កីឡា
តស៊ូពីក្ស័យធន លោក Mike Tyson ធ្វើឲ្យជីវិតប្រសើរឡើងវិញ
វិបត្តិហិរញ្ញវត្ថុរបស់អតីតអ្នកប្រដាល់សកលពិភពលោក Mike Tyson បានកើតឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ បាននាំឲ្យលោកប្រកាសក្ស័យធនជាផ្លូវការនៅក្នុងឆ្នាំ២០០៣។

លោក Mike Tyson ជាកីឡាកររកចំណូលបានច្រើនបំផុតក្នុងអាជីពប្រដាល់ ប៉ុន្តែអ្វីៗបានប្រែប្រួលយ៉ាងលឿនដោយសារលោកបានចាយវាយ និងសប្បាយហួសកម្រិត។ នៅពេលឡើងដល់ចំណុចកំពូល លោកមានទ្រព្យសម្បត្តិចំនួន៣០០លានដុល្លារ។ លោកបានចំណាយលើសលប់លើសម្ភារប្រណីតៗ ការបោកប្រាស់របស់អតីតអ្នកគ្រប់គ្រង និងអ្នកផ្សព្វផ្សាយជាកត្តារួមផ្សំផងនោះ បានបណ្តាលឲ្យលោកជួបវិបត្តិហិរញ្ញវត្ថុ។ ឆ្នាំ២០០៣ លោកបានដាក់ពាក្យដើម្បីប្រកាសក្ស័យធន ហើយពេលនោះមានរបាយការណ៍បានបង្ហាញពីបំណុលរបស់លោកឈានដល់២៣លានដុល្លារ។

ទោះបីជាយ៉ាងណា នៅឆ្នាំ២០២៤ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Mike Tyson ត្រូវបានប៉ាន់ប្រមាណ១០លានដុល្លារអាមេរិក។ នេះជាទ្រព្យសម្បត្តិដែលលោករកបានមកវិញ ក្រោយក្ស័យធន។ លោករកចំណូលបានពីការចូលរួមកម្មវិធីទូរទស្សន៍ ភាពយន្ត និងព្រឹត្តិការណ៍ធំៗ ដែលបានផ្តល់ឲ្យចំណូលរបស់លោកល្អប្រសើរឡើងវិញ។
ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលបានជួយលោកងើបឡើងវិញផ្នែកហិរញ្ញវត្ថុគឺប្រាក់ចំណេញពីអាជីវកម្មកញ្ឆា។ ពេលនេះ គេមិនទាន់ដឹងច្បាស់ថា តើ Tyson នឹងទទួលបានប្រាក់ប៉ុន្មានពីការប្រកួតនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ជាមួយតារា Youtuber លោក Jake Paul នៅកីឡដ្ឋាន AT&T រដ្ឋ Texas ប៉ុន្តែយ៉ាងណាមិញតាមការប៉ាន់ស្មាន លោក Mike Tyson អាចនឹងទទួលបានប្រមាណ៨០លានដុល្លារ។

ខាងក្រោមនេះជាការចំណាយរបស់លោក Tyson ដែលធ្វើឲ្យលោកជួបវិបត្តិហិរញ្ញវត្ថុ៖
-ទឹកប្រាក់ ៤.៥លានដុល្លារ ចំណាយលើរថយន្តនិងម៉ូតូ (រថយន្ត១៩គ្រឿងបានទិញឲ្យមិត្តភក្តិ)
-ទឹកប្រាក់ ៤០០,០០០ដុល្លារ ចំណាយលើសត្វព្រាប និងសត្វខ្លា
-ទឹកប្រាក់ ៣០០,០០០ដុល្លារ ចំណាយសម្រាប់ការថែទាំសួនច្បារ
-ទឹកប្រាក់ ២៤០,០០០ដុល្លារ ចំណាយក្នុងមួយខែលើថ្លៃជីវភាពប្រចាំថ្ងៃ
-ទឹកប្រាក់ ២៣០,០០០ដុល្លារ ចំណាយលើទូរស័ព្ទដៃ ផេត និងវិក័យប័ត្រទូរស័ព្ទ
-ទឹកប្រាក់ ១២៥,០០០ដុល្លារ ចំណាយក្នុងមួយឆ្នាំសម្រាប់អ្នកបង្ហាត់សត្វ
-ទឹកប្រាក់ ១០០,០០០ដុល្លារ ចំណាយក្នុងមួយខែលើគ្រឿងអលង្ការ និងសំលៀកបំពាក់
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


