ប្រទេស អង់គ្លេស Archives - Kampuchea Thmey Daily

ព្រះមហាក្សត្រ អង់គ្លេស យាង​ទៅ​​អាមេរិក​ ចំពេល​ទំនាក់​ទំនង​​​​​​សម្ព័ន្ធមិត្តរអាក់រអួល​
ព្រះមហាក្សត្រអង់គ្លេស ព្រះចៅ Charles ទី៣ បានយាង​ទៅ​សហរដ្ឋអាមេរិក​ជួបសវនាការ​ជាមួយ ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅសេតវិមានកាលពីថ្ងៃចន្ទទី២៧ ខែមេសា ឆ្នាំ២០២៦ ដែលជាការចាប់ផ្ដើមនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋដ៏មានសារៈសំខាន់បំផុតមួយ ប៉ុន្តែត្រូវបានគ្របដណ្ដប់ដោយភាពតានតឹង​​នៃ​ទំនាក់​ទំនង​ទ្វេភាគី ក៏ដូចជាជាមួយ​សម្ព័ន្ធ​មិត្ត​​ណាតូ និងការប៉ុនប៉ងធ្វើឃាតលើប្រធានាធិបតីអាមេរិក។

ព្រះមហាក្សត្រអង់គ្លេស ព្រះចៅ Charles ទី៣និងលោក ដូណាល់ ត្រាំ (រូបភាព៖Reuters)

យោងតាមការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន aljazeera នៅពីក្រោយការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះស្ដេច Charles និងម្ចាស់ក្សត្រី Camilla នៅចំពោះមុខកាមេរ៉ា វាគឺជាការលាក់បាំងនូវភាពរង្កោះរង្កើកាន់តែខ្លាំងឡើងនៃទំនាក់ទំនងដែលគេហៅថា «ទំនាក់ទំនងពិសេស» រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ ជុំវិញបញ្ហាសង្គ្រាមរបស់លោកត្រាំនៅប្រទេសអ៊ីរ៉ង់។

ចំពេលដែលភាពតានតឹងកំពុងតែកើនឡើងកម្ដៅបែបនេះ ស្ដេច Charles បានថ្លែងព្រះរាជសុន្ទរកថាទៅកាន់អង្គប្រជុំរួមនៃសភាអាមេរិកនៅថ្ងៃអង្គារនេះ ដែលនៅក្នុងនោះ ព្រះអង្គមានបន្ទូលប្រាប់ដល់សមាជិកសភាអាមេរិកថា ប្រវត្តិសាស្ត្រដ៏យូរលង់រវាងប្រទេសទាំងពីរ គឺជាប្រវត្តិសាស្ត្រនៃ «ការផ្សះផ្សា និងការធ្វើឲ្យប្រសើរឡើងវិញ» នេះបើយោងតាមសម្រង់ខ្លះនៃព្រះរាជ​បន្ទូល​​ដែលត្រូវបានបញ្ចេញឲ្យដឹង។

ដោយឡែក កាលពីថ្ងៃអាទិត្យ លោកត្រាំបានប្រាប់សារព័ត៌មាន Fox News ថា «ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ អាចជួយជួសជុលទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក។ ទ្រង់តំណាងឲ្យប្រទេសជាតិរបស់ទ្រង់ តាមរបៀបដែលគ្មាននរណាម្នាក់ផ្សេងទៀតអាចធ្វើបានឡើយ»។

ទោះជាយ៉ាងណាក៏ដោយ ព្រះរាជទស្សនកិច្ចដែលបានចាប់ផ្ដើមកាលពីថ្ងៃចន្ទនេះ ធ្វើឡើងចំពេលដែលមានភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិក និងអង់គ្លេស ខណៈដែលលោក ត្រាំ បន្តរិះគន់ជាសាធារណៈលើនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ជុំវិញជំហររបស់លោកចំពោះសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដោយចោទប្រកាន់លោកថា មិនបានជួយជ្រោមជ្រែងទីក្រុងវ៉ាស៊ីនតោនក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ ឬជួយសហរដ្ឋអាមេរិកក្នុងការបើកច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើងវិញនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ព្រះមហាក្សត្រ អង់គ្លេស យាង​ទៅ​​អាមេរិក​ ចំពេល​ទំនាក់​ទំនង​​​​​​សម្ព័ន្ធមិត្តរអាក់រអួល​ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី អង់គ្លេស ច្រាន​ចោល​លទ្ធ​ភាព​បង្ខំ​លោក​ឲ្យ​​ចុះ​ចេញ​ពីអំណាច​​
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នៅថ្ងៃទី២៧ ខែមេសា ថា លោកនឹងបន្តកាន់តំណែងនេះ ហើយនឹងដឹកនាំគណបក្សពលករ (Labour Party) ទៅកាន់ការបោះឆ្នោតសកលលើកក្រោយ បើទោះបីជា ភាពចម្រូងចម្រាសជុំវិញការតែងតាំង លោក Peter Mandelson ជាឯកអគ្គរាជទូត​អង់គ្លេស ប្រចាំសហរដ្ឋអាមេរិក នៅតែបន្តកើតមានមិនព្រម​​ស្ងប់​ស្ងាត់​ក៏ដោយ។

នាយករដ្ឋមន្ត្រី Keir Starmer (រូបភាព៖Reuters)

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Sunday Times លោក Starmer បានច្រានចោលការប៉ាន់ស្មានដែលថា លោកនឹងត្រូវបានបង្ខំឲ្យលាលែងពីតំណែង ឬនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដណ្ដើមតំណែងដឹកនាំ ដោយលោកបានចាត់ទុកការលើកឡើងទាំងនោះថា គ្រាន់តែជា «ពាក្យចចាមអារ៉ាម» (ឬការនិយាយលេងសើច) ប៉ុណ្ណោះ។

ខណៈពេលដែលលោក បានទទួលស្គាល់សារជាថ្មីម្តងទៀតថា ការតែងតាំងលោក Mandelson គឺជាកំហុសមួយ លោកក៏បានបង្ហាញពីការខកចិត្តចំពោះរបៀបដែលរឿងអាស្រូវនេះ កំពុងតែបិទបាំង (ឬទាញការចាប់អារម្មណ៍ចេញពី) បញ្ហា «បន្ទាន់» ផ្សេងៗ ដែលរដ្ឋាភិបាលរបស់លោកកំពុងប្រឈមមុខ។

នាយករដ្ឋមន្ត្រីអង់គ្លេស បាន​លើកឡើង​នៅក្នុងបទសម្ភាសន៍នោះថា៖ «ខ្ញុំយល់ថាហេតុអ្វីបានជាមានការចោទសួរច្រើនបែបនេះ។ ខ្ញុំបានឆ្លើយសំណួរទាំងនោះមិនដឹងជាប៉ុន្មានដងរួចមកហើយ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំមានកិច្ចការជាច្រើនមហាសាលដែលត្រូវធ្វើ ក្នុងសង្គ្រាមលើសមរភូមិទាំងពីរ»។

បណ្តាគណបក្សប្រឆាំង បាននិងកំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតលើ លោក Starmer ជុំវិញសេចក្តីថ្លែងការណ៍របស់លោកនៅក្នុងសភា ដែលថា «នីតិវិធីត្រឹមត្រូវ« ត្រូវបានអនុវត្តក្នុងការតែងតាំងលោក Mandelson ហើយក៏គ្មាន ការដាក់សម្ពាធណាមួយទៅលើក្រសួងការបរទេស ដើម្បីឲ្យយល់ព្រមលើការតែងតាំងលោក Mandelson នោះដែរ។

យ៉ាងណាមិញ រឿងអាស្រូវដ៏រ៉ាំរ៉ៃនេះ បានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនលើលោក Starmer នៅមុនការបោះឆ្នោតក្នុងស្រុកនាខែឧសភាខាងមុខ ដែលក្នុងនោះគណបក្សពលករ (Labour) ត្រូវបានគេព្យាករណ៍ថានឹងទទួលរងការខាតបង់យ៉ាងខ្លាំង ហើយវាថែមទាំងបានធ្វើឲ្យខូចខាតដល់ទំនាក់ទំនងរបស់នាយករដ្ឋមន្ត្រីរូបនេះ ជាមួយមន្ត្រីរាជការស៊ីវិលរបស់អង់គ្លេសទៀតផង។ លើសពីនេះ វាក៏បានទាញការចាប់អារម្មណ៍ចេញពីកិច្ចខិតខំប្រឹងប្រែងឆ្លើយតបរបស់លោកចំពោះវិបត្តិនៅប្រទេសអ៊ីរ៉ង់ផងដែរ។៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post នាយករដ្ឋមន្ត្រី អង់គ្លេស ច្រាន​ចោល​លទ្ធ​ភាព​បង្ខំ​លោក​ឲ្យ​​ចុះ​ចេញ​ពីអំណាច​​ appeared first on Kampuchea Thmey Daily.

អង់គ្លេស អនុម័តច្បាប់ហាមឃាត់ការលក់បារី​ពេញ​​មួយ​ជីវិត​ឲ្យ​ក្មេងជំទង់​អាយុ​ក្រោម​១៧ឆ្នាំ
ទាំងសភាជាន់ទាប និងព្រឹទ្ធសភាអង់គ្លេសបានសម្រេចចិត្តលើសេចក្តីព្រាងច្បាប់ចុងក្រោយមួយ ដោយហាមឃាត់ការលក់បារីដល់អ្នកដែលកើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ ២០០៩ (បច្ចប្បន្នអាយុ ១៧ ឆ្នាំ) ពីការទិញបារីពេញមួយជីវិតរបស់ពួកគេ ដោយមានគោលបំណងបង្កើត «ជំនាន់ដែលគ្មានផ្សែងបារី»។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារ CNA, រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសង្គមកិច្ច លោក Wes Streeting បានហៅរឿងនេះថាជា «ពេលវេលាប្រវត្តិសាស្ត្រសម្រាប់សុខភាពជាតិ ដែលនឹងនាំទៅរកជំនាន់ដែលគ្មានផ្សែងបារីដំបូង និងត្រូវបានការពារពីការញៀន រួមទាំងគ្រោះថ្នាក់ពេញមួយជីវិត»។

លោក Wes Streeting បានបន្ថែមទៀតថា ការបង្ការគឺប្រសើរជាងការព្យាបាល ហើយកំណែទម្រង់នេះនឹង​ជួយ​សង្គ្រោះ​ជីវិត បន្ធូរបន្ថយសម្ពាធលើសេវាសុខភាពជាតិ (NHS) និងកសាងប្រទេសអង់គ្លេសឲ្យមានសុខភាពល្អជាងមុន។

ជាក់ស្ដែង នៅពេលដែលវាទទួលបានការយល់ព្រមពីព្រះមហាក្សត្រ នោះនឹងក្លាយជាច្បាប់មួយដែលអាចផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការពង្រីកការហាមឃាត់ការជក់បារីក្នុងផ្ទះ ទៅកាន់កន្លែងក្រៅផ្ទះដូចជាសួនកុមារ និងតំបន់នៅខាងក្រៅសាលារៀន និងមន្ទីរពេទ្យ។ វាក៏ផ្តល់អំណាចថ្មីដល់រដ្ឋាភិបាលក្នុងការរឹតបន្តឹងរសជាតិ និងការវេចខ្ចប់បារីអេឡិចត្រូនិច និងហាមឃាត់ការជក់បារីអេឡិចត្រូនិចនៅកន្លែងដែលការជក់បារីត្រូវបានហាមឃាត់រួចហើយ។

សេចក្តីព្រាងច្បាប់នេះគឺជាផ្នែកមួយនៃការជំរុញដើម្បីបង្កើនវិធានការសុខភាពបង្ការ និងបន្ធូរបន្ថយសម្ពាធរយៈពេលវែងលើសេវាសុខភាពជាតិ (NHS) ដែលផ្តល់មូលនិធិដោយរដ្ឋរបស់ចក្រភពអង់គ្លេស។

លោកស្រី Hazel Cheeseman នាយកអង្គការសប្បុរសធម៌សុខភាពសាធារណៈ(ASH) បានប្រាប់ស្ថានីយ៍វិទ្យុ LBC ថា សេចក្តីព្រាងច្បាប់នេះគឺជា «ចំណុចរបត់ដ៏សំខាន់សម្រាប់សុខភាពសាធារណៈ»។

សូមបញ្ចាក់ដែរថា នូវែលសេឡង់ក្នុងឆ្នាំ ២០២២ បានក្លាយជាប្រទេសដំបូងគេដែលបានអនុម័តច្បាប់បែបនេះ ប្រឆាំងនឹងការជក់បារី ដោយហាមឃាត់ការលក់បារីដល់អ្នកដែលកើតក្រោយឆ្នាំ ២០០៨។ ប៉ុន្តែសម្ព័ន្ធភាពអភិរក្សនិយមដែលទើបជាប់ឆ្នោតថ្មីបានលុបចោលច្បាប់នេះនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ តិចជាងមួយឆ្នាំ បន្ទាប់ពីវាត្រូវបានណែនាំ។ ជាក់ស្ដែង សូម្បីតែប្រទេសម៉ាល់ឌីវ កាលពីខែវិច្ឆិកា ឆ្នាំមុន ក៏បានហាមឃាត់ការលក់បារី ដល់អ្នកដែលកើតក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៧ដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post អង់គ្លេស អនុម័តច្បាប់ហាមឃាត់ការលក់បារី​ពេញ​​មួយ​ជីវិត​ឲ្យ​ក្មេងជំទង់​អាយុ​ក្រោម​១៧ឆ្នាំ appeared first on Kampuchea Thmey Daily.

ចាប់ពីស្អែក ទាំងពលរដ្ឋអង់គ្លេស និងកាណាដា អាចទៅប្រទេសចិន ដោយមិនចាំបាច់មានទិដ្ឋាការ
ចិនបានបញ្ជាក់ថា ទាំងពលរដ្ឋកាណាដានិងអង់គ្លេសអាចធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ (Visa) ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោយពេលមេដឹកនាំប្រទេសរៀងៗខ្លួន បានប្រកាសអំពីកិច្ចព្រមព្រៀងបែបនេះ បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងប៉េកាំងកន្លងមក។

លោក​ Keir Starmer និង​លោក ស៊ី​ ជីន​ពីង។ (រូបភាព៖ Reuters)

យោងតាមភ្នាក់ងារ BBC ក្រសួងការបរទេសទីក្រុងប៉េកាំងបញ្ជាក់ពីកិច្ចព្រមព្រៀងទាំងនេះ កាលពីថ្ងៃអាទិត្យម្សិលមិញថា ទាំងពលរដ្ឋកាណាដា និងអង់គ្លេស អាចធ្វើដំណើរទៅកាន់ប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការចាប់ពីថ្ងៃអង្គារទី១៧ ដោយគោលនយោបាយនេះ មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឯណោះ។

ក្រសួងការបរទេសបានបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតថា អ្នកកាន់លិខិតឆ្លងដែនធម្មតាពីប្រទេសទាំងនេះ អាចចូលទៅកាន់ទឹកដីចិន ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់អាជីវកម្ម ទេសចរណ៍ ទៅលេងសាច់ញាតិ និងមិត្តភក្តិ ការផ្លាស់ប្តូរ ឬការឆ្លងកាត់សម្រាប់រយៈពេលមិនលើសពី ៣០ ថ្ងៃ។ នេះ​គឺ​ដើម្បីសម្រួល​បន្ថែម​ដល់​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន​ រវាង​ប្រទេស​ចិន​និង​ប្រទេស​ដទៃ​ទៀតផងដែរ។

ការលើកឡើងទិដ្ឋាការរយៈពេល៣០ថ្ងៃនេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស និងកាណាដា លោក Keir Starmer និងលោក Mark Carney សុទ្ធតែបានទៅទស្សនកិច្ចទីក្រុងប៉េកាំងកាលពីខែមករា ដោយស្វែងរកការពង្រឹងទំនាក់ទំនងជាមួយចិន និងងាកចេញពីសហរដ្ឋអាមេរិកដែលមានភាពប្រែប្រួលកាន់តែខ្លាំងឡើង។ មេដឹកនាំទាំងពីរបានសាទរចំពោះវឌ្ឍនភាព បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំកំពូលៗរបស់ចិន និងប្រធានាធិបតី ស៊ី ជិនពីង រួមទាំងបញ្ហាដូចជា ការចូលប្រើប្រាស់ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ពួកគេទៅកាន់ប្រទេសចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ចាប់ពីស្អែក ទាំងពលរដ្ឋអង់គ្លេស និងកាណាដា អាចទៅប្រទេសចិន ដោយមិនចាំបាច់មានទិដ្ឋាការ appeared first on Kampuchea Thmey Daily.

តើដំណើរទស្សនកិច្ចទៅចិនរបស់លោក Starmer ទទួលផ្លែផ្កា ឬផ្សះផ្សាភាពមិនចុះសម្រុងពីមុន?
ជាលើកដំបូងក្នុងរយៈពេលជាង៨ឆ្នាំ ដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន ដោយទាក់ទាញការចាប់អារម្មណ៍ពីមេដឹកនាំពិភលោកជាច្រើន។ ប៉ុន្តែជាក់ស្ដែង មិនសូវទទួលបានផ្លែផ្កាអ្វីជាដុំកំភួននោះទេ ដោយគ្រាន់តែផ្សះផ្សាភាពមិនចុះសម្រុងកាលពីអតីតកាលតែប៉ុណ្ណោះ។

រូបភាព៖Reuters

កាលពីមុនមក មិនត្រឹមតែមានការផ្លាស់ប្តូរអំណាចនៅអង់គ្លេស ពីគណបក្សអភិរក្សនិយមទៅគណបក្សពលកម្ម និងនាយករដ្ឋមន្ត្រីជាច្រើនរូបដែលបានបម្រើការជារាជានុសិទ្ធិ ហើយបន្ទាប់មកបានចាកចេញប៉ុណ្ណោះទេ ប៉ុន្តែក៏មានការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅ និងភាពមិនចុះសម្រុងគ្នានៅក្នុងទំនាក់ទំនងរវាងអង់គ្លេស និងប្រទេសចិនដ៏យូរអង្វែងផងដែរ។

លោក Starmer បានថ្លែងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីចាប់ផ្តើមទំនាក់ទំនងទ្វេភាគីឡើងវិញ ក្រោយល្អក់កករ។ ក្នុងនាមជាមនុស្សម្នាក់មកពីក្រុមនយោបាយផ្សេងគ្នា លោកមិនមានភាពឆ្គងដូចអ្នកកាន់តំណែងមុនៗអភិរក្សនិយមនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កត្តាដ៏សំខាន់ និងសម្រេចចិត្តបំផុតនោះគឺថា មេដឹកនាំរូបនេះស្ទើរតែគ្មានអំណាចក្នុងការធ្វើអ្វី ក្រៅពីស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យទំនាក់ទំនងអង់គ្លេសជាមួយចិន មានភាពកក់ក្តៅជាងមុនតែប៉ុណ្ណោះ។

