ប្រទេសហូឡង់ Archives - Kampuchea Thmey Daily

ហូឡង់ ត្រៀម​បញ្ជូននាវាសម្រាប់ដោះ​មីន ទៅ​ច្រក Hormuz ពេល​ភាគីជម្លោះព្រមព្រៀងគ្នា​
រដ្ឋាភិបាល​ហូឡង់ នឹងបញ្ជូននាវា​ដោះ​មីនមួយគ្រឿង ទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដែលជាផ្នែកមួយនៃ​​ការ​ត្រៀម​​ប្រតិបត្តិការរបស់អង្គការណាតូ ដើម្បីអនុញ្ញាតឲ្យមានការដាក់ពង្រាយកម្លាំងឲ្យ​បានយ៉ាងរហ័ស ទៅកាន់ច្រកសមុទ្រ Hormuz ប្រសិនបើមានការព្រមព្រៀងលើបេសកកម្មនៅទីនោះ ក្រោយពេលដែលសង្គ្រាម​នៅ​​អ៊ីរ៉ង់ត្រូវបានបញ្ចប់។ នេះបើយោងតាមសម្ដីរបស់ក្រុមរដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងលិខិតផ្ញើជូនសភា កាលពីថ្ងៃពុធ ទី២៧ ខែឧសភា ។

រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Tom Berendsen ថ្លែងទៅកាន់សមាជិកប្រព័ន្ធផ្សព្វផ្សាយ (រូបភាព៖REUTERS)

លិខិតរួមគ្នារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី Dilan Yesligoz និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក Tom Berendsen បានឲ្យដឹងថា នាវាបោសសម្អាតមីនដែលនឹងចាកចេញនៅសប្តាហ៍នេះ នឹងអាចចូលរួមចំណែកក្នុងក្រុមការងារប្រឆាំងមីន​ដែនសមុទ្រអចិន្ត្រៃយ៍របស់អង្គការណាតូ ចាប់ពីពាក់កណ្តាលខែមិថុនាតទៅ។

រដ្ឋមន្ត្រីទាំងពីររូប បានអះអាង​ក្នុងលិខិត​​បន្ថែមទៀតថា ការរៀបចំត្រៀមលក្ខណៈកំពុងត្រូវបានធ្វើឡើង សម្រាប់តួនាទីដែលអាចទៅរួចរបស់ប្រទេសហូឡង់ ក្នុងការធានាសុវត្ថិភាពនៃផ្លូវនាវាចរណ៍នៅក្នុងតំបន់ឈូងសមុទ្រ។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយឡែក ប្រមុខអង្គការណាតូ លោក Mark Rutte បានថ្លែងថា ប្រទេសមួយចំនួនកំពុង «ដាក់ពង្រាយទុកជាមុន» នូវកងកម្លាំងភស្តុភារ និងការគាំទ្រផ្សេងៗទៀត ដូចជានាវាស្វែងរកមីន និងនាវាបោសសម្អាតមីន នៅជិតតំបន់ឈូងសមុទ្រ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់បេសកកម្មដែលអាចកើតមានណាមួយ នៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសកលដ៏សំខាន់បំផុតសម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័ន។

ជាក់ស្ដែង ជម្រើសមួយសម្រាប់ប្រទេសហូឡង់ គឺអាចដាក់ពង្រាយក្រុមចម្រុះសម្រាប់ការរុករក ការមុជទឹក និងការកម្ទេចគ្រាប់រំសេវមិនទាន់ផ្ទុះ។

លិខិតនោះក៏បានបញ្ជាក់ផងដែរថា ប្រទេសហូឡង់កំពុងវាយតម្លៃថា តើខ្លួនអាចរួមចំណែកផ្តល់កម្លាំងបុគ្គលិក ដល់សម្ព័ន្ធភាពអន្តរជាតិនានា ដែលចូលរួមក្នុងបេសកកម្មនេះដែរឬទេ?

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ហូឡង់ ត្រៀម​បញ្ជូននាវាសម្រាប់ដោះ​មីន ទៅ​ច្រក Hormuz ពេល​ភាគីជម្លោះព្រមព្រៀងគ្នា​ appeared first on Kampuchea Thmey Daily.

ពល​រដ្ឋនៅ​ហូឡង់ បែល​ហ្ស៊ិក និង​អាល្លឺម៉ង់ ​ច្រឡំ​​អាចម៍​ផ្កាយ​​ថា​មីស៊ីល
មនុស្ស​ជា​ច្រើនក្នុង​ប្រទេសហូឡង់ បែល​ហ្ស៊ិក និង​អាល្លឺម៉ង់ ប្រទះ​ឃើញ​ដុំភ្លើងមួយ​​ធ្លាក់​ពី​​លើមេឃ​ពេល​ព្រលប់​ថ្ងៃអាទិត្យ។ នាពេលនោះ ប៉ូលិសហូឡង់​ បាន​ទទួល​ការហៅទូរស័ព្ទយ៉ាង​ច្រើន ដោយ​មនុស្ស​បានរាយការណ៍​ថា​​ មាន​ភ្លើង​អ្វី​ម្យ៉ាងចេញ​ពីមីស៊ីល​រហូតដល់​បុក​យន្តហោះ​។ យោង​តាម​អ្នក​ជំនាញ វា​គឺជាអាចម៍ផ្កាយ​មួយ​ប៉ុណ្ណោះ​។ កម្ទេច​កម្ទី​របស់​វា​ធ្លាក់​នៅ​ប្រទេសអាល្លឺម៉ង់ ជា​កន្លែងដែលអាចម៍​ផ្កាយ​នេះ​ បានបំផ្លាញដំបូលផ្ទះ​​ជា​ច្រើន​។

អាចម៍ផ្កាយមួយបង្កើតជាខ្សែពន្លឺឆ្លងកាត់លើមេឃពេលយប់នៅ​អង់គ្លេស។ រូបភាព៖ Reuters

អ្នក​នាំ​ពាក្យ​ប៉ូលិសប្រាប់សារព័ត៌មាន​ NOS ថា បន្ទប់​ត្រួត​ពិនិត្យ​ប៉ូលិស​ទូទាំង​ប្រទេសហូឡង់​ទទួលបាន​​របាយ​ការណ៍​ពី​ដុំ​ភ្លើងដែល​កំពុងហោះ។ ​ការ​សង្កេត​មានភាពខុសប្លែកគ្នា ទៅ​តាម​ទី​តាំង​នី​មួយៗ។

យោង​តាម​សារព័ត៌មាន​ហូឡង់ NL Times, កាល​ពី​ថ្ងៃ​ទី​៩ខែមីនា, មនុស្ស​មួយ​ចំនួន​គិត​ថាវាជា​រ៉ុក្កែត​ ប្រហែល​​ដោយ​សារ​តែ​សង្គ្រាម​នៅ​អ៊ុយក្រែន និងមជ្ឈិមបូព៌ា​។ អ្នកផ្សេងទៀត​រាយការណ៍ថា​ជាផ្កាយ​ដុះ​កន្ទុយ។ ចំណែក​នៅតំបន់​ Lelystad ប៉ូលិស​ទទួល​របាយការណ៍​ជាច្រើន​អំពីការ​ធ្លាក់​យន្ត​ហោះ​។​

លោក Joost Hartman ជា​អ្នក​ជំនាញ​អវកាស​ ​Rob van den Berg របស់​ប្រទេសហូឡង់ ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ដុំ​ភ្លើង​នេះ​ទំនង​ជាអាចម៍ផ្កាយ បំណែក​ថ្ម ឬ​លោហៈ​ពី​លំហអាកាស»។

​ផ្ទុយពី​រឿង​ពិតដែលកើត​ជាក់ស្តែង​និង​អះអាងដោយ​ប៉ូលិសនិង​អ្នក​វិទ្យាសាស្ត្ត្រ ​វីដេអូ​នៃ​ដុំ​ភ្លើង​នេះ​កំពុង​ចរាចរ​នៅ​លើបណ្តាញសង្គម​។ វា​បាន​បង្ហាញ​ពីការ​ផ្ទុះ​មួយ។

លោក Hartman ឱ្យ​ដឹង​ថា ​វា​ជា​កម្ទេច​កម្ទីរបស់​អវកាសចូល​ទៅ​ក្នុងបរិយាកាសប៉ុណ្ណោះ​។

