Connect with us

កីឡា

ម្ចាស់ខ្សែក្រវាត់ពិភព​លោក​១០ខ្សែ​ Crawford ប្រកួត១៧ឆ្នាំមិនទាន់ចាញ់

បានផុស

នៅ

គិតមកទល់ពេលនេះ កីឡាករ Terence Crawford កំពុងកាន់កាប់កំណត់ត្រាដ៏អស្ចារ្យ ក្រោយប្រឡូកក្នុងការប្រកួតកម្រិតអាជីពអស់រយៈពេល១៧ឆ្នាំ មិនទាន់ស្គាល់បរាជ័យ​ម្តង​ណា​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Terence Allan Crawford កើតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៨៧ ជាអ្នកប្រដាល់សកលអាជីពជនជាតិអាមេរិក។​លោក​បានកំពុង​គ្រងជើងឯកពិភពលោក​៤​ប្រភេទទម្ងន់​ផ្សេងគ្នា។ កំពូល​អ្នកប្រដាល់​រូប​នេះ​​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ប្រដាល់៣នាក់ទៀត ក្នុងប្រវត្តិសាស្ត្រ ជា​មួយ​កីឡាករ Naoya Inoue និង Oleksandr Usyk ដែល​មាន​ខ្សែក្រវាត់ពិភពលោក៤​ខ្សែ​ក្នុងប្រភេទទម្ងន់២ផ្សេងគ្នា។

តាំង​ពី​អាយុ​៧​ឆ្នាំ កីឡាករ Crawford ​បាន​ប្រកួតកម្រិតយុវជនចំនួន៧០លើក ក្នុងនោះឈ្នះ៥៨លើក និងចាញ់១២លើក។ ក្នុងនាមជាអ្នក​ប្រដាល់​ស្ម័គ្រចិត្ត រូបគាត់បានយកឈ្នះជើងខ្លាំង Mikey Garcia និង Danny García។ បន្ទាប់ពីបានឈ្នះការប្រកួតស្ម័គ្រចិត្តចំនួន៣លើក មុនពេលកីឡាអូឡាំពិកឆ្នាំ២០០៨ កីឡាករ Crawford បានក្លាយជាកីឡាករទម្ងន់ស្រាលកំពូលមួយរូបនៅក្នុងសហរដ្ឋអាមេរិក ទោះជាបី​លោក​បានចាញ់កីឡាករ Sadam Ali បានរារាំង​ដល់​មហិច្ឆតា​ក្នុង​ការ​ឈ្នះមេដាយអូឡាំពិក។

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៨ Crawford បានបង្ហាញខ្លួនជាអាជីពដំបូង​ ដោយបានផ្តួលកីឡាករ Brian Cummings ក្នុងទឹកទី១។ ក្រោយប្រកួតអស់រយៈពេល៥ឆ្នាំ និងបង្កើតកំណត់ត្រាឈ្នះ២០លើក​ជាប់គ្នា រូបគេទទួលបាន​​ឱកាស​ដណ្ដើមខ្សែក្រវាត់លើកដំបូង។ ការប្រកួតដណ្ដើមខ្សែក្រវាត់  NABO lightweight នៅទំនេរ កីឡាករ Crawford ​បានផ្ដួលកីឡាករ Alejandro Sanabria ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៦ ដើម្បី​គ្រងខ្សែក្រវាត់​ពិភព​លោក។

មួយឆ្នាំ​ក្រោយ រូប​គេ​​ទទួល​បាន​ខ្សែ​ក្រវាត់​ WBO lightweight ក្រោយយកឈ្នះ Ricky Burns។ នៅឆ្នាំ២០១៥ កីឡាករ Crawford បានឈ្នះខែក្រវាត់ WBO light welterweight នៅទំនេរ ក្រោយយកឈ្នះកីឡាករ Thomas Dulorme។

ឆ្នាំ២០១៦ អ្នកប្រដាល់អាមេរិករូបនេះ បានយកឈ្នះកីឡាករអ៊ុយក្រែន Viktor Postol ហើយក្លាយជាម្ចាស់ខ្សែក្រវាត់ WBC និង The Ring light welterweight។ មួយឆ្នាំបន្ទាប់ រូប​គេ​បាន​បន្ដឈ្នះខ្សែក្រវាត់ WBA (Super) IBF light welterweight បន្ទាប់ពីផ្ដួលកីឡាករ Julius Indongo ក្នុងទឹក៣។ ឆ្នាំ២០១៨ រូបបានយកឈ្នះជើងខ្លាំងអូស្រ្ដាលី Jeff Horn ហើយគ្រងជាម្ចាស់ខ្សែក្រវាត់ WBO welterweight។

​នៅ​ឆ្នាំ២០២៤ កីឡាករ Crawford បានឈ្នះខ្សែក្រវាត់ WBA និង WBO interim light middleweight បន្ថែម​ទៀត​ ក្រោយយកឈ្នះកីឡាករអ៊ូសបេគីស្ថាន Israil Madrimov ក្រោយប្រកួត១២ទឹកពេញ។ បន្ទាប់​ពី​ប្រឡូកក្នុងការប្រកួត​អាជីពអស់រយៈពេល១៧ឆ្នាំ Crawford បាន​ឡើង​សង្វៀន​ចំនួន៤១លើក ឈ្នះទាំង៤១លើក ក្នុង​នោះ​ផ្ដួលដៃគូឲ្យបោះបង់ការប្រកួតចំនួន៣១លើក និងកំពុងគ្រងជាម្ចាស់ខ្សែក្រវាត់ចំនួន១០​ខ្សែ​៕


អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៣ នាទីutes មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

កីឡា៤ ម៉ោង មុន

ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម