ព័ត៌មានអន្ដរជាតិ
ការបិទអាជីវកម្មនៅថៃ កើនឡើងក្នុងរយៈពេល ៤ ខែដើមឆ្នាំ
នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មថៃ បានឱ្យដឹងថា ការបិទអាជីវកម្មនៅក្នុងប្រទេសថៃបានកើនឡើង ដោយសារតែបំណុលគ្រួសារខ្ពស់ ចំពេលដែលភាពមិនប្រាកដប្រជនពន្ធគយរបស់អាមេរិកកំពុងបន្ថែមសម្ពាធ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍។

ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៥ អាជីវកម្មសរុបចំនួន ៣ ៩២១ កន្លែងនៅក្នុងប្រទេសថៃ បានបិទប្រតិបត្តិការរបស់ខ្លួន ដោយកើនឡើង ៨,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិស័យ ៣ ដែលមានការបិទអាជីវកម្មច្រើនជាងគេបំផុតគឺ សំណង់ទូទៅ (៣៧២ អាជីវកម្ម) អចលនទ្រព្យ (១៨៤) ភោជនីយដ្ឋាន/អាហារដ្ឋាន (១៥៩)។ នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មថៃ បានឱ្យដឹងថា ដើមទុនចុះបញ្ជីសរុបនៃអាជីវកម្មបិទប្រតិបត្តិការទាំងជាង ៣ ៩០០ មានរហូតដល់ ១៥,៩៩ ប៊ីលានបាត (៤៨៩ លានដុល្លារ)។
នាយកដ្ឋានដដែល បានលើកឡើងថា កត្តាសំខាន់ៗនៅពីក្រោយការបិទអាជីវកម្មរួមមាន កំណើននៃបំណុលគ្រួសារ ដែលធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់ថយចុះ ការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក និងភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាដើម។

ទន្ទឹមនឹងកំណើននៃការបិទអាជីវកម្ម ការបង្កើនអាជីវកម្មថ្មីៗក្នុងរយៈពេល ៤ ខែដើមឆ្នាំដូចគ្នា មានត្រឹម ៣០ ១៤៨ កន្លែង ធ្លាក់ចុះ ១ ៣៨៥ ឬ ៤,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) ឯណោះវិញ បានព្យាករថា ការទ្វារោងចក្រនៅថៃនៅឆ្នាំនេះនឹងមានច្រើនជាងឆ្នាំមុន ដោយសារតែការធ្លាក់ចុះនៃវិស័យផលិតកម្ម និងបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងបន្ត៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


