ជីវិតកម្សាន្ដ
បវរកញ្ញាពិភពលោក ម៉ុងហ្គោលី រងការចោទប្រកាន់ពីបទប្រើហិង្សាដាក់ស្វាមី ១ថ្ងៃ២ដង
បវរកញ្ញាពិភពលោកម៉ុងហ្គោលីឆ្នាំ ២០០៦ នាង Selenge Erdene-Ochir ដែលជាតំណាងប្រទេសក្នុងការប្រលងបវរកញ្ញាពិភពលោកក្នុងឆ្នាំនោះបានបង្ហាញខ្លួននៅក្នុងតុលាការចក្រភពអង់គ្លេស ដោយត្រូវបានចោទប្រកាន់ពីបទប្រើហិងស្សាលើប្តីរបស់នាងពីរដងក្នុងមួយថ្ងៃ។
សារព័ត៌មាន Daily Mail រាយការណ៍ថា បវរកញ្ញាវ័យ ៣៧ ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅតុលាការ Aylesbury Crown កាលពីថ្ងៃអង្គារ បន្ទាប់ពីការចាប់ខ្លួនពីប៉ូលិស។ នាងប្រឈមនឹងការចោទប្រកាន់ពីការវាយដំពីរផ្សេងគ្នាប្រឆាំងនឹងប្តីរបស់នាងគឺលោក Robert Clay ដែលបានកើតឡើងនៅថ្ងៃទី ៣០ ខែតុលា នៅ Milton Keynes រដ្ឋ Buckinghamshire។ តុលាការបាននិយាយទៀតថា ការវាយប្រហារដែលត្រូវបានចោទប្រកាន់រួមមានការដាល់ចំកណ្ដាលមុខដួលដីឥដ្ឋ ដែលបណ្តាលឲ្យមានរបួសដល់មាត់យ៉ាងខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ Erdene-Ochir បានបដិសេធការចោទប្រកាន់នេះ ដោយបានជំទាស់នឹងការរាប់ទាំងការវាយដំ ដែលនាំឲ្យមានគ្រោះថ្នាក់ដល់រាងកាយពិតប្រាកដ។ ជាមួយគ្នានោះ សូម្បីតែមេធាវីការពារក្តីរបស់នាងដែលដឹកនាំដោយលោក Jasvinder Toor បានបញ្ជាក់ជាថ្មីពីការបដិសេធរបស់នាងចំពោះការចោទប្រកាន់នេះផងដែរ។
យ៉ាងណាមិញ ចៅក្រមបានកំណត់ថ្ងៃជំនុំជម្រះសម្រាប់សប្តាហ៍នៃថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ និងបានអនុញ្ញាតឲ្យ Erdene-Ochir បន្តនៅក្រៅឃុំដោយមានលក្ខខណ្ឌ។ លោកបានរំឭកនាងថា ការជំនុំជម្រះនឹងបន្តទៅមុខដោយគ្មាននាង ប្រសិនបើនាងមិនចូលរួម។
ក្នុងឆ្នាំ ២០០៦ Erdene-Ochir បានបង្កើតប្រវត្តិសាស្ត្រជាបេក្ខនារីម៉ុងហ្គោលីដំបូងគេ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញាពិភពលោក។ នាងក៏ជាជនជាតិម៉ុងហ្គោលីដំបូងគេដែលបានប្រកួតប្រជែង និងធ្វើការឲ្យប៉ុស្តិ៍ម៉ូដ FTV៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងសាច់ចាំ Tom Cruise ទទួលពានរង្វាន់កិត្តិយស ពីកងទ័ពជើងទឹកអាមេរិក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


