ប្រដាល់សាកល Archives - Kampuchea Thmey Daily

ជើង​ខ្លាំង​មិនទាន់ចាញ់ដូច​គ្នា Davis និង Berinchyk ត្រូវដណ្ដើមខ្សែក្រវាត់ខែកុម្ហៈ
ជើងខ្លាំងមិនទាន់ស្គាល់ចាញ់ដូច​គ្នា កីឡាករ Keyshawn Davis និង Denys Berinchyk នឹងត្រូវ​ប្រកួតដណ្ដើមក្រវាត់ទម្ងន់ស្រាលពិភពលោក WBO lightweight នៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខ។

ការប្រកួតនៅថ្ងៃទី១៥ ខែកុម្ភៈ នៅរោងមហោស្រព Madison Square Garden ក្នុងទីក្រុងញូវយ៉ក ម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាល WBO lightweight កីឡាករ​ Denys Berinchyk នឹងត្រូវ​ឡើង​ការពារខ្សែក្រវាត់ខ្លួនជាមួយកីឡាករអាមេរិកមិនធ្លាប់ចាញ់ Keyshawn Davis ដែល​នឹង​ក្លាយ​ជាជំនួបគួរឲ្យចាប់អារម្មណ៍បំផុតក្នុងដើមឆ្នាំ២០២៥។

ជើងខ្លាំង Keyshawn Davis បាន​ប្រកួត​អាជីពតាំងពីឆ្នាំ២០២១ ដោយ​បាន​ឡើង​សង្វៀន​១៣លើក ឈ្នះ១២លើក និង​មិន​ប្រកាសលទ្ធផល១លើក។ រូប​គេ​បាន​ឈ្នះ​ខ្សែក្រវាត់២​ខ្សែ​។ ការប្រកួតចុងក្រោយរបស់​គាត់​បានយកឈ្នះកីឡាករ Gustavo Daniel Lemos កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

ចំណែកកីឡាករ Denys Berinchyk ចាប់ផ្ដើម​អាជីពតាំងពីឆ្នាំ២០១៥ ដោយ​បានឡើង​សង្វៀន​១៩លើក ឈ្នះទាំង១៩លើក និង​ទទួល​បានខ្សែក្រវាត់៤​ខ្សែ​។ ការប្រកួតចុងក្រោយរបស់គាត់​បានយកឈ្នះកីឡាករ Emanuel Navarrete ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាល WBO lightweight។

ក្នុងនាមជាបេក្ខភាពការពារខ្សែក្រវាត់កីឡាករ Denys Berinchyk ​បាន​និយាយ​ថា ​៖ «​ខ្ញុំ​នឹង​មិន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ធំ​ៗ ឬ​ធ្វើ​ការវាយតម្លៃគូ​ប្រកួតរបស់​ខ្ញុំ​ឡើយ។ ខ្ញុំគ្រាន់តែនិយាយរឿងមួយថា កុំគិតថាជារឿងធម្មតា។ វាមិនមែនជាការងាយស្រួលសម្រាប់អ្នកទេ»។

ប្រែសម្រួល៖ ផា រតនា

The post ជើង​ខ្លាំង​មិនទាន់ចាញ់ដូច​គ្នា Davis និង Berinchyk ត្រូវដណ្ដើមខ្សែក្រវាត់ខែកុម្ហៈ appeared first on Kampuchea Thmey Daily.

ម្ចាស់ខ្សែក្រវាត់ពិភព​លោក​១០ខ្សែ​ Crawford ប្រកួត១៧ឆ្នាំមិនទាន់ចាញ់
គិតមកទល់ពេលនេះ កីឡាករ Terence Crawford កំពុងកាន់កាប់កំណត់ត្រាដ៏អស្ចារ្យ ក្រោយប្រឡូកក្នុងការប្រកួតកម្រិតអាជីពអស់រយៈពេល១៧ឆ្នាំ មិនទាន់ស្គាល់បរាជ័យ​ម្តង​ណា​ឡើយ។

Terence Allan Crawford កើតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៨៧ ជាអ្នកប្រដាល់សកលអាជីពជនជាតិអាមេរិក។​លោក​បានកំពុង​គ្រងជើងឯកពិភពលោក​៤​ប្រភេទទម្ងន់​ផ្សេងគ្នា។ កំពូល​អ្នកប្រដាល់​រូប​នេះ​​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ប្រដាល់៣នាក់ទៀត ក្នុងប្រវត្តិសាស្ត្រ ជា​មួយ​កីឡាករ Naoya Inoue និង Oleksandr Usyk ដែល​មាន​ខ្សែក្រវាត់ពិភពលោក៤​ខ្សែ​ក្នុងប្រភេទទម្ងន់២ផ្សេងគ្នា។

តាំង​ពី​អាយុ​៧​ឆ្នាំ កីឡាករ Crawford ​បាន​ប្រកួតកម្រិតយុវជនចំនួន៧០លើក ក្នុងនោះឈ្នះ៥៨លើក និងចាញ់១២លើក។ ក្នុងនាមជាអ្នក​ប្រដាល់​ស្ម័គ្រចិត្ត រូបគាត់បានយកឈ្នះជើងខ្លាំង Mikey Garcia និង Danny García។ បន្ទាប់ពីបានឈ្នះការប្រកួតស្ម័គ្រចិត្តចំនួន៣លើក មុនពេលកីឡាអូឡាំពិកឆ្នាំ២០០៨ កីឡាករ Crawford បានក្លាយជាកីឡាករទម្ងន់ស្រាលកំពូលមួយរូបនៅក្នុងសហរដ្ឋអាមេរិក ទោះជាបី​លោក​បានចាញ់កីឡាករ Sadam Ali បានរារាំង​ដល់​មហិច្ឆតា​ក្នុង​ការ​ឈ្នះមេដាយអូឡាំពិក។

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៨ Crawford បានបង្ហាញខ្លួនជាអាជីពដំបូង​ ដោយបានផ្តួលកីឡាករ Brian Cummings ក្នុងទឹកទី១។ ក្រោយប្រកួតអស់រយៈពេល៥ឆ្នាំ និងបង្កើតកំណត់ត្រាឈ្នះ២០លើក​ជាប់គ្នា រូបគេទទួលបាន​​ឱកាស​ដណ្ដើមខ្សែក្រវាត់លើកដំបូង។ ការប្រកួតដណ្ដើមខ្សែក្រវាត់  NABO lightweight នៅទំនេរ កីឡាករ Crawford ​បានផ្ដួលកីឡាករ Alejandro Sanabria ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៦ ដើម្បី​គ្រងខ្សែក្រវាត់​ពិភព​លោក។

មួយឆ្នាំ​ក្រោយ រូប​គេ​​ទទួល​បាន​ខ្សែ​ក្រវាត់​ WBO lightweight ក្រោយយកឈ្នះ Ricky Burns។ នៅឆ្នាំ២០១៥ កីឡាករ Crawford បានឈ្នះខែក្រវាត់ WBO light welterweight នៅទំនេរ ក្រោយយកឈ្នះកីឡាករ Thomas Dulorme។

ឆ្នាំ២០១៦ អ្នកប្រដាល់អាមេរិករូបនេះ បានយកឈ្នះកីឡាករអ៊ុយក្រែន Viktor Postol ហើយក្លាយជាម្ចាស់ខ្សែក្រវាត់ WBC និង The Ring light welterweight។ មួយឆ្នាំបន្ទាប់ រូប​គេ​បាន​បន្ដឈ្នះខ្សែក្រវាត់ WBA (Super) IBF light welterweight បន្ទាប់ពីផ្ដួលកីឡាករ Julius Indongo ក្នុងទឹក៣។ ឆ្នាំ២០១៨ រូបបានយកឈ្នះជើងខ្លាំងអូស្រ្ដាលី Jeff Horn ហើយគ្រងជាម្ចាស់ខ្សែក្រវាត់ WBO welterweight។

​នៅ​ឆ្នាំ២០២៤ កីឡាករ Crawford បានឈ្នះខ្សែក្រវាត់ WBA និង WBO interim light middleweight បន្ថែម​ទៀត​ ក្រោយយកឈ្នះកីឡាករអ៊ូសបេគីស្ថាន Israil Madrimov ក្រោយប្រកួត១២ទឹកពេញ។ បន្ទាប់​ពី​ប្រឡូកក្នុងការប្រកួត​អាជីពអស់រយៈពេល១៧ឆ្នាំ Crawford បាន​ឡើង​សង្វៀន​ចំនួន៤១លើក ឈ្នះទាំង៤១លើក ក្នុង​នោះ​ផ្ដួលដៃគូឲ្យបោះបង់ការប្រកួតចំនួន៣១លើក និងកំពុងគ្រងជាម្ចាស់ខ្សែក្រវាត់ចំនួន១០​ខ្សែ​៕

អត្ថបទ៖ ផា រតនា

The post ម្ចាស់ខ្សែក្រវាត់ពិភព​លោក​១០ខ្សែ​ Crawford ប្រកួត១៧ឆ្នាំមិនទាន់ចាញ់ appeared first on Kampuchea Thmey Daily.

ជើង​ខ្លាំង​ទម្ងន់​ស្រាល Rodriguez ម្ចាស់ខ្សែក្រវាត់ពិភពលោក៤​កំពុងមានកំណត់ត្រាល្អ
អ្នកប្រដាល់អាមេរិក​វ័យក្មេង Jesse Rodriguez កំពុង​ទទួល​បាន​ជោគជ័យខ្លាំង​ក្នុង​អាជីព​សម្រាប់​រយៈ​ពេល​៧​ឆ្នាំ​ដោយ​​ ប្រមូលបានខ្សែក្រវាត់ពិភពលោក៤​ខ្សែ​។

គិតត្រឹម​ចុង​​ឆ្នាំ២០២៤ កីឡាករ James Rodriguez ​បាន​ឡើងប្រកួតកម្រិតអាជីពបាន២១លើក ឈ្នះទាំង២១លើក ផ្ដួលដៃគូឲ្យបោះបង់ការប្រកួត១៤លើក។ រូប​គេ​កំពុងគ្រង​ខ្សែក្រវាត់ពិភពលោកចំនួន៤​ខ្សែ​គឺ WBC Super flyweight, WBO Flyweight, IBF Flyweight និង WBC and The Ring។

James Rodriguez ​ដែល​កើត​ឆ្នាំ២០០០ កាល​នៅ​ជា​យុវជន​​អ្នកប្រដាល់ស្ម័គ្រចិត្ត។ គាត់បានឈ្នះជើងឯកយុវជនថ្នាក់ជាតិ​អាមេរិក២លើក ក្នុង២០១៥និង២០១៦ ព្រម​ទាំង​ឈ្នះ​ជើងឯក U.S. Junior Open Tournament ឆ្នាំ២០១៦។ ចំពោះ​ការប្រកួត​អន្តរជាតិ គាត់បានឈ្នះមេដាយប្រាក់ក្នុងការប្រកួតជើងឯកពិភពលោក Junior World Championships ឆ្នាំ២០១៥។

ឆ្នាំ២០១៧ កីឡាករ James Rodriguez បាន​អភិវឌ្ឍ​ខ្លួនក្លាយ​ជា​អ្នក​ប្រដាល់សកល​អាជីពដំបូងទល់នឹងកីឡាករ Mauricio Cruz នៅប្រទេសម៉ិកស៊ិក។ ពេលនោះ រូបគេបានឈ្នះការប្រកួតដោយពិន្ទុ​ជាឯកច្ឆ័ន្ទ។ ក្រោយបង្កើតកំណត់ត្រាឈ្នះ១៤ប្រកួតជាប់គ្នា អ្នក​ប្រដាល់វ័យក្មេង​រូប​នេះ​ទទួលបាន​ឱកាស​ដណ្ដើមខ្សែក្រវាត់ពិភពលោក WBC Super flyweight ដែលនៅទំនេរ។

ក្នុងជំនួបដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករម៉ិកស៊ិក Carlos Cuadras ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅទឹកដីសហរដ្ឋអាមេរិក កីឡាករ Rodriguez បានក្លាយជាម្ចាស់ខ្សែក្រវាត់ ក្រោយ​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុសម្រាប់​ការ​ប្រកួត​១២​ទឹក។ ក្រោយឈ្នះខ្សែក្រវាត់នេះ រូប​គេ​​​បាន​ឡើង​ការពារខ្សែក្រវាត់ជោគជ័យ​២លើក​ហើយ។

ខែមេសា ឆ្នាំ២០២៣ Rodriguez បានឈ្នះខ្សែក្រវាត់ WBO Flyweight ក្រោយយកឈ្នះកីឡាករម៉ិកស៊ិក Cristian Gonzalez។ ចុងឆ្នាំ២០២៣​ រូបគេបន្ដឈ្នះខ្សែក្រវាត់ IBF Flyweight ដែល​ជាខ្សែក្រវាត់ទី៣ ក្រោយ​ផ្ដួលកីឡាករអង់គ្លេស​ Sunny Edwards ក្នុង​ទឹកទី៩។

ចូល​ដល់ឆ្នាំ២០២៤ Rodriguez ដណ្ដើមបានខ្សែ​ក្រវាត់​ WBC The Ring super flyweight ជាខ្សែក្រវាត់ទី៤ក្នុងអាជីព បន្ទាប់ពីផ្ដួលកីឡាករម៉ិកស៊ិក Juan Francisco Estrada ក្នុង​​ទឹកទី៧ កាល​ខែមិថុនា ឆ្នាំ២០២៤។

