Connect with us

កីឡា

Devin Haney ជិតវិលចូលសង្វៀនវិញ ក្រោយស្ងាត់មួយរយៈ

បានផុស

នៅ

អ្នកប្រដាល់សកល Devin Haney កំពុងអន្ទះសារក្នុង​ការ​ឡើង​សង្វៀន​សាជាថ្មី ក្រោយជួបបញ្ហាចម្រូចម្រាសក្នុងការប្រកួតជា​មួយ​កីឡាករ Ryan Garcia កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតរបស់កីឡាករ Ryan Garcia ជាមួយ Devin Haney ត្រូវបានគេសន្មត់ថាជាការប្រកួតមានការចាប់អារម្មណ៍ច្រើន​បំផុតនៅឆ្នាំ២០២៤​ ប៉ុន្ដែវាបានបញ្ចប់ទៅ​ដោយ​រឿងរ៉ាវមិន​សម​ហេតុ​ផល។ ការប្រកួតចាយពេលអស់១២ទឹកកីឡាករ Garcia បានធ្វើឲ្យ Haney ដួលជាជាច្រើន​លើក ហើយ​​ Garcia ឈ្នះ​បានពិន្ទុអំឡុងពេលនោះ។

ទោះ​បី​ជា​យ៉ាង​ណា ក្រោយការធ្វើតេស្ត​សារធាតុហាមឃាត់បរាជ័យ​រវាង Ryan Garcia និង​ Devin Haney បានប្រែ​ក្លាយជាការប្រកួតមិនប្រកាសលទ្ធផល​ទៅ​វិញ។ កីឡាករ Haney ​បាន​ខកចិត្តជាខ្លាំង។ អ្នកគាំទ្រមួយចំនួនជឿថានេះជាមូលហេតុធ្វើឲ្យរូបគេបាត់មុខពី​បណ្ដាយទំនាក់ទំនង​សង្គម។ ប៉ុន្ដែថ្មីៗនេះកីឡាករ Haney បានបង្កភាពភ្ញាក់ផ្អើល​ពាក់​ព័ន្ធ​​នឹង​ការវិលចូលសង្វៀន​ជាថ្មី។

កីឡាករ Devin Haney បានបង្ហោះក្នុងបណ្ដាញសង្គមថា ៖«ការប្រកួតវាមិនដូចមុនទេ ដល់ពេល​ខ្ញុំត្រឡប់​មកវិញហើយ»។ លោក​បានទាក់ទងជាមួយអ្នកផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត លោក Turki Alalshikh ដោយនិយាយាថា ជួបគ្នាឆាប់ៗ។ នោះ​មាន​ន័យ​ថា ការ​ប្រកួត​ដ៏​ធំ​មួយ​ទំនង​ជា​នឹងកើត​មាន​ក្នុង​ពេល​ខាងមុខនេះ។

ត្រឡប់​ទៅ​កាល​ពី​ចុងខែឧសភា លោក Eddie Hearn អ្នកផ្សព្វផ្សាយកីឡាជនជាតិអង់គ្លេស និងជាប្រធានក្រុមហ៊ុន Matchroom Sport និង Professional Darts Corporation ធ្លាប់បាននិយាយថា Devin Haney អាចនឹងប្រកួតជាមួយកីឡាករ Sandor Martin ក្នុងការប្រកួតស្ថាប័ន WBC៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម