ប្រដាល់សកល Archives - Kampuchea Thmey Daily

ចំណាត់ថ្នាក់កំពូលអ្នកប្រដាល់ទាំង ៥ ប្រចាំសតវត្សទី ២១ ខណៈ Pacquiao ឈរលេខ២
នៅក្នុងប្រវត្តិសាស្ត្រកីឡាប្រដាល់សកល មានកីឡាករឆ្នើមៗជាច្រើននៅទូទាំងសកលលោក ដែលអ្នកខ្លះក៏បានចូលនិវត្តន៍ទៅហើយ ប៉ុន្តែ​អ្នកខ្លះទៀត​កំពុងបន្តវ៉ៃមកដល់បច្ចុប្បន្ន។

ជំនួប Floyd និង Pacquiao

បើក្រឡេកមកមើលក្នុងសតវត្សទី ២១ នេះវិញ ក៏មានកីឡាករមិនតិចដែរ ដែលមានសមត្ថភាពខ្លាំង និងត្រូវបានគេចាត់ទុកជាកីឡាករប្រដាល់សកលដ៏មានឥទ្ធិពលក្នុងពិភពលោក។ ថ្ងៃនេះសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកីឡាករ ៥ នាក់ ដែលត្រូវបានគេចាត់ទុកជាកីឡាករប្រដាល់ឆ្នើមបំផុតប្រចាំសតវត្សទី ២១។

១. Floyd Mayweather៖ អ្នកប្រដាល់សញ្ជាតិ អាមេរិក វ័យ ៤៨ ឆ្នាំរូបនេះ បានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ ២០១៧ ប៉ុន្តែបើក្រឡេកមើលអំពីអាជីពរបស់គាត់កន្លងមក គឺពិតជាអស្ចារ្យខ្លាំង ដោយគ្មាននរណាប្រៀបបានសម្រាប់សតវត្សទី ២១។ Floyd បានឆ្លងកាត់ការប្រកួតសរុបចំនួន ៥០ ដង ដោយមិនដែលចាញ់សោះ ក្នុងនោះផ្តួលដៃគូឱ្យសន្លបចំនួន ២៧ ដង និងជាម្ចាស់ខ្សែក្រវាត់ពិភពលោក ៥ ស្ថាប័ន។

អតីតអ្នកប្រដាល់រូបនេះ មានភាពលេចធ្លោរខ្លាំង ដោយសារគាត់មានកណ្តាប់ដៃលឿន និងធ្ងន់ ហើយតាមរយៈសមត្ថភាពដ៏អស្ចារ្យបែបនេះ បានធ្វើឱ្យគាត់បំបាក់កំពូលកីឡាករកីឡាករជាច្រើនក្នុងជំនាន់របស់គាត់ដូចជា Oscar De La Hoya, Canelo Alvarez, Miguel Cotto, Ricky Hatton, Juan Manuel Marquez និង Manny Pacquiao ជាដើម។

ការប្រកួតចុងក្រោយ ដែលធ្វើឱ្យកក្រើកបំផុតនៅលើពិភពលោក នោះគឺជំនួបរវាងគាត់ និងអ្នកប្រដាល់ ហ្វីលីពីន Pacquiao នៅឆ្នាំ ២០១៥ ដែលពេលនោះគាត់បានយកឈ្នះដោយពិន្ទុ។

Floyd Mayweather

២. Manny Pacquiao៖ អ្នកប្រដាល់សញ្ជាតិ ហ្វីលីពីន រូបនេះ ត្រូវបានគេចាត់ទុកជាកំពូលអ្នកប្រដាល់ម្នាក់ប្រចាំទ្វីប អាស៊ី និងពិភពលោក។ លោក​បានចូលប្រឡូកក្នុងអាជីពប្រដាល់តាំងពីឆ្នាំ ២០០០ ក្នុងនោះលោក​ឆ្លងកាត់ការប្រកួតអាជីពបានចំនួន ៧២ ដង ឈ្នះ ៦២ ចាញ់ ៨ និងស្មើ ២។ អ្នកប្រដាល់ ហ្វីលីពីន រូបនេះ មិនត្រូវបានគេចាត់​ទុកជាស្តេចប្រដាល់ទី ១ ក្នុងពិភពលោកនោះទេ ប៉ុន្តែគាត់គឺជាម្ចាស់ខ្សែក្រវាត់ពិភពលោកដល់ទៅ ៨ ស្ថាប័ន។ អ្នកប្រដាល់វ័យ ៤៦ ឆ្នាំរូបនេះ ត្រូវបានគេទទួលស្គាល់អំពីសមត្ថភាពរបស់គាត់ តាមរយៈការចេញចូលលឿន​កណ្តាប់​ដៃ​លឿន រហ័ស និងធ្ងន់ ហើយជំនាញទាំងអស់នេះ បានធ្វើឱ្យគាត់ឈ្នះកីឡាករល្បីៗជាច្រើនដូចជា Marco Antonio Barrera, Erik Morales, Oscar De La Hoya និង Miguel Cotto ជាដើម។

