ព័ត៌មានអន្ដរជាតិ
បំណុលគ្រួសារថៃកើនដល់ ១០៤ ភាគរយ ធៀបនឹង GDP បង្កក្ដីបារម្ភដល់កំណើនសេដ្ឋកិច្ច
របាយការណ៍ថ្មីមួយចេញផ្សាយកាលពីសប្ដាហ៍មុន បានបង្ហាញថា បំណុលគ្រួសាររបស់ប្រទេសថៃ ដែលរាប់បញ្ចូលទាំងកម្ចីក្រៅផ្លូវការ បានកើនឡើងដល់ ១០៤ ភាគរយ ធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការស្រាវជ្រាវពីសាកលវិទ្យាល័យជូឡាឡុងកន សម្រាប់គណៈកម្មាធិការអចិន្រ្តៃយ៍រួមសម្រាប់ពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារថៃ (JSCCIB) បានបង្ហាញថា សមាមាត្របំណុលគ្រួសារធៀបនឹង GDP របស់ថៃ បានឈានដល់ ១០៤ ភាគរយ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ ដែលនោះរាប់ទាំងកម្ចីក្រៅផ្លូវការ។
ក្នុងនោះផងដែរ បំណុលក្រៅផ្លូវការជាមធ្យមក្នុងមួយគ្រួសារ មានប្រមាណ ២ ៨៤៣ ដុល្លារអាមេរិក/គ្រួសារ។ លោក Kobsak Duangdee អគ្គលេខាធិការនៃសមាគមធនាគារថៃ បានឱ្យដឹងក្រោយកិច្ចប្រជុំ JSCCIB ថា ៤០ ភាគរយ នៃគ្រួសារថៃ ពាក់ព័ន្ធនឹងបំណុលនៃកម្ចីក្រៅផ្លូវការ ដោយពួកគេអាចជាម្ចាស់ ឬកូនបំណុល។

លោក Kobsak មានប្រសាសន៍ថា កម្រិតបំណុលគ្រួសារខ្ពស់ បង្ហាញពីបញ្ហាប្រឈមចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ។ យ៉ាងណាមិញ បំណុលក្រៅផ្លូវការមានសារៈសំខាន់ណាស់សម្រាប់សាច់ប្រាក់ងាយស្រួលក្នុងគ្រួសារ ដោយផ្តល់ប្រភពមូលនិធិសម្រាប់ការចំណាយប្រចាំថ្ងៃ និងសកម្មភាពអាជីវកម្ម និងជួយក្នុងការគ្រប់គ្រងភាពអាសន្នផ្នែកហិរញ្ញវត្ថុជាដើម។
យោងតាមការសិក្សាស្រាវជ្រាវដដែល ប្រហែល ៣០ ភាគរយ នៃគ្រួសារដែលមានប្រាក់ចំណូលសេដ្ឋកិច្ចផ្លូវការ ពឹងផ្អែកលើបំណុលក្រៅផ្លូវការសម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ លោក Kobsak បានស្នើថា ការដោះស្រាយបំណុលក្រៅផ្លូវការ តម្រូវឱ្យមានវិធានការសមស្រប ហើយបច្ចេកវិទ្យាឌីជីថលអាចដើរតួនាទីមួយក្នុងនោះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


