ប៊ីចេង Archives - Kampuchea Thmey Daily

ប៊ីចេងបន្លំពាណិជ្ជសញ្ញា និងក្លែងក្លាយ ១៨ តោន ត្រូវដុតបំផ្លាញចោល
ប៊ីចេងសញ្ញារូបវែក ដែលបានក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ដែលត្រូវបានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផល​ក្លែងក្លាយ នៃ​ស្នងការដ្ឋាន​ការ​នគរ​ខេត្តសៀមរាប បានធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ និង​ដកហូត​ ១៨​ តោន កាលពី​ឆ្នាំ​២០១៩ ត្រូវបានដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតនៅ​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។

​តាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន បាន​ឲ្យ​ដឹងផង​ដែរ​ថា វត្ថុតាង​ទាំងនេះ គឺជា​បទល្មើស ក្នុងការ​ក្លែងបន្លំ​ពាណិជ្ជសញ្ញា និងក្លែង​ផលិតផល​ទំនិញ ដោយបាន​រំលោភ​ទៅលើ​សិទ្ធ​បញ្ញា ក្រុមហ៊ុន​ដែល​បានធ្វើការ​ចុះបញ្ជី​នៅ​ក្រសួង​ពាក់ព័ន្ធ។ ម្យ៉ាងទៀត​វត្ថុតាង​ទាំងនេះ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ បានធ្វើការដកហូត​កាលពី​ថ្ងៃទី​១៨ ខែ ធ្នូ ឆ្នាំ​២០១៩ នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​ខេត្តសៀមរាប យកមក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ការសម្រេច​ពី​តុលាការ ក្នុងការ​រៀបចំ​ដុតបំផ្លាញ​ចោល ហើយ​ចំពោះ​បុគ្គល​សង្ស័យ​ក៏ត្រូវ​បាន​បញ្ជូនទៅ​សាលាដំបូង​ផងដែរ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក៏បាន​បន្តទៀតថា ប៊ីចេង​ក្លែងក្លាយ​ទាំង ​១៨​ តោន​នេះ សមត្ថកិច្ច​ក្រុម​ប្រតិបត្តិការ នៃ​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្ដែង បាន​រកឃើញ​មានការ​រក្សាទុក សម្ភារៈ វេច​ខ្ចប់​លក់ និងចែកចាយ​ផលិតផល ដែលជា​កា​របង្ក​នូវ​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់ ដល់​សុខភាព និង សុវត្ថិភាព​សង្គម ដល់​អ្នកប្រើប្រាស់ ហើយ​ក្រោយពេល​នីតិវិធី​របស់​ស្ថាប័ន​តុលា ការ​បាន​ចប់សព្វគ្រប់​ហើយ ទើប​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ សុំ​ធ្វើ​ការរៀបចំ​ដុត​បំផ្លាញចោល​នៅថ្ងៃនេះ។

លោក​ក៏បាន​បញ្ជាក់ថា រាល់​បទល្មើស​ទាំងអស់ យើ​ង​គ្រប់រូប​ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ក្នុងការ​បង្ក្រាប ទប់ស្កាត់​នូវ​ផលិតផល​ក្លែងក្លាយ ដែល​គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ និង មិនបាន​ចុះ​កម្ម​សិទ្ធ​បញ្ញា​នៅ​ក្រសួង ដែល​បានធ្វើ​ចរាចរ​នៅតាម​ទីផ្សារ ឬតាម​ហាងទីកន្លែង​ផ្សេងៗ​ទៀត គឺត្រូវធ្វើ​ការបង្ក្រាប​ឲ្យ​ខាងតែបាន។ ក្នុងនោះ​លោក​ក៏បាន​បញ្ជាក់ទៀតថា គ្រប់​សកម្មភាព បទល្មើស​ទាំងអស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​នៅតែ​ធ្វើការ​បង្ក្រាប​ឲ្យ​ដូច​ភ្លៀង រលឹម ហើយក៏​មិន​ខ្លបខ្លាច​ជនល្មើស​ទាំងនោះ​ឡើយ។

​តាម​ការបញ្ជាក់​របស់​លោក ប៉ុន តារា ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ចំពោះ​ករណី បុគ្គល​ម្ចាស់ផលិតផល​ក្លែងក្លាយ​នេះ ត្រូវបាន​សាលាដំបូង​ខេត្ត ចេញ​សាលក្រម​ដាក់ពន្ធនាគារ​រយៈ​ពេល​ ១ ​ឆ្នាំ។ ក្នុងនោះដែរ​តំណាង​ក្រុមហ៊ុន ដែលជា​អ្នក​ដើមបណ្តឹង បានធ្វើការ​បកស្រាយ​បង្ហាញ នូវ​សារៈសំខាន់ៗ​នៅលើ​កញ្ចប់​ប៊ីចេង​សញ្ញា​រូប​វែក ដើម្បី​ជា​ចំណុច​សម្គាល់​ទៅលើ​ផលិតផល​ក្លែងក្លាយ និងមិន​ក្លែងក្លាយ សម្រាប់​ប្រជាពលរដ្ឋ​យើង​គ្រប់រូប​យកទៅ​ប្រើប្រាស់ ៕

អត្ថបទ៖ គឿន​វេត​

The post ប៊ីចេងបន្លំពាណិជ្ជសញ្ញា និងក្លែងក្លាយ ១៨ តោន ត្រូវដុតបំផ្លាញចោល appeared first on Kampuchea Thmey Daily.

ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន
ចម្អិន​ម្ហូប​អាហា​រម្តងៗ យើង​តែង​ប្រើ​គ្រឿង​ផ្សំ​​ជា​ច្រើនមុខ ដើម្បី​​បន្ថែម​រសជាតិ​អាហារ​​ឲ្យកាន់​​តែ​ឆ្ងាញ់ ក្នុង​នោះ​មាន​គ្រឿង​ផ្សំ​ ៣ ​មុខ ​ដែល​គេ​ប្រើ​ញឹក​ញាប់​ជាងគេ គឺ អំបិល ស្ករ និង​ប៊ីចេង។ ចំពោះ​គ្រឿង​ផ្សំ​ទាំង​៣​នេះ អ្នក​ជំនាញ​អះ​អាង​ថា បើ​យើង​ប្រើ​ច្រើន​ពេក​ប៉ះពាល់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។

១. អំបិល

អំបិល​ជា​គ្រឿង​ផ្សំ​ដ៏​ពេញ​និយម ដែល​សឹង​គ្រប់​មុខ​ម្ហូប​មិន​អាច​ខ្វះ​អំបិល​បាន​ឡើយ​ទោះ​តិច ឬ​ច្រើ។ តែ​ទោះ​យ៉ាង​ណា​យើង​ម្នាក់ៗ​ត្រូវ​កំណត់​បរិមាណ​វា​តិច​ជាង ៥ ក្រាម/ថ្ងៃ (១ស្លាប​ព្រា​កាហ្វេ) ប៉ុណ្ណោះ ទើប​មិន​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព បើ​តាម​អង្គការ​សុខភាព​ពិភព​លោក។ ញ៉ាំ​ប្រៃ​ជា​មូលហេតុ​ឈាន​ទៅ​មាន​ជំងឺ​លើសសម្ពាធ​ឈាម គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល ជំងឺបេះដូង មហារីក​ក្រពះ- ពោះវៀន ក្រួស​តម្រង​នោម និង​​ជំងឺ​​ជា​ច្រើន​​ទៀត។

២. ស្ករ

អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឱ្យ​មនុស្ស​ពេញ​វ័យ​ញ៉ាំ​ជាតិ​ស្ករ​សរុប​តិច​ជាង ១០% ក្នុង​ចំណី​អាហារ​សរុប​ប្រចាំថ្ងៃ ឯ​កុមារ​វិញ​តិច​ជាង ៥%។ “ស្ករ”​ ជា​សារធាតុ​បន្ថែម​ក្នុង​ចំណី​អាហារ ជួយ​ឲ្យ​មាន​រស​ជាតិ​ផ្អែម ឆ្ងាញ់ ទាក់​ទាញ និង​​ចង់​ញ៉ាំ។ យ៉ាងណា បើ​យើង​ញ៉ាំ​ជាតិស្ករ​ច្រើន​ពេក នាំ​ឲ្យ​មាន​បញ្ហា​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព ពិសេស​ទៅ​ជា​ធាត់​លើស​ទម្ងន់ ប្រឈម​នឹង​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង លើស​សម្ពាធឈាម ទឹក​នោម​ផ្អែម ជំងឺបេះដូងជាដើម។

៣. ប៊ីចេង

ប៊ីចេង​ជា​ម៉ូលេគុលគីមី ប្រើ​ជា​គ្រឿង​បន្ថែម​រសជាតិ និង​រក្សា​គុណភាព​អាហារ។ ជាយូរមកហើយ យើង​តែង​ឮ​ពាក្យ​ចចាម​អារ៉ាម​លើក​ឡើង​ថា ញ៉ាំ​ប៊ីចេង​ធ្វើ​ឲ្យ​ពុក​ឆ្អឹង តែ​មក​​ដល់​​ពេល​នេះ​មិន​ទាន់​មាន​ភស្តុតាង​ណា​បញ្ជាក់​រឿង​នេះ​ជា​ការ​ពិត​នៅ​ឡើយ។ ទោះ​មិន​បង្ក​ឲ្យ​ពុក​ឆ្អឹង ប៊ីចេង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន។ ប៊ីចេង ដែល​ជា​សារធាតុ​រំញោច​រសជាតិ អាច​បង្ក​ឲ្យ​យើង​ឈឺ​ក្បាល ដូច្នេះដើម្បី​ទទួល​បាន​សុខភាព​ល្អ គួរតែ​ប្រើ​ប៊ីចេង​នៅ​ក្នុង​កម្រិត​តិច​បំផុត ហើយ​បើ​គិត​ថា​ខ្លួនឯង​ប្រតិកម្ម​ដូចជា ឈឺក្បាល បែកញើស វិល​មុខ ស្ពឹក​ដៃ​ជើង ឬ​កន្លែង​ផ្សេង ឈឺ​ទ្រូង ក្អួត ចង្អោរ គួរ​ចៀសវាង​អាហារ​មាន​ជាតិ​ប៊ីចេង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គ្រឿងទេស​ដែល​បង្កើន​ភាព​ស៊ាំ​ដល់​រាងកាយ​ ខណៈ​អាច​រក​បាន​ដោយ​ងាយ​នៅ​ក្នុង​ផ្ទះ

ចុចអាន៖ ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម

ចុចអាន៖ ល្បីខ្ទឹមខ្មៅ ជាឱសថអាចការពារមហារីក បានពិតមែន?

The post ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន appeared first on Kampuchea Thmey Daily.

តើ​ប៊ីចេង អាច​មាន​អត្ថប្រយោជន៍ ​ចំពោះ​សុខភាព​អត់?
គ្រឿង​ផ្សំ​ដែល​ជួយ​ឲ្យ​អាហារ​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​ឡើង​នោះ គឺ​ប៊ីចេង។ ក្រៅពី​ជួយ​ធ្វើឲ្យ​អាហារ​ឆ្ងាញ់​ជាង​មុន តើ​ប៊ីចេង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរ ឬ​ទេ?

សម្រាប់​ចម្ងល់​នេះ​ដែរ​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ប៊ីចេង​គឺជា​គ្រឿង​ផ្សំ​របស់​អាហារ ដែល​ជា​ទូទៅ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​ចំពោះ​សុខភាព។ ចំណែក​អ្នកមាន​អាការៈ​ឈឺក្បាល វិល មុខ​ក្អួត​ចង្អោរ ​គិត​ថា​ខ្លួន​កំពុងតែ​មាន​ប្រតិកម្ម​មិន​ល្អ​ជាមួយ​នឹង​ការ​បរិភោគ​មានជាតិប៊ីចេង​គួរតែ​ដាក់​វា​ក្នុង​បរិមាណ​តិចតួច​ទៅ​បាន​ហើយ ឬមិនប្រើសោះក៏បានដែរ ចៀសវាងបញ្ហាទាំងនោះ។

រីឯ​សំណួរ​សួរ​ថា ប៊ីចេង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរ​ឬទេ? ចម្លើយ​គឺ​គ្មាន​ទេ តែ​សម្រាប់​មនុស្ស​ចាស់​ដែល​ធ្លាក់​ចុះ​ចំណង់​អាហារ អាច​ធ្វើឲ្យពួកគាត់​បាន​ទទួល​រសជាតិ​ឆ្ងាញ់​របស់​អាហារ​បាន​ច្រើន​ជាង​មុន និង​ចាប់ផ្ដើម​ឡើង​គីឡូ​ជាង​មុន​ក៏​ថា​បាន។

វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ប៊ីចេង​គឺ​គ្រឿង​ផ្សំ​ដែល​មិន​គំរាមកំហែង​ដល់​សុខភាព​ដូច​អំបិល ឬ​ស្ករ​ឡើយ។ ដូចនេះ​យើង​អាច​ប្រើប្រាស់​វា​នៅ​អាហារ​ក្នុង​បរិមាណ​សមរម្យ ហើយ​បើ​ទោះជាដាក់​ច្រើន​ក៏​មិន​ជា​បញ្ហា​ឡើយ គ្រាន់តែ​អាហារ​បាត់បង់​រសជាតិ​ឆ្ងាញ់ ទៅជា​ភ្លាវ​វិញ​តែ​ប៉ុណ្ណោះ ឬ​សម្រាប់​អ្នក​ចូលចិត្ត​រសជាតិ​ភ្លាវ​នោះ​អាច​ចាត់​ទុក​ថា​គ្មាន​បញ្ហា។

ប៊ីចេង​ត្រូវ​បាន​ផលិត​ដោយ​វិធី​ឡើង​មេ​ធម្មជាតិ ហើយ​វត្ថុធាតុដើម​សំខាន់​ៗ​មាន​ដូចជា អំពៅ ដំឡូង​មី ជាដើម៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណ​នឹង​ងាកទៅហាត់វិញ​មិនខាន

ចុចអាន៖ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​តិច ៦ យ៉ាង

The post តើ​ប៊ីចេង អាច​មាន​អត្ថប្រយោជន៍ ​ចំពោះ​សុខភាព​អត់? appeared first on Kampuchea Thmey Daily.