Connect with us

ព័ត៌មានអន្ដរជាតិ

បំណុលគ្រួសារថៃធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ប៉ុន្តែនៅប្រឈមបញ្ហាខ្ពស់នៅឡើយ

បានផុស

នៅ

​បំណុលគ្រួសារថៃ បាន​ធ្លាក់ចុះដល់កម្រិតទាបបំផុត​រាប់តាំងពីដើមឆ្នាំ ២០២០ ក្រោយ​ពីបណ្ដាធនាគារ​រឹតត្បឹតលើការផ្ដល់ប្រាក់កម្ចីថ្មីៗ ហើយរដ្ឋាភិបាល​ចេញវិធានការគាំទ្រ​ដល់​អ្នកខ្ចីក្នុងស្រុករាប់លាន​នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះធ្លាក់ចុះទាបជាងមុនក្ដី កម្រិតនៃបំណុលគ្រួសារថៃនៅតែ​មាន​អត្រាខ្ពស់ធៀប​នឹង​ GDP (​ផលិត​ផល​ក្នុងស្រុកសរុប) ដែលបន្តជាបញ្ហាប្រឈមធំសម្រាប់កំណើនសេដ្ឋកិច្ចថៃ ដែលដើរអូសជើង។

​រ៉យទ័របាន​ស្រង់ទិន្នន័យរបស់ធនាគារកណ្ដាលថៃ ​ដែលចេញផ្សាយកាលពីថ្ងៃចន្ទថា ​នៅត្រីមាសទី ១ ឆ្នាំនេះ កម្រិតបំណុលគ្រួសារថៃឈរនៅអត្រា ៨៧,៤ ភាគរយ ធៀប​នឹង GDP ​ដែលធ្លាក់ចុះពី ៨៨,៤ ភាគរយ នៅត្រីមាសចុងក្រោយ ឆ្នាំ ២០២៤។ ​ជាលម្អិត ចំនួនបំណុលគ្រួសារថៃ បា​នធ្លាក់ចុះមកត្រឹម ១៦,៣៥ ទ្រីលានបាត (៥០៣ ប៊ីលាន​ដុល្លារ) គិតត្រឹមចុងខែមីនា ពី ១៦,៤ ទ្រីលានបាត។

ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារកណ្ដាលថៃ លោក Pranee Sutthasri ​សេដ្ឋកិច្ចថៃបាន​កើនឡើង ៣,‌១ ភាគរយ នៅចន្លោះពីខែមករា ដល់ខែមីនា ២០២៥ ដែលនោះក៏រួមចំណែកផងដែរ ដល់ការថយចុះនៃកម្រិតបំណុលគ្រួសារធៀបនឹង GDP។

គួរគូសបញ្ជាក់ថា ​​ថៃ​មាន​អនុបាត​បំណុល​គ្រួសារ​ខ្ពស់​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​​ជាបញ្ហាប្រឈម​ដ៏​ធំ​ធ្វើឱ្យ​​​សេដ្ឋកិច្ច​​ថៃ ​​កើនឡើងក្នុង​អត្រាទាបយឺតយ៉ាវធៀប​នឹង​ប្រទេសដទៃក្នុងតំបន់។

កាលពីឆ្នាំមុន រដ្ឋបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ​បានប្រកាសវិធានការបន្ធូរបន្ថយបំណុល ដែលកំណត់គោលដៅលើអ្នកខ្ចីប្រហែល ១,៩ លាន​នាក់ ជាមួយ​នឹងបំណុលសរុប ៨៩០ ប៊ីលាន​​បាត។​ ភាគច្រើន កម្ចីគ្រួសារថៃត្រូវបាន​គេរាប់ចូលទៅក្នុងប្រភេទកម្ចី «ប្រើប្រាស់ផ្ទាល់ខ្លួន»។ ការណ៍នេះហើយ ធ្វើឱ្យធនាគារថៃរឹតបណ្ដឹងលើការផ្ដល់​ប្រាក់កម្ចីផ្សេងៗ រួមទាំងកម្ចីទិញរថយន្ត។ កត្តាទាំង២នេះ ធ្វើឱ្យ​កម្រិតបំណុលគ្រួសារធ្លាក់ចុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម