ព័ត៌មានអន្ដរជាតិ
គុយវ៉ែត បើកប្រព័ន្ធការពារអាកាសបាញ់ស្ទាក់មីស៊ីលសត្រូវ ចំពេលអាមេរិក-អ៊ីរ៉ង់ ផ្ទុះអាវុធដាក់គ្នា
កងទ័ពនៃប្រទេសគុយវ៉ែត បានប្រកាសជាបន្ទាន់នៅថ្ងៃទី២៨ ខែឧសភានេះ ថា ប្រព័ន្ធការពារអាកាសរបស់ខ្លួន កំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការបាញ់ស្ទាក់ចាប់មីស៊ីល និងដ្រូនរបស់សត្រូវ ដែលបានបើកការវាយប្រហារសំដៅមកលើប្រទេសរបស់ខ្លួន។

តាមការផ្សាយរបស់ Reuters ទោះជាយ៉ាងណាក៏ដោយ ខាងកងទ័ពមិនបានបញ្ជាក់ប្រាប់ថា អាវុធហោះហើរដ៏គ្រោះថ្នាក់ទាំងនោះ ត្រូវបានបាញ់ចេញមកពីប្រភព ឬប្រទេសណាមួយនោះឡើយ។ ជាមួយគ្នានេះ អាជ្ញាធរគុយវ៉ែត បានពន្យល់ថា សំឡេងផ្ទុះខ្លាំងៗ ដែលប្រជាជនបានឮពាសពេញផ្ទៃប្រទេស គឺជារលកនៃការបាញ់កម្ទេចអាវុធសត្រូវពីសំណាក់ប្រព័ន្ធការពារអាកាស ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ គោរពតាមការណែនាំផ្នែកសន្តិសុខ និងសុវត្ថិភាពរបស់រដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនបំផុត។
ការវាយប្រហារដ៏គួរឱ្យភ័យខ្លាចនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការទម្លាក់គ្រាប់បែក កាលពីព្រឹកព្រលឹមថ្ងៃដដែលនេះ ទៅលើទីតាំងដែលវ៉ាស៊ីនតោន អះអាងថា ជាមជ្ឈមណ្ឌលបញ្ជាដ្រូនរបស់អ៊ីរ៉ង់ ដែលកំពុងគំរាមកំហែងដល់កងទ័ពអាមេរិក និងការដឹកជញ្ជូនទំនិញតាមកប៉ាល់ នៅក្នុងច្រកសមុទ្រហ័រមូស (Hormuz)។ ភ្លាមៗនោះ ភាគីអ៊ីរ៉ង់ ក៏បានចេញមុខទទួលស្គាល់ថា ពិតជាមានការវាយប្រហារពីអាមេរិកមែន ដោយវាបានកើតឡើងនៅក្បែរព្រលានយន្តហោះ Bandar Abbas ហើយអ៊ីរ៉ង់ក៏បានវាយបកវិញ ដោយបាញ់សំដៅទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកមួយកន្លែង នៅវេលាម៉ោង ៤:៥០ នាទីព្រឹក ប៉ុន្តែមិនបានប្រាប់ថាជាមូលដ្ឋានទ័ពនៅទីណាឡើយ។ ដោយសារតែប្រទេសគុយវ៉ែត គឺជាទីតាំងឈរជើងនៃមូលដ្ឋានទ័ពអាកាសដ៏ធំរបស់អាមេរិក ទើបធ្វើឱ្យគេសង្ស័យថាអាចជាគោលដៅ ទោះបីជាគុយវ៉ែតមិនបាននិយាយចំៗថាជាស្នាដៃរបស់អ៊ីរ៉ង់ក៏ដោយ។
គួររំលឹកផងដែរថា បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ រួមទាំងប្រទេសគុយវ៉ែតផងនោះ ធ្លាប់បានរងគ្រោះ ដោយសារការវាយប្រហារដោយមីស៊ីល និងដ្រូនជាញឹកញាប់ អំឡុងពេលដែលមានសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយនិងអ៊ីរ៉ង់។ បើទោះបីជាស្ថានការណ៍តានតឹងទាំងនោះ បានធូរស្រាលទៅវិញភាគច្រើន ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ បានចូលជាធរមានកាលពីខែមេសាកន្លងទៅនេះ ក៏ដោយ ប៉ុន្តែគេនៅតែសង្កេតឃើញមានការបង្ហោះដ្រូនវាយប្រហារចេញពីទឹកដីប្រទេសអ៊ីរ៉ាក់ សំដៅមកលើប្រទេសក្នុងតំបន់ឈូងសមុទ្រ រួមមាន អារ៉ាប៊ីសាអូឌីត និងគុយវ៉ែត ជាបន្តបន្ទាប់ ដែលធ្វើឱ្យតំបន់នេះនៅតែមិនទាន់មានសុវត្ថិភាពពេញលេញនៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


