ព័ត៌មានអន្ដរជាតិ
ហូឡង់ ត្រៀមបញ្ជូននាវាសម្រាប់ដោះមីន ទៅច្រក Hormuz ពេលភាគីជម្លោះព្រមព្រៀងគ្នា
រដ្ឋាភិបាលហូឡង់ នឹងបញ្ជូននាវាដោះមីនមួយគ្រឿង ទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដែលជាផ្នែកមួយនៃការត្រៀមប្រតិបត្តិការរបស់អង្គការណាតូ ដើម្បីអនុញ្ញាតឲ្យមានការដាក់ពង្រាយកម្លាំងឲ្យបានយ៉ាងរហ័ស ទៅកាន់ច្រកសមុទ្រ Hormuz ប្រសិនបើមានការព្រមព្រៀងលើបេសកកម្មនៅទីនោះ ក្រោយពេលដែលសង្គ្រាមនៅអ៊ីរ៉ង់ត្រូវបានបញ្ចប់។ នេះបើយោងតាមសម្ដីរបស់ក្រុមរដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងលិខិតផ្ញើជូនសភា កាលពីថ្ងៃពុធ ទី២៧ ខែឧសភា ។

លិខិតរួមគ្នារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី Dilan Yesligoz និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក Tom Berendsen បានឲ្យដឹងថា នាវាបោសសម្អាតមីនដែលនឹងចាកចេញនៅសប្តាហ៍នេះ នឹងអាចចូលរួមចំណែកក្នុងក្រុមការងារប្រឆាំងមីនដែនសមុទ្រអចិន្ត្រៃយ៍របស់អង្គការណាតូ ចាប់ពីពាក់កណ្តាលខែមិថុនាតទៅ។
រដ្ឋមន្ត្រីទាំងពីររូប បានអះអាងក្នុងលិខិតបន្ថែមទៀតថា ការរៀបចំត្រៀមលក្ខណៈកំពុងត្រូវបានធ្វើឡើង សម្រាប់តួនាទីដែលអាចទៅរួចរបស់ប្រទេសហូឡង់ ក្នុងការធានាសុវត្ថិភាពនៃផ្លូវនាវាចរណ៍នៅក្នុងតំបន់ឈូងសមុទ្រ។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយឡែក ប្រមុខអង្គការណាតូ លោក Mark Rutte បានថ្លែងថា ប្រទេសមួយចំនួនកំពុង «ដាក់ពង្រាយទុកជាមុន» នូវកងកម្លាំងភស្តុភារ និងការគាំទ្រផ្សេងៗទៀត ដូចជានាវាស្វែងរកមីន និងនាវាបោសសម្អាតមីន នៅជិតតំបន់ឈូងសមុទ្រ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់បេសកកម្មដែលអាចកើតមានណាមួយ នៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសកលដ៏សំខាន់បំផុតសម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័ន។
ជាក់ស្ដែង ជម្រើសមួយសម្រាប់ប្រទេសហូឡង់ គឺអាចដាក់ពង្រាយក្រុមចម្រុះសម្រាប់ការរុករក ការមុជទឹក និងការកម្ទេចគ្រាប់រំសេវមិនទាន់ផ្ទុះ។
លិខិតនោះក៏បានបញ្ជាក់ផងដែរថា ប្រទេសហូឡង់កំពុងវាយតម្លៃថា តើខ្លួនអាចរួមចំណែកផ្តល់កម្លាំងបុគ្គលិក ដល់សម្ព័ន្ធភាពអន្តរជាតិនានា ដែលចូលរួមក្នុងបេសកកម្មនេះដែរឬទេ?
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


