Connect with us

កីឡា

ជើងខ្លាំង Takei កំពុងជោគជ័យទាំង​ឃីកបុកស៊ីង​និងសកល

បានផុស

នៅ

កីឡាករ​វ័យ​២៧​ឆ្នាំ​​ Yoshiki Takei កំពុង​​ទទួល​បាន​ជោគជ័យ​​យ៉ាង​ខ្លាំង​សម្រាប់​អាជីពប្រដាល់ឃីកបុកស៊ីង និងប្រដាល់សកល បន្ទាប់​ពី​រូប​គេ​បាន​ចាប់​ផ្តើមអាជីព​តាំង​ពី​ឆ្នាំ​​២០១៤​ ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​សោះ​ក្នុង​អាជីព​ប្រដាល់​សកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Takei បានបង្ហាញខ្លួនក្នុង​ការ​ប្រកួត​អាជីពឃីក​បុក​ស៊ីង​ដំបូង​ជា​មួយ​កីឡាករ Tasuku នៅសង្វៀន Krush.47​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤។ ពេល​នោះ រូបគេបានឈ្នះការប្រកួតដោយ​ផ្ដួលដៃគូឲ្យសន្លប់ក្នុងទឹកទី១។ ស្ថិតិប្រកូតសម្រាប់​​កីឡា​ឃីកបុកស៊ីង តាំងពីយុវជនរហូតដល់​អាជីព​​ រូប​គេ​បាន​ឡើង​សង្វៀន​​ចំនួន​​៤២លើក ឈ្នះ៣១លើក ចាញ់១០លើក និង​ស្មើ១លើក។

សមិទ្ធផលក្នុងការប្រកួត​យុវជន​សម្រាប់​ឃីកបុកស៊ីង Takei ​បាន​ឈ្នះ​​ខ្សែ​ក្រវាត់ជម្រើសជាតិ​ជប៉ុន Kickboxing Federation ឆ្នាំ២០១១ ឈ្នះខ្សែក្រវាត់ WINDY Super Fight ២ខ្សែ ឆ្នាំ​២០១០ និង​២០១១។​ ការប្រកួតកម្រិតអាជីព រូប​គេ​បាន​ឈ្នះខ្សែក្រវាត់ WINDY Super Fight ឆ្នាំ២០១៦ ឈ្នះខ្សែក្រវាត់ Krush Bantamweight ឆ្នាំ២០១៦ ឈ្នះខ្សែក្រវាត់ K-1 Super Bantamweight Grand Prix ឆ្នាំ២០១៧ និង២០១៩ ហើយបន្ដឈ្នះខ្សែក្រវាត់ K-1 Super Bantamweight ឆ្នាំ២០១៩។​

បន្ទាប់ពីប្រឡូកក្នុង​កីឡា​ឃីកបុកស៊ីងអស់រយៈពេល១៥ឆ្នាំ កីឡាករ Takei បាន​ប្តូរ​មក​ប្រកួត​ប្រដាល់​សកល​។ ​​ឆ្នាំ២០២១ រូប​គេ​បាន​ចាប់​ផ្តើម​ប្រកួតប្រដាល់សកលអាជីព​លើក​ដំបូង​ដោយ​បាន​យក​ឈ្នះ​កីឡាករ Kazunori Takai។

ក្រោយការ​ប្រកួត​ឈ្នះ៤​លើក​ជាប់គ្នា​ កីឡាករ Takei ទទូល​បាន​ឱកាស​ប្រកួតដណ្ដើមខ្សែក្រវាត់ OPBF ជា​មួយ​កីឡាករ Pete Apolinar។ ជាលទ្ធផល រូបគេ​ទទួល​បាន​ជ័យជម្នះ​ និង​បាន​គ្រង​​ខ្សែក្រវាត់​ប្រដាល់​សកល​ជា​លើក​ដំបូង។ បន្ទាប់ពី​ក្លាយជាម្ចាស់ខ្សែក្រវាត់ OPBF រូប​គេ​បាន​ប្រកួត​ការពារ​ខ្សែ​ក្រវាត់ឈ្នះ​កីឡាករ Bruno Tarimo។

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ក្រោយការប្រកួត៨លើកមិនចាញ់សោះ កីឡាករ Takei ​កាន់​តែ​ទទួល​បាន​ឱកាស​ធំ​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​សកល​ពិភព​លោក​ WBO Bantamweight ជាមួយកីឡាករ Jason Moloney។ ​រូប​គេបាន​​ឈ្នះដោយ​ពិន្ទុ​ជាឯកច្ឆ័ន្ទ​​ដើម្បី​ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក​ទី២​ក្នុង​អាជីព​ប្រដាល់​សកល។

បច្ចុប្បន្នកីឡាករ Yoshiki Takei ទទួល​បាន​សមិទ្ធផលយ៉ាងអស្ចារ្យ ក្រោយការឈ្នះខ្សែក្រវាត់លំដាប់ពិភពលោកក្នុងការប្រកួត​ពីរ​​ប្រភេទ​កីឡា​​ផ្សេងគ្នា៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម