ជីវិតកម្សាន្ដ
តារាសម្ដែងសាច់ចាំ Tom Cruise ទទួលពានរង្វាន់កិត្តិយស ពីកងទ័ពជើងទឹកអាមេរិក
កាលពីថ្ងៃទី ១៧ ខែធ្នូ ទូរទស្សន៍ CNN បានរាយការណ៍ថា ក្រសួងកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានផ្តល់រង្វាន់កិត្តិយសស៊ីវិលខ្ពស់បំផុតដល់តារាសម្តែងជើងចាស់លោក Tom Cruise នៅស្ទូឌីយោភាពយន្ត Longcross ទីក្រុងឡុងដ៍។
យោងតាមការប្រកាសពីក្រសួងកងទ័ពជើងទឹកអាមេរិកបានបញ្ចាក់ឲ្យដឹងថា ការខិតខំប្រឹងប្រែងរបស់តារាសម្តែងក្នុងវិស័យភាពយន្តនេះ ជួយលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងសេចក្តីស្រឡាញ់ចំពោះកម្លាំងពលកម្មដែលត្រូវបានបណ្តុះបណ្តាលយ៉ាងល្អរបស់កងទ័ពជើងទឹក រួមជាមួយនឹងការលះបង់របស់ពួកគេនៅពេលបំពេញកាតព្វកិច្ចក្នុងឯកសណ្ឋានយោធា ។
លេខាធិការនៃកងទ័ពជើងទឹកលោក Carlos Del Toro បានប្រគល់មេដាយដល់ Tom Cruise ផ្ទាល់តែម្ដង។ តារាសម្តែងរូបនេះបាននិយាយនៅពេលទទួលបានកិត្តិយសថា «ខ្ញុំសប្បាយចិត្តណាស់ដែលអាចក្លាយជាអ្នកបំផុសគំនិតសម្រាប់នាវិកជាច្រើន ដែលមានឬកំពុងចូលរួមចំណែកក្នុងវិស័យយោធា។ ការខិតខំប្រឹងប្រែងនោះមិនត្រឹមតែមកពីខ្ញុំប៉ុណ្ណោះទេ ថែមទាំងបានមកពីតួសម្តែង និងក្រុមអ្នកផលិតភាពយន្តផងដែរ។ ធ្វើការជាមួយខ្ញុំលើគម្រោងទាំងអស់ ពួកគេជាអ្នកដែលធ្វើឲ្យការងារមានជីវិត»។
Tom Cruise បានទទួលកិត្តិយសនេះសម្រាប់តួនាទីរបស់គាត់ជាអ្នកបើកយន្តហោះ Pete Mitchell (ឈ្មោះហៅក្រៅ Maverick) ជាពីរផ្នែក Top Gun (១៩៨៦ និង ២០២២) – បំផុសគំនិតដោយកម្មវិធីបណ្តុះបណ្តាលអ្នកបើកយន្តហោះរបស់រដ្ឋាភិបាលដែលមានឈ្មោះដូចគ្នា។ កងទ័ពជើងទឹកអាមេរិកបាននិយាយថា ការសម្តែងរបស់តួសម្តែងនៅក្នុងផ្នែកមួយបានបំផុសគំនិតមនុស្សជាច្រើនឲ្យចូលរួមជាមួយកងកម្លាំងអាកាសយានិកនៅពេលនោះ។ ឥទ្ធិពលនៃខ្សែភាពយន្តនេះ គឺអស្ចារ្យណាស់ដែលអង្គភាពបានរៀបចំតារាងចុះឈ្មោះយោធានៅក្នុងរោងកុន។
ក្នុងឆ្នាំ ២០២០ លោក Tom Cruise និងផលិតករ Jerry Bruckheimer បានទទួលងារជាអ្នកបើកយន្តហោះកិត្តិយស សម្រាប់ការរួមចំណែករបស់ពួកគេនៅក្នុងរឿង Top Gun: Maverick ទោះបីជាភាពយន្តនេះមិនទាន់ត្រូវបានចេញផ្សាយក៏ដោយ។ ពីរឆ្នាំក្រោយមក គម្រោងនេះត្រូវបានចេញផ្សាយជាមួយនឹងប្រាក់ចំណូលជាង ១.៤៨ ពាន់លានដុល្លារទូទាំងពិភពលោក ដោយទទួលបានពានរង្វាន់អូស្ការចំនួន ៦ ។ យោងតាមកងទ័ពជើងទឹកអាមេរិក ភាពយន្តនេះបានរស់ឡើងវិញនូវការចាប់អារម្មណ៍របស់ទស្សនិកជនវ័យក្មេងចំពោះយោធា។
គួរបញ្ចាក់ថា Tom Cruise មានអាយុ ៦២ ឆ្នាំ កម្ពស់ ១ម៉ែត្រនិង៧០សង់ទីម៉ែត្រ និងទម្ងន់ប្រហែល ៦៨ គីឡូក្រាម។ តារាសម្ដែងត្រូវគេស្គាល់ថាជាបុរសមិនចេះចាស់នៅហូលីវូដ ដោយសារតែរូបរាងមិនព្រមផ្លាស់ប្តូរតាមពេលវេលា។ ព្រមជាមួយគ្នានោះ លោកក៏មិនប្រើប្រាស់បណ្តាញសង្គមទេ ហើយកម្រចែករំលែកអំពីជីវិតផ្ទាល់ខ្លួន ចាប់តាំងពីការលែងលះជាមួយ Katie Holmes ក្នុងឆ្នាំ ២០១២។ លោកក៏ជាសិល្បករដែលរកចំណូលបានខ្ពស់បំផុត នៅលើពិភពលោកនាឆ្នាំ ២០២២ ក្នុងវិស័យផលិតភាពយន្ដ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពយន្តឯកសារបង្ហាញរឿងពិតរបស់ជំទាវទីមួយ ផ្ទុះការទាក់ទាញពេញផ្ទៃប្រទេសកូរ៉េខាងត្បូង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


