កីឡា
Joshua ធ្លាក់មកលេខ៧ពិភពលោក ក្រោយសន្លប់ក្រោមថ្វីដៃ Dubois
ការបរាជ័យក្រោមថ្វីដៃរបស់កីឡាករ Daniel Dubois នៅទឹកទី៥ បានធ្វើឲ្យប៉ះពាល់ដល់អាជីពរបស់អតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Anthony Joshua យ៉ាងខ្លាំង។

Anthony Joshua ដែលហៅកាតរ់ថា “AJ” ត្រូវបានរាប់៤លើក ក្នុងការប្រកួតជាមួយ កីឡាករ Daniel Dubois ក្នុងនោះទឹកទី១ រាប់១លើក, ទឹកទី៣ រាប់១លើក, ទឹកទី៤ រាប់២លើក និងទឹកទី៥ ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ ក្រោយសន្លប់ក្រោមកណ្ដាប់ដៃរបស់កីឡាករ Dubois។ ការបរាជ័យដ៏ធ្ងន់ធ្ងរនេះបានជះឥទ្ធិពលដល់ចំណាត់ថ្នាក់អ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោករូបនេះ។

មុនពេលការប្រកួតជាដណ្ដើមខ្សែក្រវាត់ជាមួយមួយ Dubois កីឡាករ Joshua ឈរនៅលេខ៣ ក្នុងតារាងចំណាត់ថ្នាក់អ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោករៀបចំដោយ The Ring បន្ទាប់ពីការទទួលជ័យជម្នះចំនួន៤ដងជាប់គ្នារបស់ Joshua។ ទោះបីជាយ៉ាងណា បន្ទាប់ពីចាញ់ក្រោម Dubois នៅចំពោះមុខអ្នកទស្សនាជាង៩៦,០០០ នាក់ នៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍ អ្នកប្រដាល់អង់គ្លេស កីឡាករ Joshua បានធ្លាក់ចុះមកនៅចំណាត់ថ្នាក់ទី៧ ក្នុងតារាង The Ring ជាចំណាត់ទាបបំផុតរបស់រូបគេក្នុងឆ្នាំ២០២៤ ។

ចំពោះចំណាត់ថ្នាក់នៅស្ថាប័ន WBO កីឡាករ Joshua បានធ្លាក់ចុះមកនៅចំណាត់ថ្នាក់ទី៦ ប៉ុន្ដែចំណាត់ថ្នាក់នៅស្ថាប័ន WBA រូបគេគឺបាត់ក្នុងបញ្ជីឈ្មោះកីឡាករកំពួលទាំង១៥នាក់របស់ពិភពលោកតែម្ដង។
ចំណែកកីឡាករវ័យ២៧ឆ្នាំ កីឡាករ Dubois ដែលមានរហស្សនាមថា Dynamite បានឡើងទៅឈរនៅក្នុងចំណាត់ថ្នាក់លេខ២ ក្នុងតារាងចំណាត់ថ្នាក់អ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោកដែលរៀបចំដោយ The Ring៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


