​ ដែលមន្រ្តីថៃព្យាករថានឹង​មាន​​កំណើន​ត្រឹមតែ «២,៩ ភាគរយ​ ឬតិចជាងនេះ​» នៅឆ្នាំ ២០២៥។

The post គណៈរដ្ឋមន្រ្តីថៃ អនុម័តលើជំនួយសម្រាប់កូនបំណុលក្រៅធនាគារ appeared first on Kampuchea Thmey Daily.

បំណុលគ្រួសារ​ថៃកើនដល់ ១០៤ ភាគរយ ធៀបនឹង GDP បង្កក្ដីបារម្ភដល់​កំណើនសេដ្ឋកិច្ច
របាយការណ៍ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពីសប្ដាហ៍​មុន បាន​បង្ហាញ​ថា​ បំណុលគ្រួសាររបស់ប្រទេសថៃ ដែលរាប់​បញ្ចូលទាំងកម្ចីក្រៅផ្លូវការ បានកើនឡើងដល់ ១០៤ ភាគរយ ធៀប​នឹង​ផលិតផលក្នុងស្រុកសរុប (GDP) ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនាពេលអនាគត។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែតបាងកកប៉ុស្តិ៍​។​​

ការស្រាវជ្រាវពី​សាកលវិទ្យាល័យជូឡាឡុងកន សម្រាប់គណៈកម្មាធិការអចិន្រ្តៃយ៍រួមសម្រាប់ពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារថៃ (JSCCIB) បាន​បង្ហាញថា សមាមាត្របំណុលគ្រួសារធៀប​នឹង​ GDP របស់ថៃ បានឈានដល់ ១០៤ ភាគរយ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ ដែល​នោះ​រាប់​ទាំង​កម្ចីក្រៅផ្លូវការ។

ក្នុងនោះផងដែរ​ បំណុល​ក្រៅផ្លូវការជាមធ្យមក្នុងមួយគ្រួសារ មាន​ប្រមាណ​ ២ ៨៤៣ ដុល្លារអាមេរិក/គ្រួសារ​។ លោក Kobsak Duangdee អគ្គលេខាធិការនៃសមាគមធនាគារថៃ បាន​ឱ្យ​ដឹង​ក្រោយកិច្ចប្រជុំ JSCCIB ថា ៤០ ភាគរយ​ នៃគ្រួសារថៃ ពាក់ព័ន្ធ​នឹង​​បំណុលនៃកម្ចី​ក្រៅផ្លូវការ ដោយ​ពួកគេ​អាច​ជា​​ម្ចាស់ ឬ​​កូន​បំណុល។

លោក Kobsak មានប្រសាសន៍ថា កម្រិតបំណុលគ្រួសារខ្ពស់ បង្ហាញពីបញ្ហាប្រឈមចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ។ យ៉ាងណា​មិញ​ បំណុលក្រៅផ្លូវការមានសារៈសំខាន់ណាស់សម្រាប់សាច់ប្រាក់ងាយស្រួលក្នុងគ្រួសារ ដោយ​ផ្តល់ប្រភពមូលនិធិសម្រាប់ការចំណាយប្រចាំថ្ងៃ និងសកម្មភាពអាជីវកម្ម និងជួយក្នុងការគ្រប់គ្រងភាពអាសន្នផ្នែកហិរញ្ញវត្ថុជាដើម​។

យោងតាមការសិក្សាស្រាវជ្រាវដដែល​ ប្រហែល ៣០ ភាគរយ​ នៃគ្រួសារដែលមានប្រាក់ចំណូលសេដ្ឋកិច្ចផ្លូវការ ពឹងផ្អែកលើបំណុលក្រៅផ្លូវការសម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ លោក Kobsak បានស្នើថា ការដោះស្រាយបំណុលក្រៅផ្លូវការ តម្រូវឱ្យមានវិធានការសមស្រប ហើយបច្ចេកវិទ្យាឌីជីថលអាចដើរតួនាទីមួយ​ក្នុងនោះ​៕

The post បំណុលគ្រួសារ​ថៃកើនដល់ ១០៤ ភាគរយ ធៀបនឹង GDP បង្កក្ដីបារម្ភដល់​កំណើនសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

បំណុល​គ្រួសារ​​ថៃ​ ហក់​ឡើង​ខ្ពស់​ដល់​កំណត់ត្រា​ថ្មី ដោយសារ​បញ្ហា​សេដ្ឋកិច្ច​
កាសែត​បាងកកប៉ុស្តិ៍​បាន​​ចុះ​ផ្សាយកាល​ពី​ថ្ងៃ​អង្គារ​ ដោយ​ស្រង់​ការស្ទង់មតិមួយដែល​​បង្ហាញ​ថា បំណុលគ្រួសារជាមធ្យមក្នុងប្រទេសថៃ បានឈានដល់កម្រិតខ្ពស់បំផុតដោយសារតែកំណើនសេដ្ឋកិច្ចយឺតយ៉ាវ​ ប្រាក់ចំណូលទាប និងថ្លៃរស់នៅខ្ពស់ ហើយប្រជាជនកំពុងមានបញ្ហាក្នុងការទូទាត់​បំណុល​របស់​ខ្លួន​។​

ការ​ស្ទង់មតិ​​របស់​សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃដែលបានធ្វើឡើងនៅដើមខែកញ្ញានេះ​ និង​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​បង្ហាញ​ថា គ្រួសារ​ថៃ​មួយ​ត្រូវ​ជាប់​បំណុល​ជា​មធ្យម​ ប្រមាណ​ ៦០៦ ៣៧៨ បាត​ ដោយ​កើន​ឡើង​ប្រមាណ​ ៨,៤ ភាគរយ​ ធៀប​នឹង​ឆ្នាំ​មុន​។ នេះគឺ​ជាតួលេខខ្ពស់បំផុត រាប់​ចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមធ្វើ​ឡើងជា​លើក​ដំបូង​ក្នុងឆ្នាំ ២០០៩។  ​

ការ​ស្ទង់​មតិ​ដដែល​បានរកឃើញថា ​​បំណុលពីការផ្តល់ប្រាក់កម្ចីជាផ្លូវការរួម​ចំណែក​ប្រមាណ ៦៩,៩ ភាគរយ (ធ្លាក់ចុះពី ៨០,២ ភាគរយ កាល​ពី​ឆ្នាំ​មុន​) ​ខណៈ​​បំណុល​ពីការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការរួម​ចំណែក​ ៣០ ភាគរយ។ ​សមាមាត្រនៃ ប្រាក់កម្ចីក្រៅផ្លូវការបានកើនឡើង ដោយសារតែប្រជាជន​ថៃ​កាន់តែច្រើន ឈានដល់ដែនកំណត់ទទួល​បាន​ឥណទានរបស់​ខ្លួន​ពីស្ថាប័ន​​ហិរញ្ញវត្ថុ​​ ដែលបណ្តាលឱ្យពួកគេងាកទៅរកប្រាក់កម្ចី​ក្រៅ​ផ្លូវ​ការ​។

ការ​ស្ទង់​មតិ​បន្ថែម​ថា​ ​អ្នក​ជាប់​បំណុល​ជាច្រើន មានប្រាក់ចំណូលមិនគ្រប់គ្រាន់ក្នុងការចំណាយ និង​ត្រូវ​ប្រឈមមុខ​នឹង​ភាពអាសន្នផ្នែកហិរញ្ញវត្ថុ និងថ្លៃរស់នៅខ្ពស់​ (ការ​ចំណាយ​ប្រចាំថ្ងៃ​ខ្ពស់​) ដែលមិនរំពឹងទុក។ ការសងបំណុលប្រចាំខែជាមធ្យមគឺ​ ១៨ ៧៨៧ បាត/ខែ​ ដោយ​កើនឡើងពី ១៦ ៧៤២ បាត​/ខែ​ កាល​ពី​ឆ្នាំ​មុន​ ខណៈ​អត្រា​បង់​ប្រាក់​យឺត​យ៉ាវ​មាន​រហូត​ដល់​ ៧១,៦ ភាគរយ​។ ​

គួរ​គូស​បញ្ជាក់​ថា​ បំណុល​គឺ​ជា​​បន្ទុក​​សេដ្ឋកិច្ច​ដ៏​ធំ​មួ​​​យ​សម្រាប់​ប្រទេស​ថៃ​ ដែល​ប្រឈម​នឹង​​កំណើន​សេដ្ឋកិច្ចយឺត​យ៉ាវ និង​ខ្សោយ​ជាង​ប្រទេស​ក្នុង​តំបន់​ផ្សេ​ងៗ  ជាមួយ​នឹង​អត្រា​ការ​ប្រាក់​កម្ចី​ខ្ពស់​ និង​ការ​នាំ​ចេញ​ខ្សោយ​ នៅ​ពេលការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​​សេដ្ឋកិច្ច​ចិន​ ដែល​ជា​ដៃគូពាណិជ្ជកម្មកំពូលរបស់ថៃ​ ស្ថិត​នៅ​ក្នុង​ល្បឿន​យឺត​យ៉ាវ​។

កន្លង​មក​ រដ្ឋាភិបាល និងធនាគារកណ្តាលថៃ បានសម្តែងការព្រួយបារម្ភចំពោះបំណុលគ្រួសាររបស់ប្រទេសចំនួន ១៦,៤ ទ្រីលាន​បាត​ ឬ​ស្មើ​នឹង​ ៩០,៨ ភាគរយ​ ធៀប​នឹង​ផលិតផលក្នុងស្រុកសរុប (GDP) ​គិត​ត្រឹម​ចុងខែមីនា ឆ្នាំ ២០២៤ ដែល​ធ្វើ​ឱ្យ​ថៃ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ី​កំពូល​ៗ​ដែល​មាន​បំណុល​គ្រួសារ​ខ្ពស់​។  ​ធនាគារកណ្តាលបានគូសបញ្ជាក់ពីវិធានការជាបន្តបន្ទាប់ដែលខ្លួនសង្ឃឹមថា នឹងធ្វើឱ្យសមាមាត្របំណុលគ្រួសារធ្លាក់ចុះដល់ ៨៩ ភាគរយ នៃ GDP នៅឆ្នាំក្រោយ៕

The post បំណុល​គ្រួសារ​​ថៃ​ ហក់​ឡើង​ខ្ពស់​ដល់​កំណត់ត្រា​ថ្មី ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ appeared first on Kampuchea Thmey Daily.

កំណើនបំណុល​គ្រួសារ​ថៃ​ថយ​ចុះ​តិច​តួច​ ក្រោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​រឹត​ត្បឹត​គោលការណ៍​ផ្ដល់ឥណទាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ​ (NESDC) បាន​ឱ្យ​ដឹង​ថា​ កំណើនបំណុលគ្រួសារក្នុង​ប្រទេស​ថៃ​ បានធ្លាក់ចុះក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ​ក្រោយ​ពេល​ស្ថាប័នហិរញ្ញវត្ថុរឹតបន្តឹងលក្ខណៈវិនិច្ឆ័យ​សម្រាប់​ផ្ដល់​ឥណទាន​ទៅ​អ្នក​ខ្ចី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​នេះ​។

អគ្គលេខាធិការ NESDC លោក​ Danucha Pichayanan បាននិយាយថា បំណុលគ្រួសារ​មាន​ចំនួន​ ១៦,៣ ទ្រីលាន​បាត​ក្នុង​ត្រីមាស​ទី​១​ ដែល​តំ​ណាងឱ្យកំណើន ២,៥ ភាគរយ​ ពោល​គឺ​ធ្លាក់​ចុះ​ពី​កំណើន​ ៣ ភាគរយ​ ក្នុង​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​ ២០២៣​។ ​ចំនួន​ ១៦,៣ ទ្រីលាន​បាត​ គឺ​ស្មើនឹង ៩០,៨ ភាគរយ​ នៃផលិតផលក្នុងស្រុកសរុប​របស់​ថៃ​ ដោយ​ធ្លាក់​ចុះ​ពី​​ ​៩១,៤ ភាគរយ​ ក្នុង​ត្រីមាស​មុន​ដូច​គ្នា​​។​

លោក​ Danucha បាន​​ឱ្យ​ដឹង​ទៀត​ថា​ កំណើនបំណុលគ្រួសារបានថយចុះ​ស្ទើរតែគ្រប់ប្រភេទនៃ​ឥណទាន​ ដែល​ការណ៍​នេះ​រួម​ចំណែក​​​ដោយសារតែកម្រិតខ្ពស់នៃបំណុលគ្រួសារ និងការថយចុះគុណភាពឥណទាន ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​ហិរញ្ញ​វត្ថុកាន់តែតឹងរ៉ឹងចំពោះការ​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់គ្រួសារ។

យ៉ាង​ណា​មិញ​ គុណភាព​កម្ចី​គ្រួសារ​បាន​បន្ត​ធ្លាក់​ចុះ ដោយ​ប្រាក់កម្ចីមិនដំណើរការ (NPLs) សម្រាប់ឥណទាន​ប្រើប្រាស់នៅធនាគារពាណិជ្ជ មានចំនួនប្រមាណ​ ១៦៣ ប៊ីលានបាត ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ​ ​ស្មើ​នឹង​ ២,៩៩ ភាគរយ​នៃប្រាក់កម្ចីសរុប ដោយ​កើនឡើងពី ២,៨៨ ​ក្នុងត្រីមាសមុន។ នេះបង្ហាញពីកំណើន​ជាបន្តបន្ទាប់ សម្រាប់ត្រីមាសទី ៥ ជាប់ៗគ្នា។

