កីឡា
ជើងខ្លាំងមិនទាន់ចាញ់ដូចគ្នា Davis និង Berinchyk ត្រូវដណ្ដើមខ្សែក្រវាត់ខែកុម្ហៈ
ជើងខ្លាំងមិនទាន់ស្គាល់ចាញ់ដូចគ្នា កីឡាករ Keyshawn Davis និង Denys Berinchyk នឹងត្រូវប្រកួតដណ្ដើមក្រវាត់ទម្ងន់ស្រាលពិភពលោក WBO lightweight នៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខ។

ការប្រកួតនៅថ្ងៃទី១៥ ខែកុម្ភៈ នៅរោងមហោស្រព Madison Square Garden ក្នុងទីក្រុងញូវយ៉ក ម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាល WBO lightweight កីឡាករ Denys Berinchyk នឹងត្រូវឡើងការពារខ្សែក្រវាត់ខ្លួនជាមួយកីឡាករអាមេរិកមិនធ្លាប់ចាញ់ Keyshawn Davis ដែលនឹងក្លាយជាជំនួបគួរឲ្យចាប់អារម្មណ៍បំផុតក្នុងដើមឆ្នាំ២០២៥។
ជើងខ្លាំង Keyshawn Davis បានប្រកួតអាជីពតាំងពីឆ្នាំ២០២១ ដោយបានឡើងសង្វៀន១៣លើក ឈ្នះ១២លើក និងមិនប្រកាសលទ្ធផល១លើក។ រូបគេបានឈ្នះខ្សែក្រវាត់២ខ្សែ។ ការប្រកួតចុងក្រោយរបស់គាត់បានយកឈ្នះកីឡាករ Gustavo Daniel Lemos កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

ចំណែកកីឡាករ Denys Berinchyk ចាប់ផ្ដើមអាជីពតាំងពីឆ្នាំ២០១៥ ដោយបានឡើងសង្វៀន១៩លើក ឈ្នះទាំង១៩លើក និងទទួលបានខ្សែក្រវាត់៤ខ្សែ។ ការប្រកួតចុងក្រោយរបស់គាត់បានយកឈ្នះកីឡាករ Emanuel Navarrete ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាល WBO lightweight។
ក្នុងនាមជាបេក្ខភាពការពារខ្សែក្រវាត់កីឡាករ Denys Berinchyk បាននិយាយថា ៖ «ខ្ញុំនឹងមិនធ្វើសេចក្តីថ្លែងការណ៍ធំៗ ឬធ្វើការវាយតម្លៃគូប្រកួតរបស់ខ្ញុំឡើយ។ ខ្ញុំគ្រាន់តែនិយាយរឿងមួយថា កុំគិតថាជារឿងធម្មតា។ វាមិនមែនជាការងាយស្រួលសម្រាប់អ្នកទេ»។

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