ស្ថិតក្នុងវ័យ២៤ឆ្នាំ កីឡាករ Rodriguez កំពុងដើរលើគន្លងផ្លូវដ៏ជោគជ័យ​ ដើម្បីឆ្ពោះក្លាយជាអ្នកប្រដាល់លំដាប់ពិភពលោកយូរ​អង្វែង៕

អត្ថបទ៖ ផា រតនា

The post ជើង​ខ្លាំង​ទម្ងន់​ស្រាល Rodriguez ម្ចាស់ខ្សែក្រវាត់ពិភពលោក៤​កំពុងមានកំណត់ត្រាល្អ appeared first on Kampuchea Thmey Daily.

តស៊ូពីក្ស័យធន លោក Mike Tyson ធ្វើឲ្យជីវិត​ប្រសើរឡើងវិញ
វិបត្តិ​ហិរញ្ញវត្ថុរបស់អតីតអ្នកប្រដាល់សកលពិភពលោក Mike Tyson បានកើតឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ បាននាំឲ្យ​លោក​​ប្រកាសក្ស័យធនជាផ្លូវការនៅក្នុងឆ្នាំ២០០៣។

លោក Mike Tyson ជាកីឡាករ​រក​ចំណូល​បានច្រើនបំផុតក្នុងអាជីព​ប្រដាល់ ប៉ុន្តែអ្វីៗបានប្រែប្រួល​យ៉ាង​​លឿន​ដោយសារលោក​បាន​ចាយវាយ និង​សប្បាយហួសកម្រិត។ នៅពេល​​ឡើងដល់ចំណុចកំពូល លោកមានទ្រព្យសម្បត្តិ​ចំនួន៣០០លានដុល្លារ។ លោក​បាន​ចំណាយ​លើស​លប់​លើ​សម្ភារ​ប្រណីត​ៗ​ ការបោកប្រាស់របស់អតីតអ្នកគ្រប់គ្រង និងអ្នកផ្សព្វផ្សាយជាកត្តារួមផ្សំ​ផង​នោះ​ ​បាន​បណ្តាល​​ឲ្យ​លោក​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។ ឆ្នាំ២០០៣ លោក​បានដាក់ពាក្យ​​ដើម្បី​ប្រកាស​ក្ស័យធន ហើយ​ពេល​នោះ​​មានរបាយការណ៍​បាន​បង្ហាញ​ពី​បំណុលរបស់​លោក​ឈាន​ដល់​២៣លានដុល្លារ។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ឆ្នាំ២០២៤ ទ្រព្យសម្បត្តិសុទ្ធរបស់លោក​ Mike Tyson ត្រូវបាន​ប៉ាន់ប្រមាណ​​១០លានដុល្លារ​អាមេរិក។ នេះ​ជាទ្រព្យសម្បត្តិដែល​លោក​រកបានមកវិញ ក្រោយ​ក្ស័យធន។ លោក​រក​ចំណូល​បាន​ពី​​ការចូលរួម​កម្មវិធីទូរទស្សន៍ ភាពយន្ត និងព្រឹត្តិការណ៍ធំៗ ដែល​បាន​ផ្តល់​ឲ្យ​​ចំណូល​របស់​លោក​ល្អ​ប្រសើរឡើងវិញ។

ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលបានជួយ​លោក​​ងើបឡើងវិញផ្នែកហិរញ្ញវត្ថុគឺប្រាក់ចំណេញ​ពី​អាជីវកម្មកញ្ឆា។ ពេល​នេះ គេមិនទាន់ដឹងច្បាស់ថា តើ Tyson នឹង​ទទួលបានប្រាក់ប៉ុន្មានពីការប្រកួត​នៅថ្ងៃទី១៥ ខែវិច្ឆិកា​នេះ​ ជាមួយតារា Youtuber លោក Jake Paul នៅកីឡដ្ឋាន AT&T រដ្ឋ Texas ប៉ុន្តែយ៉ាងណាមិញតាមការ​ប៉ាន់​ស្មាន​ លោក Mike Tyson​ អាចនឹងទទួលបាន​ប្រមាណ៨០លាន​ដុល្លារ។

ខាងក្រោមនេះ​ជា​ការចំណាយរបស់លោក Tyson ដែលធ្វើ​ឲ្យ​លោក​ជួបវិបត្តិហិរញ្ញវត្ថុ​៖

-ទឹកប្រាក់ ៤.៥លាន​ដុល្លារ ចំណាយ​លើ​រថយន្ត​និង​ម៉ូតូ (រថយន្ត១៩គ្រឿង​បាន​ទិញ​ឲ្យ​មិត្ត​ភក្តិ​)

-ទឹកប្រាក់ ៤០០,០០០ដុល្លារ ចំណាយលើសត្វព្រាប និងសត្វខ្លា

-ទឹកប្រាក់ ៣០០,០០០ដុល្លារ ចំណាយសម្រាប់ការថែទាំសួនច្បារ

-ទឹកប្រាក់ ២៤០,០០០ដុល្លារ ចំណាយ​ក្នុង​មួយ​ខែ​​លើ​ថ្លៃជីវភាព​ប្រចាំ​ថ្ងៃ​

-ទឹកប្រាក់ ២៣០,០០០ដុល្លារ ចំណាយលើទូរស័ព្ទដៃ ផេត​ និងវិក័យប័ត្រទូរស័ព្ទ

-ទឹកប្រាក់ ១២៥,០០០ដុល្លារ ចំណាយក្នុងមួយឆ្នាំសម្រាប់អ្នកបង្ហាត់សត្វ

-ទឹកប្រាក់ ១០០,០០០​ដុល្លារ​ ចំណាយក្នុងមួយខែលើគ្រឿងអលង្ការ និងសំលៀកបំពាក់

ប្រែសម្រួល៖ ផា រតនា

The post តស៊ូពីក្ស័យធន លោក Mike Tyson ធ្វើឲ្យជីវិត​ប្រសើរឡើងវិញ appeared first on Kampuchea Thmey Daily.

ជើងខ្លាំងអាមេរិក Jaron Ennis កាន់កំណត់ត្រាឈ្នះ១០០% ក្នុង​អាជីព៨ឆ្នាំចុង
អ្នកប្រដាល់សកលអាជីពជនជាតិអាមេរិកកីឡាករ Jaron Ennis វ័យ២៧ឆ្នាំប្រកួតប្រដាល់សកលអាជីពរយៈពេល៨ឆ្នាំមិនទាន់ស្គាល់បរាជ័យសោះ ក្រោយចាប់ផ្ដើមប្រកួតកម្រិតអាជីពទាំងពីឆ្នាំ២០១៦។

Jaron Ennis កើតថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៧ ជាអ្នកប្រដាល់អាជីពជនជាតិអាមេរិក បានគ្រងខ្សែក្រវាត់ប្រដាល់សកលអន្តរជាតិ (IBF) តាំងពីឆ្នាំ២០២៣។ ក្នុងនាមជាអ្នកប្រដាល់ស្ម័គ្រចិត្ត រូបគេបានឈ្នះមេដាយប្រាក់ និងមេដាយមាសក្នុងកម្មវិធី U.S. National Golden Gloves Championships ក្នុងឆ្នាំ២០១៤និង២០១៥។

Ennis បានបង្ហាញខ្លួនក្នុងការប្រកួតកម្រិតជាអាជីពដំបូងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ដោយបានយកឈ្នះកីឡាករ Cory Muldrew តាមរយៈការផ្តួលគូក្នុងទឹកទី១ នៅមជ្ឈមណ្ឌល Dixie ក្នុងទីក្រុង St. George រដ្ឋ Utah ។ ក្រោយឈ្នះ២០ប្រកួតជាប់គ្នាកីឡាករទទួលបានឱកាស​ប្រកួតដណ្ដើមខ្សែក្រវាត់លើដំបូង​ក្នុង​ឆ្នាំ២០១៨។ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ WBC–USNBC Silver welterweight រូប​គេ​បន្ដធ្វើបានល្អដោយយកឈ្នះកីឡាករ Armando Alvarez ក្រោយចំណាយពេល៣ទឹកប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កីឡាករ Jaron Ennis បានបន្ដឈ្នះខ្សែក្រវាត់ IBO ដែលជាខ្សែក្រវាត់ទី២ ក្រោយយកឈ្នះកីឡាករ Chris van Heerden ក្នុងទឹកទី១ប៉ុណ្ណោះ ប៉ុន្ដែក្នុងការប្រកួតនោះមិនបានប្រកាសលទ្ធផលគេផ្លូវការទេ។ ៣ឆ្នាំ​ក្រោយ​មក Jaron Ennis បានឈ្នះខ្សែក្រវាត់ IBF ជាខ្សែក្រវាត់ទី៣ ក្រោយឈ្នះ​ពិន្ទុកីឡាករ Karen Chukhadzhian ​ក្នុង​ការ​ប្រកួត​១២ទឹកពេញ។

គិតត្រឹមឆ្នាំ២០២៤ អ្នកប្រដាល់សកលអាមេរិក Jaron Ennis កំពុងកាន់កាប់កំណត់ត្រាឈ្នះ១០០% ក្រោយប្រកួត៣៣ លើកឈ្នះ៣២ (មិនប្រកាសលទ្ធផល១លើក) ហើយផ្ដួលដៃគូឲ្យបោះបង់ការប្រកួតចំនួន២៩លើក៕

អត្ថបទ៖ ផា រតនា

The post ជើងខ្លាំងអាមេរិក Jaron Ennis កាន់កំណត់ត្រាឈ្នះ១០០% ក្នុង​អាជីព៨ឆ្នាំចុង appeared first on Kampuchea Thmey Daily.

Tyson Fury បេ្ដជ្ញា​ផ្ដួល Usyk ក្នុងជំនួបសងសឹក​ដណ្តើម​ខ្សែ​ក្រវាត់​៣​ស្ថាប័ន​ចុងឆ្នាំនេះ
កីឡាករអង់គ្លេស Tyson Fury ​បាន​ប្តេជ្ញា​​ផ្ដួលម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Oleksandr Usyk ក្នុងការប្រកួតលើកទី២របស់ពួកគេ ដោយមិនចង់ឈ្នះចាញ់ដោយពិន្ទុ​ឡើយ។

ការប្រកួតលើកដំបូងរបស់ពួកគេ​កាល​ពី​ខែឧសភា Fury បានចាញ់ Usyk ដោយពិន្ទុមិនឯកច្ឆន្ទ ក្រោយបញ្ចប់ការប្រកួត១២ទឹក។ កីឡាករ Fury បានរបូតខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ WBC របស់ខ្លួនក្រោយចាញ់ការប្រកួតនោះ។ ការ​ប្រកួត​សងសឹក​​របស់​លោក​គ្រោងនឹង​ធ្វើ​នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ នៅ​រាជ​ធានីរីយ៉ាត ព្រះ​រាជាណា​ចក្រ​​អារ៉ាប៊ីសាអ៊ូឌីត​ ដោយ​មានការដាក់​ខ្សែ​ក្រវាត់ចំនូន៣​ស្ថាប័ន​ផ្សេង​គ្នា​ឲ្យដណ្ដើម​គឺ​ខ្សែក្រវាត់ទម្ងន់​យក្ស​ WBC, WBO និង WBA។

កីឡាករ Tyson Fury បានប្រាប់ TNT Sports ថា ៖«ខ្ញុំនឹង​ឡើង​កាន់​សង្វៀន​ជាមួយការស្រែកឃ្លានជ័យជម្នះយ៉ាងខ្លាំង។ និយាយការពិត ខ្ញុំបានជួបជាមួយកីឡាករជាច្រើនដូចដែលយើងបានឃើញនៅក្នុងការប្រកួតទម្ងន់ធ្ងន់ ប៉ុន្តែលើកនេះខ្ញុំមិនចង់ឈ្នះចាញ់ត្រឹមពិន្ទុទេ»។

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក កីឡាករ Tyson Fury ​ប្រកួតបាន៣៦លើក ក្នុងនោះឈ្នះ៣៤ ស្មើ១ និងចាញ់១ ហើយអ្នកដែលធ្វើឲ្យរូបគេស្គាល់បរាជ័យលើកដំបូងនោះគឺកីឡាករជើងខ្លាំងអ៊ុយក្រែន Oleksandr Usyk។

បើនិយាយពីកីឡាករ Usyk វិញគិតតាំងឆ្នាំ២០១៣ មកដល់ពេលបច្ចុប្បន្នប្រកួតបាន២២លើក មិនធ្លាប់ចាញ់​ឡើយ និង​កំពុង​គ្រប់​គ្រង​ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក៥ស្ថាប័ន​ផ្សេង​គ្នា។

ការប្រកួតនៅចុងឆ្នាំនេះនឹងក្លាយជាជំនួបដ៏កក្រើកម្ដងទៀត ក្នុងពិភពប្រដាល់​ទម្ងន់​ធ្ងន់​ពិភពលោក ដោយជើងខ្លាំង២រូបគឺ​ម្នាក់​ឡើង​ការពារ​ខ្សែ​ក្រវាត់ ហើយ​ម្នាក់​ទៀត​ឡើង​ដណ្តើម​​ជា​មួយ​នឹង​ការ​ជម្រះ​បញ្ជី​ចាស់៕

ប្រែសម្រួល៖ ផា រតនា​

The post Tyson Fury បេ្ដជ្ញា​ផ្ដួល Usyk ក្នុងជំនួបសងសឹក​ដណ្តើម​ខ្សែ​ក្រវាត់​៣​ស្ថាប័ន​ចុងឆ្នាំនេះ appeared first on Kampuchea Thmey Daily.

Joshua ធ្លាក់មកលេខ៧ពិភពលោក ក្រោយសន្លប់ក្រោមថ្វីដៃ Dubois
ការបរាជ័យក្រោមថ្វីដៃរបស់កីឡាករ Daniel Dubois នៅទឹកទី៥ បានធ្វើឲ្យប៉ះពាល់ដល់អាជីពរបស់អតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Anthony Joshua យ៉ាងខ្លាំង។

Anthony Joshua ដែលហៅកាតរ់ថា “AJ” ត្រូវបានរាប់៤លើក ក្នុងការប្រកួតជាមួយ កីឡាករ Daniel Dubois ក្នុងនោះទឹកទី១ រាប់១លើក, ទឹកទី៣ រាប់១លើក, ទឹកទី៤ រាប់២លើក និងទឹកទី៥ ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ ក្រោយសន្លប់ក្រោមកណ្ដាប់ដៃរបស់កីឡាករ Dubois។ ការបរាជ័យដ៏ធ្ងន់ធ្ងរនេះបានជះឥទ្ធិពលដល់ចំណាត់ថ្នាក់អ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោករូប​នេះ។

មុនពេលការប្រកួតជាដណ្ដើមខ្សែក្រវាត់ជាមួយមួយ Dubois កីឡាករ Joshua ឈរនៅលេខ៣ ក្នុងតារាងចំណាត់ថ្នាក់អ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោករៀបចំដោយ The Ring បន្ទាប់ពីការទទួលជ័យជម្នះចំនួន៤ដងជាប់គ្នារបស់ Joshua។ ទោះបីជាយ៉ាងណា បន្ទាប់ពីចាញ់ក្រោម Dubois នៅចំពោះមុខអ្នកទស្សនាជាង៩៦,០០០ នាក់ នៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍ អ្នកប្រដាល់អង់គ្លេស កីឡាករ Joshua បានធ្លាក់ចុះមកនៅចំណាត់ថ្នាក់ទី៧ ក្នុងតារាង The Ring ជាចំណាត់ទាបបំផុតរបស់រូបគេក្នុងឆ្នាំ២០២៤ ។

ចំពោះចំណាត់ថ្នាក់នៅស្ថាប័ន WBO កីឡាករ Joshua បានធ្លាក់ចុះមកនៅចំណាត់ថ្នាក់ទី៦ ប៉ុន្ដែចំណាត់ថ្នាក់នៅស្ថាប័ន WBA រូបគេគឺបាត់ក្នុងបញ្ជីឈ្មោះកីឡាករកំពួលទាំង១៥នាក់របស់ពិភពលោកតែម្ដង។

ចំណែកកីឡាករ​វ័យ២៧ឆ្នាំ​ កីឡាករ​ Dubois ដែល​មាន​រហស្សនាម​ថា Dynamite បានឡើងទៅឈរនៅក្នុងចំណាត់ថ្នាក់លេខ​២ ​ក្នុងតារាងចំណាត់ថ្នាក់អ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោកដែលរៀបចំដោយ The Ring៕

ប្រែសម្រួល៖ ផា រតនា

The post Joshua ធ្លាក់មកលេខ៧ពិភពលោក ក្រោយសន្លប់ក្រោមថ្វីដៃ Dubois appeared first on Kampuchea Thmey Daily.

ជើងខ្លាំង Takei កំពុងជោគជ័យទាំង​ឃីកបុកស៊ីង​និងសកល
កីឡាករ​វ័យ​២៧​ឆ្នាំ​​ Yoshiki Takei កំពុង​​ទទួល​បាន​ជោគជ័យ​​យ៉ាង​ខ្លាំង​សម្រាប់​អាជីពប្រដាល់ឃីកបុកស៊ីង និងប្រដាល់សកល បន្ទាប់​ពី​រូប​គេ​បាន​ចាប់​ផ្តើមអាជីព​តាំង​ពី​ឆ្នាំ​​២០១៤​ ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​សោះ​ក្នុង​អាជីព​ប្រដាល់​សកល។

