សន្តិសុខសង្គម
ប៊ីចេងបន្លំពាណិជ្ជសញ្ញា និងក្លែងក្លាយ ១៨ តោន ត្រូវដុតបំផ្លាញចោល
ប៊ីចេងសញ្ញារូបវែក ដែលបានក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ដែលត្រូវបានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃស្នងការដ្ឋានការនគរខេត្តសៀមរាប បានធ្វើការឆែកឆេរត្រួតពិនិត្យ និងដកហូត ១៨ តោន កាលពីឆ្នាំ២០១៩ ត្រូវបានដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋាន បានឲ្យដឹងផងដែរថា វត្ថុតាងទាំងនេះ គឺជាបទល្មើស ក្នុងការក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ដោយបានរំលោភទៅលើសិទ្ធបញ្ញា ក្រុមហ៊ុនដែលបានធ្វើការចុះបញ្ជីនៅក្រសួងពាក់ព័ន្ធ។ ម្យ៉ាងទៀតវត្ថុតាងទាំងនេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការដកហូតកាលពីថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៩ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប យកមករក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីរង់ចាំការសម្រេចពីតុលាការ ក្នុងការរៀបចំដុតបំផ្លាញចោល ហើយចំពោះបុគ្គលសង្ស័យក៏ត្រូវបានបញ្ជូនទៅសាលាដំបូងផងដែរ ។

លោកឧត្តមសេនីយ៍ទោ ក៏បានបន្តទៀតថា ប៊ីចេងក្លែងក្លាយទាំង ១៨ តោននេះ សមត្ថកិច្ចក្រុមប្រតិបត្តិការ នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្ដែង បានរកឃើញមានការរក្សាទុក សម្ភារៈ វេចខ្ចប់លក់ និងចែកចាយផលិតផល ដែលជាការបង្កនូវគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និង សុវត្ថិភាពសង្គម ដល់អ្នកប្រើប្រាស់ ហើយក្រោយពេលនីតិវិធីរបស់ស្ថាប័នតុលា ការបានចប់សព្វគ្រប់ហើយ ទើបគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សុំធ្វើការរៀបចំដុតបំផ្លាញចោលនៅថ្ងៃនេះ។

លោកក៏បានបញ្ជាក់ថា រាល់បទល្មើសទាំងអស់ យើងគ្រប់រូបត្រូវចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ ក្នុងការបង្ក្រាប ទប់ស្កាត់នូវផលិតផលក្លែងក្លាយ ដែលគ្មានស្លាកយីហោត្រឹមត្រូវ និង មិនបានចុះកម្មសិទ្ធបញ្ញានៅក្រសួង ដែលបានធ្វើចរាចរនៅតាមទីផ្សារ ឬតាមហាងទីកន្លែងផ្សេងៗទៀត គឺត្រូវធ្វើការបង្ក្រាបឲ្យខាងតែបាន។ ក្នុងនោះលោកក៏បានបញ្ជាក់ទៀតថា គ្រប់សកម្មភាព បទល្មើសទាំងអស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចនៅតែធ្វើការបង្ក្រាបឲ្យដូចភ្លៀង រលឹម ហើយក៏មិនខ្លបខ្លាចជនល្មើសទាំងនោះឡើយ។


តាមការបញ្ជាក់របស់លោក ប៉ុន តារា ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា ចំពោះករណី បុគ្គលម្ចាស់ផលិតផលក្លែងក្លាយនេះ ត្រូវបានសាលាដំបូងខេត្ត ចេញសាលក្រមដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ។ ក្នុងនោះដែរតំណាងក្រុមហ៊ុន ដែលជាអ្នកដើមបណ្តឹង បានធ្វើការបកស្រាយបង្ហាញ នូវសារៈសំខាន់ៗនៅលើកញ្ចប់ប៊ីចេងសញ្ញារូបវែក ដើម្បីជាចំណុចសម្គាល់ទៅលើផលិតផលក្លែងក្លាយ និងមិនក្លែងក្លាយ សម្រាប់ប្រជាពលរដ្ឋយើងគ្រប់រូបយកទៅប្រើប្រាស់ ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


