កីឡា
Pacquiao នឹងវិលចូលសង្វៀនវិញ ដោយដណ្តើមខ្សែក្រវាត់ WBC ទល់កីឡាករ Mario Barrios
ស្តេចប្រដាល់ ហ្វីលីពីន លោក Manny Pacquiao នឹងត្រឡប់ពីការចូលនិវត្តន៍ ឈានជើងឡើងសង្វៀនប្រដាល់ឡើងវិញ ដោយប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC ទល់នឹងអ្នកប្រដាល់ អាមេរិក Mario Barrios។

Pacquiao ធ្លាប់បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករប្រដាល់រួចម្តងហើយ បន្ទាប់ពីគាត់ប្រកួតលើកចុងក្រោយ បរាជ័យក្រោមថ្វីដៃកីឡាករសញ្ជាតិ គុយបា Yordenis Ugas នៅរដ្ឋ Las Vegas ទឹកដី សហរដ្ឋអាមេរិក។

យ៉ាងណា ពេលនេះមានតម្រុយថា អ្នកប្រដាល់សញ្ជាតិ ហ្វីលីពីន វ័យ ៤៦ ឆ្នាំ នឹងត្រូវឡើងសង្វៀនឡើងវិញ បន្ទាប់ពីអវត្តមានពីសង្វៀនប្រដាល់អស់រយៈពេល ៤ ឆ្នាំ ដោយប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC ទល់នឹងអ្នកប្រដាល់ អាមេរិក វ័យ ២៩ ឆ្នាំ Mario Barrios នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥ នៅ អាមេរិក។
បន្ទាប់ពីប្រកាសចូលនិវត្តន៍ Pacquiao ក៏ធ្លាប់បានឡើងសង្វៀនចំនួន ២ លើកផងដែរ គឺនៅឆ្នាំ ២០២២ និងកាលពីពេលថ្មីៗនេះនៅអំឡុងខែ កក្កដា ឆ្នាំ ២០២៤ ប៉ុន្តែការប្រកួតទាំង ២ នេះ គឺពុំត្រូវបានគេចាត់ទុកជាការប្រកួតផ្លូវការឡើយ ដោយសារការប្រកួតទាំងនេះគ្រាន់តែជាការប្រកួតលក្ខណៈពិពណ៌ប៉ុណ្ណោះ។
សូមបញ្ជាក់ថា Pacquiao មានកំណត់ត្រាប្រកួតចំនួន ៧២ ដង ឈ្នះ ៦២ ដង ចាញ់ ៨ ដង និងស្មើ ២ ដង។ ចំណែក Mario Barrios ធ្លាប់ឡើងសង្វៀនបានចំនួន ៣២ ដង ក្នុងនោះឈ្នះ ២៩ ដង ចាញ់ ២ ដង និងស្មើ ១ ដង៕


ប្រែសម្រួល៖ សេម កុសល
ប្រភព៖ INDEPENDENT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


