កីឡា
សហព័ន្ធនឹងព្យាយាមផ្គូផ្គងកីឡាករប្រដាល់សកលអាជីព ឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា បន្ទាប់ពីសន្លប់ច្រើន
ព្រឹត្តិការណ៍កីឡាប្រដាល់សកល «ULTIMATE BOXING CHAMPIONSHIP 2021» បានចាប់ផ្តើមប្រកួតសប្តាហ៍ទី១ កាលពីព្រលប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅក្លិបប្រដាល់របស់នាយកដ្ឋានអង្គរក្ស ដែលនេះជាការបោះជំហានប្រកបដោយក្តីសង្ឃឹម ដើម្បីគោលដៅស៊ីហ្គេម ២លើកចំពោះមុខ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បាននិយាយឲ្យដឹង បន្ទាប់ពីការបញ្ចប់ការប្រកួតកីឡាប្រដាល់សកលអាជីពថា ដោយសារការប្រកួតសប្តាហ៍ដំបូងនេះ មានគូប្រកួតមួយចំនួនមានកម្រិតបច្ចេកទេសខុសឆ្ងាយបន្តិច ហើយនៅពេលខាងមុខ សហព័ន្ធនឹងព្យាយាមរៀបចំផ្គូផ្គងចាប់គូឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា ដើម្បីឲ្យការប្រកួតកាន់តែល្អមើល ហើយកាត់បន្ថយ កុំឲ្យសន្លប់ច្រើនពេក ដោយសារកម្រិតបច្ចេកទេសខុសគ្នាឆ្ងាយពេក។

ទោះជាយ៉ាងណា លោកអគ្គលេខាធិការបញ្ជាក់ថា យើងសង្កេតឃើញថា ការប្រកួតបានដំណើរការបានដោយរលូនហើយ ទោះបីជាមានបញ្ហារអាក់រអួលបន្តិចបន្តួចលើការរៀបចំផ្នែកបច្ចេកទេសក៏ដោយ ក៏យើងសង្កេតឃើញថាកីឡាករ កីឡាការិនី បានប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពរបស់ខ្លួន។ «យើងជឿជាក់ថា ការប្រកួតលើកក្រោយយើងនឹងព្យាយាមកែលម្អនូវចំណុចខ្វះខាតមួយចំនួន ដែលយើងទទួលស្គាល់នៅពេលនេះហើយ យើងនឹងបន្តរៀបចំកាន់តែល្អ ដើម្បីទាក់ទាញមហាជនឲ្យចូលរួមគាំទ្រឲ្យបានកាន់តែច្រើន ក្នុងគោលដៅត្រៀមឆ្ពោះទៅប្រកួតប្រជែងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ជាពិសេសគឺត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង»។



សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 សប្តាហ៍ទី១នេះ ដែលមាន៦ប្រកួត ក្នុងនោះគូទី១អ្នកប្រដាល់ ថា រីវ៉ា ក្លិបនាគរាជមានជ័យប្រកួតឈ្នះអ្នកប្រដាល់ រិទ្ធ មករា ក្លិបគុជសារ ដែលគូនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។ប្រកួតក្នុងប្រភេទទម្ងន់៤៩គីឡូក្រាមដែរនោះ អ្នកប្រដាល់ អំ ខេម ក្លិបអារុណរះកីឡាប្រកួតឈ្នះអ្នកប្រដាល់លី ប៊ុនហួរ ក្លិបមីស្ទ័រលីខេត្តសៀមរាប។
អ្នកប្រដាល់ លីន សេងហុង ក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតចាញ់អ្នកប្រដាល់ សៅ រង្ស៊ីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកដោយគូនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥២គីឡូក្រាម។ អ្នកប្រដាល់អ៊ូច ធារិទ្ធ ក្លិបគុជសារ ប្រកួតឈ្នះអ្នកប្រដាល់ ពេជ្រ សំរិទ្ធ ក្លិបអារុណរះកីឡាដោយអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៦គីឡូក្រាម ។
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាមអ្នកប្រដាល់អូច ដេវីដ ក្លិបអារុណរះកីឡាប្រកួតឈ្នះអ្នកប្រដាល់ស៊ឹម ពិសិដ្ឋក្លិបតាឡីដំរីមានរិទ្ធ ។ ចំពោះការប្រកួតក្នុងប្រភេទទម្ងន់៦៤គីឡូក្រាមវិញនោះអ្នកប្រដាល់ សែត សារិទ្ធ ក្លិបនាគរាជមានជ័យ ប្រកួតស្មើពិន្ទុ ជាមួយអ្នកប្រដាល់ម៉ាង ព្រហ្មម៉ាញក្លិបកងចក្ររាជសីហ៍មានរិទ្ធ ។
ថ្លែងប្រាប់ក្រោយបញ្ចប់ការប្រកួតលោក ប៊ុយ សោភ័ណ្ឌ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបញ្ជាក់ថា ការប្រកួតគឺកីឡាករបានប្រកួតដោយអស់ពីសមត្ថភាពហើយលោកក៏ទទួលស្គាល់ដែរថា ការប្រកួតពិតជាមានការសន្លប់ច្រើនដោយសារតែសមត្ថភាពខុសគ្នាតែសហព័ន្ធនឹងបង្កើតនូវគណៈកម្មការផ្គូផ្គងដើម្បីឲ្យការប្រកួតកាន់តែអស្ចារ្យ។ លោកបញ្ជាក់ដែរថា នេះជាការប្រកួតដែលមានសារសំខាន់ព្រោះវាជាឱកាសសម្រាប់ដុសខាត់សមត្ថភាពកីឡាករឲ្យកាន់តែខ្ពស់ហើយសម្រាប់ថ្ងៃអនាគតប្រសិនបើកូវីដ ១៩ថមថយធូរស្រាលនោះសហព័ន្ធនឹងបើកឲ្យទស្សនិកជនបានចូលទស្សនាហើយសហព័ន្ធនឹងរៀបចំឲ្យមានការប្រកួតជាលក្ខណៈអន្តរជាតិទៀតផង៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



