Connect with us

កូវីដ-១៩

គ្រឿងទេស​ដែល​បង្កើន​ភាព​ស៊ាំ​ដល់​រាងកាយ​ ខណៈ​អាច​រក​បាន​ដោយ​ងាយ​នៅ​ក្នុង​ផ្ទះ

បានផុស

នៅ

ភាព​ស៊ាំ​គឺ​ជា​ដំណើរការ​ដ៏​សំខាន់​បំផុត​មួយ​នៃ​រាងកាយ​ ដែល​ជួយ​រក្សា​ជំងឺ​នានា​ ជា​ពិសេស​នៅ​ថ្ងៃ​ដែល​រដូវ​ក្នុង​ឆ្នាំ​នីមួយៗ​មាន​ការ​ប្រែប្រួល។ វា​ចាំបាច់​ក្នុង​ការ​ទទួលទាន​ចំណីអាហារ​ដែល​ជួយ​រក្សា​ភាព​ស៊ាំ ដោយ​ជួយ​ការពារ​ជំងឺ​ដែល​កើតមាន​ជា​ទូទៅ​ដូចជា ​ផ្ដាសាយ​និង​កូវីដ ១៩ ​ជាដើម។

មិន​ចាំ​បាច់​ទិញ​អាហារ​ថ្លៃៗ​ ពិសេសៗ​ ដែល​ជួយ​បង្កើន​ភាព​ស៊ាំ​ទេ ទាំង​នេះក៏​ជា​អាហារ​បង្កើន​ភាព​​ស៊ាំ​បាន​ និង​ងាយស្រួល​រក​បាន​នៅ​ក្នុង​ផ្ទះ។

១ ម្រេច​ខ្មៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្រេច​ខ្មៅ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​សារធាតុ kaali mirch ជួយ​បង្កើន​ភាព​ស៊ាំ​តាម​ធម្មជាតិ។ គ្រឿងទេស​នេះ​មាន​វីតាមីន C ខ្ពស់​តាម​ធម្មជាតិ ​ដែល​ធ្វើ​ឲ្យ​វា​មាន​ភាព​ស៊ាំ​នឹង​បាក់តេរី​ ក៏​កាត់បន្ថយ​ជាតិ​ពុល​ក្នុង​រាងកាយ​បាន​ដែរ។

២ ខ្ទឹម​ស

ខ្ទឹម​ស​ជា​ធម្មតា​​ធ្វើ​ឲ្យ​អ្នក​ដែល​ក្អក​អាច​បាត់​បើ​គេ​ទទួលទាន​បាន​ទៀងទាត់ ​ហើយ​ខ្ទឹម​ស​ក៏​ដើរ​តួ​ជា​អាហារ​បំប៉ន​ភាព​ស៊ាំ​ដែរ។ អាហារ​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នេះ​មាន​សមាសធាតុ​ ​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ។

៣ ខ្ញី

ខ្ញី​ជួយ​ធ្វើ​ឲ្យ​បំពង់ក​ធូរស្បើយ​ពី​ការ​កកស្ទះ​ទ្រូង ​និង​ផ្ដល់​​ឲ្យ​រាងកាយ​នូវ​ការ​ជំរុញ​ដែល​ចាំបាច់​សម្រាប់​ភាព​ស៊ាំ​ ដោយសារ​លក្ខណៈ​ប្រឆាំង​នឹង​ការ​រលាក។

៤ ក្រូចឆ្មារ

ក្រូចឆ្មារ​ជា​ភេសជ្ជៈ​អច្ឆរិយ​ដែល​អាច​ឲ្យ​ជំងឺ​ផ្ដាសាយ​មក​ធូរស្រាល​វិញ។ វា​ក៏​ជា​ថ្នាំ​សម្លាប់​មេរោគ​នា​ពេល​បច្ចុប្បន្ន​នេះ​​ដែរ។ វីតាមីន C ដែល​មាន​នៅ​ក្នុង​ក្រូចឆ្មារ​ នឹង​ជួយ​រក្សា​កម្រិត​ភាព​ស៊ាំ​ឲ្យ​កាន់​តែ​ខ្ពស់។

៥ រមៀត

រមៀត​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​គ្រឿងទេស​ដ៏​សាមញ្ញ​ មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​មេរោគ​ប្រឆាំង​នឹង​បាក់តេរី​ផង​ដែរ។ វា​ជួយ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ការពារ​ធម្មជាតិ​របស់​រាងកាយ ​ប្រឆាំង​នឹង​បាក់តេរី​និង​វីរុសបង្ក​ជំងឺ។

៦ ទឹកឃ្មុំ

ទឹកឃ្មុំ​មាន​ផ្ទុក​អ៊ីដ្រូសែន peroxide និង​លំអង​ដែល​ជា​ថ្នាំ​សម្លាប់​មេរោគ​និង​បំបាត់​អាឡ័កស៊ី​តាម​រដូវ​កាល​ផ្សេងៗ។​មានទឹកឃ្មុំនៅក្នុងផ្ទះដូចមានឱសថទិព្វមិនអាចកាត់ថ្លៃបាន៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ប្រភព៖food.ndtv

ចុចអាន៖ទទួលទាន​អាហារ​ពេល​ព្រឹក​ទាំង​នេះ ដូច​ផ្ដល់​វីតាមីន C ប្រចាំ​ថ្ងៃ​ដល់​រាងកាយ​ និង​ពង្រឹង​ភាព​ស៊ាំ​អំឡុង​កូវីដ

ចុចអាន៖ជា​ក្ដី​សង្ឃឹម​មួយទៀត! ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ក្នុង​ខ្លួន​របស់​អ្នក​ចាក់​វ៉ាក់សាំង​ហើយ ​នឹង​ជួយ​កម្ចាត់​រោគ​រាតត្បាត​ កាន់​តែ​ឆាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម