ប្រទេសម៉ុងហ្គោលី Archives - Kampuchea Thmey Daily
នាយករដ្ឋមន្ត្រី​ម៉ុងហ្គោលី​នៅចន្លោះចិន​និងរុស្ស៊ី ចុះ​ចេញពីអំណាច​ ក្រោយ​​ការ​តវ៉ាដ៏ខ្លាំង
នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Oyun-Erdene Luvsannamsrai បាន​​ប្រកាស​​លាលែងពីដំណែង​នៅ​ព្រឹកថ្ងៃអង្គារ​នេះ​​ បន្ទាប់ពី​​ការ​បរាជ័យក្នុងការទទួលបានការគាំទ្រគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងសភា ដែល​រៀប​ចំ​ឡើង​ដោយ​​សារតែ​កំសួល​នៃ​ការ​​​តវ៉ា​​​របស់​ប្រជាជន​នៅក្នុងប្រទេស​​។
នាយករដ្ឋមន្ត្រីម៉ុងហ្គោលី​ លោក​ Luvsannamsrain Oyun-Erdene និយាយទៅកាន់សភា​មុន​ការ​បោះឆ្នោត​​ផ្តល់សេចក្តីទុកចិត្ត។ REUTERS
ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុង​​របស់​ម៉ុងហ្គោលី ikon.mn បានរាយការណ៍ថា នាយករដ្ឋមន្ត្រីបានទទួលសំឡេងគាំទ្រ​ត្រឹម​តែ​ចំនួន៤៤​​​សំឡេង​ប៉ុណ្ណោះ ​ពោលគឺតិចជាងចំនួន ៦៤​​​សំឡេង​ ដែលត្រូវការ ដើម្បី​បន្ត​​តំណែង​នេះ​​​។
ការ​បោះឆ្នោត​​ផ្តល់​សេចក្តី​ទុកចិត្ត​​​​របស់​សភា​ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​តវ៉ា​ជាច្រើន​សប្តាហ៍​ដែល​បង្ក​ឡើង​ដោយ​របាយការណ៍​​នៃ​ការ​ចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​កូនប្រុស​នាយក​រដ្ឋមន្ត្រី  ស្របពេលដែល​អ្នក​តវ៉ា​​​ខ្លះ​បាន​អំពាវនាវ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង។
តាមសេច​ក្តីរាយការណ៍​របស់ សារ​ព័ត៌មាន politico ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​​ Virginia សហរដ្ឋអាមេរិក​ មុនពេលបោះឆ្នោតសភា​​ ​នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Oyun-Erdene បានព្រមានថា ការបោះឆ្នោតអាចនាំឱ្យមានអស្ថិរភាព និងអង្រួនលទ្ធិប្រជាធិបតេយ្យដែលកំពុង​ចុះខ្សោយ​​របស់ម៉ុងហ្គោលី។
លោក Oyun-Erdene ត្រូវ​បាន​ស្រង់សម្តី ដូច​បាន​និយាយ​ថា៖«ប្រសិនបើអភិបាលកិច្ចមិនស្ថិតស្ថេរ ស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន ហើយគណបក្សនយោបាយមិនអាចមកមូលមតិគ្នាបានទេ។ វាអាចនាំឲ្យសាធារណជនបាត់បង់ជំនឿលើការគ្រប់គ្រងរបស់សភា និងអាចធ្វើឱ្យប្រព័ន្ធសភាប្រជាធិបតេយ្យរបស់យើងប្រឈមនឹងហានិភ័យនៃការដួលរលំ»​។
​ប្រជាជន​ម៉ុងហ្គោលីតវ៉ានៅទីក្រុង Ulaanbaatar នៅថ្ងៃទី​២​​មិថុនា ទាមទារ​នាយករដ្ឋមន្ត្រីចុះ​ចេញពីអំណាច​។  REUTERS
គាត់​​បាន​ការពារ​ភាព​សុចរិត​របស់គាត់ ប៉ុន្តែ​បាន​ទទួល​ស្គាល់​កំហុស​មួយ​ថា​៖«​ការ​លះបង់​ពេលវេលា​ច្រើនពេក​សម្រាប់​គម្រោង​ធំៗ ខណៈ​ដែល​គាត់​យកចិត្តទុកដាក់​មិន​គ្រប់គ្រាន់​ចំពោះ​បញ្ហា​សង្គម និង​នយោបាយ​ផ្ទៃក្នុង​»​។
លោក​ Oyun-Erdene បានកាន់មុខតំណែង​នេះ​អស់រយៈពេល៤ឆ្នាំហើយ​ និង​ធ្លាប់​​ប្រឈម​ការ​អំពាវ​​ឲ្យ​ចុះ​ចេញ​ពីអំណាច​​ក្នុង​ពេលកន្លងមក ​និង​​បានរួចផុតពីការអំពាវនាវ​ទាំងនោះ​។
កាលពីឆ្នាំមុន សភា​ប្រទេស​​ម៉ុងហ្គោលី​ ត្រូវបានពង្រីកពី ៧៦​អាសនៈដល់១២៦​​​អាសនៈ​​ បន្ទាប់ពីកំណែទម្រង់ការបោះឆ្នោត និង ក៏ដោយសារ​តែការ​តម្រូវ​​ឲ្យ​មានរដ្ឋាភិបាលចម្រុះ។
ដោយជាប់ព្រំដែនរវាងរុស្ស៊ី និងចិន ម៉ុងហ្គោលីបានតស៊ូដើម្បីក្លាយជាប្រជាធិបតេយ្យបន្ថែមទៀត បន្ទាប់ពីសម័យបក្ស​តែ១​គ្រប់​គ្រងរដ្ឋ​ (party-state)។ រដ្ឋ​កុម្មុយនិស្ត​មួយ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​បាន​និង​កំពុង​ប្រែក្លាយ​ទៅជា​លទ្ធិប្រជាធិបតេយ្យ​តាំងពី​ការ​ដួលរលំ​នៃ​សហភាព​សូវៀត។
ក្រុមអ្នកតវ៉ាបាននិយាយថា ទ្រព្យសម្បត្តិរ៉ែរបស់ប្រទេសបានផ្តល់ផលប្រយោជន៍ដល់អាជីវកម្ម និងអ្នកមានទ្រព្យសម្បត្តិ ខណៈដែលជនជាតិម៉ុងហ្គោលីជាច្រើននៅតែរស់នៅក្នុងភាពក្រីក្រ​នៅ​ឡើយ​។
​សារ​ព័ត៌មាន​ politico បានដកស្រង់​ទស្សនៈ​វិភាគរបស់​ លោកស្រី​ Erin Murphy នាយករង និងជាសហការីជាន់ខ្ពស់នៃប្រទេសឥណ្ឌា និងសេដ្ឋវិទូអាស៊ីដែលកំពុងរីកចម្រើននៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបាននិយាយថា «វាពិបាកណាស់ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់លទ្ធិប្រជាធិបតេយ្យ» នៅពេលដែលម៉ុងហ្គោលីក៏ត្រូវតែដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលជាប្រភពចម្បងនៃការខកចិត្តរបស់ប្រជាជន។
អ្នកស្រីបាននិយាយថា៖«​យើងនៅតែត្រូវមើលថាតើមានអ្វីកើតឡើងបន្ទាប់ និងរបៀបដែលរដ្ឋាភិបាលថ្មីមានផែនការដោះស្រាយបញ្ហាទាំងនេះ»៕​
រ៉ាន់ រើយ​
The post នាយករដ្ឋមន្ត្រី​ម៉ុងហ្គោលី​នៅចន្លោះចិន​និងរុស្ស៊ី ចុះ​ចេញពីអំណាច​ ក្រោយ​​ការ​តវ៉ាដ៏ខ្លាំង appeared first on Kampuchea Thmey Daily.
បវរកញ្ញា​ពិភពលោក ​ម៉ុងហ្គោលី រងការចោទប្រកាន់​ពី​បទប្រើហិង្សាដាក់ស្វាមី ១ថ្ងៃ២ដង
បវរកញ្ញាពិភពលោកម៉ុងហ្គោលីឆ្នាំ ២០០៦ នាង Selenge Erdene-Ochir ដែលជាតំណាងប្រទេសក្នុងការប្រលងបវរកញ្ញាពិភពលោកក្នុងឆ្នាំនោះ​បានបង្ហាញខ្លួននៅក្នុងតុលាការចក្រភពអង់គ្លេស​ ដោយត្រូវបានចោទប្រកាន់ពីបទប្រើហិងស្សាលើប្តីរបស់នាងពីរដងក្នុងមួយថ្ងៃ។
សារព័ត៌មាន Daily Mail រាយការណ៍ថា បវរកញ្ញាវ័យ ៣៧ ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅតុលាការ Aylesbury Crown កាលពីថ្ងៃអង្គារ បន្ទាប់ពីការចាប់ខ្លួនពីប៉ូលិស។ នាង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​វាយ​ដំ​ពីរ​ផ្សេង​គ្នា​ប្រឆាំង​នឹង​ប្តី​របស់​នាងគឺលោក Robert Clay ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែ​តុលា នៅ Milton Keynes រដ្ឋ Buckinghamshire។ តុលាការបាននិយាយទៀតថា ការវាយប្រហារដែលត្រូវបានចោទប្រកាន់រួមមានការដាល់ចំកណ្ដាលមុខដួលដីឥដ្ឋ ដែលបណ្តាលឲ្យមានរបួសដល់មាត់យ៉ាងខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ Erdene-Ochir បានបដិសេធការចោទប្រកាន់នេះ ដោយបានជំទាស់នឹងការរាប់ទាំងការវាយដំ ដែលនាំឲ្យមានគ្រោះថ្នាក់ដល់រាងកាយពិតប្រាកដ។ ជាមួយគ្នានោះ សូម្បីតែមេធាវីការពារក្តីរបស់នាងដែលដឹកនាំដោយលោក Jasvinder Toor បានបញ្ជាក់ជាថ្មីពីការបដិសេធរបស់នាងចំពោះការចោទប្រកាន់នេះផងដែរ។
យ៉ាងណាមិញ  ចៅក្រមបានកំណត់ថ្ងៃជំនុំជម្រះសម្រាប់សប្តាហ៍នៃថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ និងបានអនុញ្ញាតឲ្យ Erdene-Ochir បន្តនៅក្រៅឃុំដោយមានលក្ខខណ្ឌ។ លោក​បាន​រំឭក​នាង​ថា ការ​ជំនុំ​ជម្រះ​នឹង​បន្ត​ទៅ​មុខ​ដោយ​គ្មាន​នាង ប្រសិន​បើ​នាង​មិន​ចូល​រួម។
ក្នុងឆ្នាំ ២០០៦ Erdene-Ochir បានបង្កើតប្រវត្តិសាស្ត្រជាបេក្ខនារីម៉ុងហ្គោលីដំបូងគេ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញាពិភពលោក។ នាង​ក៏​ជា​ជនជាតិ​ម៉ុងហ្គោលី​ដំបូង​គេ​ដែល​បាន​ប្រកួត​ប្រជែង និង​ធ្វើ​ការ​ឲ្យប៉ុស្តិ៍​ម៉ូដ FTV៕
អត្ថបទ៖ សាង​​ ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងសាច់ចាំ Tom Cruise ទទួលពានរង្វាន់កិត្តិយស ពីកងទ័ពជើងទឹកអាមេរិក
The post បវរកញ្ញា​ពិភពលោក ​ម៉ុងហ្គោលី រងការចោទប្រកាន់​ពី​បទប្រើហិង្សាដាក់ស្វាមី ១ថ្ងៃ២ដង appeared first on Kampuchea Thmey Daily.
នេះជាមូលហេតុ ម៉ុងហ្គោលី មិនចាប់ខ្លួនលោក ពូទីន តាមដីកា ICC
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC), ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប (EU) សុទ្ធតែអំពាវនាវឲ្យម៉ុងហ្គោលី ចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ហើយថ្វីត្បិតតែរដ្ឋាភិបាលទីក្រុងអ៊ូឡង់បាទ័រ គឺជាភាគីហត្ថលេខីរបស់ ICC ក៏ដោយ ក៏ខ្លួនមិនអនុវត្តតាមដីកាឆ្នាំ២០២៣ចាប់ខ្លួនលោក វ្ល៉ាឌីមៀរ ពូទីន ដែរ និងថែមទាំងបញ្ជាក់ហេតុផលច្បាស់ៗថា ម៉ុងហ្គោលី គឺពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសជិតខាងសម្រាប់វិស័យថាមពល ហើយរក្សាគោលនយោបាយអព្យាក្រឹតភាព។
អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងអ៊ូឡង់បាទ័រ ប្រាប់ទៅសារព័ត៌មាន Politico EU តាមរយៈអ៊ីមែលកាលពីថ្ងៃអង្គារទី៣ខែកញ្ញាឆ្នាំ២០២៤ថា “ម៉ុងហ្គោលី នាំចូលផលិតផលប្រេង៩៥% និងថាមពលអគ្គិសនីប្រមាណ២០% ពីអ្នកជិតខាង។ ការផ្គត់ផ្គង់នេះគឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានានូវអត្ថិភាពនិងប្រជាជនរបស់យើង ហើយម៉ុងហ្គោលី តែងតែរក្សាគោលនយោបាយអព្យាក្រឹតភាព ក្នុងទំនាក់ទំនងការទូតរបស់ខ្លួនទាំងអស់ ដូចដែលបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍តាំងពីដើមរៀងមក”។
សូមបញ្ជាក់ថា លោកពូទីន បានធ្វើដំណើរទៅប្រទេសម៉ុងហ្គោលី តាមការអញ្ជើញរបស់សមភាគី Ukhnaagiin Khurelsukh ហើយបានជួបជាមួយមន្ត្រីកំពូលៗនៅទីក្រុង អ៊ូឡង់បាទ័រ ដើម្បីពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីរុស្ស៊ី ក៏បានចូលរួមក្នុងពិធីរំលឹកខួបលើកទី៨៥នៃសមរភូមិ Khalkhin Gol ដែលជាជ័យជម្នះយ៉ាងធំធេងរបស់កងកម្លាំងសូវៀតនិងម៉ុងហ្គោលីលើកងទ័ពអធិរាជជប៉ុន ក្នុងសម័យសង្គ្រាមលោកលើកទី២ផងដែរ។
ក្នុងអំឡុងកិច្ចប្រជុំនោះ លោកពូទីនថែមទាំងអញ្ជើញសមភាគីម៉ុងហ្គោលី Ukhnaagiin Khurelsukh ឲ្យចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៃប្រទេសរុស្ស៊ីនាខែក្រោយទៀតផង។
សូមបញ្ជាក់ថា ម៉ុងហ្គោលី​គឺជា​ប្រទេសគ្មានសមុទ្រដែល​ជាប់​ព្រំដែន​រុស្ស៊ី​នៅភាគ​ខាង​ជើង និង​ចិន​នៅ​ភាគខាង​ត្បូង ហើយ​បាន​រក្សា​ទំនាក់ទំនង​ល្អ​ទាំងជាមួយ​ទី​ក្រុងមូស្គូនិង​ប៉េកាំង។
ត្បិតតែ ICC​ អាចចេញការថ្កោលទោសជាផ្លូវការចំពោះម៉ុងហ្គោលីដែលមិនហ៊ានចាប់ខ្លួនលោកពូទីនក៏ពិតមែន ប៉ុន្តែ ICC គ្មានសិទ្ធអំណាចអ្វី ដាក់ទណ្ឌកម្មឬពិន័យម៉ុងហ្គោលីបានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើ​​មាន​ប្រមុខ​រដ្ឋណា​ដែល​ធ្លាប់​ប្រឈម​​ដី​កា​ចាប់​ខ្លួន​​ពី​ ICC ដូច​លោក​ពូទីន ហើយ​អនុវត្តយ៉ាងណា​​?​
The post នេះជាមូលហេតុ ម៉ុងហ្គោលី មិនចាប់ខ្លួនលោក ពូទីន តាមដីកា ICC appeared first on Kampuchea Thmey Daily.
តើ​​មាន​ប្រមុខ​រដ្ឋណា​ដែល​ធ្លាប់​ប្រឈម​​ដី​កា​ចាប់​ខ្លួន​​ពី​ ICC ដូច​លោក​ពូទីន ហើយ​អនុវត្តយ៉ាងណា​​?​
​​ដី​កា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​ លោក វ៉្លាឌីមៀ ពូទីន ដែល​ចេញ​​កាល​ពី​ថ្ងៃទី​១៧ខែ​មីនា​ឆ្នាំ​២០២៣ ដោយ​​តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ​ (ICC) កំពុង​​​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​នាពេល​នេះ ស្របពេលលោក​ពូទីន​ចេញ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​ក្នុងរដ្ឋ​ហត្ថលេខី​​​និង​សមាជិក​របស់​ ICC​។
ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ពូទីន​ដែល​បាន​បញ្ជា​កង​ទ័ព​របស់ខ្លួន​ចូល​​លុកលុយ​​​ប្រទេស​អ៊ុយក្រែន​​ដែល​បាន​បង្កើត​សង្គ្រាមជិត​១០០​០​កន្លងមកនេះ និង​ការ​ប្រឈម​​មុខ​នឹង​ដីកា​ចាប់​ខ្លួន​ដែល​បាន​ចេញ​កាល​ពីថ្ងៃទី​១៧ខែ​​មីនា​២០២៣ តើ​​​លោក​ពូទីន​ពិត​ជា​ត្រូវចាប់​ខ្លួន​​​ក្នុងដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋ​​​ជាសមាជិក​ ICC ដូចជាម៉ុងហ្គោលី​នោះមែនឬ​យ៉ាងណា?
ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន (ស្តាំ) និង ​ប្រធានាធិបតី​ម៉ុងហ្គោលី។ TASS
តទៅ​នេះ​ កម្ពុជា​ថ្មី សូម​ទាញ​អារម្មណ៍​មិត្ត​អ្នក​អាន​​​មក​តាមដាន​​ករណីស្រដៀង​គ្នា​នេះ ដែល​មាន​ប្រមុខ​រដ្ឋ​​ក្នុង​អំណាច​​ធ្លាប់​ប្រឈម​​​ដីកា​ចាប់​ខ្លួន​ដែរ ដើម្បី​បាន​ជ្រាប​​​ពីដំណើរ​រឿង​​ថា​តើ​មាន​ការ​ចាប់ខ្លួន​ឬ​ទេ?