លោកប្រាប់សារប័ត៌មាន​ NOS ថា៖ «វា​មាន​ផ្កាយ​ដុះកន្ទុយជា​ធម្មតា​រាប់​សិបជារៀងរាល់យប់។ អ្នក​ឃើញ​ពួកវានៅ​យប់ដែលមានអាកាសធាតុល្អ។ ផ្កាយ​ដុះកន្ទុយភ្លឺឡើង ហើយ​រសាត់​បាត់​ទៅវិញ បន្ទាប់ពីពីរបីវិនាទី។ ប្រសិន​បើវត្ថុដែលមានទំហំប៉ុន​ឥដ្ឋ បាល់​ទាត់ ឬ​បាល់ហោះ​ចូល​ទៅក្នុងបរិយាកាសក្នុង​ល្បឿនលឿន បំណែក​នោះ​អាចបែក​ខ្ទេចខ្ទី​បាន»។

យ៉ាងណា​ ប៉ូលិសអាល្លឺម៉ង់​រាយការណ៍ថា កម្ទេច​កម្ទី​អាចម៍​ផ្កាយ​បាន​ធ្លាក់​នៅរដ្ឋ Rhineland-Palatinate ភាគខាងលិច បង្ក​ឱ្យ​ខូចខាត​ដល់ដំបូល​ផ្ទះ​ក្នុងតំបន់ Hunsrück ភ្នំ Eifel និង Koblenz។

ចំណែក​នៅប្រទេសហូឡង់ និង​បែលហ្ស៊ិកមិន​មានការខូចខាតណាមួយកើតឡើងទេ៕

ប្រែសម្រួល៖ ណឺ មិនា

The post ពល​រដ្ឋនៅ​ហូឡង់ បែល​ហ្ស៊ិក និង​អាល្លឺម៉ង់ ​ច្រឡំ​​អាចម៍​ផ្កាយ​​ថា​មីស៊ីល appeared first on Kampuchea Thmey Daily.

ផ្ទុះការតវ៉ាហិង្សាមុនការបោះឆ្នោតក្នុងប្រទេសហូឡង់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ការតវ៉ារបស់ក្រុមស្តាំនិយមនៅទីក្រុងឡាអេបានឈានដល់ការអំពើហិង្សាកាលពីថ្ងៃសៅរ៍ ខណៈដែលក្រុមបាតុករតវ៉ាលើគោលនយោបាយសិទ្ធិជ្រកកោនបានប៉ះទង្គិចជាមួយប៉ូលិសជាច្រើនសប្តាហ៍មុនការបោះឆ្នោតរបស់ប្រទេសហូឡង់នៅថ្ងៃទី ២៩ ខែតុលាខាងមុខ។

ឡានប៉ូលិសត្រូវបានក្រុមបាតុករដុតបំផ្លាញ។ (រូបភាព៖​ AP)

ក្រុម​បាតុករបាន​គប់​វត្ថុ​នានា ដុត​រថយន្ត​ប៉ូលិស និង​បំផ្លាញ​ការិយាល័យ​គណបក្ស​កណ្តាល D66 ដោយ​ជំរុញ​ឱ្យ​ប៉ូលិស​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​កាណុង​បាញ់​ទឹកបំបែកហ្វូងបាតុករ។ ភាពចលាចលនេះបង្ហាញពីភាពតានតឹងផ្នែកនយោបាយដែលកំពុងកើនឡើងជុំវិញការធ្វើចំណាកស្រុក ដែលជាបញ្ហាសំខាន់នៃការបោះឆ្នោត បន្ទាប់ពីអ្នកនយោបាយប្រឆាំងឥស្លាមលោក Geert Wilders បានដកគណបក្សរបស់លោកចេញពីក្រុមចម្រុះដែលកំពុងកាន់អំណាច។ មេដឹកនាំហូឡង់បានថ្កោលទោសអំពើហិង្សានេះយ៉ាងខ្លាំង ដោយប្តេជ្ញាថានឹងមិនឲ្យពួកជ្រុលនិយមគំរាមកំហែងលទ្ធិប្រជាធិបតេយ្យហូឡង់ទេ។

គួរបញ្ជាក់ថាភាពចលាចលដែលជំរុញដោយការអំពាវនាវឱ្យមានគោលនយោបាយសិទ្ធិជ្រកកោនកាន់តែតឹងតែង បង្ហាញពីភាពតានតឹងផ្នែកនយោបាយដែលកំពុងកើនឡើង ខណៈប្រទេសនេះឆ្ពោះទៅរកការបោះឆ្នោតដ៏សំខាន់មួយ៕

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ផ្ទុះការតវ៉ាហិង្សាមុនការបោះឆ្នោតក្នុងប្រទេសហូឡង់ appeared first on Kampuchea Thmey Daily.

ហូឡង់​ ក្លាយជា​សមាជិក​ណាតូ​ដំបូង​គេ​ ដែល​ទិញ​អាវុធ​អាមេរិក​ឲ្យ​អ៊ុយក្រែន
ហូឡង់ នឹងក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលផ្តល់មូលនិធិដោយផ្ទាល់លើការទិញអាវុធដែលផលិតដោយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ក្រោមគំនិតផ្តួចផ្តើមថ្មីមួយដែលគាំទ្រដោយប្រធានាធិបតី ដូណាល់ ត្រាំ និងអគ្គលេខាធិការអង្គការណាតូលោក ម៉ាក រូតេ។

លោក Ruben Brekelmans (រូបថត៖ Reuters)

វិធានការសំខាន់នេះ បង្ហាញពីការផ្លាស់ប្តូរក្នុងការចែករំលែកបន្ទុកក្នុងចំណោមសម្ព័ន្ធមិត្តណាតូ ចំពេលមានការកើនឡើងជាបន្ទាន់ក្នុងការពង្រឹងការការពាររបស់អ៊ុយក្រែន។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Fox News កាល​ពី​ថ្ងៃ​ទី​៥​សីហា រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បានប្រកាសថា ប្រទេស​របស់​លោក​នឹងបរិច្ចាគ​ប្រាក់ចំនួន ៥០០​លានអឺរ៉ូ (ប្រហែល ៥៧៦​លានដុល្លារ) ទៅក្នុងមូលនិធិ PURL (NATO Prioritized Ukraine Requirements List) ដែលជាមូលនិធិដែលត្រូវបាន​បង្កើត​ឡើង ដើម្បីពន្លឿនការដឹកជញ្ជូនប្រព័ន្ធអាវុធអាទិភាពខ្ពស់របស់​អាមេរិកទៅកាន់ទីក្រុងកៀវ។

មូលនិធិរបស់ប្រទេសហូឡង់ នឹងផ្ដោត​ជា​ពិសេស​លើ​ការទិញ​មីស៊ីល និង​ប្រព័ន្ធការពារដែនអាកាស Patriot។ Patriot ដែលជាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាការពារមីស៊ីលរបស់​អាមេរិកតាំងពីទសវត្សរ៍ឆ្នាំ​១៩៨០មក មានសមត្ថភាពស្ទាក់ចាប់យន្តហោះ មីស៊ីល​គ្រូស និង​មីស៊ីល​បាលិស្ទិក​រយៈ​ចម្ងាយ​ខ្លី។ យោងតាមការប៉ាន់ប្រមាណពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS ប្រព័ន្ធ Patriot ពេញលេញ និងមីស៊ីលរបស់វាអាចមានតម្លៃប្រហែល ១,១​​ពាន់លានដុល្លារ ដោយមីស៊ីល​​មួយ​គ្រាប់ៗមានតម្លៃប្រហែល ៤​លានដុល្លារ។

ប្រព័ន្ធការពារដែនអាកាស Patriot (រូបថត៖ Reuters)

លោក រូតេ សរសើរការប្ដេជ្ញា​របស់ហូឡង់ និងជំរុញ​ឲ្យ​ប្រទេសណាតូផ្សេងទៀតធ្វើតាម ដោយ​និយាយ​ថា «នេះគឺជា​ការជួយ​អ៊ុយក្រែន​ឲ្យ​ទទួល​បាន​​នូវឧបករណ៍ដែលខ្លួន​ត្រូវការជាបន្ទាន់នៅពេលនេះ ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ខ្ញុំបានសរសេរទៅកាន់សម្ព័ន្ធមិត្តណាតូទាំងអស់ ដោយជំរុញ​ឲ្យពួកគេចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមចែករំលែកបន្ទុកនេះ ហើយខ្ញុំរំពឹងថានឹងមានសេចក្តីប្រកាសសំខាន់ៗបន្ថែមទៀតក្នុងពេលឆាប់ៗ»។

ផែនការនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីខែកក្កដានៅសេតវិមានរវាងលោក ត្រាំ និង​លោក រូតេ ដែលប្រធានាធិបតីអាមេរិក​ជំរុញ​ឲ្យ​អឺរ៉ុបទទួលយកតួនាទីហិរញ្ញវត្ថុធំជាង​មុន​ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន។ លោក ត្រាំ បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា «ឧបករណ៍យោធាមានតម្លៃរាប់ពាន់លានដុល្លារនឹងត្រូវទិញពីសហរដ្ឋអាមេរិក ទៅកាន់អង្គការណាតូ…ហើយ​វា​នឹង​ត្រូវ​ចែកចាយ​បាន​ឆាប់​រហ័ស​​ទៅ​លើ​សមរភូមិ»។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្វាគមន៍ចំពោះការរួមចំណែករបស់ហូឡង់ ដោយថ្លែងអំណរគុណសម្រាប់ការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន។ លោក​បានបង្ហោះសារ​នៅលើ​បណ្ដាញ​សង្គម X ថា «អ៊ុយក្រែន ក៏​ដូចជា​អឺរ៉ុបទាំងមូល នឹងត្រូវបានការពារ​ឲ្យ​កាន់តែប្រសើរឡើងពីភេរវកម្មរបស់រុស្ស៊ី។ ខ្ញុំដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសហូឡង់ សម្រាប់ការរួមចំណែកយ៉ាងច្រើនរបស់ពួកគេ ក្នុងការពង្រឹងខែលការពារអាកាសរបស់អ៊ុយក្រែន»។

ហូឡង់បានក្លាយជាដៃគូការពារដ៏គួរ​ឲ្យ​ទុកចិត្តបំផុតមួយរបស់​ទីក្រុង​កៀវ ដោយផ្តល់ជំនួយយោធាជិត ៣​ពាន់លានអឺរ៉ូ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញរបស់រុស្ស៊ីក្នុងឆ្នាំ​២០២២។ ជំនួយរបស់ហូឡង់រួមមានរថក្រោះ ការហ្វឹកហ្វឺនយន្តហោះ​ចម្បាំងF-16 ហើយឥឡូវនេះជាការវិនិយោគដ៏សំខាន់នៅក្នុងវេទិកាការពារដែនអាកាសកម្រិតខ្ពស់៕

ដោយ៖ ឈាង

The post ហូឡង់​ ក្លាយជា​សមាជិក​ណាតូ​ដំបូង​គេ​ ដែល​ទិញ​អាវុធ​អាមេរិក​ឲ្យ​អ៊ុយក្រែន appeared first on Kampuchea Thmey Daily.

ហូឡង់ និងបែលហ្ស៊ិក ប្រគល់​នាវា​ដោះមីន​២​គ្រឿង​ឲ្យ​អ៊ុយក្រែនពង្រឹង​សន្តិសុខ​ដែន​សមុទ្រ
ដើម្បីពង្រឹងសន្តិសុខដែនសមុទ្ររបស់អ៊ុយក្រែនចំពេលមានជម្លោះដែលកំពុងបន្តនៅក្នុងសមុទ្រខ្មៅ ប្រទេសហូឡង់ និងបែលហ្ស៊ិកបានប្រគល់នាវា​ដោះ​មីន​​ចំនួន២​គ្រឿង​ទៅកាន់កងទ័ពជើងទឹកអ៊ុយក្រែន ក្នុងពិធីមួយដែលធ្វើឡើងនៅមូលដ្ឋានទ័ពជើងទឹក Zeebrugge កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ឆ្នាំ​២០២៥។

(រូបថត៖ ក្រសួងការពារជាតិហូឡង់)

រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បាន​ប្រាប់​ថា «ប្រទេសហូឡង់ និងបែលហ្ស៊ិកកំពុងផ្ទេរ​នាវា​ដោះមីន​២​គ្រឿង​ទៅអ៊ុយក្រែន (ដែល​នេះ​ជា) ការរួមចំណែកយ៉ាងសំខាន់ចំពោះ​សន្តិសុខសមុទ្រខ្មៅ និងជាគន្លឹះក្នុងការការពារផ្លូវពាណិជ្ជកម្ម និងការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក»។ លោក Brekelmans បាន​បន្ថែម​ថា នាវិកនិងអ្នកបច្ចេកទេសអ៊ុយក្រែនត្រូវបានបណ្តុះបណ្តាល​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រើប្រាស់​នាវា​ដោះមីន​ទាំង​នេះ។

ប្រមុខ​ការ​ពារ​ជាតិ​ហូឡង់ ក៏​បានសង្កត់​ធ្ងន់​ដែរ​ថា «​កំពង់ផែ​សំខាន់ៗ​នៃ​ទីក្រុង Odesa និង​ផ្លូវ​ដឹកជញ្ជូន​នៅ​សមុទ្រ​ខ្មៅ​ គឺជា​សរសៃឈាម​ជីវិត​នៃ​សេដ្ឋកិច្ច​អ៊ុយក្រែន។ ហើយ(ពួកវា​)ស្ថិតនៅក្រោមការគំរាមកំហែងឥតឈប់ឈរ។ អ៊ុយក្រែនប្រហែលជាមិនឈ្នះសង្រ្គាមនៅសមុទ្រទេ ហើយ​វាពិតជាអាចចាញ់សង្រ្គាមនៅទីនោះ។ យើងមិនអាចអនុញ្ញាត​ឲ្យវាកើតឡើងឡើយ។ នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខដែនសមុទ្រ និងការឆ្លងកាត់ដោយសេរី ដែលអ៊ុយក្រែនអាចប្រើប្រាស់​នាវា​ដោះមីន​ទាំង​នោះ»។

នាវាបោសសម្អាតមីន​ទាំង​នេះ ត្រូវបានសាងសង់ឡើងដំបូងក្នុងទសវត្សរ៍ឆ្នាំ​១៩៨០ ក្រោម​កិច្ច​​សហការ​ដោយប្រទេសបែលហ្ស៊ិក ហូឡង់ និងបារាំង ហើយ​ត្រូវបានរចនាឡើងជាពិសេសដើម្បីកំណត់ទីតាំង និង​ដោះ​មីនរបស់កងទ័ពជើងទឹក ដោយប្រើប្រព័ន្ធ​បច្ចេកវិទ្យា​រលក​សំឡេង និងប្រព័ន្ធជំនួយមនុស្សយន្តកម្រិតខ្ពស់។ សមត្ថភាពរបស់ពួកវា​មានសារៈសំខាន់ណាស់ សម្រាប់ការរក្សាកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន និងផ្លូវនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗ​ឲ្យ​នៅ​​ដំណើរការ និងមានសុវត្ថិភាព គេច​ផុត​ពីការគំរាមកំហែង​​នៃ​ការ​ដាក់​ពង្រាយ​មីនរបស់រុស្ស៊ី៕

នាវា​ដោះមីន​ហូឡង់ (រូបថត៖ Naval News)

ដោយ៖ ឈាង

The post ហូឡង់ និងបែលហ្ស៊ិក ប្រគល់​នាវា​ដោះមីន​២​គ្រឿង​ឲ្យ​អ៊ុយក្រែនពង្រឹង​សន្តិសុខ​ដែន​សមុទ្រ appeared first on Kampuchea Thmey Daily.

សារមន្ទីរជាតិហូឡង់តាំងបង្ហាញស្រោមអនាម័យដ៏កម្រអាយុកាល២០០ឆ្នាំ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP នៅថ្ងៃទី០៤ខែមិថុនានេះ សារមន្ទីរជាតិរបស់ប្រទេសហូឡង់ Rijksmuseum ក្នុងទីក្រុង Amsterdam បានតាំងបង្ហាញវត្ថុបុរាណប្លែកៗ ដែលរួមមានស្រោមអនាម័យអាយុកាលជិត២០០ឆ្នាំ តុបតែងដោយសិល្បៈស្រើបស្រាល។

(រូបភាព៖ AP)

សារមន្ទីរ Rijksmuseum បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្រោម​អនាម័យ​នេះត្រូវបានបង្កើតឡើងនៅប្រហែលឆ្នាំ ១៨៣០ ពីខ្នែង​ពោះវៀន​សត្វ​ចៀម។ វាគឺជាផ្នែកមួយនៃការតាំងពិព័រណ៍មួយដែលមានឈ្មោះថា «ការរួមភេទដោយសុវត្ថិភាព?» ដែលបញ្ជាក់ពីសុខភាពផ្លូវភេទ និងការងារផ្លូវភេទនៅសតវត្សទី១៩ ដែលបានបើកឲ្យទស្សនាកាលពីថ្ងៃអង្គារ។

ស្រោមនេះអាចជាវត្ថុអនុស្សាវរីយ៍របស់ផ្ទះបនមួយ​កន្លែង ដែលត្រូវបានតុបតែងដោយស្នាដៃសិល្បៈដ៏ស្រើបស្រាលបង្ហាញពីដូនជី និងបព្វជិតបីនាក់ លាយឡំកំប្លែង និងភាពត្រេកត្រអាលខាងផ្លូវភេទ រួមជាមួយឃ្លាថា «នេះជាជម្រើសរបស់ខ្ញុំ» សរសេរនៅជាប់នឹងស្រោមជាភាសាបារាំង។

ការដាក់តាំងបង្ហាញនេះរហូតដល់ចុងខែវិច្ឆិកា ខណៈវត្ថុបុរាណនេះផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍អំពីអាកប្បកិរិយាជាប្រវត្តិសាស្ត្រចំពោះការរួមភេទ ការការពារ និងការងារផ្លូវភេទ ការផ្សារភ្ជាប់សិល្បៈ និងប្រវត្តិសាស្រ្តសង្គមតាមរបៀបដែលមិននឹកស្មានដល់៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post សារមន្ទីរជាតិហូឡង់តាំងបង្ហាញស្រោមអនាម័យដ៏កម្រអាយុកាល២០០ឆ្នាំ appeared first on Kampuchea Thmey Daily.

បាតុករ​រាប់​ម៉ឺន​នាក់​​​ផ្ទុះ​តវ៉ា​នៅ​​ហូឡង់​​​ទាមទារ​រដ្ឋាភិបាល​ដាក់សម្ពាធ​លើ​អ៊ីស្រាអែល​
បាតុករ​ដើរ​ដង្ហែរក្នុង​ក្រុង​ឡាអេប្រទេសហូឡង់ ដើម្បី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលចាត់វិធានការបន្ថែម​ទៀត​ដើម្បី​បញ្ឈប់​ការ​វាយ​លុក​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សាដែលពួកគេហៅថាជា«អំពើ​ប្រល័យ​ពូជសាសន៍»​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera កាលពីថ្ងៃទី១៩ខែឧសភានេះ។

(រូបភាព៖ EPA)

បាតុករទាំងនេះស្លៀកពាក់ពណ៌ក្រហមរាប់ម៉ឺននាក់ ដែលក្រុមអ្នករៀបចំ បាននិយាយថា វាគឺជាបាតុកម្មដ៏ធំបំផុតរបស់ប្រទេសក្នុងរយៈពេលពីរទសវត្សរ៍មកនេះ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនច្រើនជាង ១០ម៉ឺន​នាក់។

លោក Marjon Rozema ប្រធានអង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា៖​«យើងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលហូឡង់ បញ្ឈប់ការគាំទ្រផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធាដល់អ៊ីស្រាអែល ដរាបណាអ៊ីស្រាអែល​បញ្ចប់​ការ​រារាំង​ផ្គត់ផ្គង់ជំនួយ និងខណៈពេលដែលអ៊ីស្រាអែលរង​បទ​​ចោទ​ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងការរំលោភសិទ្ធិនៅហ្គាហ្សា និងទឹកដីប៉ាឡេស្ទីន»។

(រូបភាព៖ AP)

សង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៣,៣៣៩ នាក់ និងរបួស ១២១,០៣៤ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។

តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ក៏កំពុងបើកសវនាការលើសំណុំរឿងដែលនាំមកដោយប្រទេសអាហ្រ្វិកខាងត្បូង ដោយសំអាងថាសង្រ្គាមនៅតំបន់ហ្គាហ្សាបានរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍អង្គការសហប្រជាជាតិឆ្នាំ ១៩៤៨ ​ទោះបីអ៊ីស្រាអែលបានបដិសេធក៏ដោយ៕

(រូបភាព៖ EPA)

(រូបភាព៖ EPA)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post បាតុករ​រាប់​ម៉ឺន​នាក់​​​ផ្ទុះ​តវ៉ា​នៅ​​ហូឡង់​​​ទាមទារ​រដ្ឋាភិបាល​ដាក់សម្ពាធ​លើ​អ៊ីស្រាអែល​ appeared first on Kampuchea Thmey Daily.

ហូឡង់ សន្យា​ផ្ដល់​ជំនួយ ៣,៨​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន នៅ​ឆ្នាំ​២០២៦
នាយករដ្ឋមន្ត្រីហូឡង់ លោក Dick Schoof បាន​ប្រកាស​ថា រដ្ឋាភិបាលហូឡង់ បានសន្យាផ្តល់ជំនួយចំនួន ៣,៥​ពាន់លានអឺរ៉ូ (ប្រមាណ ៣,៨​ពាន់លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែនសម្រាប់ឆ្នាំ​២០២៦។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រធានាធិបតី​​អ៊ុយក្រែន និង​លោក Dick Schoof នាយករដ្ឋមន្ត្រី​ហូឡង់ (រូបថត៖ ANP)

លោក Schoof បាននិយាយ​​ថា ក្នុងចំណោមចំនួនទឹកប្រាក់ដែលបានសន្យានោះ ទឹកប្រាក់ចំនួន ៧០០លានអឺរ៉ូ​នឹង​ត្រូវបានផ្តល់ជូនសម្រាប់ការវិនិយោគលើយន្តហោះគ្មានមនុស្សបើក ដើម្បីពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែន។

បន្ទាប់​ពី​ការ​ជជែក​តាម​ទូរសព្ទ​ជាមួយ​​ប្រធានាធិបតី​អ៊ុយក្រែនកាល​ពី​ថ្ងៃ​ទី​៥​មីនា​ លោក Schoof បានសរសេរ​នៅលើ​បណ្ដាញ​សង្គម X ថា៖ «ប្រទេសហូឡង់នឹងបន្តគាំទ្រអ៊ុយក្រែន ក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែល​មាន​ដូចជា ​ការគាំទ្រផ្នែកនយោបាយ យោធា ហិរញ្ញវត្ថុ និង​ផ្លូវចិត្ត»។

ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុនេះ គូសបញ្ជាក់ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសហូឡង់សម្រាប់អ៊ុយក្រែនចំពេលមានភាពតានតឹងក្នុងតំបន់ និងស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការជួយអ៊ុយក្រែនក្នុងអំឡុងពេលដ៏លំបាកទាំងនេះ។

យោង​តាមវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ក្នុងខែកុម្ភៈ​ឆ្នាំ​២០២២ ហូឡង់បានផ្តល់ជំនួយដល់ទីក្រុងកៀវ សរុបចំនួន ៧,៣៣​ពាន់លានអឺរ៉ូ (៧,៨៧​ពាន់លានដុល្លារ)។

បន្ថែមពីលើការផ្តល់មូលនិធិជំនួយ រដ្ឋាភិបាលហូឡង់បាន​ប្ដេជ្ញា​ផ្ដល់​​ឲ្យ​អ៊ុយក្រែននូវយន្តហោះចម្បាំង F-16 ចំនួន ២៤​គ្រឿង​កាល​ពី​ឆ្នាំ​២០២៤ ខណៈ​មួយ​ចំនួន​បានទៅ​ដល់​ដៃ​រដ្ឋាភិបាល​ក្រុង​កៀវ​រួចមកហើយ ដោយ​នៅរង់ចាំ​ការ​ដឹក​ជញ្ជូន​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ៕

ដោយ៖ ឈាង

The post ហូឡង់ សន្យា​ផ្ដល់​ជំនួយ ៣,៨​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន នៅ​ឆ្នាំ​២០២៦ appeared first on Kampuchea Thmey Daily.