Connect with us

ព័ត៌មានអន្ដរជាតិ

ពល​រដ្ឋនៅ​ហូឡង់ បែល​ហ្ស៊ិក និង​អាល្លឺម៉ង់ ​ច្រឡំ​​អាចម៍​ផ្កាយ​​ថា​មីស៊ីល

បានផុស

នៅ

មនុស្ស​ជា​ច្រើនក្នុង​ប្រទេសហូឡង់ បែល​ហ្ស៊ិក និង​អាល្លឺម៉ង់ ប្រទះ​ឃើញ​ដុំភ្លើងមួយ​​ធ្លាក់​ពី​​លើមេឃ​ពេល​ព្រលប់​ថ្ងៃអាទិត្យ។ នាពេលនោះ ប៉ូលិសហូឡង់​ បាន​ទទួល​ការហៅទូរស័ព្ទយ៉ាង​ច្រើន ដោយ​មនុស្ស​បានរាយការណ៍​ថា​​ មាន​ភ្លើង​អ្វី​ម្យ៉ាងចេញ​ពីមីស៊ីល​រហូតដល់​បុក​យន្តហោះ​។ យោង​តាម​អ្នក​ជំនាញ វា​គឺជាអាចម៍ផ្កាយ​មួយ​ប៉ុណ្ណោះ​។ កម្ទេច​កម្ទី​របស់​វា​ធ្លាក់​នៅ​ប្រទេសអាល្លឺម៉ង់ ជា​កន្លែងដែលអាចម៍​ផ្កាយ​នេះ​ បានបំផ្លាញដំបូលផ្ទះ​​ជា​ច្រើន​។

អាចម៍ផ្កាយមួយបង្កើតជាខ្សែពន្លឺឆ្លងកាត់លើមេឃពេលយប់នៅ​អង់គ្លេស។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​ប៉ូលិសប្រាប់សារព័ត៌មាន​ NOS ថា បន្ទប់​ត្រួត​ពិនិត្យ​ប៉ូលិស​ទូទាំង​ប្រទេសហូឡង់​ទទួលបាន​​របាយ​ការណ៍​ពី​ដុំ​ភ្លើងដែល​កំពុងហោះ។ ​ការ​សង្កេត​មានភាពខុសប្លែកគ្នា ទៅ​តាម​ទី​តាំង​នី​មួយៗ។

យោង​តាម​សារព័ត៌មាន​ហូឡង់ NL Times, កាល​ពី​ថ្ងៃ​ទី​៩ខែមីនា, មនុស្ស​មួយ​ចំនួន​គិត​ថាវាជា​រ៉ុក្កែត​ ប្រហែល​​ដោយ​សារ​តែ​សង្គ្រាម​នៅ​អ៊ុយក្រែន និងមជ្ឈិមបូព៌ា​។ អ្នកផ្សេងទៀត​រាយការណ៍ថា​ជាផ្កាយ​ដុះ​កន្ទុយ។ ចំណែក​នៅតំបន់​ Lelystad ប៉ូលិស​ទទួល​របាយការណ៍​ជាច្រើន​អំពីការ​ធ្លាក់​យន្ត​ហោះ​។​

លោក Joost Hartman ជា​អ្នក​ជំនាញ​អវកាស​ ​Rob van den Berg របស់​ប្រទេសហូឡង់ ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ដុំ​ភ្លើង​នេះ​ទំនង​ជាអាចម៍ផ្កាយ បំណែក​ថ្ម ឬ​លោហៈ​ពី​លំហអាកាស»។

​ផ្ទុយពី​រឿង​ពិតដែលកើត​ជាក់ស្តែង​និង​អះអាងដោយ​ប៉ូលិសនិង​អ្នក​វិទ្យាសាស្ត្ត្រ ​វីដេអូ​នៃ​ដុំ​ភ្លើង​នេះ​កំពុង​ចរាចរ​នៅ​លើបណ្តាញសង្គម​។ វា​បាន​បង្ហាញ​ពីការ​ផ្ទុះ​មួយ។

លោក Hartman ឱ្យ​ដឹង​ថា ​វា​ជា​កម្ទេច​កម្ទីរបស់​អវកាសចូល​ទៅ​ក្នុងបរិយាកាសប៉ុណ្ណោះ​។

លោកប្រាប់សារប័ត៌មាន​ NOS ថា៖ «វា​មាន​ផ្កាយ​ដុះកន្ទុយជា​ធម្មតា​រាប់​សិបជារៀងរាល់យប់។ អ្នក​ឃើញ​ពួកវានៅ​យប់ដែលមានអាកាសធាតុល្អ។ ផ្កាយ​ដុះកន្ទុយភ្លឺឡើង ហើយ​រសាត់​បាត់​ទៅវិញ បន្ទាប់ពីពីរបីវិនាទី។ ប្រសិន​បើវត្ថុដែលមានទំហំប៉ុន​ឥដ្ឋ បាល់​ទាត់ ឬ​បាល់ហោះ​ចូល​ទៅក្នុងបរិយាកាសក្នុង​ល្បឿនលឿន បំណែក​នោះ​អាចបែក​ខ្ទេចខ្ទី​បាន»។

យ៉ាងណា​ ប៉ូលិសអាល្លឺម៉ង់​រាយការណ៍ថា កម្ទេច​កម្ទី​អាចម៍​ផ្កាយ​បាន​ធ្លាក់​នៅរដ្ឋ Rhineland-Palatinate ភាគខាងលិច បង្ក​ឱ្យ​ខូចខាត​ដល់ដំបូល​ផ្ទះ​ក្នុងតំបន់ Hunsrück ភ្នំ Eifel និង Koblenz។

ចំណែក​នៅប្រទេសហូឡង់ និង​បែលហ្ស៊ិកមិន​មានការខូចខាតណាមួយកើតឡើងទេ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម