ព័ត៌មានអន្ដរជាតិ
អាមេរិក ឲ្យគុយវ៉ែតទិញបច្ចេកវិទ្យាជិត២ប៊ីលានពីក្រុមហ៊ុនអាមេរិក ក្រោយរងការវាយប្រហារខ្លាំងពីអ៊ីរ៉ង់
សហរដ្ឋអាមេរិកបានប្រកាសពីការអនុម័តលើការលក់អាវុធ ក្នុងតម្លៃ ១,៩៨ ប៊ីលានដុល្លារ ទៅឲ្យគុយវ៉ែត ដែលជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសតំបន់ឈូងសមុទ្រពែក្សរ៍ដែលបានរងការវាយប្រហារដោយគ្រាប់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ អំឡុងពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ខ្លួននឹងអនុញ្ញាតឲ្យមានការទិញបច្ចេកវិទ្យាប្រឆាំងដ្រូន ពីក្រុមហ៊ុនផលិតសព្វាវុធ Anduril របស់អាមេរិកដែលជាក្រុមហ៊ុនបង្កើតឡើងដោយអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។
សេចក្តីថ្លែងការណ៍ បានសង្កត់ធ្ងន់ថា «ការស្នើលក់អាវុធនេះ នឹងជួយគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់អាមេរិក តាមរយៈការលើកកម្ពស់សន្តិសុខនៃសម្ព័ន្ធមិត្តដ៏សំខាន់មិនមែនណាតូ ដែលជាកម្លាំងដ៏មានសារៈសំខាន់សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់មជ្ឈិមបូព៌ា»។
កាលពីដើមសប្តាហ៍នេះ មន្ត្រីរដ្ឋាភិបាលគុយវ៉ែត បានចេញមុខ ថ្កោលទោសចំពោះការឈ្លានពានរបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយដ្រូនមកលើព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន ដោយបានសម្លាប់មនុស្សម្នាក់ និងបង្កឲ្យរបួស ៦៣ នាក់ផ្សេងទៀត ។ ទោះជាយ៉ាងណា ទីក្រុងតេហេរ៉ង់បានបដិសេធចំពោះការជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះ ដោយបានឆ្លើយតបថា វាគឺជា «កំហុសបច្ចេកទេសរបស់ប្រព័ន្ធការពារមីស៊ីល Patriot របស់អាមេរិក» ទៅវិញទេ។
គួរបញ្ជាក់ថា ការវាយប្រហារទាំងនេះបានកើតឡើង ទោះបីជាមានបទឈប់បាញ់ កាលពីថ្ងៃទី ៨ ខែមេសា ដែលបានផ្អាកសង្គ្រាម ដែលបង្កឡើងដោយការទម្លាក់គ្រាប់បែករួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ក៏ដោយ តែភាគច្រើននៅតែបន្តកើតមាន ទោះបីជាមានការបាញ់ប្រហារគ្នាម្តងម្កាលក៏ដោយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
រដ្ឋមន្ត្រីកាអ៊ីរ៉ង់ ផ្តែផ្តាំទៅ មេដឹកនាំលីបង់ ឲ្យងាកទៅមើលអ្នកឈ្លានពាន បន្ទាប់ពីចោទអ៊ីរ៉ង់ថា «យកលីបង់ជាថ្នូរ»
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