នៅក្នុងដំណើរទស្សនកិច្ចនេះទៀតសោត ត្រូវបានបង្ហាញដោយកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាល Starmer ដើម្បីអនុញ្ញាតឲ្យចិនសាងសង់ស្ថានទូតរបស់ខ្លួននៅទីក្រុងឡុងដ៍ ដែលជាស្ថានទូតចិនធំជាងគេនៅអឺរ៉ុប។ សូម្បីតែមុនពេលមកដល់ចិន លោក Starmer បានធ្វើកាយវិការដើម្បីផ្គាប់ចិត្តចិនរួចហើយ ដោយបង្កើតបរិយាកាសនយោបាយដ៏រួសរាយរាក់ទាក់ និងអំណោយផលសម្រាប់ដំណើរទស្សនកិច្ចនេះ ជាពិសេស និងសម្រាប់ការចាប់ផ្តើមទំនាក់ទំនងឡើងវិញរវាងប្រទេសទាំងពីរ។

ជាការកត់ម្គាល់ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសមានទំនោរមើលឃើញដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនថា មិនទទួលបានជោគជ័យសោះ ដោយសមិទ្ធផលមានតិចតួចបំផុត និងស្រពិចស្រពិល ខណៈពេលដែលអ្នកកាន់តំណែងមុន បានប្រឈមមុខនឹងភាពតានតឹងជាមួយចិនអស់រយៈពេលយូរមកហើយ ធ្វើឲ្យទីក្រុងប៉េកាំងមិនពេញចិត្ត។ តែដំណើរទស្សនកិច្ចរបស់លោក Starmer គឺខុសគ្នា គាត់បានផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងក្នុងការចាប់ផ្តើមទំនាក់ទំនងរបស់អង់គ្លេសជាមួយចិនឡើងវិញ។

ជាដំបូង និងសំខាន់បំផុត លោក Keir Starmer ត្រូវការចិនជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយសារភាពស្មុគស្មាញនៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាដៃគូសំខាន់បំផុតពីររបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងបរិបទនេះ ចិនមិនត្រឹមតែមានសក្តានុពលក្នុងការទូទាត់សងសម្រាប់ការខ្វះខាតនៅក្នុងសេដ្ឋកិច្ចអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាទម្ងន់ទប់ទល់ផងដែរ ដែលផ្តល់ឲ្យលោក Starmer នូវភាពបត់បែនកាន់តែច្រើនក្នុងការគ្រប់គ្រងទំនាក់ទំនងជាមួយអាមេរិក និងសហភាពអឺរ៉ុប។

អ្វីដែលលោក Starmer មិនអាចមិនអើពើបាន និងអ្វីដែលជំរុញឲ្យគាត់ជំរុញអង់គ្លេសឲ្យកាន់តែខិតជិតប្រទេសចិន គឺបរិបទអន្តរជាតិបច្ចុប្បន្ន។ ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចសកល ជាពិសេសគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងរៀបចំឡើងវិញនូវទំនាក់ទំនងអន្តរជាតិ និងពាណិជ្ជកម្មពិភពលោក ដោយចិនកំពុងលេចចេញជាគោលដៅដ៏ទាក់ទាញសម្រាប់ដៃគូដែលប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច និងពាណិជ្ជកម្មពីទីក្រុងវ៉ាស៊ីនតោន។

មេដឹកនាំនៃសេដ្ឋកិច្ចលោកខាងលិចជាច្រើនបានទៅទស្សនាប្រទេសចិនម្តងហើយម្តងទៀត ខណៈដែលសហភាពអឺរ៉ុបក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដៃគូថ្មីនៅទូទាំងពិភពលោក។ ការពិតនោះបានបង្ខំឲ្យលោក Starmer ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដោយចៀសវាងស្ថានភាព «មកយឺតផឹកទឹកភក់ ឬទទួលបានតែរបស់អន់ជាងគេ» ខណៈអ្នកដទៃបានយករបស់ល្អបំផុតទៅអស់។

ចិនក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការចាប់ផ្ដើមទំនាក់ទំនងជាមួយអង់គ្លេសឡើងវិញ។ នេះអនុញ្ញាតឲ្យទីក្រុងប៉េកាំងបង្កើតគម្លាតរវាង អង់គ្លេស និងអាមេរិក ដែលក្នុងពេលជាមួយគ្នានេះ លើកទឹកចិត្តសហភាពអឺរ៉ុបជាទូទៅ សមាជិករបស់ខ្លួនជាពិសេស និងដៃគូផ្សេងទៀតឲ្យពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក Medvedev៖ អាមេរិកចង់បាន Greenland ពេក ដោយរុញអឺរ៉ុប ធ្លាក់ចូលជ្រោះដ៏ជ្រៅ

The post តើដំណើរទស្សនកិច្ចទៅចិនរបស់លោក Starmer ទទួលផ្លែផ្កា ឬផ្សះផ្សាភាពមិនចុះសម្រុងពីមុន? appeared first on Kampuchea Thmey Daily.

មុនទៅប៉េកាំង, អង់គ្លេសបញ្ចាក់ មិនជ្រើសរវាងអាមេរិក និង ចិនដាច់ខាត
នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅ Downing Street កាលពីថ្ងៃទី ២៦ ខែមករាថា ខ្លួននឹងមិនជ្រើសរើស រវាងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ឬចិនទេ មុនពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីក្រុងប៉េកាំង ក្នុងរយៈពេល៨ឆ្នាំ។

រូបភាព៖Reuters

តាមការចុះផ្សាយពី BBC លោក  Starmer បានលើកឡើងអំពីការជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយមិនធ្វើឲ្យលោកត្រាំអាក់អន់ចិត្ត ឬបំផ្លាញទំនាក់ទំនងជាមួយអាមេរិកឡើយ។ លោកត្រូវតែធ្វើពាណិជ្ជកម្មផលប្រយោជន៍ ដើម្បីរក្សាទំនាក់ទំនងជាមួយប្រទេសទាំងពីរ។ ប៉ុន្តែក្នុងន័យថា ខ្លួនមានទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក ជាក់ស្តែងពួកគេនៅតែរក្សាភាពជាដៃគូនេះ ទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ និងការពារជាតិ។ ផ្ទុយទៅវិញ វាមិនសមហេតុផលទេក្នុងការងាកក្រោយ ហើយមិនអើពើនឹងចិន ដែលជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ជាមួយនឹងឱកាសអាជីវកម្មជាច្រើន។

សេចក្តីថ្លែងការណ៍នេះកើតឡើង មុនពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍នេះ។ នេះជាលើកដំបូងដែលនាយករដ្ឋមន្ត្រីអង់គ្លេស ទៅទស្សនកិច្ចប្រទេសចិនក្នុងរយៈពេល ៨ ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដា Mark Carney ទៅកាន់ទីក្រុងប៉េកាំង។ ជាក់ស្ដែង ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានគំរាមកំហែងដាក់ពន្ធ ១០០ ភាគរយលើប្រទេសកាណាដា បន្ទាប់ពីដំណើរទស្សនកិច្ចកើតឡើងភ្លាមៗ។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ក៏ជាជំហានមួយក្នុងការអនុវត្តការសន្យាបោះឆ្នោតរបស់គណបក្សពលករ ដើម្បីកសាងទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងប៉េកាំងឡើងវិញ ដែលកាន់តែយ៉ាប់យ៉ឺនដោយសារការមិនចុះសម្រុងគ្នាទាក់ទងនឹងទីក្រុងហុងកុង ជំងឺកូវីដ-១៩ និងការចោទប្រកាន់ពីបទចារកម្ម។

ជាពិសេស បន្ទាប់ពីអ្វីដែលហៅថា «យុគសម័យមាស» នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងចិន ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី David Cameron ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះបន្តិចម្តងៗ។ នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងចិនឈានដល់ ៩៣ ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹង ១៤១ ពាន់លានដុល្លាររវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ចិនតបវិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មកាណាដា មិនបានវាយប្រហារ អាមេរិក ទេ

The post មុនទៅប៉េកាំង, អង់គ្លេសបញ្ចាក់ មិនជ្រើសរវាងអាមេរិក និង ចិនដាច់ខាត appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី អង់គ្លេស ស្នើលោកត្រាំ គួរតែសុំទោស ដែលប្រមាថទាហាន ណាតូ
យោងតាម REUTERS នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer កាលពីថ្ងៃទី ២៣ ខែមករា បានឆ្លើយតបជាផ្លូវការចំពោះសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ  ដែលហៅសេចក្តីថ្លែងការណ៍ទាំងនេះថាជាការប្រមាថ និងស្នើឲ្យលោកសុំទោសទាហានអង់គ្លេស ដែលកំពុងប្រយុទ្ធនៅអាហ្វហ្គានីស្ថាន។

រូបភាព៖REUTERS

ហេតុការណ៍នេះបានកើតចេញពីបទសម្ភាសន៍របស់លោកត្រាំ នៅលើ Fox News មុននេះ ដោយប្រមុខសេតវិមានបាននិយាយថា «កងទ័ពមកពីប្រទេសដែលមិនមែនជាសមាជិកណាតូបានដកថយយ៉ាងសកម្ម និងចៀសវាងជួរមុខក្នុងអំឡុងពេលសង្គ្រាមអាហ្វហ្គានីស្ថាន»។

នាយករដ្ឋមន្ត្រីអង់គ្លេសបានពណ៌នាអំពីការកត់សម្គាល់របស់លោកត្រាំថា ជាការប្រមាថ និងគួរឲ្យរន្ធត់ ដូច្នេះលោកមិនមានការភ្ញាក់ផ្អើលទេ ដែលសាច់ញាតិរបស់ទាហានអង់គ្លេស ៤៥៧ នាក់ដែលបានស្លាប់ មានអារម្មណ៍ឈឺចាប់។

នៅខាងសហរដ្ឋអាមេរិក សេតវិមាននៅតែរក្សាជំហររបស់ខ្លួន នៅយប់ថ្ងៃទី ២៣ ខែមករា អ្នកនាំពាក្យ Taylor Rogers បានបដិសេធការរិះគន់ពីប្រទេសអង់គ្លេស ហើយបញ្ជាក់ថា ប្រធានាធិបតីត្រាំនិយាយត្រូវទាំងស្រុង។ ជាពិសេស សហរដ្ឋអាមេរិកបានចូលរួមចំណែកដល់អង្គការណាតូ ច្រើនជាងប្រទេសដទៃទៀតទាំងអស់រួមបញ្ចូលគ្នា។

សេចក្តីថ្លែងការណ៍របស់មេដឹកនាំអង់គ្លេស បានកើតឡើងនៅក្នុងបរិបទនៃទំនាក់ទំនងការទូតរវាងអង់គ្លេស និងអាមេរិក ដែលបង្ហាញពីសញ្ញានៃការបែកបាក់ដោយសារតែជម្លោះអធិបតេយ្យភាពកោះ Chagos និងការគំរាមកំហែងពន្ធថ្មីពីសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអង់គ្លេសនៅតែសម្រេចចិត្តថ្លែងជាសាធារណៈដើម្បីការពារកិត្តិយសរបស់កងកម្លាំងប្រដាប់អាវុធ។

ព្រះអង្គម្ចាស់ហារី ដែលបានធ្វើយុទ្ធនាការដោយផ្ទាល់ពីរលើកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក៏បានថ្លែងនៅថ្ងៃដដែលនោះដោយបញ្ជាក់ថា ការលះបង់របស់ទាហានអង់គ្លេស សមនឹងទទួលបានការលើកឡើងដោយស្មោះត្រង់។ ទ្រង់ចែករំលែកថា ព្រះអង្គបានបាត់បង់មិត្តភក្តិរបស់ព្រះអង្គនៅលើសមរភូមិនេះ ហើយគ្រួសាររាប់ពាន់គ្រួសារបានផ្លាស់ប្តូរជីវិតរបស់ពួកគេជារៀងរហូត។

សហគមន៍អតីតយុទ្ធជនអង់គ្លេសក៏បានប្រតិកម្មយ៉ាងខ្លាំងផងដែរ។ លោកស្រី Diane Dernie ម្តាយរបស់អតីតយុទ្ធជនម្នាក់ដែលបានរងរបួសធ្ងន់ធ្ងរជាច្រើនដោយសារមីនក្នុងឆ្នាំ ២០០៦ បានពិពណ៌នាអំពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក ជាការប្រមាថដល់ទាហានដែលបានបន្សល់ទុកផ្នែកមួយនៃរាងកាយរបស់ពួកគេនៅលើសមរភូមិ។

គួរបញ្ចាក់ថា ស្ថិតិពិតប្រាកដបង្ហាញថា ទាហានណាតូសរុបចំនួន ៣,៤៨៦នាក់បានស្លាប់នៅក្នុងជម្លោះរយៈពេល ២០ ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ក្រៅពីសហរដ្ឋអាមេរិក ប្រទេសដាណឺម៉ាក និងចក្រភពអង់គ្លេសគឺជាប្រទេសដែលបានរងការបាត់បង់ជីវិតច្រើនបំផុតក្នុងមនុស្សម្នាក់ៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អ៊ីរ៉ង់ ចាត់ទុកការវាយប្រហារអាមេរិក ជា «សង្គ្រាមប្រឆាំង»  ក្រោយត្រាំ បញ្ជូនកងនាវាចម្បាំងដ៏​ធំ​សម្បើម

The post នាយករដ្ឋមន្ត្រី អង់គ្លេស ស្នើលោកត្រាំ គួរតែសុំទោស ដែលប្រមាថទាហាន ណាតូ appeared first on Kampuchea Thmey Daily.

ទេសចរអង់គ្លេសម្នាក់ដើរស្រាតនៅឆ្នេរសមុទ្រថៃ ត្រូវប៉ូលិសចាប់ខ្លួន
ទេសចរជនជាតិអង់គ្លេសម្នាក់ ត្រូវបានប៉ូលិសថៃ ចាប់ខ្លួនដោយសារតែរូបគេស្រាតបង្កភាពអនាធិបតេយ្យនៅចំពោះមុខអ្នកទេសចរដ៏ទៃទៀត ខណៈកំពុងប្រមូលផ្តុំគ្នាថតរូបជាក្រុម។

(រូបថត៖ Viral Press)

តាមសេចក្តីរាយការណ៍របស់ Daily Mail, ហេតុការណ៍នេះកើតឡើងកាលពីដើមសប្តាហ៍ ដោយអ្នកខេត្ត Krabi បានថតជាប់ទេសចរអង់គ្លេសឈ្មោះ Joseph William Kershaw អាយុ២៣ឆ្នាំ ដើរស្រាតគ្រវីអាវលើឆ្នេរ Ao Nang មុនពេលគាត់ទៅថតរូបនៅមុខរូបសំណាកត្រីក្តោង (Sailfish)។

ក្នុងវីដេអូនោះ គេបានឃើញយុវជនបរទេសមួយក្រុមមានគ្នាប្រហែលពី២០ទៅ៣០នាក់ កំពុងសប្បាយរីករាយនៅលើឆ្នេរ ពេលដែល Kershaw គ្រវីល្វែងក្រោមរបស់ខ្លួន ដោយមិនខ្វល់ពីនរណាទាំងអស់ សូម្បីតែអ្នកស្រុកនៅទីនោះនិងអ្នកធ្វើដំណើរឆ្លងកាត់។

(រូបថត៖ Viral Press)

ទោះបីជាយ៉ាងណាក៏ដោយ ​អាកប្បកិរិយា​របស់​គាត់ ត្រូវបានគេចាត់ទុកថា ជាការ​មិន​គោរព​ដល់​រូប​សំណាកជានិមិត្តរូបនិង​សហគមន៍ Krabi ទាំងមូល។

បុគ្គល​ដែល​ថតជាប់​ឧប្បត្តិហេតុ​នេះ ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ ថៃថា ពេលរឿងនេះកើតឡើង មានទាំង​ជនជាតិ​ថៃនិង​ភ្ញៀវ​ទេសចរស្ថិតនៅទីតាំងនោះ ប៉ុន្តែជនជាតិ​អង់គ្លេស​រូបនេះ ហាក់គ្មានខ្លាចរអែងចិត្តអ្វីឡើយ។

(រូបថត៖ Viral Press)

ក្រោយមានការត្អូញត្អែរពីអ្នកស្រុកនិងបានឃើញវីដេអូ, ប៉ូលិសអន្តោប្រវេសន៍ខេត្ត Krabi និងប៉ុស្តិ៍ Ao Nang បានកំណត់អត្តសញ្ញាណគាត់ថាមានឈ្មោះ Kershaw ហើយថែមរកឃើញថា គាត់ស្ថិតនៅប្រទេសថៃ ក្នុងទិដ្ឋាការទេសចរណ៍ ទៀតផង។

នៅពេលចាប់ខ្លួន លោក Kershaw សារភាពថា គាត់ស្រវឹងនិងរំភើបខ្លាំងពេក ហើយចេញការសុំទោស និងសន្យាមិនឲ្យរឿងបែបនេះកើតឡើងម្តងទៀតឡើយ។ ជាចុងក្រោយ Kershaw ត្រូវពិន័យជាប្រាក់ចំនួន ៥ ០០០បាត (១៣៧ដុល្លារ) សម្រាប់អាកប្បកិរិយាមិនគប្បីរបស់គាត់។

(រូបថត៖ Viral Press)

សូមបញ្ជាក់ថា នៅឆ្នាំ២០១៩ ភ្ញៀវទេសចរចំនួន៦នាក់ ក្នុងនោះមានជនជាតិអង់គ្លេស៣នាក់ អូទ្រីសម្នាក់ ជប៉ុនម្នាក់ និងជនជាតិថៃម្នាក់ ក៏ត្រូវបានចាប់ខ្លួនពីបទ ងូតទឹកស្រាតនៅឆ្នេរ Ao Nang ផងដែរ ដោយពួកគេម្នាក់ៗត្រូវបង់ប្រាក់ពិន័យ ៥០០ បាត៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ៣ខែ ដើមឆ្នាំ២០២៤ ថៃ ទាញទេសចរបរទេសបាន៩.៤លាននាក់ កើបលុយ ១២.៤ពាន់លានដុល្លារ

The post ទេសចរអង់គ្លេសម្នាក់ដើរស្រាតនៅឆ្នេរសមុទ្រថៃ ត្រូវប៉ូលិសចាប់ខ្លួន  appeared first on Kampuchea Thmey Daily.