ព័ត៌មានអន្ដរជាតិ
ពូទីនទៅដល់ម៉ុងហ្គោលីដោយរលូន ទោះ ICC អំពាវនាវរដ្ឋសមាជិកបំពេញកាតព្វកិច្ច
ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនដែលចង់បានដោយដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទៅកាន់ប្រទេសម៉ុងហ្គោលីដែលជារដ្ឋឯករាជ្យជាសមាជិកហត្ថលេខីរបស់ ICC បង្កើតឱ្យមានការជជែក ការវិភាគ និងការតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញពិភពលោក ថាតើដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់ប្រទេសម៉ុងហ្គោលីប្រព្រឹត្តទៅបែបណា។

មុនដំណើរទស្សនកិច្ចនេះ ICC បានជំរុញឱ្យរដ្ឋហត្ថលេខីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមរដ្ឋជាសមាជិក ហើយប្រទេសម៉ុងហ្គោលីបានចុះហត្ថលេខាលើការផ្តល់សត្យាប័ន ហើយ យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ប្រទេសម៉ុងហ្គោលីកាលខែមិថុនាកន្លងទៅទើបបានចុះហត្ថលេខាលើការគាំទ្រឥតងាករេ (unwavering support) ចំពោះគោលការរបស់ ICC។
ដូចការគ្រោងទុក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដល់ប្រទេសម៉ុងហ្គោលីនៅរាត្រីថ្ងៃចន្ទដើម្បីបំពេញទស្សនកិច្ចផ្លូវការនិងពិភាក្សានៅថ្ងៃអង្គារទី៣ខែកញ្ញានេះ ដោយភាគីទាំងពីរគ្រោងនឹងពិភាក្សាគ្នាលើរបៀបវារៈពាណិជ្ជកម្មផង និង ការចូលរួមកម្មវិធីជាតិរបស់ប្រទេសម៉ុងហ្គោលីផង។
ក្នុងកម្មវិធីជាតិរបស់ប្រទេសមុងហ្គោលី ប្រធានាធិបតីរុស្ស៊ីចូលរួមជាថ្នាក់ដឹកនាំកិត្តិយសក្នុងខួបទី៨៥ឆ្នាំនៃជ័យជំនះរួមគ្នារបស់ប្រទេសម៉ុងហ្គោលីនិងរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងអធិរាជជប៉ុនក្នុងឆ្នាំ១៩៣៩នៅទន្លេ Khalkhin Gol ក្នុងប្រទេសម៉ុងហ្គោលី។ យោងការចុះផ្សាយរបស់ The Deplomat។
ក្នុងរបៀបវារៈពាណិជ្ជកម្មវិញ ភាគីម៉ុងហ្គោលី និងរុស្ស៊ី នឹងជជែកគ្នាអំពីការកសាងបំពង់បង្ហូរឧស្ម័នតភ្ជាប់ពីប្រទេសរុស្ស៊ីដោយឆ្លងកាត់ប្រទេសម៉ុងហ្គោលី ទៅកាន់ប្រទេសចិន។ ប្រទេសចិនជាដៃគូដ៏សំខាន់របស់ប្រទេសរុស្ស៊ី ក្នុងសង្គ្រាមលើទឹកដីអ៊ុយក្រែន ដោយសារភាគីចិនមិនបានថ្កោលទោសរុស្ស៊ីសូម្បីម្តងសម្រាប់ការលើកទ័ពចូលលុកលុយអ៊ុយក្រែនចាប់តាំពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
មិនត្រឹមតែមិនចេញសេចក្តីថ្លែងការថ្កោលទោស ឬឃាត់រុស្ស៊ីមិនឱ្យលើកទ័ពចូលអ៊ុយក្រែនទេ ចិនថែមទាំងពង្រឹងពាណិជ្ជកម្មដល់កម្រិតកំពូលជាមួយរុស្ស៊ី ខណៈបច្ចឹមប្រទេសប្រកាសដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងរុស្ស៊ី ដោយអំពាវនាវប្រទេសដៃគូចូលរួមអនុវត្តតាម។
យោងទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS រដ្ឋាភិបាលរុស្ស៊ីដែលគេស្គាល់ថា «វិមានក្រឹមឡាំង»បានប្រកាសថា ក្នុងអំឡុងកិច្ចពិភាក្សារបស់ភាគីទាំងពីរ ប្រមុខដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពី «ទស្សនវិស័យសម្រាប់ការអភិវឌ្ឍបន្ថែមទៀតទំនាក់ទំនងរុស្ស៊ី-ម៉ុងហ្គោលី នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់បច្ចុប្បន្ន»។
ជំនួយការប្រធានាធិបតីរុស្ស៊ី Yury Ushakov បានប្រកាសថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការផលិតឧស្សាហកម្ម កសិកម្ម និងការដឹកជញ្ជូនផ្លូវដែក។
Ushakov បានបន្ថែមថា ការផ្តោតសំខាន់នឹងផ្តោតលើការអប់រំ រួមទាំងកម្មវិធីដើម្បីពង្រីកការបង្រៀនជាភាសារុស្សី និងការបណ្តុះបណ្តាលយុវជនម៉ុងហ្គោលីនៅសាកលវិទ្យាល័យរុស្ស៊ី៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?