ប្រទេសគុយវ៉ែត Archives - Kampuchea Thmey Daily

អ៊ីរ៉ង់ ​បាញ់​ស្រោចដ្រូននិងមីស៊ីលលើមូលដ្ឋានទ័ពអាមេរិក​នៅ​មជ្ឈិមបូព៌ា
កងទ័ពប្រទេសអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ថា ខ្លួនបានបើកការវាយប្រហារដោយបាញ់​ស្រោចដ្រូនទ្រង់ទ្រាយមិនធ្លាប់​មាន​ ទៅលើទីតាំងយោធារបស់សហរដ្ឋអាមេរិកចំនួនពីរ នៅក្នុងប្រទេសគុយវ៉ែត។

រូបភាព៖Reuters

យោងតាមសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB ភាគីយោធាបានបញ្ជាក់ថា ខ្លួនបានវាយប្រហារចំឃ្លាំងរំសេវមួយកន្លែងនៅមូលដ្ឋានទ័ព Camp Al Adiri ព្រមទាំងបានវាយប្រហារលើប្រព័ន្ធការពារមីស៊ីល Patriot និងប្រព័ន្ធរ៉ាដាការពារដែនអាកាស នៅឯមូលដ្ឋានទ័ពអាកាស Ali Al Salem Air Base ផងដែរ។

ភ្លាមៗនោះ កងទ័ពប្រទេសគុយវ៉ែតបានប្រកាសថា ខ្លួនកំពុងបើកប្រតិបត្តិការវាយបក ប្រឆាំងនឹងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ពីសំណាក់អ៊ីរ៉ង់ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋឈូងសមុទ្រមួយនេះបានរងការបាញ់ស្រោចស្រពដោយគ្រាប់រំសេវពីសំណាក់សាធារណរដ្ឋឥស្លាម ដែលបានវាយប្រហារចំរោងចក្រថាមពល និងទីតាំងប្រេងកាតមួយកន្លែង។

ភាគីកងទ័ពគុយវ៉ែតបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ប្រព័ន្ធការពារដែនអាកាសគុយវ៉ែត នាពេលបច្ចុប្បន្នកំពុងប្រឈមមុខនិងវាយបកទៅលើការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់សត្រូវ បន្ទាប់ពីមានការឈ្លានពានដ៏ខុសឆ្គងពីសំណាក់អ៊ីរ៉ង់»។ ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KUNA ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម X ផងដែរថា សំឡេងស៊ីរ៉ែនព្រមានអាសន្នបានបន្លឺឡើងទូទាំងប្រទេសគុយវ៉ែតហើយ។

អស់រយៈពេលជិតមួយសប្តាហ៍មកនេះ អាមេរិកបានបើកការវាយប្រហារជាបន្តបន្ទាប់ ទៅលើទីតាំងនានានៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់បានវាយបកវិញ ដោយការវាយប្រហារលើមូលដ្ឋាន និងទីតាំងយោធាដែលខ្លួនអះអាងថា អាមេរិកកំពុងប្រើប្រាស់នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ រួមទាំងប្រទេសគុយវ៉ែតផងដែរ។

ការកើនឡើងកម្តៅនៃជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់នេះ បានកើតឡើងទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយកាលពីខែមិថុនា ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន ក្នុងគោលបំណងបញ្ចប់សង្គ្រាម និងឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post អ៊ីរ៉ង់ ​បាញ់​ស្រោចដ្រូននិងមីស៊ីលលើមូលដ្ឋានទ័ពអាមេរិក​នៅ​មជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily.

អាមេរិក ​ឲ្យ​គុយវ៉ែត​ទិញ​បច្ចេកវិទ្យា​​​ជិត​២ប៊ីលានពី​ក្រុមហ៊ុន​អាមេរិក​ ក្រោយ​រងការវាយប្រហារ​ខ្លាំង​ពី​​អ៊ីរ៉ង់
សហរដ្ឋអាមេរិកបានប្រកាសពីការអនុម័តលើការលក់អាវុធ ក្នុងតម្លៃ ១,៩៨ ប៊ីលានដុល្លារ ទៅឲ្យគុយវ៉ែត ដែលជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសតំបន់ឈូងសមុទ្រពែក្សរ៍​​ដែលបានរងការវាយប្រហារដោយគ្រាប់មីស៊ីល និងដ្រូន​​របស់​អ៊ីរ៉ង់ អំឡុងពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP។

រូបភាព៖Reuters

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ខ្លួននឹងអនុញ្ញាតឲ្យមានការ​ទិញ​បច្ចេកវិទ្យាប្រឆាំងដ្រូន ពីក្រុមហ៊ុន​ផលិត​សព្វាវុធ​​ Anduril របស់​​អាមេរិក​ដែលជាក្រុមហ៊ុនបង្កើតឡើងដោយអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។

សេចក្តីថ្លែងការណ៍ បានសង្កត់ធ្ងន់ថា «ការស្នើលក់អាវុធនេះ នឹងជួយគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់អាមេរិក តាមរយៈការលើកកម្ពស់សន្តិសុខនៃសម្ព័ន្ធមិត្តដ៏សំខាន់មិនមែនណាតូ ដែលជាកម្លាំងដ៏មានសារៈសំខាន់សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់មជ្ឈិមបូព៌ា»។

កាលពីដើមសប្តាហ៍នេះ មន្ត្រីរដ្ឋាភិបាលគុយវ៉ែត បានចេញមុខ ថ្កោលទោសចំពោះការឈ្លានពានរបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយដ្រូនមកលើព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន ដោយបានសម្លាប់មនុស្សម្នាក់ និងបង្កឲ្យរបួស ៦៣ នាក់ផ្សេងទៀត ។ ទោះជាយ៉ាងណា ទីក្រុងតេហេរ៉ង់បានបដិសេធចំពោះការជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះ ដោយបានឆ្លើយតបថា វាគឺជា «កំហុសបច្ចេកទេសរបស់ប្រព័ន្ធការពារមីស៊ីល Patriot របស់អាមេរិក» ទៅវិញទេ។

គួរបញ្ជាក់ថា ការវាយប្រហារទាំងនេះបានកើតឡើង ទោះបីជាមានបទឈប់បាញ់ កាលពីថ្ងៃទី ៨ ខែមេសា ដែលបានផ្អាកសង្គ្រាម ដែលបង្កឡើងដោយការទម្លាក់គ្រាប់បែករួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ក៏ដោយ តែភាគច្រើននៅតែបន្តកើតមាន ទោះបីជាមានការបាញ់ប្រហារគ្នាម្តងម្កាលក៏ដោយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

រដ្ឋមន្ត្រី​កាអ៊ីរ៉ង់ ​​ផ្តែ​ផ្តាំ​​​ទៅ​ មេដឹកនាំ​លីបង់ ឲ្យ​ងាក​ទៅមើល​​អ្នក​ឈ្លានពាន បន្ទាប់​ពី​ចោទ​អ៊ីរ៉ង់​​ថា «យកលីបង់​ជាថ្នូរ​​» ​

The post អាមេរិក ​ឲ្យ​គុយវ៉ែត​ទិញ​បច្ចេកវិទ្យា​​​ជិត​២ប៊ីលានពី​ក្រុមហ៊ុន​អាមេរិក​ ក្រោយ​រងការវាយប្រហារ​ខ្លាំង​ពី​​អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

គុយវ៉ែត បណ្ដេញអ្នកការទូតអ៊ីរ៉ង់ពីប្រទេស ក្រោយរងការវាយប្រហារដោយមីស៊ីល និងដ្រូន
ក្រសួងការបរទេសគុយវ៉ែត បានប្រកាសបណ្ដេញមន្ត្រីទូតអ៊ីរ៉ង់ចំនួនពីររូបចេញពីប្រទេស ដោយបញ្ជាឱ្យចាកចេញជា​បន្ទាន់​ ក្នុងរយៈពេល ២៤ម៉ោង ព្រមទាំងបង្គាប់ឱ្យកាត់បន្ថយចំនួនបុគ្គលិកស្ថានទូតអ៊ីរ៉ង់ផងដែរ។

ការ​វាយប្រហារ​របស់​អ៊ីរ៉ង់​នៅ​គុយវ៉ែត កាល​ពី​ថ្ងៃទី​៣ មិថុនា ២០២៦ (រូបថត៖ បណ្ដាញ​សង្គម)

តាម​សារព័ត៌មាន The New Region ចុះផ្សាយ​កាល​ពី​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២៦ វិធានការណ៍ដ៏ក្ដៅគគុកនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការវាយប្រហារតាមអាកាសពីសំណាក់ប្រទេសអ៊ីរ៉ង់ទៅ​លើទឹកដីគុយវ៉ែត។ កាលពី​ថ្ងៃពុធ មីស៊ីលបាលិស្ទីក និងដ្រូនជាច្រើនគ្រឿង ត្រូវបានបាញ់សំដៅទៅកាន់ប្រទេសគុយវ៉ែត បារ៉ែន អេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃការវាយបកគ្នាយ៉ាងសាហាវរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងតំបន់។

ការវាយប្រហារនេះ គឺជាផ្នែកមួយនៃការកើនឡើងកម្ដៅជម្លោះទ្រង់ទ្រាយធំ ដែលនៅក្នុងនោះ កងទ័ពអ៊ីរ៉ង់ និងអាមេរិក បានបើកការវាយប្រហារតបតគ្នាទៅវិញទៅមកពាស​ពេញតំបន់មជ្ឈិមបូព៌ា ដោយភាគីទាំងសងខាងសុទ្ធតែបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ចំពោះការបើកឆាកប្រយុទ្ធមុន។ ក្រោយមក ទីក្រុងតេហេរ៉ង់ បានចោទប្រកាន់ប្រទេសគុយវ៉ែត និងបារ៉ែន ថាជាអ្នកផ្ដល់ទីតាំងឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បីវាយប្រហារលើអ៊ីរ៉ង់ ព្រមទាំងបានព្រមានសងសឹកថែមទៀតផង។

ឆ្លើយតបនឹងស្ថានការណ៍ដ៏តានតឹងនេះ អនុរដ្ឋមន្ត្រីការបរទេសគុយវ៉ែត លោក Hamad Sulaiman al-Mashaan បានកោះហៅទូត​ស្ដីទីរបស់អ៊ីរ៉ង់ប្រចាំគុយវ៉ែត ដើម្បីប្រគល់លិខិតតវ៉ាផ្លូវការប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ង់ ព្រមទាំងជូនដំណឹងពីការសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកស្ថានទូត និងបណ្ដេញមន្ត្រីទូតអ៊ីរ៉ង់ពីររូប ឱ្យចាកចេញពីទឹកដីគុយវ៉ែតក្នុងរយៈពេលយ៉ាងយូរ ២៤ម៉ោង។ ក្រសួងការបរទេសគុយវ៉ែត បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះ ធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានបន្តវាយប្រហារយ៉ាងសាហាវព្រៃផ្សៃដោយប្រើមីស៊ីល និងដ្រូន។

ការវាយប្រហារលើទឹកដីគុយវ៉ែតនេះ បានដៅ​គោលដៅលើតំបន់ស៊ីវិល និងទីតាំងសំខាន់ៗ រួមទាំងព្រលានយន្តហោះអន្តរជាតិគុយវ៉ែតផងដែរ ដែលបណ្តាលឱ្យជនបរទេសសញ្ជាតិឥណ្ឌាម្នាក់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។ យោធាគុយវ៉ែត បានអះអាងថា កងកម្លាំងរបស់ខ្លួន បានស្ទាក់ចាប់មីស៊ីលបាលិស្ទីករបស់សត្រូវចំនួន ១៣គ្រាប់ និងដ្រូនចំនួន ១៧គ្រឿង។ ជាមួយគ្នានោះ ក្រសួងការបរទេសគុយវ៉ែត បានច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា គុយវ៉ែតមិនដែលអនុញ្ញាតឱ្យគេប្រើប្រាស់ទឹកដី ឬលំហអាកាសរបស់ខ្លួន ដើម្បីធ្វើសកម្មភាពអរិភាពប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយការចោទប្រកាន់របស់អ៊ីរ៉ង់ គឺគ្មានការពិត និងគ្មានភស្តុតាងទាល់តែសោះ ដោយគុយវ៉ែតមានសិទ្ធិពេញលេញ និងស្របច្បាប់ក្នុងការការពារខ្លួនឯង៕

ប្រែសម្រួល៖ ឈាង

The post គុយវ៉ែត បណ្ដេញអ្នកការទូតអ៊ីរ៉ង់ពីប្រទេស ក្រោយរងការវាយប្រហារដោយមីស៊ីល និងដ្រូន appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់ ផ្លោង​គ្រាប់​ ចំ​ព្រលាន​យន្តហោះគុយវ៉ែត បណ្ដាល​ឱ្យ​ខូចខាតធ្ងន់ធ្ងរ និង​មនុស្ស​រង​របួស
សង្គ្រាមនៅមជ្ឈិមបូព៌ា កាន់តែឆេះរាលដាលខ្លាំងឡើង ដោយនៅព្រលឹមស្រាងៗ​នា​ថ្ងៃពុធ ទី​៣ ខែ​មិថុនា នេះ ការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់ប្រទេសអ៊ីរ៉ង់ បានហោះទៅបុកចំគោលដៅ និងផ្ទុះយ៉ាងពេញទំហឹង នៅឯព្រលានយន្តហោះអន្តរជាតិគុយវ៉ែត។

(រូបថត៖ បណ្ដាញ​សង្គម)

យោងតាមសេចក្ដី​រាយការណ៍ពីទីភ្នាក់ងារ​ព័ត៌មានរដ្ឋគុយវ៉ែត ដែល​ត្រូវ​ចុះផ្សាយដោយ​រ៉យទ័រ និង CNN ហេតុការណ៍ដ៏រន្ធត់នេះ បានបណ្តាលឱ្យមនុស្សមួយចំនួនរងរបួស និងបង្ខំឱ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលប្រកាសផ្អាក ព្រមទាំងបង្វែរទិសដៅហោះហើររបស់យន្តហោះទាំងអស់ជាបន្ទាន់ ដើម្បីសុវត្ថិភាព។ ប្រភពដដែល បានបន្តថា កម្លាំងផ្ទុះ បានបំផ្លិចបំផ្លាញអគារអ្នកដំណើរទី១ (T1 Building) នៃព្រលានយន្តហោះទាំងមូល ឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។

មុនពេលមានការវាយប្រហារចំគោលដៅនៅគុយវ៉ែតនេះ កងទ័ពសហរដ្ឋអាមេរិក បានឱ្យដឹងថា អ៊ីរ៉ង់បានព្យាយាមបាញ់មីស៊ីលសំដៅទៅប្រទេសជិតខាងជាច្រើន ក្នុងតំបន់។ នៅក្នុងនោះ មាន​មីស៊ីលចំនួនពីរគ្រាប់ ដែលបាញ់តម្រង់ទៅ​គុយវ៉ែត បានធ្លាក់ ឬក៏ផ្ទុះ​ពាក់កណ្តាលផ្លូវ មុននឹងទៅ​ដល់គោលដៅ។ ជាមួយគ្នានោះដែរ មីស៊ីលចំនួនបីគ្រាប់ផ្សេងទៀត ដែលអ៊ីរ៉ង់បាញ់សំដៅទៅប្រទេសបារ៉ែន ត្រូវបានស្ទាក់ចាប់ និងកម្ទេចចោលនៅលើអាកាសដោយជោគជ័យ ពីសំណាក់កងកម្លាំងការពាររួមគ្នារបស់សហរដ្ឋអាមេរិក និងបារ៉ែន។ បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (CENTCOM) បានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែអ៊ីរ៉ង់ បានបើកការបាញ់ប្រហារមីស៊ីលបាលិស្ទិកជាច្រើនគ្រាប់ ទៅលើប្រទេសជិតខាងក៏ដោយ ក៏​ភាគច្រើននៃអាវុធទាំងនោះ បានបរាជ័យ ក្នុងការវាយប្រហារចំគោលដៅ។

ដើម្បីជាការឆ្លើយតបទៅនឹងការប៉ុនប៉ងវាយប្រហាររបស់អ៊ីរ៉ង់ កងទ័ពសហរដ្ឋអាមេរិកមិនបាននៅស្ងៀមឡើយ ដោយពួកគេបានបើកប្រតិបត្តិការវាយបកភ្លាមៗ ដោយការទម្លាក់គ្រាប់បែក និងវាយប្រហារយ៉ាងចាស់ដៃទៅលើកោះ Qeshm របស់អ៊ីរ៉ង់ ដែលជាទីតាំងយុទ្ធសាស្ត្រយោធាដ៏សំខាន់មួយ។ យោធាអាមេរិក បានប្រកាសថា យុទ្ធនាការវាយបកនេះ បានទទួលជោគជ័យ ក្នុងការកម្ទេច និងទប់ទល់នូវរលកមីស៊ីលបាលិស្ទិក ព្រមទាំងដ្រូនជាច្រើនគ្រឿងរបស់អ៊ីរ៉ង់ មិនឱ្យបន្តធ្វើសកម្មភាពតទៅទៀតបានឡើយ៕

ប្រែសម្រួល៖ ឈាង

សំឡេងផ្ទុះកក្រើកមេឃ! គុយវ៉ែត បន្លឺ​សំឡេង​ស៊ីរ៉ែន​​អាសន្ន និង​បើក​ប្រព័ន្ធខែល​ការពារ​អាកាស

The post អ៊ីរ៉ង់ ផ្លោង​គ្រាប់​ ចំ​ព្រលាន​យន្តហោះគុយវ៉ែត បណ្ដាល​ឱ្យ​ខូចខាតធ្ងន់ធ្ងរ និង​មនុស្ស​រង​របួស appeared first on Kampuchea Thmey Daily.