យ៉ាងណា Pacquiao បានប្រកាសចូលនិវត្តន៍រួចម្តងហើយកាលពីឆ្នាំ ២០២១ ប៉ុន្តែកន្លងមក គាត់នៅតែចូលរួមប្រកួតលក្ខណៈផ្សព្វផ្សាយ ហើយមិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃ អាទិត្យ ទី ២០ ខែ កក្កដា នេះ គាត់នឹងត្រូវឡើងសង្វៀនប្រកួតលក្ខណៈអាជីពឡើងវិញ ដោយត្រូវដណ្តើមខ្សែក្រវាត់ WBC ពិភពលោកទល់នឹងអ្នកប្រដាល់ អាមេរិក Mario Barrios។

Manny Pacquiao

៣. Bernard Hopkins៖ អតីតអ្នកប្រដាល់សញ្ជាតិ អាមេរិក វ័យ ៦០ ឆ្នាំរូបនេះមានកំណត់ត្រាប្រកួតអាជីពចំនួន ៦៥ ដង ក្នុងនោះឈ្នះ ៥៥ ដង (ផ្តួលដៃគូឱ្យសន្លប់ ៣២ ដង) ចាញ់ ៨ ដង និងស្មើ ២ ដង។ Hopkins បានបំបែកកំណត់ត្រា ជាអ្នកប្រដាល់ ដែលអាចប្រកួតក្នុងកម្រិតពិភពលោកមានវ័យចាស់ជាងគេបំផុត ពោលគឺស្ថិតក្នុងវ័យ ៤៩ ឆ្នាំ ដោយគាត់បានប្រឡូកក្នុងអាជីពនេះពីឆ្នាំ ១៩៨៨ ដល់ ២០១៤។

Hopkins បានបង្កើតកំណត់ត្រាជាមួយនឹងការការពារខ្សែក្រវាត់ទម្ងន់មធ្យម ២០ ដងជាប់ៗគ្នាពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៥ ហើយគាត់ក៏ធ្លាប់ជាម្ចាស់ខ្សែក្រវាត់ពិភពលោក ២ ស្ថាប័នផងដែរ។ Hopkins បានបង្កើតប្រវត្តិសាស្ត្រធំមួយនៅឆ្នាំ ២០១១ ដោយក្លាយជាជើងឯកប្រដាល់ពិភពលោកក្នុងវ័យចំណាស់ជាងគេ គឺនៅក្នុងវ័យ ៤៦ ឆ្នាំ បន្ទាប់ពីយកឈ្នះលើកីឡាករ Jean Pascal ហើយបន្ទាប់មក គាត់បានបំបែកកំណត់ត្រាធំមួយទៀត ដោយនៅអាយុ ៤៩ ឆ្នាំបានផ្តួលកីឡាករ Beibut Shumenov ក្នុងឆ្នាំ ២០១៤។

Bernard Hopkins

៤. Roy Jones Jr.៖ អ្នកប្រដាល់សញ្ជាតិ អាមេរិក រូបនេះមានកំណត់ត្រាប្រកួត ៧៦ ដង ក្នុងនោះឈ្នះ ៦៦ ដង និងចាញ់ ១០ ដង ជាមួយនឹងការផ្តួលដៃគូឱ្យសន្លប់ ៤៧ ដងពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០២៣ និងជាជើងឯកពិភពលោកបួនស្ថាប័ន។ Roy Jones Jr ត្រូវបានចាត់ទុកថាជាអ្នកប្រដាល់ល្អបំផុតក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ រូបគេក៏បានសម្រេចបាននូវភាពអស្ចារ្យផងដែរ ក្នុងទសវត្សរ៍ឆ្នាំ ២០០០ ដោយក្លាយជាអ្នកប្រដាល់ទី ២ ក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះជើងឯកពិភពលោកក្នុងទម្ងន់មធ្យម ទម្ងន់ស្រាល និងទម្ងន់ធ្ងន់។ ក្នុងឆ្នាំ ២០០៣ គាត់បានបង្កើតប្រវត្តិសាស្ត្រ ដោយហ៊ានវាយក្នុងប្រភេទទម្ងន់ធ្ងន់ ហើយក្នុងការប្រកួតនោះបានយកឈ្នះលើកីឡាករ John Ruiz សម្រាប់ការដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA ទោះបីជាចាញ់ទម្ងន់គេដល់ ១៥ គីឡូក៏ដោយ។

Roy Jones Jr.

៥. Oscar De La Hoya៖ អ្នកប្រដាល់សញ្ជាតិ អាមេរិក រូបនេះ បានបញ្ចប់អាជីពរបស់គាត់ជាមួយនឹងកំណត់ត្រាប្រកួត ៤៥ ដង ឈ្នះ ៣៩ ដង និងចាញ់ ៦ ដង ជាមួយការផ្តួលដៃគូឱ្យសន្លប់ចំនួន ៣០ ដងពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០០៨ ។ De La Hoya មានអាជីពយ៉ាងអស្ចារ្យ ដោយគាត់បានឈ្នះជើងឯកពិភពលោកចំនួនប្រាំមួយស្ថាប័ន។ គាត់ គឺជាតារាប្រដាល់ដ៏ល្បីល្បាញបំផុតម្នាក់ ខណៈនៅឆ្នាំ ២០០៧ គាត់ធ្លាប់បានសាងការប្រកួតដ៏កក្រើកមួយជាមួយ Floyd Mayweather ដោយឈរវាយ ១២ ទឹកជាមួយកីឡាកររួមសញ្ជាតិរូបនេះ ប៉ុន្តែចុងក្រោយចាញ់ដោយពិន្ទុ។ គាត់ត្រូវបានគេស្គាល់ថាជា “The Golden Boy” គាត់បានឈ្នះខ្សែក្រវាត់ទម្ងន់មធ្យមក្នុងឆ្នាំ ២០០៤ ដើម្បីក្លាយជាជើងឯកក្នុង ៦ ប្រភេទទម្ងន់។ De La Hoya ត្រូវបានគេកោតសរសើរចំពោះស្ទីលវាយដ៏អស្ចារ្យរបស់គាត់ តាមរយៈការឆ្មក់វាយដៃឆ្វេងដ៏មានឥទ្ធិពល។ គាត់​ត្រូវ​បាន​គេចាត់ទុកជាអ្នកប្រដាល់ដ៏មានឥទ្ធិពលម្នាក់ ហើយត្រូវបានគេ​បញ្ចូលឈ្មោះទៅ​ក្នុង​សាល​កិត្តិយស​ប្រដាល់​អន្តរជាតិ​ក្នុង​ឆ្នាំ ២០១៤ ផងដែរ៕

Oscar De La Hoya

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN

The post ចំណាត់ថ្នាក់កំពូលអ្នកប្រដាល់ទាំង ៥ ប្រចាំសតវត្សទី ២១ ខណៈ Pacquiao ឈរលេខ២ appeared first on Kampuchea Thmey Daily.

Pacquiao នឹងវិលចូលសង្វៀនវិញ ដោយដណ្តើមខ្សែក្រវាត់ WBC ទល់កីឡាករ Mario Barrios
ស្តេចប្រដាល់ ហ្វីលីពីន លោក Manny Pacquiao នឹងត្រឡប់ពីការចូលនិវត្តន៍ ឈានជើងឡើងសង្វៀនប្រដាល់ឡើងវិញ ដោយប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC ទល់នឹងអ្នកប្រដាល់ អាមេរិក Mario Barrios។

Mario Barrios និង Manny Pacquiao

Pacquiao ធ្លាប់បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់រួចម្តងហើយ បន្ទាប់ពីគាត់ប្រកួតលើកចុងក្រោយ បរាជ័យក្រោមថ្វីដៃកីឡាករសញ្ជាតិ គុយបា Yordenis Ugas នៅរដ្ឋ Las Vegas ទឹកដី សហរដ្ឋអាមេរិក។

Manny Pacquiao និង Yordenis Ugas

យ៉ាងណា ពេលនេះមានតម្រុយថា អ្នកប្រដាល់សញ្ជាតិ ហ្វីលីពីន វ័យ ៤៦ ឆ្នាំ នឹងត្រូវឡើងសង្វៀនឡើងវិញ បន្ទាប់ពីអវត្តមានពីសង្វៀនប្រដាល់អស់រយៈពេល ៤ ឆ្នាំ ដោយប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC ទល់នឹងអ្នកប្រដាល់ អាមេរិក វ័យ ២៩ ឆ្នាំ Mario Barrios នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥ នៅ អាមេរិក។

បន្ទាប់ពីប្រកាសចូលនិវត្តន៍ Pacquiao ក៏ធ្លាប់បានឡើងសង្វៀនចំនួន ២ លើកផងដែរ គឺនៅឆ្នាំ ២០២២ និងកាលពីពេលថ្មីៗនេះនៅអំឡុងខែ កក្កដា ឆ្នាំ ២០២៤ ប៉ុន្តែការប្រកួតទាំង ២ នេះ គឺពុំត្រូវបានគេចាត់ទុកជាការប្រកួតផ្លូវការឡើយ ដោយសារការប្រកួតទាំងនេះគ្រាន់តែជាការប្រកួតលក្ខណៈពិពណ៌ប៉ុណ្ណោះ។

សូមបញ្ជាក់ថា Pacquiao មានកំណត់ត្រាប្រកួតចំនួន ៧២ ដង ឈ្នះ ៦២ ដង ចាញ់ ៨ ដង និងស្មើ ២ ដង។ ចំណែក Mario Barrios ធ្លាប់ឡើងសង្វៀនបានចំនួន ៣២ ដង ក្នុងនោះឈ្នះ ២៩ ដង ចាញ់ ២ ដង និងស្មើ ១ ដង៕

Manny Pacquiao

Mario Barrios

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ INDEPENDENT

The post Pacquiao នឹងវិលចូលសង្វៀនវិញ ដោយដណ្តើមខ្សែក្រវាត់ WBC ទល់កីឡាករ Mario Barrios appeared first on Kampuchea Thmey Daily.

Benavidez ម្ចាស់ខ្សែក្រវាត់ពិភពលោក៤​ខ្សែ​១១ឆ្នាំមិន​ស្គាល់បរាជ័យ
កីឡាករ Anthony David Benavidez កំពុងកាន់កាប់កំណត់ត្រាយ៉ាងល្អឥតខ្ចោះ ក្រោយប្រកួតប្រដាល់សកលក្រមិតអាជីពចំនួន២៤លើក មិនស្គាល់បរាជ័យសោះគិតតាំងពីឆ្នាំ២០១៣។

កីឡាករ Anthony David Benavidez ដែល​កើតថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៦ ​បានឈ្នះខ្សែក្រវាត់កម្រិតពិភពលោកលើកដំបូងនៅអាយុ២០ឆ្នាំ ៨ខែ និង៣សប្តាហ៍។ រូប​គេ​បានបំបែកកំណត់ត្រាក្លាយជាម្ចាស់ខ្សែក្រវាត់ WBC Super Middleweight ក្មេងបំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់សកល។

Benavidez ដែល​មានឪពុកជាជនជាតិម៉ិកស៊ិក និងម្តាយជាជនជាតិអេក្វាឌ័រ មាន​ប្អូន​ប្រុស​ជា​អ្នក​ប្រដាល់​ José Benavidez Jr. ក៏ជាម្ចាសើខ្សែក្រវាត់អន្តរកាលរបស់សមាគមប្រដាល់ពិភពលោក (WBA) ផងដែរ។ បងប្អូន​ប្រុស​ទាំង​ពីរ​ត្រូវ​បាន​ឪពុក​បណ្ដុះបណ្ដាលដោយផ្ទាល់។ អ្នកប្រដាល់សញ្ជាតិអាមេរិករូបនេះបានចាប់ផ្តើមហ្វឹកហាត់តាំងពីអាយុ៣ឆ្នាំ។

នៅឆ្នាំ២០១៣ កីឡាករ Benavidez បានចាប់ផ្ដើមប្រកួតកម្រិតអាជីពលើកដំបូង​។ ក្រោយបង្កើតកំណត់ត្រាឈ្នះ៨ប្រកួតជាប់គ្នា រូប​គេ​ទទួលបាន​ឱកាស​ដណ្ដើមខ្សែក្រវាត់។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ រូបគេបានឈ្នះខ្សែក្រវាត់ NABF junior light heavyweight បន្ទាប់ពីយកឈ្នះកីឡាករ Rollin Williams ក្នុង​ទឹកទី១។

ឆ្នាំ២០១៧ ក្រោយសាងកំណត់ត្រាឈ្នះ១៨លើកជាប់គ្នា Benavidez ទទួលបាន​ឱកាស​ដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក ពេលនោះ​រូប​គេ​បានយកឈ្នះកីឡាករ Ronald Gavril ដើម្បី​ក្លាយ​ម្ចាស់ខ្សែក្រវាត់ពិភពលោក WBC Super middleweight។ ឆ្នាំ២០១៩ គាត់បន្ដឈ្នះខ្សែក្រវាត់ WBC Super Middleweight ក្រោយយកឈ្នះកីឡាករ Anthony Dirrell។

នៅឆ្នាំ២០២២ Benavidez បានឈ្នះខ្សែក្រវាត់ WBC មួយ​ទៀត​ តាម​រយៈ​ជ័យជម្នះ​លើ​កីឡាករ David Lemieux ​ក្នុង​ទឹកទី៣។ ចុងក្រោយនៅឆ្នាំ២០២៤ គាត់បន្ដឈ្នះខ្សែក្រវាត់ WBC interim light heavyweight បន្ទាប់ពីឈ្នះពិន្ទុកីឡាករ Oleksandr Gvozdyk ក្រោយប្រកួត១២ទឹកពេញ។ គិតត្រឹមដើមឆ្នាំ២០២៥ ​មិនទាន់មានកីឡាកររូបណាអាចយកឈ្នះកីឡាករ Benavidez បានឡើយ៕

អត្ថបទ៖ ផា រតនា

The post Benavidez ម្ចាស់ខ្សែក្រវាត់ពិភពលោក៤​ខ្សែ​១១ឆ្នាំមិន​ស្គាល់បរាជ័យ appeared first on Kampuchea Thmey Daily.

ម្ចាស់ខ្សែក្រវាត់ពិភពលោក​៣​ខ្សែ​ Nakatani ប្រកួត៩ឆ្នាំមិនចាញ់
បើនិយាយ​ពី​កីឡាករ​ប្រដាល់សកល​ជប៉ុន អ្នកគាំទ្រភាគច្រើនស្គាល់ច្បាស់ជើងខ្លាំង​ Naoya Inoue ប៉ុន្តែ​នៅ​មាន​កីឡាករ​ទម្ងល់​ស្រាល​១​រូប​ទៀត​ឈ្មោះ Junto Nakatani ជា​ម្ចាស់ខ្សែក្រវាត់ពិភពលោក​៣​ទម្ងន់​ផ្សេង​គ្នា​ដែល​មាន​កំណត់​ត្រា​ឥតខ្ចោះ​គឺ​ មិន​ទាន់​ស្គាល់​បរាជ័យ​សោះ​ក្នុង​អាជីព៩​ឆ្នាំ​ចុង​ក្រោយ។

