ព័ត៌មានអន្ដរជាតិ
បាតុកររាប់ម៉ឺននាក់ផ្ទុះតវ៉ានៅហូឡង់ទាមទាររដ្ឋាភិបាលដាក់សម្ពាធលើអ៊ីស្រាអែល
បាតុករដើរដង្ហែរក្នុងក្រុងឡាអេប្រទេសហូឡង់ ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការបន្ថែមទៀតដើម្បីបញ្ឈប់ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាដែលពួកគេហៅថាជា«អំពើប្រល័យពូជសាសន៍»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី១៩ខែឧសភានេះ។

បាតុករទាំងនេះស្លៀកពាក់ពណ៌ក្រហមរាប់ម៉ឺននាក់ ដែលក្រុមអ្នករៀបចំ បាននិយាយថា វាគឺជាបាតុកម្មដ៏ធំបំផុតរបស់ប្រទេសក្នុងរយៈពេលពីរទសវត្សរ៍មកនេះ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនច្រើនជាង ១០ម៉ឺននាក់។
លោក Marjon Rozema ប្រធានអង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា៖«យើងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលហូឡង់ បញ្ឈប់ការគាំទ្រផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធាដល់អ៊ីស្រាអែល ដរាបណាអ៊ីស្រាអែលបញ្ចប់ការរារាំងផ្គត់ផ្គង់ជំនួយ និងខណៈពេលដែលអ៊ីស្រាអែលរងបទចោទពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងការរំលោភសិទ្ធិនៅហ្គាហ្សា និងទឹកដីប៉ាឡេស្ទីន»។

សង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៣,៣៣៩ នាក់ និងរបួស ១២១,០៣៤ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។
តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ក៏កំពុងបើកសវនាការលើសំណុំរឿងដែលនាំមកដោយប្រទេសអាហ្រ្វិកខាងត្បូង ដោយសំអាងថាសង្រ្គាមនៅតំបន់ហ្គាហ្សាបានរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍អង្គការសហប្រជាជាតិឆ្នាំ ១៩៤៨ ទោះបីអ៊ីស្រាអែលបានបដិសេធក៏ដោយ៕



អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


