ព័ត៌មានអន្ដរជាតិ
ចិនតបវិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មកាណាដា មិនបានវាយប្រហារ អាមេរិក ទេ
ប្រទេសចិននាថ្ងៃទី២៧មករា បានលើកឡើងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗនេះជាមួយកាណាដា ដោយមិនមានន័យថា ធ្វើឲ្យប្រទេសដទៃទៀតខាតបង់នោះទេ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធ ១០០% លើផលិតផលកាណាដា ប្រសិនបើទីក្រុង Ottawa បញ្ចប់កិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺមិនមានគោលបំណងវាយប្រហារទីក្រុងវ៉ាស៊ីនតោនទេ។ កន្លងមក ចិននិងកាណាដាបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រប្រភេទថ្មី ដោយមិនផ្តោតលើភាគីទីបីណាមួយទេ។ នេះបើយោងតាមសារព័ត៌មាន BBC បានចុះផ្សាយ។
លោកក៏បានបន្ថែមដោយធ្វើការធានាអះអាងថា ប្រទេសចិនតែងតែតស៊ូមតិ ដូច្នេះហើយ ប្រទេសនានាគួរតែចាប់ផ្តើមទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋដោយផ្នត់គំនិតឈ្នះ-ឈ្នះ ជាជាងផ្នត់គំនិតឈ្នះ-ឈ្នះសូន្យ និងតាមរយៈកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា។
កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ទៅកាន់ទីក្រុងប៉េកាំងក្នុងខែមករា ខណៈដែលលោកកំពុងស្វែងរកការឃ្លាតឆ្ងាយពីអាមេរិក ដែលមានភាពចលាចលក្រោមការដឹកនាំរបស់លោកត្រាំ។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីកាណាដាស្រាប់តែប្រកាសវិញថា កាណាដាគ្មានបំណងក្នុងការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនទៀតទេ បន្ទាប់ពីលោកត្រាំគំរាមដាក់ពន្ធគយ១០០ភាគរយ ក្នុងករណីប្រទេសនេះនៅតែបន្តកិច្ចព្រមព្រៀងជាមួយចិន។
កាណាដា និងសហរដ្ឋអាមេរិកត្រូវបានជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្មចាប់តាំងពីរដ្ឋបាលលោកត្រាំ ដាក់ពន្ធនាំចូលលើប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។ កាលពីថ្ងៃអាទិត្យលោកត្រាំបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការចរចារវាងទីក្រុង Ottawa និងទីក្រុងប៉េកាំងមានន័យថា ចិនបានកាន់កាប់ប្រទេសកាណាដាដ៏រុងរឿងមួយដោយជោគជ័យ និងពេញលេញ។
បន្ទាប់ពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីត្រាំរួចភ្លាម លោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «យើងមិនអាចអនុញ្ញាតឲ្យប្រទេសកាណាដា ក្លាយជាកន្លែងបើកចំហដែលចិនចាក់ទំនិញថោកៗរបស់ពួកគេចូលទៅក្នុងសហរដ្ឋអាមេរិកបានទេ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
នាយករដ្ឋមន្ត្រីកាណាដា លែងពាក់ព័ន្ធនឹងពាណិជ្ជកម្មជាមួយចិនហើយ ក្រោយត្រាំ ព្រមានដាក់ពន្ធ១០០%
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