ទោះ​បី​ជា​កំណើនបំណុលគ្រួសារ បាន​ថយ​ចុះ​ក្ដី​ ប៉ុន្តែ​ធៀប​នឹង​ GDP វា​នៅ​តែ​ស្ថិត​ក្នុង​អត្រា​ខ្ពស់ ដែល​នៅ​តែ​ជា​ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​ដើរ​អូស​ជើង​របស់​ថៃ​ ដែល​នឹង​បន្ត​កាត់​បន្ថយ​ការ​​ចំណាយ​​របស់​ប្រជាជន ផលិតកម្ម​​ ក៏​ដូច​ជា​ការ​វិនិយោគ​​លើ​វិស័យ​ផ្សេង​ៗ​ ជា​ពិសេស​សហគ្រាន​ធនតូច និង​មធ្យម​ (SMEs)។

​បើតាមលោក Danucha មានបញ្ហាសំខាន់២​ដែលត្រូវដោះស្រាយ​។ ​ទី​១​ គឺ​តម្រូវការបន្ទាន់ក្នុងការ​​កែទម្រង់​រចនាសម្ព័ន្ធបំណុលឡើង​វិញ​ សម្រាប់​អ្នក​កាន់​ក្រេឌីត​​ដែលជួបការលំបាកក្នុងការទូទាត់ បន្ទាប់ពីធនាគារថៃបានបង្កើនការទូទាត់អប្បបរមា ​ខណៈ​ទី២​ គឺ​ការ​​​ផ្តល់ប្រាក់កម្ចីក្រៅផ្លូវការក្នុង​ទម្រង់​ផ្សេង​ៗ​ ជាពិសេសតាមរយៈបណ្តាញ​សង្គម រួមជាមួយនឹងភាពងាយស្រួលនៃប្រាក់កម្ចី ដែលអាចនាំឱ្យ​បំណុល​កាន់​តែកើន​ឡើង​។

ប៉ុន្តែ​គួរ​ឱ្យ​កត់​សម្គាល់​បន្ថែម​ពី​នេះ គឺ​​ថា​​ អត្រាការប្រាក់ខ្ពស់ដែលទាក់ទងនឹងការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង បង្កហានិភ័យនៃបំណុលដែលមិនអាចគ្រប់គ្រងបាន។ ​បញ្ហា​នេះ​ កើត​ឡើង​គួប​ផ្សំ​គ្នា​ នៅ​ពេលដែល​អត្រាគ្មានការងារធ្វើ​ក្នុងត្រីមាសទី១​នៃឆ្នាំ​ ២០២៤​ ដដែល​ បានកើនឡើងបន្តិចទៅ ១,០៧ ភាគរយ​ ពោល​គឺមនុស្ស​ប្រមាណ​ ៤៣០ ០០០ នាក់​ គ្មាន​ការងារ​ធ្វើ​។​ នេះ​បើ​តាម​របាយការណ៍​របស់​ NESDC។

ជាមួយ​គ្នា​នេះ​ ផលប៉ះពាល់នៃកង្វះសាច់ប្រាក់ងាយស្រួល ក្នុងចំណោម​ SMEs​ និងការកើនឡើងហានិភ័យសេដ្ឋកិច្ចលើការងារ ក៏ធានាឱ្យមានការត្រួតពិនិត្យយ៉ាង​យក​ចិត្ត​ទុក​ដាក់​ផងដែរ ។ ​កម្ចី​មិន​ដំណើរការ​លើ​វិស័យ​ SMEs​ ដែល​រួម​ចំណែក​ច្រើន​នៃ​ចំនួន​កម្លាំងពលកម្ម ​បាន​ឈានដល់ ៧,២ ភាគរយ នៃ​កម្ចី​សរុប​ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​មុន​ ដែល​ជិត​ទ្វេដង​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២២​។ ​

បើ​តាម​ NESDC ​បញ្ហា​មួយ​ទៀត​ គឺ​ហានិភ័យ​ក្នុង​វិស័យ​កសិកម្ម​ ដែល​បណ្ដាល​មក​ពីការ​ខូច​ខាត​នៃ​​គ្រោះ​ទឹក​ជំនន់​ ​ដែល​អាចប៉ះពាល់អវិជ្ជមានដល់ប្រាក់ចំណូលរបស់កសិករ បង្កើនថ្លៃដើមផលិតកម្ម និងប៉ះពាល់ដល់សមត្ថភាពរបស់កសិករក្នុងការសងបំណុលរបស់ពួកគេ៕

The post កំណើនបំណុល​គ្រួសារ​ថៃ​ថយ​ចុះ​តិច​តួច​ ក្រោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​រឹត​ត្បឹត​គោលការណ៍​ផ្ដល់ឥណទាន appeared first on Kampuchea Thmey Daily.