កីឡាករ Junto Nakatani ដែល​​កើត​​នៅ​ឆ្នាំ១៩៩៨ ជាអ្នកប្រដាល់សកលអាជីព​​កំពុង​គ្រងខ្សែក្រវាត់ពិភពលោកក្នុងប្រភេទទម្ងន់​ស្រាល៣​​ផ្សេង​គ្នា បន្ទាប់ពីចាប់អាជីពតាំងពីឆ្នាំ២០១៥។ អ្នកប្រដាល់​វ័យ​២៦ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុក​ជាកីឡាករកំពូលមួយរូបក្នុងពិភព​ប្រដាល់​សកល។ រូបគេបានបង្កើតកំណត់ត្រាដ៏អស្ចារ្យ ក្រោយប្រកួតមិនចាញ់សោះគិតតាំងពីឆ្នាំ២០១៥។ គិតត្រឹម​ចុង​ឆ្នាំ២០២៤​ ពោល​គឺ​រយៈពេល៩ឆ្នាំ រូប​គេ​មិនទាន់មានកីឡាករណាអាចយក​ខ្សែ​ក្រវាត់​ពី​ខ្លួន​បាន​ឡើយ។

កាលពីឆ្នាំ២០១៥ Nakatani បានបង្ហាញខ្លួនក្នុងការប្រកួតប្រដាល់សកលអាជីពលើកដំបូង ពេលនោះការប្រកួតតម្រូវធ្វើឡើងចំនួន៤ទឹក​ប៉ុណ្ណោះ​ ប៉ុន្តែ Nakatani ប្រើពេលត្រឹមតែ១ទឹក​បានធ្វើឲ្យកីឡាករ Junichi Itoga បោះបង់ការប្រកួត។ បន្ទាប់ពីសាងកំណត់ត្រាឈ្នះ១២ប្រកួតជាប់​គ្នា​ រូប​គេ​ទទួលបាន​ឱកាស​ប្រកួតដណ្ដើមខ្សែក្រវាត់លើកដំបូង។ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ការប្រកួតដណ្ដើមខ្សែក្រវាត់ រូប​គេ​មិន​បាន​ធ្វើឲ្យរបូត​ឱកាស​ឡើយ​ដោយ​បាន​​ផ្ដួលកីឡាករ Seigo Yuri Akui ក្នុង​ទឹកទី៦ ហើយគ្រង​ខ្សែក្រវាត់យុវជន​ជប៉ុន (Japanese Youth flyweight)។

២ឆ្នាំ​ក្រោយ​មក នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ កីឡាករ Nakatani បានឈ្នះខ្សែក្រវាត់ Japanese flyweight ដែលនៅទំនេរ តាម​រយៈ​ជ័យជម្នះ​លើ​មិត្តរួមជាតិ Naoki Mochizuki។ ក្រោយរក្សាកំណត់ត្រាឈ្នះ២០លើកជាប់​គ្នានិងដណ្ដើមបានខ្សែក្រវាត់ក្នុងស្រុក២​ខ្សែ​ នៅឆ្នាំ២០២០ រូប​គេ​ទទួលបាន​ឱកាស​ប្រកួតដណ្ដើមខ្សែក្រវាត់​ពិភពលោកលើកដំបូង ដោយ​ត្រូវ​ប្រកួត១២ទឹក។ អ្នកប្រដាល់ជប៉ុនរូបនេះ ប្រើពេលត្រឹមតែ៨ទឹកប៉ុណ្ណោះ ដើម្បីផ្ដួលអ្នកប្រដាល់ហ្វីលីពីន Giemel Magramo ​ដើម្បី​គ្រង​ខ្សែ​ក្រវាត់ WBO Flyweight (​ក្រោម​៥១​គីឡូក្រាម) ។

ឆ្នាំ២០២៣ កីឡាករ Nakatani បានឈ្នះខ្សែក្រវាត់ WBO Super-Flyweight (ក្រោម​៥២​គីឡូក្រាម) ក្រោយយកឈ្នះកីឡាករអូស្ដា្រលី Andrew Moloney នៅទឹកដីសហរដ្ឋអាមេរិក។ ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០២៤ អ្នកប្រដាល់ជប៉ុន​​ឈ្នះខ្សែក្រវាត់ WBC Bantamweight (​ក្រោម​៥៥​គីឡូក្រាម) ដែល​ជា​ខ្សែក្រវាត់​ពិភពលោកទី៣ ក្រោយផ្ដួលកីឡាករម៉ិកស៊ិក Alexandro Santiago ឲ្យបោះបង់ការប្រកួតនៅទឹកទី៦។

គិតត្រឹម​ចុង​ឆ្នាំ២០២៤ Nakatani មាន​ស្ថិតិ​​ឡើង​សង្វៀន​២៩លើក​គឺ​​ឈ្នះទាំង២៩លើក ក្នុង​នោះ​បាន​ផ្ដួលឲ្យដៃគូបោះបង់ការប្រកួត២២លើក៕

អត្ថបទ៖ ផា រតនា

The post ម្ចាស់ខ្សែក្រវាត់ពិភពលោក​៣​ខ្សែ​ Nakatani ប្រកួត៩ឆ្នាំមិនចាញ់ appeared first on Kampuchea Thmey Daily.

កីឡាករ Liam Paro ចាប់​អាជីព​ប្រដាល់​សកល៨​ឆ្នាំ​មិន​ទាន់​ចាញ់​សោះ
ម្ចាស់ខ្សែក្រវាត់៥ស្ថាប័ន​របស់អូស្រ្ដាលី កីឡាករ Liam Paro កំពុងកាន់កាប់កំណត់ត្រាឈ្នះ១០០% មិនទាន់ចាញ់សោះក្នុងការប្រកួតប្រដាល់អាជីពគិតចាប់តាំងពីឆ្នាំ២០១៦។

កីឡាករ Liam Paro បានកើត និងធំធាត់នៅតំបន់ Mackay រដ្ឋ Queensland ក្នុងគ្រួសារមួយដែលមានដើមកំណើតជាជនជាតិអុីតាលី។ រូប​គេ​បានចាប់ផ្ដើមលេង​កីឡា​ដំបូង​គឺ​បាល់អោបនៅ​ក្រុម​ North Mackay Magpies កម្រិត​យុវជនក្នុងស្រុក។ អាយុ១៣ឆ្នាំ យុវជន​រូប​នេះ​ត្រូវបាន​ណែនាំ​ឲ្យ​ហ្វឹក​ហាត់​កីឡាប្រដាល់ ហើយពេលនោះរូបគេបានបោះបង់​កីឡាបាល់អោប ដើម្បី​​ហ្វឹក​ហាត់​ប្រដាល់​សកល​វិញ​ម្តង។

ការស្វែងរកកន្លែងហ្វឹកហាត់​កម្រិតខ្ពស់ Paro បានផ្លាស់ទៅកាន់ទីក្រុង Townsville ​ពេល​អាយុ១៧ឆ្នាំមុនពេលផ្លាស់ទៅស្នាក់នៅទីក្រុង Brisbane ក្នុងវ័យ២០ឆ្នាំ ជាកន្លែងដែល​រូប​គេ​ហ្វឹកហាត់ទៀងទាត់ជាមួយអ្នកប្រដាល់ជើងខ្លាំងរបស់អូស្រ្ដាលី Jeff Horn ដែលធ្លាប់​ឈ្នះ​​ Manny Pacquiao កាលពីឆ្នាំ២០១៧។

Liam Paro បានប្រឡូកក្នុងការប្រកួតប្រដាល់សកលកម្រិតអាជីពដំបូងនៅឆ្នាំ២០១៦ ​​ដោយ​បាន​យកឈ្នះកីឡាករ Jacob Mahony ក្នុងទឹកទី៤។ ក្រោយទទួលបានជ័យជម្នះ១២លើកជាប់គ្នា កីឡាករ​ទទួលបាន​ឱកាស​​ប្រកួតដណ្ដើមខ្សែ​ក្រវាត់ ANBF របស់ស្ថាប័ន្ដប្រដាល់សកល​អូស្រ្ដាលី។ ពេលនោះការប្រកួត​មាន​ចំនួន​១០ទឹក ប៉ុន្តែរូបគេចាយពេលត្រឹម៣ទឹក​ប៉ុណ្ណោះដើម្បីយកឈ្នះកីឡាករ Andrew Wallace ហើយក្លាយ​ជាម្ចាស់ខ្សែក្រវាត់។

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ កីឡាករ Liam Paro បានឈ្នះខ្សែក្រវាត់ WBO Youth light-welterweight ក្រោយយកឈ្នះកីឡាករ Sebastian Bytyqi ក្នុងទឹកទី២។ មួយ​ឆ្នាំ​ក្រោយ​មក​ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កីឡាករ​បានឈ្នះខ្សែក្រវាត់ WBO Global light-welterweight ជាខ្សែក្រវាត់ទី៣ បន្ទាប់ពីយកឈ្នះកីឡាករ Massimiliano Ballisai ដោយពិន្ទុ។

គ្មានអ្វីអាចបញ្ឃប់​កីឡាករ Liam Paro បាន​ឡើយ។ ​​នៅថ្ងៃទី៨ ខែមិថុនា រូបគេបន្ដឈ្នះខ្សែក្រវាត់ IBF ជាខ្សែក្រវាត់ទី៤ ក្រោយយកឈ្នះកីឡាករ Fatih Keleş។ ចូល​ឆ្នាំ២០២៤ រូប​គេ​​ដណ្ដើមបានខ្សែក្រវាត់ IBF light-welterweight ជាខ្សែក្រវាត់ទី៥ ក្នុងអាជីព ក្រោយយកឈ្នះពិន្ទុ​កីឡាករ Subriel Matías ក្នុង​ការប្រកួត​១២ទឹក។

គិតមកទល់នេះអស់រយៈពេល៨ឆ្នាំហើយមិនទាន់មានកីឡាករណាយកឈ្នះ និងដណ្ដើមខ្សែក្រវាត់​​ពីកីឡាករ Liam Paro បាន​ឡើយ។ ជើងខ្លាំងអូស្ដ្រាលីរូប​នេះ​ពុងកាន់កាប់កំណត់ត្រាឈ្នះ១០០%។ ជាពិសេសក្នុងការប្រកួតការពារខ្សែរបស់ខ្លួនជោគជ័យជាច្រើនលើក​ជា​មួ​នឹង​កំណត់​ត្រា​ឡើង​សង្វៀន​២៥​ដង គឺ​​ឈ្នះទាំង២៥​ដង​ និងផ្ដួលដៃគូ​ឲ្យបោះ​បង់​ចោល​ការប្រកួត​១៥លើក៕

អត្ថបទ៖ ផា រតនា

The post កីឡាករ Liam Paro ចាប់​អាជីព​ប្រដាល់​សកល៨​ឆ្នាំ​មិន​ទាន់​ចាញ់​សោះ appeared first on Kampuchea Thmey Daily.

Devin Haney ជិតវិលចូលសង្វៀនវិញ ក្រោយស្ងាត់មួយរយៈ
អ្នកប្រដាល់សកល Devin Haney កំពុងអន្ទះសារក្នុង​ការ​ឡើង​សង្វៀន​សាជាថ្មី ក្រោយជួបបញ្ហាចម្រូចម្រាសក្នុងការប្រកួតជា​មួយ​កីឡាករ Ryan Garcia កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

ការប្រកួតរបស់កីឡាករ Ryan Garcia ជាមួយ Devin Haney ត្រូវបានគេសន្មត់ថាជាការប្រកួតមានការចាប់អារម្មណ៍ច្រើន​បំផុតនៅឆ្នាំ២០២៤​ ប៉ុន្ដែវាបានបញ្ចប់ទៅ​ដោយ​រឿងរ៉ាវមិន​សម​ហេតុ​ផល។ ការប្រកួតចាយពេលអស់១២ទឹកកីឡាករ Garcia បានធ្វើឲ្យ Haney ដួលជាជាច្រើន​លើក ហើយ​​ Garcia ឈ្នះ​បានពិន្ទុអំឡុងពេលនោះ។

ទោះ​បី​ជា​យ៉ាង​ណា ក្រោយការធ្វើតេស្ត​សារធាតុហាមឃាត់បរាជ័យ​រវាង Ryan Garcia និង​ Devin Haney បានប្រែ​ក្លាយជាការប្រកួតមិនប្រកាសលទ្ធផល​ទៅ​វិញ។ កីឡាករ Haney ​បាន​ខកចិត្តជាខ្លាំង។ អ្នកគាំទ្រមួយចំនួនជឿថានេះជាមូលហេតុធ្វើឲ្យរូបគេបាត់មុខពី​បណ្ដាយទំនាក់ទំនង​សង្គម។ ប៉ុន្ដែថ្មីៗនេះកីឡាករ Haney បានបង្កភាពភ្ញាក់ផ្អើល​ពាក់​ព័ន្ធ​​នឹង​ការវិលចូលសង្វៀន​ជាថ្មី។

កីឡាករ Devin Haney បានបង្ហោះក្នុងបណ្ដាញសង្គមថា ៖«ការប្រកួតវាមិនដូចមុនទេ ដល់ពេល​ខ្ញុំត្រឡប់​មកវិញហើយ»។ លោក​បានទាក់ទងជាមួយអ្នកផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត លោក Turki Alalshikh ដោយនិយាយាថា ជួបគ្នាឆាប់ៗ។ នោះ​មាន​ន័យ​ថា ការ​ប្រកួត​ដ៏​ធំ​មួយ​ទំនង​ជា​នឹងកើត​មាន​ក្នុង​ពេល​ខាងមុខនេះ។

ត្រឡប់​ទៅ​កាល​ពី​ចុងខែឧសភា លោក Eddie Hearn អ្នកផ្សព្វផ្សាយកីឡាជនជាតិអង់គ្លេស និងជាប្រធានក្រុមហ៊ុន Matchroom Sport និង Professional Darts Corporation ធ្លាប់បាននិយាយថា Devin Haney អាចនឹងប្រកួតជាមួយកីឡាករ Sandor Martin ក្នុងការប្រកួតស្ថាប័ន WBC៕

ប្រែសម្រួល៖ ផា រតនា

The post Devin Haney ជិតវិលចូលសង្វៀនវិញ ក្រោយស្ងាត់មួយរយៈ appeared first on Kampuchea Thmey Daily.

សហព័ន្ធនឹងព្យាយាមផ្គូផ្គងកីឡាករប្រដាល់សកលអាជីព ឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា បន្ទាប់ពីសន្លប់ច្រើន
​ព្រឹត្តិការណ៍​កីឡា​ប្រដាល់សកល «ULTIMATE BOXING CHAMPIONSHIP 2021» បានចាប់ផ្តើម​ប្រកួត​សប្តាហ៍​ទី​១ កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ក្លិប​ប្រដាល់​របស់​នាយកដ្ឋានអង្គរក្ស ដែល​នេះ​ជាការ​បោះជំហាន​ប្រកបដោយ​ក្តីសង្ឃឹម ដើម្បី​គោលដៅ​ស៊ី​ហ្គេម ២​លើក​ចំពោះមុខ​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​និយាយ​ឲ្យ​ដឹង​ បន្ទាប់ពី​ការបញ្ចប់​ការប្រកួត​កីឡាប្រដាល់​សកល​អាជីព​ថា ដោយសារ​ការប្រកួត​សប្តាហ៍​ដំបូង​នេះ មាន​គូប្រកួត​មួយចំនួន​មាន​កម្រិត​បច្ចេកទេស​ខុស​ឆ្ងាយ​បន្តិច ហើយ​នៅពេល​ខាងមុខ សហព័ន្ធ​នឹង​ព្យាយាម​រៀបចំ​ផ្គូផ្គង​ចាប់​គូ​ឲ្យ​មាន​កម្រិត​ប្រហាក់ប្រហែលគ្នា ដើម្បី​ឲ្យ​ការប្រកួត​កាន់តែ​ល្អមើល ហើយ​កាត់បន្ថយ កុំ​ឲ្យ​សន្លប់​ច្រើនពេក ដោយសារ​កម្រិត​បច្ចេកទេស​ខុសគ្នា​ឆ្ងាយ​ពេក​។​

​ទោះជា​យ៉ាងណា លោក​អគ្គលេខាធិការ​បញ្ជា​ក់ថា យើង​សង្កេតឃើញថា ការប្រកួត​បាន​ដំណើរការបាន​ដោយ​រលូន​ហើយ ទោះបី​ជាមាន​បញ្ហា​រអាក់រអួល​បន្តិចបន្តួច​លើ​ការរៀបចំ​ផ្នែក​បច្ចេកទេស​ក៏ដោយ ក៏​យើង​សង្កេតឃើញថា​កីឡាករ កីឡាការិនី បាន​ប្រឹងប្រែង​ប្រកួត​អស់ពី​សមត្ថភាព​របស់​ខ្លួន​។ «​យើង​ជឿជាក់ថា ការប្រកួត​លើក​ក្រោយ​យើង​នឹង​ព្យាយាម​កែលម្អ​នូវ​ចំណុច​ខ្វះខាត​មួយចំនួន ដែល​យើង​ទទួលស្គាល់​នៅពេល​នេះហើយ ​យើង​នឹង​បន្ត​រៀបចំ​កាន់តែ​ល្អ ដើម្បី​ទាក់ទាញ​មហាជន​ឲ្យ​ចូលរួម​គាំទ្រ​ឲ្យ​បាន​កាន់តែច្រើន ក្នុង​គោលដៅ​ត្រៀម​ឆ្ពោះទៅ​ប្រកួតប្រជែង​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម ជាពិសេស​គឺ​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​តែម្តង​»​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 សប្តាហ៍​ទី​១​នេះ ដែលមាន​៦​ប្រកួត ក្នុងនោះ​គូ​ទី​១​អ្នក​ប្រដាល់ ថា រី​វ៉ា ក្លិប​នាគរាជ​មានជ័យ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ រិ​ទ្ធ មករា ក្លិប​គុជ​សារ ដែល​គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម ។​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម​ដែរនោះ ​អ្នក​ប្រដាល់​ អំ ខេ​ម ​ក្លិប​អា​រុណ​រះ​កីឡា​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​លី ប៊ុនហួរ ក្លិប​មី​ស្ទ័​រលី​ខេត្តសៀមរាប។​

អ្នក​ប្រដាល់ លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ សៅ រង្ស៊ី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​ដោយ​គូ​នេះ​ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥២​គីឡូក្រាម។​ អ្នក​ប្រដាល់​អ៊ូច ធា​រិ​ទ្ធ ក្លិប​គុជ​សារ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ពេជ្រ សំរិទ្ធ ក្លិប​អា​រុណ​រះ​កីឡា​ដោយ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម ។​

ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​អ្នក​ប្រដាល់​អូ​ច ដេវីដ ក្លិប​អា​រុណ​រះ​កីឡា​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ស៊ឹម ពិសិដ្ឋ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។ ចំពោះ​ការប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម​វិញ​នោះ​អ្នក​ប្រដាល់ សែត សារិទ្ធ ក្លិប​នាគរាជ​មានជ័យ ប្រកួត​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រដាល់​ម៉ាង ព្រហ្ម​ម៉ាញ​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ។​

ថ្លែងប្រាប់ក្រោយ​បញ្ចប់​ការប្រកួត​លោក ​ប៊ុ​យ សោ​ភ័​ណ្ឌ ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​បញ្ជាក់ថា ការប្រកួត​គឺ​កីឡាករ​បាន​ប្រកួត​ដោយ​អស់ពី​សមត្ថភាព​ហើយ​លោក​ក៏​ទទួលស្គាល់​ដែរ​ថា ការប្រកួត​ពិតជា​មាន​ការ​សន្លប់​ច្រើន​ដោយសារតែ​សមត្ថភាព​ខុសគ្នា​តែ​សហព័ន្ធ​នឹង​បង្កើត​នូវ​គណៈកម្មការ​ផ្គូផ្គង​ដើម្បី​ឲ្យ​ការប្រកួត​កាន់តែ​អស្ចារ្យ។​ ​លោក​បញ្ជាក់ដែរថា នេះ​ជាការ​ប្រកួត​ដែលមាន​សារសំខាន់​ព្រោះ​វា​ជា​ឱកាស​សម្រាប់​ដុសខាត់​សមត្ថភាព​កីឡាករ​ឲ្យ​កាន់តែ​ខ្ពស់​ហើយ​សម្រាប់​ថ្ងៃ​អនាគត​ប្រសិនបើ​កូ​វីដ ១៩​ថមថយ​ធូរស្រាល​នោះ​សហព័ន្ធ​នឹង​បើក​ឲ្យ​ទស្សនិកជន​បាន​ចូល​ទស្សនា​ហើយ​សហព័ន្ធ​នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ទៀតផង៕​

អត្ថបទ៖ វិ​សិទ្ធ​

The post សហព័ន្ធនឹងព្យាយាមផ្គូផ្គងកីឡាករប្រដាល់សកលអាជីព ឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា បន្ទាប់ពីសន្លប់ច្រើន appeared first on Kampuchea Thmey Daily.