ព័ត៌មានអន្ដរជាតិ
គណៈរដ្ឋមន្រ្តីថៃ អនុម័តលើជំនួយសម្រាប់កូនបំណុលក្រៅធនាគារ
គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារ បានអនុម័តជំនួយសម្រាប់កូនបំណុលខ្ចីលុយក្រៅធនាគារ ខណៈរដ្ឋាភិបាលព្យាយាមដោះស្រាយបញ្ហាបំណុលគ្រួសារដែលមានកម្រិតខ្ពស់ ហើយបង្កឧបសគ្គសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Paopoom Rojanasakul បាននិយាយថា ដើម្បីលើកទឹកចិត្តអ្នកផ្តល់ប្រាក់កម្ចីក្រៅធនាគារឱ្យចូលរួមក្នុងកម្មវិធីជំនួយនេះ ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ប្រមាណ ៥០ ប៊ីលានបាត នឹងដាក់ឱ្យប្រើប្រាស់សម្រាប់រយៈពេល ៣ ឆ្នាំ ដើម្បីជួយទូទាត់ការខាតបង់របស់ពួកគេ។
លោកអនុរដ្ឋមន្រ្តីបន្តថា ជំនួយនេះនឹងរួមបញ្ចូលទាំងការកាត់បន្ថយការបង់រំលស់ ៣០ ភាគរយ និងការកាត់អត្រាការប្រាក់ ១០ ភាគរយ សម្រាប់រយៈពេល ៣ ឆ្នាំ។ អ្នកដែលអាចទទួលជំនួយបាន រួមមាន កូនបំណុលដែលមានប្រាក់កម្ចីរថយន្តមិនលើសពី ៨០០ ០០០ បាត ប្រាក់កម្ចីម៉ូតូរហូតដល់ ៥០ ០០០ បាត និងប្រាក់កម្ចីផ្ទាល់ខ្លួនដែលមានកម្រិតឥណទានសរុបរហូតដល់ ២០០ ០០០ បាត។
លោក Paopoom បានបន្ថែមថា អ្នកខ្ចីដែលមានប្រាក់កម្ចីពិបាកសងរហូតដល់ ៥ ០០០ បាត នឹងទទួលបានការអនុញ្ញាតឱ្យសងវិញត្រឹមតែ ១០ ភាគរយ ដើម្បីទូទាត់បំណុល។

ការអនុម័តលើជំនួយរបស់គណៈរដ្ឋមន្រ្តីថៃ ធ្វើឡើងក្នុងចំណោមវិធានការផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហាបំណុលគ្រួសារ ១៦,៣ ទ្រីលានបាត គិតត្រឹមចុងខែកញ្ញា ឆ្នាំ ២០២៤ ឬ ៨៩ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាសមាមាត្រខ្ពស់បំផុតមួយនៅអាស៊ី។ ៦៥,៤ ភាគរយ នៃបំណុលសរុប ត្រូវបានផ្ដល់ដោយធនាគារ ខណៈនៅសល់ប៉ុន្មានជាបំណុលពីប្រភពក្រៅធនាគារ។
កាលពីខែធ្នូ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយថា កម្រិតបំណុលគ្រួសារគឺខ្ពស់ពេក ហើយវាគួរតែចុះមកត្រឹម ៧០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ បំណុលគ្រួសារខ្ពស់បានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ច ដែលមន្រ្តីថៃព្យាករថានឹងមានកំណើនត្រឹមតែ «២,៩ ភាគរយ ឬតិចជាងនេះ» នៅឆ្នាំ ២០២៥។
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