Takei បានបង្ហាញខ្លួនក្នុង​ការ​ប្រកួត​អាជីពឃីក​បុក​ស៊ីង​ដំបូង​ជា​មួយ​កីឡាករ Tasuku នៅសង្វៀន Krush.47​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤។ ពេល​នោះ រូបគេបានឈ្នះការប្រកួតដោយ​ផ្ដួលដៃគូឲ្យសន្លប់ក្នុងទឹកទី១។ ស្ថិតិប្រកូតសម្រាប់​​កីឡា​ឃីកបុកស៊ីង តាំងពីយុវជនរហូតដល់​អាជីព​​ រូប​គេ​បាន​ឡើង​សង្វៀន​​ចំនួន​​៤២លើក ឈ្នះ៣១លើក ចាញ់១០លើក និង​ស្មើ១លើក។

សមិទ្ធផលក្នុងការប្រកួត​យុវជន​សម្រាប់​ឃីកបុកស៊ីង Takei ​បាន​ឈ្នះ​​ខ្សែ​ក្រវាត់ជម្រើសជាតិ​ជប៉ុន Kickboxing Federation ឆ្នាំ២០១១ ឈ្នះខ្សែក្រវាត់ WINDY Super Fight ២ខ្សែ ឆ្នាំ​២០១០ និង​២០១១។​ ការប្រកួតកម្រិតអាជីព រូប​គេ​បាន​ឈ្នះខ្សែក្រវាត់ WINDY Super Fight ឆ្នាំ២០១៦ ឈ្នះខ្សែក្រវាត់ Krush Bantamweight ឆ្នាំ២០១៦ ឈ្នះខ្សែក្រវាត់ K-1 Super Bantamweight Grand Prix ឆ្នាំ២០១៧ និង២០១៩ ហើយបន្ដឈ្នះខ្សែក្រវាត់ K-1 Super Bantamweight ឆ្នាំ២០១៩។​

បន្ទាប់ពីប្រឡូកក្នុង​កីឡា​ឃីកបុកស៊ីងអស់រយៈពេល១៥ឆ្នាំ កីឡាករ Takei បាន​ប្តូរ​មក​ប្រកួត​ប្រដាល់​សកល​។ ​​ឆ្នាំ២០២១ រូប​គេ​បាន​ចាប់​ផ្តើម​ប្រកួតប្រដាល់សកលអាជីព​លើក​ដំបូង​ដោយ​បាន​យក​ឈ្នះ​កីឡាករ Kazunori Takai។

ក្រោយការ​ប្រកួត​ឈ្នះ៤​លើក​ជាប់គ្នា​ កីឡាករ Takei ទទូល​បាន​ឱកាស​ប្រកួតដណ្ដើមខ្សែក្រវាត់ OPBF ជា​មួយ​កីឡាករ Pete Apolinar។ ជាលទ្ធផល រូបគេ​ទទួល​បាន​ជ័យជម្នះ​ និង​បាន​គ្រង​​ខ្សែក្រវាត់​ប្រដាល់​សកល​ជា​លើក​ដំបូង។ បន្ទាប់ពី​ក្លាយជាម្ចាស់ខ្សែក្រវាត់ OPBF រូប​គេ​បាន​ប្រកួត​ការពារ​ខ្សែ​ក្រវាត់ឈ្នះ​កីឡាករ Bruno Tarimo។

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ក្រោយការប្រកួត៨លើកមិនចាញ់សោះ កីឡាករ Takei ​កាន់​តែ​ទទួល​បាន​ឱកាស​ធំ​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​សកល​ពិភព​លោក​ WBO Bantamweight ជាមួយកីឡាករ Jason Moloney។ ​រូប​គេបាន​​ឈ្នះដោយ​ពិន្ទុ​ជាឯកច្ឆ័ន្ទ​​ដើម្បី​ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក​ទី២​ក្នុង​អាជីព​ប្រដាល់​សកល។

បច្ចុប្បន្នកីឡាករ Yoshiki Takei ទទួល​បាន​សមិទ្ធផលយ៉ាងអស្ចារ្យ ក្រោយការឈ្នះខ្សែក្រវាត់លំដាប់ពិភពលោកក្នុងការប្រកួត​ពីរ​​ប្រភេទ​កីឡា​​ផ្សេងគ្នា៕

ប្រែសម្រួល៖ ផា រតនា

The post ជើងខ្លាំង Takei កំពុងជោគជ័យទាំង​ឃីកបុកស៊ីង​និងសកល appeared first on Kampuchea Thmey Daily.