ព័ត៌មានអន្ដរជាតិ
ប្រឈមដីកាចាប់ខ្លួន ពូទីននឹងជាន់ដីប្រទេសសមាជិក ICC លើកដំបូងនៅថ្ងៃទី៣កញ្ញា
ខណៈដែលប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីនគ្រោងទស្សនកិច្ចលើកដំបូងក្នុងប្រទេសម៉ុងហ្គោលីដែលជាប្រទេសភូមិផងរបងជាមួយនៅថ្ងៃទី៣ខែកញ្ញាខាងមុខនេះ អ៊ុយក្រែនបានជំរុញឱ្យរដ្ឋាភិបាលម៉ុងហ្គោលីចាប់ខ្លួនមេដឹកនាំរុស្ស៊ីតាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបង្គាប់ឱ្យរដ្ឋជាសមាជិកចាប់ខ្លួនលោកពូទីន។

ប្រទេសម៉ុងហ្គោលីស្ថិតនៅជាប់ប្រទេសរុស្ស៊ីភាគខាងត្បូងជាសមាជិកហត្ថលេខីរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)ដែលមានមូលដ្ឋាននៅទីក្រុងឡាអេប្រទេសហូឡង់ និងដែលបានចេញដីកាបង្គាប់ឱ្យរដ្ឋជាសមាជិកចាប់ខ្លួនលោកពូទីនដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តិនៅប្រទេសអ៊ុយក្រែន។
យោងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយនៅលើ Telegram ថា៖«យើងអំពាវនាវឱ្យអាជ្ញាធរម៉ុងហ្គោលីអនុវត្តតាមដីកាចាប់ខ្លួនអន្តរជាតិជាកាតព្វកិច្ច និងផ្ទេរលោកពូទីនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ»។
ICC បានចេញដីកាចាប់ខ្លួនកាលពីខែមីនា ឆ្នាំ ២០២៣ ប្រឆាំងនឹងលោក ពូទីន ដោយចោទប្រកាន់គាត់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថាវាជាហេតុផលនយោបាយ។
ដីកានេះតម្រូវឱ្យរដ្ឋសមាជិកហត្ថលេខីចំនួន១២៤របស់តុលាការនេះ រួមមានប្រទេសម៉ុងហ្គោលីផង ចាប់ខ្លួនលោកពូទីន ហើយផ្ទេរគាត់ទៅទីក្រុងឡាអេ ដើម្បីកាត់ទោស ប្រសិនបើគាត់ដើរលើទឹកដីរបស់ពួកគេ។
ចាប់តាំងពីចេញដីកាកាលពីខែមីនាឆ្នាំ២០២៣នោះមក លោកពូទីនមិនដែលធ្វើដំណើរចេញទៅក្រៅប្រទេសក្នុងរដ្ឋដែលជាសមាជិករបស់ICCឡើយ សូម្បីកាលក្នុងកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូងកាលឆ្នាំ២០២៣ដែលលោកគ្រោងចូលរួម ក៏ត្រូវលុបចោល ដើម្បីកាត់បន្ថយសម្ពាធលើរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ដោយសារក្រុមប្រឆាំងរដ្ឋាភិបាលបានបង្កើនការទាមទារឱ្យចាប់ខ្លួន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលថ្ងៃទី៣០ខែសីហាថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីគ្មានការព្រួយបារម្ភជុំវិញដីការចាប់ខ្លួននេះទេ ដោយសាររដ្ឋាភិបាលទីក្រុងមូស្គូមានការសន្ទនាដ៏ល្អជាមួយមិត្តម៉ុងហ្គោលី។
តាមការស្រង់សម្តីរបស់រ៉យទ័រ នៅពេលសួរថាតើមានការពិភាក្សាជាមួយអាជ្ញាធរម៉ុងហ្គោលីអំពីដីការបស់ ICC ដែរឬទេ លោក Peskov បាននិយាយថា៖ជាក់ស្តែង ដំណើរទស្សនកិច្ចនេះ ទិដ្ឋភាពទាំងអស់នៃដំណើរទស្សនកិច្ចនេះត្រូវបានពិភាក្សាយ៉ាងម៉ត់ចត់»។
មិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញលម្អិតអំពីគោលបំណងទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ីទៅកាន់ប្រទេសជិតខាងនេះនោះទេ ប៉ុន្តែកន្លងមកលោកពូទីនធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសជិតខាងកូរ៉េខាងជើង ចិន កាហ្សាក់ស្ថាន និងប្រទេសខ្លះទៀតនៅអាស៊ីកណ្តាល ដើម្បីពង្រឹងមិត្តភាព ការធ្វើពាណិជ្ជកម្ម និង មានសេចក្តីរាយការណ៍ខ្លះថា ពិភាក្សារឿងពាណិជ្ជកម្មអាវុធផងដែរ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


