សុខភាព
ល្បីខ្ទឹមខ្មៅ ជាឱសថអាចការពារមហារីក បានពិតមែន?
ចាប់តាំងពីសម័យបុរាណ ខ្ទឹមត្រូវបានប្រើសម្រាប់ចម្អិនអាហារនិងជាធាតុផ្សំក្នុងឱសថដើម្បីព្យាបាល។ ប៉ុន្តែជាមួយនឹង ខ្ទឹមខ្មៅ យ៉ាងម៉េចវិញ? យើងគ្រប់គ្នាប្រហែលជាប្លែកជាមួយពាក្យពីរម៉ាត់នេះ ខ្ទឹមខ្មៅ និងមានចម្ងល់ ថាតើវាគឺជាការពិតដែរឫទេ ដែលថា ខ្ទឹមខ្មៅល្អសម្រាប់សុខភាព ដូចដែលមនុស្សជាច្រើនបាននិយាយនោះ?
ខ្ទឹមខ្មៅ គឺជាខ្ទឹមសមួយប្រភេទទៀត ដែលមានលក្ខណៈសម្បត្តិល្អជាច្រើនចំពោះរាងកាយ ហើយមានប្រជាប្រិយភាព ក្នុងចំណោមជនបរទេស និងជាឱសថមានតម្លៃខ្ពស់មិនធម្មតា។ ខ្ទឹមខ្មៅត្រូវបានរកឃើញដោយជនជាតិកូរ៉េខាងត្បូងគឺ លោក Kim Scott នៅដើមឆ្នាំ ២០០៤។ ខ្ទឹមខ្មៅបានក្លាយជារបស់ធម្មជាតិដ៏អស្ចារ្យនិងពេញនិយមនៅ អាមេរិច, កូរ៉េ, ជប៉ុន, ថៃ វៀតណាម .ល. ។

វេជ្ជបណ្ឌិត Somsak Oraksilp អគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្ត្របាននិយាយថា ខ្ទឹមខ្មៅសំដៅលើ allium sativum L. ដែលត្រូវបានគេធ្វើឲ្យមានជាតិ fermented យ៉ាងហោចណាស់មួយខែ ដែលបណ្ដាលឲ្យខ្ទឹមសប្រែទៅជាខ្មៅ ដោយមានការផ្សំវាជាមួយគ្រឿងផ្សំ។ ក្លិនរសជាតិនិងសារធាតុសំខាន់ៗនៅក្នុងខ្ទឹមសផ្លាស់ប្ដូរ ហើយប្រែជាឱសថខ្ទឹមខ្មៅ។
ខ្ទឹមខ្មៅ ពិតជាអាចការពារជំងឺមហារីកបាន?
ការសិក្សាបានបង្ហាញថា ខ្ទឹមខ្មៅមានសារធាតុប្រឆាំងអុកស៊ីតកម្ម សារជាតិ flavonoids និងប៉ូលីហ្វេណុលដែលអាចរួមចំណែកដល់ការការពារកោសិកាមហារីក។ទោះយ៉ាងណាក៏ដោយ ការស្រាវជ្រាវដែលពាក់ព័ន្ធភាគច្រើន ត្រូវបានធ្វើឡើងនៅកម្រិតមន្ទីរពិសោធន៍ ឬមន្ទីរពិសោធន៍ក្នុងសត្វពិសោធន៍ប៉ុណ្ណោះ។ មិនមានរបាយការណ៍គ្លីនិកស្ដីពីការការពារ ឬកម្រិតថ្នាំដែលអាចការពារជំងឺមហារីកបានទេ។

វិធីទទួលទានខ្ទឹមខ្មៅដោយសុវត្ថិភាពនិងមានអត្ថប្រយោជន៍
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ផលិតផលខ្ទឹមខ្មៅគួរតែត្រូវបានគេបរិភោគ ដើម្បីការពារការទទួលទានសារធាតុកខ្វក់ផ្សេងៗ ហើយគួរតែទទួលទានក្នុងបរិមាណសមស្រប។ ប្រសិនបើទទួលទានក្នុងបរិមាណច្រើនពេក ផលប៉ះពាល់អាចប៉ះពាល់ដល់សុខភាព។ អ្នកជំងឺមហារីកដែលកំពុងទទួលការព្យាបាល គួរតែស្ថិតក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំងឺ ៣ ប្រភេទគ្រោះថ្នាក់ខ្លាំងដល់ជីវិត ដែលបណ្ដាលមកពីការហូបអាហារកែច្នៃច្រើន
ចុចអាន៖នេះជារោគសញ្ញាឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម ដែលគ្រប់គ្នាគួរប្រុងប្រយ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