សំឡេងផ្ទុះកក្រើកមេឃ! គុយវ៉ែត បន្លឺ​សំឡេង​ស៊ីរ៉ែន​​អាសន្ន និង​បើក​ប្រព័ន្ធខែល​ការពារ​អាកាស
ព្រឹក​ព្រលឹមស្រាងៗ​ថ្ងៃពុធ ទី​៣ ខែ​មិថុនា នេះ កងទ័ពរបស់ប្រទេសគុយវ៉ែត បានប្រកាសអាសន្នថា ប្រព័ន្ធការពារអាកាសរបស់ខ្លួន បានបើកប្រតិបត្តិការវាយបក និងស្ទាក់ចាប់យ៉ាងទាន់ហន់ ទៅលើការវាយប្រហារដោយមីស៊ីល និងដ្រូនពីសំណាក់សត្រូវ។

(រូបថត៖ AA)

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Anadolu ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋនៅទូទាំងប្រទេស មាន​ភាព​ភ័យ​ខ្លាច និង​បានឮសំឡេងផ្ទុះយ៉ាងខ្លាំងៗកក្រើកពេញផ្ទៃមេឃ។ ភ្លាមៗនោះ ខាងយោធាគុយវ៉ែត បានចេញមុខមកជម្រាបជូនសាធារណជនថា សំឡេងផ្ទុះទាំងនោះ គឺជាលទ្ធផលនៃការកម្ទេចអាវុធសត្រូវនៅលើអាកាស ដោយជោគជ័យ ពីប្រព័ន្ធការពាររបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែព័ត៌មានលម្អិតបន្ថែមជុំវិញការខូចខាត ឬប្រភពពិតប្រាកដនៃការវាយប្រហារនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។

យ៉ាង​ណាមិញ គេ​ដឹង​ថា ស្ថានភាពដ៏​គ្រោះថ្នាក់នេះ គឺជាដុំ​ភ្លើង ដែលបន្តឆេះរាលដាល តាំងពីចុងខែកុម្ភៈកន្លងទៅមក​ម៉្លេះ។ កាលណោះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានសហការគ្នា បើកការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃទៅលើប្រទេសអ៊ីរ៉ង់។ ប្រតិបត្តិការយោធានោះ បាន​ឆក់​យកជីវិតមនុស្សអស់ជាង ៣ ០០០នាក់ រួមទាំងបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងមេបញ្ជាការយោធាជាច្រើនរូបទៀតផងដែរ។ ជា​ការ​សងសឹក អ៊ីរ៉ង់ បាន​បើក​ការ​វាយ​ប្រហារ​លើ​​ទីតាំង​​ឈរ​ជើង​របស់​កង​​ទ័ព​អាមេរិក​ នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា។​

ដ្បិត​មានការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន រហូតឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា កាលពីថ្ងៃទី៨ ខែមេសា ក៏ដោយ ក៏សន្តិភាពពិតប្រាកដ នៅតែមិនទាន់អាចកើតមានឡើងបាននៅឡើយ។ រាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅរកការចរចាបង្កើតកិច្ចព្រមព្រៀងសន្តិភាពឱ្យបានទូលំទូលាយ និងរឹងមាំជាងមុនរវាងភាគីពាក់ព័ន្ធ ហាក់ដូចជាកំពុងជួបភាពទាល់ច្រក និងបរាជ័យជាបន្តបន្ទាប់ ដែលបន្សល់ទុកនូវស្រមោលសង្គ្រាម និងការវាយប្រហារសងសឹកគ្នាទៅវិញទៅមក មិនចេះចប់មិនចេះហើយបែបនេះ៕

ប្រែសម្រួល៖ ឈាង

The post សំឡេងផ្ទុះកក្រើកមេឃ! គុយវ៉ែត បន្លឺ​សំឡេង​ស៊ីរ៉ែន​​អាសន្ន និង​បើក​ប្រព័ន្ធខែល​ការពារ​អាកាស appeared first on Kampuchea Thmey Daily.

គុយវ៉ែត បើកប្រព័ន្ធការពារអាកាសបាញ់ស្ទាក់មីស៊ីលសត្រូវ ចំពេលអាមេរិក-អ៊ីរ៉ង់ ផ្ទុះអាវុធដាក់គ្នា
កងទ័ពនៃប្រទេសគុយវ៉ែត បានប្រកាសជាបន្ទាន់នៅថ្ងៃទី២៨ ខែឧសភានេះ ថា ប្រព័ន្ធការពារអាកាសរបស់ខ្លួន កំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការបាញ់ស្ទាក់ចាប់មីស៊ីល និងដ្រូនរបស់សត្រូវ ដែលបានបើកការវាយប្រហារសំដៅមកលើប្រទេសរបស់ខ្លួន។

ប្រព័ន្ធការពារអាកាស​គុយវ៉ែត (រូបថត៖ រដ្ឋាភិបាល​គុយវ៉ែត)

តាម​ការ​ផ្សាយ​របស់ Reuters ទោះជាយ៉ាងណាក៏ដោយ ខាងកងទ័ពមិនបានបញ្ជាក់ប្រាប់ថា អាវុធហោះហើរដ៏គ្រោះថ្នាក់ទាំងនោះ ត្រូវបានបាញ់ចេញមកពីប្រភព ឬប្រទេសណាមួយនោះឡើយ។ ជាមួយគ្នានេះ អាជ្ញាធរគុយវ៉ែត បានពន្យល់ថា សំឡេងផ្ទុះខ្លាំងៗ ដែលប្រជាជនបានឮពាសពេញផ្ទៃប្រទេស គឺជារលកនៃការបាញ់កម្ទេចអាវុធសត្រូវពីសំណាក់ប្រព័ន្ធការពារអាកាស ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ គោរពតាមការណែនាំផ្នែកសន្តិសុខ និងសុវត្ថិភាពរបស់រដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនបំផុត។

ការវាយប្រហារដ៏គួរឱ្យភ័យខ្លាចនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការទម្លាក់គ្រាប់បែក កាលពីព្រឹកព្រលឹមថ្ងៃដដែលនេះ ទៅលើទីតាំងដែលវ៉ាស៊ីនតោន អះអាងថា ជាមជ្ឈមណ្ឌលបញ្ជាដ្រូនរបស់អ៊ីរ៉ង់ ដែលកំពុងគំរាមកំហែងដល់កងទ័ពអាមេរិក និងការដឹកជញ្ជូនទំនិញតាមកប៉ាល់ នៅក្នុងច្រកសមុទ្រហ័រមូស (Hormuz)។ ភ្លាមៗនោះ ភាគីអ៊ីរ៉ង់ ក៏បានចេញមុខទទួលស្គាល់ថា ពិតជាមានការវាយប្រហារពីអាមេរិកមែន ដោយវាបានកើតឡើងនៅក្បែរព្រលានយន្តហោះ Bandar Abbas ហើយអ៊ីរ៉ង់ក៏បានវាយបកវិញ ដោយបាញ់សំដៅទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកមួយកន្លែង នៅវេលាម៉ោង ៤:៥០ នាទីព្រឹក ប៉ុន្តែមិនបានប្រាប់ថាជាមូលដ្ឋានទ័ពនៅទីណាឡើយ។ ដោយសារតែប្រទេសគុយវ៉ែត គឺជាទីតាំងឈរជើងនៃមូលដ្ឋានទ័ពអាកាសដ៏ធំរបស់អាមេរិក ទើបធ្វើឱ្យគេសង្ស័យថាអាចជាគោលដៅ ទោះបីជាគុយវ៉ែតមិនបាននិយាយចំៗថាជាស្នាដៃរបស់អ៊ីរ៉ង់ក៏ដោយ។

គួររំលឹកផងដែរថា បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ រួមទាំងប្រទេសគុយវ៉ែតផងនោះ ធ្លាប់បានរងគ្រោះ ដោយសារការវាយប្រហារដោយមីស៊ីល និងដ្រូនជាញឹកញាប់ អំឡុងពេលដែលមានសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយនិងអ៊ីរ៉ង់។ បើទោះបីជាស្ថានការណ៍តានតឹងទាំងនោះ បានធូរស្រាលទៅវិញភាគច្រើន ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ បានចូលជាធរមានកាលពីខែមេសាកន្លងទៅនេះ ក៏ដោយ ប៉ុន្តែគេនៅតែសង្កេតឃើញមានការបង្ហោះដ្រូនវាយប្រហារចេញពីទឹកដីប្រទេសអ៊ីរ៉ាក់ សំដៅមកលើប្រទេសក្នុងតំបន់ឈូងសមុទ្រ រួមមាន អារ៉ាប៊ីសាអូឌីត និងគុយវ៉ែត ជាបន្តបន្ទាប់ ដែលធ្វើឱ្យតំបន់នេះនៅតែមិនទាន់មានសុវត្ថិភាពពេញលេញនៅឡើយទេ៕

ប្រែសម្រួល៖ ឈាង

The post គុយវ៉ែត បើកប្រព័ន្ធការពារអាកាសបាញ់ស្ទាក់មីស៊ីលសត្រូវ ចំពេលអាមេរិក-អ៊ីរ៉ង់ ផ្ទុះអាវុធដាក់គ្នា appeared first on Kampuchea Thmey Daily.

គុយវ៉ែត ចាប់ខ្លួនសមាជិកកង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ៤នាក់ ពេល​ចូលតាមផ្លូវសមុទ្រ​
ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយវ៉ែត KUNA បានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រសួងមហាផ្ទៃគុយវ៉ែត កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ថា អាជ្ញាធរបានចាប់ខ្លួនមនុស្ស ៤នាក់ ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បន្ទាប់ពីពួកគេបានព្យាយាមលួចចូល​ទឹកដី​គុយវ៉េត​តាមផ្លូវសមុទ្រ។

រូបភាព៖Reuters

ក្រសួងមហាផ្ទៃគុយវ៉ែត បានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍នោះ សមាជិកកងកម្លាំងប្រដាប់អាវុធគុយវ៉ែតម្នាក់ បានរងរបួស​នៅក្នុងការប៉ះទង្គិចគ្នា ជាមួយនឹងក្រុមអ្នកលួចចូលដែនទឹកទាំងនោះ។

ក្រសួងការបរទេសគុយវ៉ែត ក៏បានបញ្ជាក់ថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសខ្លួន ដើម្បីប្រគល់លិខិតតវ៉ាមួយ ជុំវិញករណីដែលពួកគេហៅថាជា «ការលួចចូលមកកាន់កោះ Bubiyan» ដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ គុយវ៉ែត បានថ្កោលទោស​ទង្វើ​នេះថា ជាសកម្មភាពអរិភាព និងប្រកាសថា ខ្លួនរក្សាសិទ្ធិពេញលេញក្នុងការការពារអធិបតេយ្យភាព ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីរ៉ង់បានចេញមុខថ្កោលទោសចំពោះការចាប់ខ្លួននេះ ដោយពន្យល់ថា អ្នកទាំង ៤ នាក់នោះ គឺជាកងល្បាតជើងទឹក ហើយបានបើកចូលទៅក្នុងដែនទឹករបស់ប្រទេសគុយវ៉ែត ដោយសារតែ «មានបញ្ហារអាក់រអួលលើប្រព័ន្ធរុករក» តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ទីក្រុងតេហេរ៉ង់ក៏បានទាត់ចោលការចោទប្រកាន់របស់គុយវ៉ែត ដែលថាអ៊ីរ៉ង់មានផែនការធ្វើ «សកម្មភាពអរិភាព» ប្រឆាំងនឹងខ្លួន ហើយបានទាមទារឲ្យគុយវ៉ែតអនុញ្ញាតឲ្យស្ថានទូតអ៊ីរ៉ង់ ចូលជួបសាកសួរពលរដ្ឋខ្លួនដែលកំពុងត្រូវឃាត់ខ្លួនទាំងនោះផងដែរ។

ដោយឡែក  ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតឯណោះក៏បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ថ្កោលទោសការលួចចូលរបស់ក្រុមប្រដាប់អាវុធមកពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) មកលើកោះ Bubiyan ដើម្បីធ្វើសកម្មភាពអរិភាពប្រឆាំងនឹងប្រទេសគុយវ៉ែត ដែលជាបងប្អូនរបស់យើង»។

ស្ថាប័នដដែលនេះក៏បានបញ្ជាក់ជាថ្មីពីការទាត់ចោលទាំងស្រុងចំពោះ ការវាយប្រហារទាំងឡាយណាដែលប៉ះពាល់ដល់អធិបតេយ្យភាពរបស់គុយវ៉ែត ដោយបានបន្ថែមថា ការរំលោភបំពានបែបនេះ គឺកំពុងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដែលមានគោលបំណងស្តារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post គុយវ៉ែត ចាប់ខ្លួនសមាជិកកង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ៤នាក់ ពេល​ចូលតាមផ្លូវសមុទ្រ​ appeared first on Kampuchea Thmey Daily.

​​​មីស៊ីលនិង​ដ្រូន​អ៊ីរ៉ង់​​ជាង១០០០គ្រាប់ វាយ​ប្រហារ​លើ​គុយវ៉ែត ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម​ថ្ងៃទី​២៨​កុម្ភៈ
ក្រសួងការពារជាតិគុយវ៉ែតបានរាយការណ៍ថា មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ជាង ១០០០គ្រាប់/គ្រឿង បានកំណត់គោលដៅវាយប្រហារលើទឹកដីរបស់ខ្លួន ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី២៨ខែកុម្ភៈ​ឆ្នាំ​២០២៦។

(រូបថត៖ AA)

យោងតាម Yeni Safak ចុះផ្សាយ​ថ្ងៃទី​៦​ខែ​មេសា ចំនួនសរុបនេះរួមមាន មីស៊ីលបាលិស្ទិក​៣៣៦​គ្រាប់ មីស៊ីល​គ្រូស​១៣​គ្រាប់ និងដ្រូន​៧៤០​គ្រឿង ដោយឡែកក្នុងរយៈពេល​២៤​ម៉ោងចុងក្រោយនេះ ប្រព័ន្ធការពារអាកាស​គុយវ៉ែត​បានស្ទាក់ចាប់ដោយជោគជ័យនូវមីស៊ីលបាលិស្ទិក​៩​គ្រាប់ មីស៊ីលគ្រូស​៤​គ្រាប់ និងដ្រូន៣១គ្រឿងបន្ថែមទៀត។

ក្រសួងការ​ពារ​ជាតិ​គុយវ៉ែតបានបង្ហាញថា ការវាយប្រហារនាពេលថ្មីៗនេះបានផ្តោតគោលដៅជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានអង្គភាពផលិតអគ្គិសនី រោងចក្រចម្រោះទឹកស្អាត មូលដ្ឋានប្រេង និងទីតាំងប្រតិបត្តិការរបស់សាជីវកម្មប្រេងគុយវ៉ែត។ ទោះបីជាមិនមានព័ត៌មានលម្អិតអំពីជនរងគ្រោះ ប៉ុន្តែការវាយប្រហារនេះហាក់មានបំណងបង្អាក់ប្រព័ន្ធថាមពល និងទឹករបស់ប្រទេសនេះ ដែលជាផ្នែក​មួយ​នៃយុទ្ធនាការសងសឹកកាន់តែធំ បន្ទាប់ពីមនុស្សជាង ១៣៤០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងអតីតមេដឹកនាំកំពូល Ali Khamenei ផងដែរ។

ការកើនឡើងនៃភាពតានតឹងនេះបានបង្ក​ឲ្យ​មានការព្រួយបារម្ភជាអន្តរជាតិ ជាពិសេសពីប្រទេសតួកគី ខណៈដែលទីក្រុងតេហេរ៉ង់នៅតែបន្តវាយប្រហារគោលដៅក្នុងតំបន់ និងរឹតបន្តឹងការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ តួកគីបានព្រមានថា ការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងបណ្តាប្រទេសឈូងសមុទ្រ អាចបង្ក​ឲ្យ​មានវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ច ហើយបានអំពាវនាវ​ឲ្យ​មានការវិលត្រឡប់ទៅរកផ្លូវការទូតជាបន្ទាន់ ដើម្បីទប់ស្កាត់អស្ថិរភាពក្នុងតំបន់បន្ថែមទៀត៕

ប្រែសម្រួល៖ ឈាង

The post ​​​មីស៊ីលនិង​ដ្រូន​អ៊ីរ៉ង់​​ជាង១០០០គ្រាប់ វាយ​ប្រហារ​លើ​គុយវ៉ែត ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម​ថ្ងៃទី​២៨​កុម្ភៈ appeared first on Kampuchea Thmey Daily.