ប្រធានាធិបតី​​ស៊ូដង់ លោក Omar al-Bashir ​ឡើង​កាន់​អំណាចដោយ​រដ្ឋប្រហារយោធា​ ជា​ប្រមុខ​រដ្ឋដំបូង​ដែល​ប្រឈម​ដីកាចាប់ខ្លួន។
Omar al-Bashir ពេល​នៅ​មាន​អំណាច។ AP
តាម​កា​រចុះ​ផ្សាយ​មួយ​ចំនួន​ បាន​លើក​ឡើង​​​ករណី​​​របស់​ប្រមុខ​រដ្ឋ​ស៊ូដង់ដែល​បាន​​ទទួល​ដីកាចាប់ខ្លួន​របស់​​​តុលាការ​ឧក្រិដ្ឋកម្ម​ ដោយ​ចោទ​ប្រកាន់​​​​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​
ក្រុមប្រឹក្សា​ជម្រះ​​មុន​​​សវនាការ​នៃ ICC បានចេញដីកាចាប់ខ្លួនលោក Omar al-Bashir នៅថ្ងៃទី៤ខែមីនា ឆ្នាំ២០០៩ ដោយចោទប្រកាន់​លោក​ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំនួន​៥​ករណី​ និងឧក្រិដ្ឋកម្មសង្គ្រាមចំនួន២​ករណី​ ដែលសំដៅទៅលើ​ការ​សម្លាប់​​ជនស៊ីវិលនៃទីក្រុង Darfur។
​​តាមរយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​​​​​​​យោធា​មួយ លោក ​ Omar al-Bashir បាន​ឡើង​កាន់​អំណាច​​កាល​ថ្ងៃទី​៣០​ខែ​​​មិថុនា​ឆ្នាំ​១៩៨៩ និង​​បន្ត​កាន់​​អំណាន​នេះ​រហូត​ដល់​ថ្ងៃ​ទី​​១១​ខែ​​មេសា​ឆ្នាំ​២០១៩ ដោយ​​ការ​ធ្វើរដ្ឋ​ប្រហារ​ទម្លាក់​វិញ។
លោក Omar al-Bashir ពេល​មាន​អំណាច​ដឹកនាំ​យោធា។
ព័ត៌មាន​មាន​មូល​ដ្ឋាន​​​​​ប្រចាំ​តំបន់​ម​ជ្ឈិមបូព៌ា Al Jazeera បាន​លើក​ឡើង​ថា បន្ទាប់​ពី​កាន់​អំណាច​រយៈពេល​៣០​ឆ្នាំ អំណាច​​របស់​​លោក Omar al-Bashir បាន​បញ្ចប់​ទៅវិញ​​​ស្ទើរ​តែ​ដូច​​របៀប​​ដែល​លោក​​ដណ្តើម​កាន់​អំណាចដែរ។
Omar al-Bashir ក៏បាន​ប្រឈដីកាចាប់ខ្លួនលើកទី២​ពី​តុលាការ​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​បាន​ចេញក្រោយមកនៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១០ ដោយបន្ថែមបទ​ចោទ​​ចំនួន​៣​ករណី​ទៀត​ គឺ​​បទចោទ​​​អំពើប្រល័យពូជសាសន៍។ លោក​ជា​ប្រមុខរដ្ឋ​ដំបូង​គេ​ដែល​ត្រូវ​បាន​តុលាការ ICC ចោទប្រកាន់។
តាម​ការ​​អត្ថាធិប្បាយ​របស់​អ្នក​ច្បាប់​ដែលបាន​ចុះ​ផ្សាយ​នៅ​​សារ​ព័ត៌មាន The Dailystar ​រដ្ឋាភិបាល​ស៊ូដង់​​បាន​បដិសេធ​ការ​អនុវត្តដីកា​នោះ ដោយសារ​​ប្រទេសស៊ូដង់មិនមែនជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមដែលបង្កើត ICC ដូច្នេះហើយបានអះអាងថាខ្លួនមិនចាំបាច់ប្រតិបត្តិដីកានោះទេ។
ទោះជាយ៉ាងណាក៏ដោយ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៥៩៣ បានបង្វែរប្រទេសស៊ូដង់ទៅ ICC ដែលផ្តល់យុត្តាធិការរបស់ ICC លើឧក្រិដ្ឋកម្មអន្តរជាតិដែលបានប្រព្រឹត្តនៅក្នុងប្រទេសស៊ូដង់ និងកាតព្វកិច្ចរដ្ឋាភិបាលរបស់ខ្លួនក្នុងការសហការជាមួយ ICC ។
បន្ទាប់​ពី​ការ​ចោទ​ប្រកាន់ លោក al-Bashir បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក ដែល​ប្រទេស​ទាំង​អស់​នេះ​បដិសេធ​មិន​ចាប់​ខ្លួន​គាត់។ ក្នុងឆ្នាំ២០១៥​ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងសម្រាប់កិច្ចប្រជុំសហភាពអាហ្រ្វិក (AU) តុលាការអាហ្រ្វិកខាងត្បូងបានហាមឃាត់លោក al-Bashir មិន​ឱ្យចាកចេញពីប្រទេស ខណៈពេលដែលវាពិចារណាថាតើត្រូវប្រគល់លោក​ទៅឱ្យ​ ICC ហើយ​ក្រោយ​មក​ក៏ដោះលែង​វិញ​។​
ប្រធានាធិបតី​ស៊ូដង់ Omar al-Bashir ​ក្នុងកិច្ចប្រជុំ​អន្តរជាតិ​ពេល​មានអំណាច។
ក្រោយ​មក​ទៀត al-Bashir បាន​ទៅ​ចូលរួម​ប្រជុំ​កំពូល​​​ប្រទេស​តំបន់​អារ៉ាប់​ហៅ​ថា Arab League ក្នុងឆ្នាំ​២០១៧ ក្នុង​ប្រទេស​ហ្ស៊កដានី ដែល​មិន​បាន​អនុវត្ត​​​តាមដី​កាចាប់​ខ្លួន​នោះដែរ​។​
អង្គការ​សហប្រជាជាតិ​បាន​និយាយថា ​​ស្ថិត​ក្រោម​អំណាច​របស់ al-Bashir ​ប្រជាជន​​៣០ម៉ឺន​នាក់ត្រូវ​បាន​សម្លាប់ និង​២,៥​លាន​នាក់បាន​បាត់បង់​ទីជម្រក​ក្នុង​ជម្លោះ​ដ៏ធំមួយ​នៅ​ភាគខាងលិច​ប្រទេស​ក្នុង​ឆ្នាំ​២០០៣​​​ក្នុង​ជម្លោះ​​ដ៏សែន​រុំារ៉ៃ​។
ទោះបី​​មាន​ការ​ទាម​ទារ​ម្តងហើយ​ម្តង​ទៀតពីស្ថាប័ន​អន្តរជាតិ​ឱ្យ​បង្វែរ​​ការ​ឃុំខ្លួន​​ al-Bashir
ទៅ​ឱ្យ​ទទួ​ល​ទោស​​នៅ​ ICC រដ្ឋាភិបាលស៊ូដង់​ដែល​ស្ថិតក្រោម​ក្រុមប្រឹក្សា​មាន​ទាំងយោធា និង​ស៊ីវិល​ បាន​ត្រឹមសន្យាប៉ុណ្ណោះ​​ ហើយ​រហូតដល់​ពេល​នោះអតីតប្រមុខរដ្ឋ​ស៊ូដង់​ដែលរង​ការ​ចោទ​ពីបទ​ឧក្រិដ្ឋ​នៅតែ​មិនត្រូវ​បាន​បញ្ជូន​​ប្រឈម​មុខ​ច្បាប់អន្តរជាតិ​នៅឡើយ៕
The post តើ​​មាន​ប្រមុខ​រដ្ឋណា​ដែល​ធ្លាប់​ប្រឈម​​ដី​កា​ចាប់​ខ្លួន​​ពី​ ICC ដូច​លោក​ពូទីន ហើយ​អនុវត្តយ៉ាងណា​​?​ appeared first on Kampuchea Thmey Daily.
​ពូទីន​​​ទៅដល់​ម៉ុងហ្គោលី​​ដោយ​រលូន ទោះ​ ICC អំពាវនាវ​រដ្ឋសមាជិក​បំពេញ​កាតព្វកិច្ច​
ដំណើរ​ទស្សនកិច្ច​​លើក​ដំបូង​របស់​ប្រធានាធិ​បតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនដែល​ចង់​បាន​ដោយ​ដីកា​​ចាប់​ខ្លួន​​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ទៅ​កាន់ប្រទេស​ម៉ុង​ហ្គោលីដែល​ជា​​​រដ្ឋ​​​ឯករាជ្យ​ជាសមាជិក​ហត្ថលេខី​របស់​​ ICC បង្កើត​ឱ្យ​មាន​ការ​ជជែក​​ ការ​វិភាគ​ និង​ការ​តាម​ដាន​​យ៉ាង​យក​ចិត្តទុកដាក់​​ជុំវិញ​ពិភពលោក​ ថាតើ​ដំណើរ​ទស្សនកិច្ច​របស់​លោកពូទីន​​ទៅ​កាន់​ប្រទេសម៉ុងហ្គោលី​ប្រព្រឹត្តទៅ​បែបណា។
រដ្ឋមន្ត្រី​ការបរទេស​ម៉ុងហ្គោលី Batmunkh Battsetseg ទទួលស្វាគមន៍​ដំណើរ​របស់​លោក​ពូទីន​នៅ​ល្ងាចថ្ងៃចន្ទ។ AP
មុន​ដំណើរ​ទស្សនកិច្ច​នេះ ICC​ បាន​ជំរុញ​ឱ្យ​រដ្ឋ​ហត្ថលេខី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុងនាម​រដ្ឋ​ជាសមាជិក ហើយ​ប្រទេសម៉ុងហ្គោលី​បាន​ចុះ​ហត្ថលេខា​លើ​​​ការ​ផ្តល់​សត្យាប័ន​ ហើយ យោង​តាម​អង្គការ​​​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (HRW) ប្រទេសម៉ុ​ងហ្គោលី​កាល​ខែ​​មិថុនា​កន្លងទៅ​​​ទើប​បាន​ចុះ​ហត្ថលេខា​លើ​ការគាំទ្រ​ឥតងាករេ (unwavering support) ចំពោះ​គោល​ការ​របស់​ ICC​។
ដូចការ​គ្រោង​ទុក ប្រធានាធិបតី​​​​រុស្ស៊ី ​​លោក វ្ល៉ាឌីមៀ ពូទីន បាន​ដល់​ប្រទេស​ម៉ុងហ្គោលី​នៅ​រាត្រី​ថ្ងៃ​ចន្ទ​​​ដើម្បី​​បំពេញ​ទស្សនកិច្ច​ផ្លូវការ​​និង​ពិភាក្សា​​នៅ​ថ្ងៃ​​អង្គារ​ទី​៣ខែ​កញ្ញា​នេះ​ ដោយ​ភាគី​ទាំង​ពីរគ្រោង​​នឹងពិភាក្សា​​គ្នា​លើ​របៀបវា​រៈ​​ពាណិជ្ជកម្ម​ផង និង​​ ការ​ចូលរួ​​ម​កម្មវិធី​ជាតិ​​របស់​​ប្រទេស​ម៉ុងហ្គោលី​ផង​។
ក្នុង​កម្មវិធី​ជា​តិ​របស់​ប្រទេសមុងហ្គោលី ប្រធានាធិបតីរុស្ស៊ី​​ចូល​រួម​ជា​ថ្នាក់ដឹកនាំ​កិត្តិយស​​​​ក្នុង​ខួប​ទី​៨៥​ឆ្នាំ​នៃ​​​ជ័យជំនះ​រួមគ្នា​​​​​​​​របស់​​ប្រទេសម៉ុងហ្គោលី​និង​រុស្ស៊ី​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹងអធិរាជ​ជប៉ុន​ក្នុងឆ្នាំ​១៩៣៩នៅ​ទន្លេ Khalkhin Gol​ ក្នុង​ប្រទេសម៉ុងហ្គោលី​។​ យោងការ​ចុះ​ផ្សាយរបស់ The Deplomat។
ក្នុង​របៀប​វារៈ​ពាណិជ្ជកម្មវិញ ភាគី​​ម៉ុងហ្គោលី និង​រុស្ស៊ី នឹង​ជជែក​គ្នា​​អំពី​​​​ការ​កសាង​​បំពង់​បង្ហូរ​ឧស្ម័ន​តភ្ជាប់​​ពី​ប្រទេស​រុស្ស៊ី​​ដោយ​ឆ្លង​កាត់​ប្រទេស​ម៉ុងហ្គោលី ទៅកាន់​​ប្រទេស​ចិន។ ប្រទេស​ចិន​ជា​​ដៃគូ​ដ៏សំខាន់​​​របស់​ប្រទេស​រុស្ស៊ី ​ក្នុងសង្គ្រាម​​លើ​ទឹកដី​អ៊ុយក្រែន ដោយសារ​ភាគីចិន​មិនបាន​ថ្កោល​ទោស​រុស្ស៊ី​សូម្បីម្តងសម្រាប់​ការ​លើក​ទ័ព​ចូល​​លុកលុយ​​អ៊ុយក្រែន​ចាប់​តាំពី​ថ្ងៃទី​២៤ខែ​​កុម្ភៈ​ឆ្នាំ​២០២២​។
មិនត្រឹមតែ​មិន​​ចេញសេចក្តីថ្លែង​ការ​ថ្កោល​ទោស​ ឬ​ឃាត់​​រុស្ស៊ី​មិនឱ្យ​​លើក​ទ័ព​ចូល​អ៊ុយក្រែន​ទេ ចិន​ថែម​ទាំង​ពង្រឹង​ពាណិជ្ជកម្ម​​​ដល់​កម្រិត​កំពូល​​ជាមួយរុស្ស៊ី ខណៈ​បច្ចឹម​ប្រទេស​​ប្រកាស​ដាក់​ទណ្ឌកម្ម​​ជាបន្តបន្ទាប់​ប្រឆាំង​​រុស្ស៊ី ដោយ​អំពាវនាវ​​​ប្រទេស​ដៃគូ​ចូលរួម​អនុវត្តតាម។
យោង​​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS រដ្ឋាភិបាល​រុស្ស៊ីដែល​គេ​ស្គាល់ថា «វិមាន​ក្រឹមឡាំង»បានប្រកាសថា ក្នុងអំឡុងកិច្ចពិភាក្សារបស់​ភាគី​ទាំង​ពីរ​ ប្រមុខ​ដឹកនាំ​នៃ​ប្រទេសទាំងពីរនឹងពិភាក្សាអំពី «ទស្សនវិស័យសម្រាប់ការអភិវឌ្ឍបន្ថែមទៀតទំនាក់ទំនងរុស្ស៊ី-ម៉ុងហ្គោលី នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់បច្ចុប្បន្ន»។
ជំនួយការប្រធានាធិបតីរុស្ស៊ី Yury Ushakov បានប្រកាសថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំង​ពីរ​​ក្នុងការផលិតឧស្សាហកម្ម កសិកម្ម និងការដឹកជញ្ជូនផ្លូវដែក។
Ushakov បានបន្ថែ​ម​​ថា ការផ្តោតសំខាន់នឹងផ្តោតលើការអប់រំ រួមទាំងកម្មវិធីដើម្បីពង្រីកការបង្រៀនជាភាសារុស្សី និងការបណ្តុះបណ្តាលយុវជនម៉ុងហ្គោលីនៅសាកលវិទ្យាល័យរុស្ស៊ី៕
ដោយ រ៉ាន់ រើយ​
The post ​ពូទីន​​​ទៅដល់​ម៉ុងហ្គោលី​​ដោយ​រលូន ទោះ​ ICC អំពាវនាវ​រដ្ឋសមាជិក​បំពេញ​កាតព្វកិច្ច​ appeared first on Kampuchea Thmey Daily.
អ៊ុយក្រែន រិះគន់​ម៉ុងហ្គោលី ដែល​មិន​ចាប់​ខ្លួន​ ពូទីន តាម​ដីកា ICC
ក្រសួងការបរទេសអ៊ុយក្រែន បានប្រកាស​​កាលពី​ថ្ងៃ​ទី​​២​ខែ​កញ្ញា​ថា ការខកខានរបស់ប្រទេសម៉ុងហ្គោលីក្នុងការចាប់ខ្លួនមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន តាម​ដីកាតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានធ្វើឲ្យ​មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។
លោក វ៉្លាឌឺមៀរ ពូទីន នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី (រូបភាព៖ AP)
លោក ពូទីន បានទៅដល់ម៉ុងហ្គោលីកាលពីថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាដែលទំនងជាផ្តោតលើបំពង់បង្ហូរឧស្ម័នថ្មីដែលតភ្ជាប់រុស្ស៊ី និង​ប្រទេស​ចិន។ អ៊ុយក្រែន​បាន​ជំរុញ​ម៉ុងហ្គោលី​កាល​ពី​សប្តាហ៍​មុន​ឲ្យ​ចាប់​ខ្លួន​លោក ពូទីន ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​​នេះ។
ដីកាចាប់ខ្លួនរបស់ ICC ដែលបានចេញកាលពីឆ្នាំមុនប្រឆាំងនឹងលោក ពូទីន តម្រូវឲ្យ​ប្រទេសសមាជិកទាំង​១២៤ រួមទាំងម៉ុងហ្គោលី​ផង​ដែរ​នោះ ចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ហើយ​បញ្ជូន​ទៅទីក្រុងឡាអេ ដើម្បីកាត់ទោស ប្រសិនបើ​មេដឹក​នាំ​រូប​នេះ​​មាន​វត្តមាន​នៅ​លើ​ទឹកដីរបស់ពួកគេ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhiy Tykhyi បាននិយាយថា ការបរាជ័យរបស់ម៉ុងហ្គោលីក្នុងការឃុំខ្លួនលោកពូទីន គឺជា «ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងប្រព័ន្ធច្បាប់ព្រហ្មទណ្ឌ»។
លោក Tykhyi បានសរសេរនៅលើ​បណ្ដាញ​សង្គម Telegram ថា៖ «ម៉ុងហ្គោលីបានអនុញ្ញាតឲ្យឧក្រិដ្ឋជនជាប់ចោទគេចវេស​ពីយុត្តិធម៌ ដោយហេតុនេះដូច​បាន​ចែករំលែកការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម​ងផង​ដែរ»។ លោកបានបន្ថែម​ថា អ៊ុយក្រែននឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីធានាថាម៉ុងហ្គោលី​​នឹង​ទទួល​បានការ​ពិន័យ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរៀបរាប់​ថា ទីក្រុងមូស្គូមិនមានការព្រួយបារម្ភអំពីសកម្មភាពណាមួយទាក់ទងនឹងដីកានេះទេ ដោយនិយាយថា រុស្ស៊ីមាន «កិច្ចសន្ទនាដ៏ល្អ» ជាមួយម៉ុងហ្គោលី ហើយគ្រប់ទិដ្ឋភាពនៃដំណើរទស្សនកិច្ចត្រូវបានពិភាក្សា​ទុក​ជាមុន។
ដីការបស់ ICC ចោទប្រកាន់លោក ពូទីន ពីបទនិរទេសកុមាររាប់រយនាក់ចេញពីអ៊ុយក្រែនដោយខុសច្បាប់។ យ៉ាង​ណា វិមានក្រឹមឡាំង បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា​ការ​ចោទ​ប្រកាន់​​ធ្វើ​ឡើង​ក្រោម​ហេតុផលនយោបាយ៕
ដោយ៖ ឈាង
The post អ៊ុយក្រែន រិះគន់​ម៉ុងហ្គោលី ដែល​មិន​ចាប់​ខ្លួន​ ពូទីន តាម​ដីកា ICC appeared first on Kampuchea Thmey Daily.
ការ​មិនចាប់​ខ្លួន​ពូទីន​នៅរដ្ឋសមាជិក ICC នឹងធ្វើ​ឱ្យស្ថាប័ន​ចុះ​ខ្សោយ​
ការ​ធ្វើដំណើរ​ទស្សនកិច្ច​​ក្រៅ​ប្រទេស​របស់​ប្រធានាធិបតី​​​រុស្ស៊ី​ លោក វ៉្លាឌីមៀ ពូទីន​ដែល​នឹង​​ជាន់​​ទឹកដី​​ប្រទេស​ជាសមាជិក​​​​នៃ​​តុលា​ការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ​លើក​ដំបូង​​នៅ​ថ្ងៃទី​៣ខែ​កញ្ញា​នេះ​ដោយ​គ្មាន​ការ​ចាប់​ខ្លួន​តាមដី​កាចាប់​ខ្លួន​ ​អាច​នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​ប្រព័ន្ធ​​យុត្តិធម៌​អន្តរជាតិ​មួយ​នេះ​គ្មាន​ឥទ្ធិពល​​អំណាច​​​​ក្នុង​ពេល​អនាគត។
ស្ថាប័ន ​ICC ដែលត្រូវ​បាន​​​បង្កើត​ឡើង​ដំបូង​ក្នុងឆ្នាំ​២០០២​មាន​មូលដ្ឋាន​នៅ​ទីក្រុងរ៉ូម​​ប្រទេស​អ៊ីតាលី និង​រហូត​បច្ចុប្បន្ន​​មាន​ប្រទេសជា​សមាជិក​​ហត្ថលេខី ចំនួន​១២៤​​ បាន​ចេញ​ដីកា​ចាប់​ខ្លួន​​ប្រមុខ​​​រដ្ឋរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន​ ដែល​កំពុង​ធ្វើសង្គ្រាម​ជាមួយ​ប្រទេសជិត​ខាង​អ៊ុយក្រែន។ ​
​ព័ត៌មាន​នៃ​ដំណើរទស្សនកិច្ច​របស់​លោក ពូទីន ទៅកាន់​ប្រទេស​ជិតខាង​ម៉ុងហ្គោលី​ទទួលបាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយសារ​តែ​​នៅខែមីនាឆ្នាំ២០២៣​ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោកពូទីនបន្ទាប់​ពី​សង្រ្គាម​នៅអ៊ុយក្រែនដោយចោទប្រកាន់គាត់ពីឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសខុសច្បាប់និងការដឹកជញ្ជូនកុមារនៅក្នុងទឹកដីកាន់កាប់របស់អ៊ុយក្រែន។
លោក ពូទីន គឺជាប្រមុខរដ្ឋដំបូង​បំផុត​នៃរដ្ឋសមាជិកអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែល​មាន​ដីកាចាប់ខ្លួនពី ICC។ ដើម្បី​គេច​ពី​​​​ភាព​ចម្រូង​ចម្រាស់​ផ្លូវច្បាប់​អន្តរជាតិ​នានា លោក ពូទីន ចាប់​តាំង​ពី​មាន​ដី​កា​នេះ​ចេញ​មក មិន​ដែល​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ណា​ដែល​ជាសមាជិក​​របស់​​ ICC ឡើយ។
ជាក់ស្តែង​​​កាលចុង​ឆ្នាំ​​២០២៣ លោក ពូ​ទីន​​​ បាន​លុប​ចោល​​​​ដំណើរ​ទស្សនកិច្ច​​​ទៅកាន់​​ប្រទេស​អាហ្រ្វិក​​ដែល​ធ្វើជាម្ចាស់ផ្ទះ​ក្នុងការរៀបចំ​​កិច្ច​ប្រជុំ​កំពូល BRICS ដែលរុស្ស៊ី​ជា​​ប្រទេស​ស្ថាបនិក​ដ៏សំខាន់​ក្នុងសមាគម​​មួយនេះ។
ប្រទេស​​ម៉ុងហ្គោលី​ដែល​ជា​​ប្រទេសភូមិផង​របង​ជាមួយ​មហា​អំណាច​រុស្ស៊ី ក្នុងនាមជាសមាជិកនៃ ICC និងជាហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម​ក្នុងការបង្កើត​ ICC ត្រូវបានគេសន្មត់ថា គោរពដីកាចាប់ខ្លួនរបស់ ICC។ ប៉ុន្តែ​វា​មិនអាច​ទៅរួច​ឡើយ ដោយសារ​ចំណង​មិត្ត​ភាព​របស់​ប្រទេសជិត​ខាងទាំងពីរ​នោះ។
ប្រធានាធិបតី​ម៉ុងហ្គោលី លោក Ukhnaa Khurelsukh បាន​អញ្ជើញ​​ប្រធានាធិបតី​រុស្ស៊ី លោក ​វ៉្លាឌីមៀ ពូទីន ​សម្រាប់​ការ​ចូល​រួ​ម​​ពិធី​បុណ្យ​​ជ័យជំនះ​រួមគ្នា​លើក​ទី​៨៥​​​​​​​របស់​​ប្រទេសម៉ុងហ្គោលី​និង​រុស្ស៊ី​នៅ​ទន្លេ Khalkhin Gol ​ប្រឆាំង​​នឹងអធិរាជ​ជប៉ុន​ក្នុងឆ្នាំ​១៩៣៩។​ យោងការ​ចុះ​ផ្សាយរបស់ The Deplomat។
​The Deplomat បាន​សន្និដ្ឋាន​ថា វាមិនទំនងទេដែលលោកពូទីននឹងត្រូវចាប់ខ្លួននៅក្នុងទឹកដីម៉ុងហ្គោលី ដោយសារតែម៉ុងហ្គោលីនៅតែបន្តពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ី។
ប្រទេសរុស្ស៊ី​មិនមែន​ជារដ្ឋ​ហត្ថលេខី​បង្កើត​​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិនេះទេ ប៉ុន្តែ​ប្រទេសម៉ុងហ្គោលី​​ស្ថិត​នៅ​ជាប់​ប្រទេស​​រុស្ស៊ី​ភាគខាងត្បូង​​ជាសមាជិកហត្ថលេខី​​​​របស់​តុលាការ​នេះ​​​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុងរ៉ូម​ប្រទេស​អ៊ីតាលី។
យោង​ការ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ក្នុង​ពេល​កន្លងមក ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយនៅលើ Telegram ថា៖​«យើងអំពាវនាវឱ្យអាជ្ញាធរម៉ុងហ្គោលីអនុវត្តតាមដីកាចាប់ខ្លួនអន្តរជាតិជាកាតព្វកិច្ច និងផ្ទេរលោកពូទីនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។
ICC បានចេញដីកាចាប់ខ្លួនកាលពី​ថ្ងៃទី​១៧ ខែមីនាឆ្នាំ២០២៣ ប្រឆាំងនឹងលោក ពូទីន ​និង​ឧត្តមស្នងការ​​ទទួល​សិទ្ធិ​កុមារ Maria Lvova-Belova របស់​លោក ពូទីន ដោយចោទប្រកាន់​អ្នក​ទាំង​ពីរ​ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថាវាជាហេតុផលនយោបាយ។
ដីកានេះតម្រូវឱ្យរដ្ឋសមាជិកហត្ថលេខី​ចំនួន១២៤​របស់តុលាការនេះ​ រួម​មាន​ប្រទេស​ម៉ុងហ្គោលីផង​ ចាប់ខ្លួនលោកពូទីន ហើយផ្ទេរគាត់ទៅទីក្រុងឡាអេ ដើម្បីកាត់ទោស ប្រសិនបើគាត់ដើរលើទឹកដីរបស់ពួកគេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាល​ថ្ងៃទី​៣០ខែ​សីហា​ថា រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី​គ្មានការព្រួយបារម្ភ​ជុំវិញ​ដី​ការ​ចាប់​ខ្លួន​នេះ​ទេ​ ដោយសារ​​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​មាន​ការ​សន្ទនាដ៏ល្អ​ជាមួយមិត្តម៉ុងហ្គោលី។
មិនទាន់​មានសេចក្តីរាយការណ៍​​ណាមួយ​បង្ហាញ​លម្អិត​អំពី​គោល​បំណង​​ទស្សនកិច្ច​របស់​មេដឹកនាំ​រុស្ស៊ី​ទៅកាន់​ប្រទេស​ជិតខាងនេះ​នោះទេ ប៉ុន្តែ​កន្លងមក​លោក​ពូទីន​​ធ្លាប់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជិត​ខាង​កូរ៉េខាងជើង​ ចិន កាហ្សាក់ស្ថាន និង​ប្រទេសខ្លះទៀត​នៅ​អាស៊ីកណ្តាល ដើម្បី​ពង្រឹង​មិត្តភាព​ ការ​ធ្វើពាណិជ្ជកម្ម និង​ មានសេចក្តីរាយការណ៍ខ្លះថា ពិភាក្សា​រឿង​ពាណិជ្ជកម្ម​​​អាវុធ​​ផង​ដែរ៕​
ដោយ​ រ៉ាន់ រើយ
The post ការ​មិនចាប់​ខ្លួន​ពូទីន​នៅរដ្ឋសមាជិក ICC នឹងធ្វើ​ឱ្យស្ថាប័ន​ចុះ​ខ្សោយ​ appeared first on Kampuchea Thmey Daily.
​ប្រឈម​ដីកាចាប់ខ្លួន​ ពូទីន​នឹង​ជាន់​ដី​ប្រទេសសមាជិក​ ICC លើក​ដំបូង​នៅ​ថ្ងៃទី​៣កញ្ញា​
ខណៈ​ដែល​ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន​គ្រោង​ទស្សនកិច្ច​លើក​ដំបូង​​​ក្នុង​ប្រទេស​ម៉ុងហ្គោលី​​​ដែល​ជា​ប្រទេស​ភូមិផង​របង​ជាមួយ​​នៅ​ថ្ងៃទី​៣ខែ​កញ្ញា​ខាងមុខ​នេះ​ អ៊ុយក្រែនបានជំរុញឱ្យ​រដ្ឋាភិបាល​ម៉ុងហ្គោលីចាប់​ខ្លួន​​​មេដឹកនាំ​រុស្ស៊ី​​​តាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)​ ដែលបង្គាប់​ឱ្យ​រដ្ឋ​ជាសមាជិក​ចាប់ខ្លួន​លោក​ពូទីន។
លោក​ ពូទីន ពេលប្រជុំ​ជាមួយ​មន្ត្រីរបស់ខ្លួន។ Kremlin
ប្រទេសម៉ុងហ្គោលី​​ស្ថិត​នៅ​ជាប់​ប្រទេស​​រុស្ស៊ី​ភាគខាងត្បូង​​ជាសមាជិកហត្ថលេខី​​​​របស់​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ​ប្រទេសហូឡង់​ និង​ដែល​បាន​ចេញ​ដី​កា​បង្គាប់​ឱ្យរដ្ឋ​ជាសមាជិក​ចាប់​ខ្លួន​លោក​ពូទី​ន​ដោយ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​​ប្រព្រឹត្តិ​នៅ​ប្រទេសអ៊ុយក្រែន​។
យោង​ការ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយនៅលើ Telegram ថា៖​«យើងអំពាវនាវឱ្យអាជ្ញាធរម៉ុងហ្គោលីអនុវត្តតាមដីកាចាប់ខ្លួនអន្តរជាតិជាកាតព្វកិច្ច និងផ្ទេរលោកពូទីនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ»។
ICC បានចេញដីកាចាប់ខ្លួនកាលពីខែមីនា ឆ្នាំ ២០២៣ ប្រឆាំងនឹងលោក ពូទីន ដោយចោទប្រកាន់គាត់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថាវាជាហេតុផលនយោបាយ។
ដីកានេះតម្រូវឱ្យរដ្ឋសមាជិកហត្ថលេខី​ចំនួន១២៤​របស់តុលាការនេះ​ រួម​មាន​ប្រទេស​ម៉ុងហ្គោលីផង​ ចាប់ខ្លួនលោកពូទីន ហើយផ្ទេរគាត់ទៅទីក្រុងឡាអេ ដើម្បីកាត់ទោស ប្រសិនបើគាត់ដើរលើទឹកដីរបស់ពួកគេ។
ចាប់តាំង​ពី​ចេញ​ដី​កា​កាល​ពីខែ​​​មីនា​ឆ្នាំ​២០២៣នោះ​មក លោក​ពូទីន​មិនដែល​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​​ក្នុង​រដ្ឋ​​ដែល​ជាសមាជិក​របស់​​ICCឡើយ សូម្បី​កាល​​​ក្នុងកិច្ច​ប្រជុំ​កំពូល​ BRICS នៅ​អាហ្វ្រិក​ខាងត្បូង​កាល​ឆ្នាំ​​២០២៣​ដែល​លោក​គ្រោង​ចូលរួម​​ ក៏ត្រូវលុបចោល ដើម្បី​កាត់បន្ថយសម្ពាធ​លើ​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង ដោយសារ​​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​​បាន​បង្កើន​ការ​ទាមទារ​​ឱ្យចាប់ខ្លួន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាល​ថ្ងៃទី​៣០ខែ​សីហា​ថា រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី​គ្មានការព្រួយបារម្ភ​ជុំវិញ​ដី​ការ​ចាប់​ខ្លួន​នេះ​ទេ​ ដោយសារ​​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​មាន​ការ​សន្ទនាដ៏ល្អ​ជាមួយមិត្តម៉ុងហ្គោលី។
មិនទាន់​មានសេចក្តីរាយការណ៍​​ណាមួយ​បង្ហាញ​លម្អិត​អំពី​គោល​បំណង​​ទស្សនកិច្ច​របស់​មេដឹកនាំ​រុស្ស៊ី​ទៅកាន់​ប្រទេស​ជិតខាងនេះ​នោះទេ ប៉ុន្តែ​កន្លងមក​លោក​ពូទីន​​ធ្លាប់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជិត​ខាង​កូរ៉េខាងជើង​ ចិន កាហ្សាក់ស្ថាន និង​ប្រទេសខ្លះទៀត​នៅ​អាស៊ីកណ្តាល ដើម្បី​ពង្រឹង​មិត្តភាព​ ការ​ធ្វើពាណិជ្ជកម្ម និង​ មានសេចក្តីរាយការណ៍ខ្លះថា ពិភាក្សា​រឿង​ពាណិជ្ជកម្ម​​​អាវុធ​​ផង​ដែរ៕​
ដោយ​ រ៉ាន់ រើយ
The post ​ប្រឈម​ដីកាចាប់ខ្លួន​ ពូទីន​នឹង​ជាន់​ដី​ប្រទេសសមាជិក​ ICC លើក​ដំបូង​នៅ​ថ្ងៃទី​៣កញ្ញា​ appeared first on Kampuchea Thmey Daily.