ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian Archives - Kampuchea Thmey Daily

ប្រធានាធិបតី​អ៊ីរ៉ង់​ ស្នើ​ឲ្យ​ប្រទេសមូស្លីម​​រួប​រួម​គ្នា​​ ទប់ស្កាត់​សម្ពាធ​ពីខាងក្រៅ​
​​ក្រោយ​ការ​សម្របសម្រួល​ក្នុងការ​ចរចា​​​​​​រវាងអាមេរិក​និង​អ៊ីរ៉ង់​នៅប្រទេសស្វីសរបស់ នាយករដ្ឋមន្ត្រិ​ប៉ាគីស្ថាន លោក សែបាហ្ស សារីហ្វ (Shehbaz Sharif) ប្រធានាធិបតី​​អ៊ីរ៉ង់​ លោក ម៉ាស៊ូដ ប៉េហ្សេស​គីយ៉ាន (Masoud Pezeshkian) ​បាន​ធ្វើ​ដំណើរ​ទៅ​​​ជួ​ប​ពិភាក្សា​ទ្វេភាគី​​​នៅ​​ក្នុង​ទីក្រុង​អ៊ីស្លាម៉ា​បាដ​ ប្រទេសប៉ាគីស្ថាន ដោយ​ លើក​ឡើង​ពី​ទំនាក់​ទំនង​ទ្វេភាគី និង «​​​​​ការ​រួបរួម​គ្នា​របស់​ប្រទេស​មូស្លីម»​​ ដើមុ្បី​ទប់ស្កាត់​ឥទ្ធិពល​ពីក្រៅ​តំបន់​​។

ប្រធានាធិបតី​អ៊ីរ៉ង់ (ឆ្វេង) និង នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន។​ ​FB/Mian Shehbaz Sharif

​​នៅ​ក្នុងសារ​​បង្ហោះ​តាមបណ្តាញសង្គម លោក លោក ម៉ាស៊ូដ ប៉េហ្សេស​គីយ៉ាន ​​បាន​លើក​ឡើង​ពី​​​ការ​ពិភាក្សា​ដែល​​ប្រមុខ​ដឹកនាំ​ទាំងពីរ​ បាន​ផ្តោត​ គឺ ​ការ​ពិនិត្យ​មើល​នូវ​ស្ថាន​​​​វិវត្តន៍​នៃ​​​តំបន់​និង​អន្តរជាតិ ដោយ​នៅ​ក្នុង​នោះ ​ប្រធានាធិបតិ​អ៊ីរ៉ង់ បាន​បញ្ជាក់​ជំហរ​​​ថា ខ្លួន​ប្រឆាំង​ចំពោះ​​​ឥទ្ធិពល​ពី​ខាងក្រៅ​។

ប្រធានាធិបតីអ៊ីរ៉ង់ ​សរសេរ​ថា៖​«ខ្ញុំបានសម្តែងយ៉ាងមុតមាំថា ប្រជាជាតិអ៊ីរ៉ង់បានឈរដោយសិទ្ធិអំណាចដាច់ខាតប្រឆាំងនឹងសម្ពាធ និងការគំរាមកំហែងពីខាងក្រៅ ហើយបានសង្កត់ធ្ងន់ថា ឯកភាពនៃប្រជាជាតិអ៊ីស្លាមនៅតែជាខែលដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងនឹងការឃុបឃិតគ្នាដែលបែកបាក់»​។

​យោង​តាម Al Jazeera  នេះ​ជា​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​​ប្រធានាធិបតី​​អ៊ីរ៉ង់ ទៅកាន់​ប្រទេស​ប៉ាគីស្ថាន​ក្នុង​នាម​ជា​ប្រធានាធិបតី។ លើក​ដំបូង​របស់​លោក​នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០២៥ បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សង្គ្រាម​អ៊ីរ៉ង់-អ៊ីស្រាអែល​រយៈពេល ១២​ថ្ងៃ ហើយ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​លោក​បន្ទាប់​ពី​ជម្លោះ​នោះ។

តាម​ខ្លឹមសារ​ដែលបាន​បង្ហោះ​លើ​ទំព័រ​​​​ផ្លូវការ​របស់ប្រធានាធិបតី​អ៊ីរ៉ង់ លោកនាយករដ្ឋមន្ត្រី សារីហ្វ បាន​កត់​សម្គាល់​ថា ដំណើរទស្សនកិច្ចនេះផ្ញើសារសកលដ៏មានឥទ្ធិពលនៃការជឿទុកចិត្តគ្នាទៅវិញទៅមករវាងទីក្រុងតេអេរ៉ង់ និងអ៊ីស្លាម៉ាបាដ។

​​នៅក្នុងដំណើរ​ទស្សនកិច្ច​​​​​​របស់​ប្រមុខ​ដឹកនាំ​អ៊ីរ៉ង់​​ ក្នុងពេលដែល​មន្ត្រី​អ៊ីរ៉ង់​ កំពុង​​ចរចា​ជាមួយសហរដ្ឋអាមេរិក ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​​ ភាគី​​​អ៊ីរ៉ង់​និង​ប៉ាគីស្ថាន​ បានប្តេជ្ញារួមគ្នាក្នុងការលើកកម្ពស់បរិមាណពាណិជ្ជកម្មសេដ្ឋកិច្ច​ដល់គោលដៅប្រវត្តិសាស្ត្រចំនួន ៣០ ពាន់លានដុល្លារ។

​ប្រទេស​អ៊ីរ៉ង់​បាន​ធ្លាក់​ចូល​ទៅ​ក្នុងសង្គ្រាម​ដ៏ខ្លាំងក្លា​​ជាមួយ​មហាអំណាច​សហរដ្ឋអាមេរិក ​ចាប់តាំងពី​ចុង​ខែ​កុម្ភៈ ២០២៦នេះ ​ដោយ​សហរដ្ឋអាមេរិក​​បាន​ចោទ​ប្រកាន់​ អ៊ីរ៉ង់​​ចំពោះ​ការ​​ផលិត​​អាវុធ​នុយក្លេអ៊ែរ​ ដែលអាច​បង្ក​​អសន្តិសុខ​​ដល់​តំបន់​និង​ពិភពលោក ប៉ុន្តែ​​​អ៊ីរ៉ង់​តែងតែ​បដិសេធ​​​ការ​ចោទ​ប្រកាន់​នោះ ថាគ្មាន​មូលដ្ឋាន​​។

ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​ការ​បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​តួនាទី​របស់​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ការ​សម្របសម្រួល​អនុស្សរណៈ​យោគយល់​គ្នា​អ៊ីស្លាម៉ាបាដ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ដោយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក Pezeshkian ដោយ​មាន​លោក​នាយករដ្ឋមន្ត្រី សារីហ្វ ចុះហត្ថលេខា​លើ​ឯកសារ​នេះ​ជា​អ្នក​សម្របសម្រួល៕​​

រ៉ាន់ រើយ​​

The post ប្រធានាធិបតី​អ៊ីរ៉ង់​ ស្នើ​ឲ្យ​ប្រទេសមូស្លីម​​រួប​រួម​គ្នា​​ ទប់ស្កាត់​សម្ពាធ​ពីខាងក្រៅ​ appeared first on Kampuchea Thmey Daily.

​មន្ត្រី​អ៊ីរ៉ង់ ថា គ្មានឡើយ​ការ​លាលែង​ពីអំណាច​​របស់ប្រធានាធិបតី Pezeshkian
អាជ្ញាធរអ៊ីរ៉ង់ នៅថ្ងៃចន្ទ ទី​១ ខែ​មិថុនា បានបដិសេធ​នូវរាល់​សេចក្តីរាយការណ៍​​ចចាម​អារ៉ាម​ដែលបានអះអាងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប៉ុនប៉ងចុះចេញពីតំណែង ដើម្បីធ្វើការតវ៉ាចំពោះការក្តោបក្តាប់​អំណាចសម្រេចចិត្តទាំងស្រុងរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នៅក្នុងកំឡុងពេលមានសង្គ្រាម។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian (រូបភាព៖Reuters)

ការបដិសេធនេះ បានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Iran International ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាន​រាយការណ៍ថា លោក Pezeshkian បានដាក់លិខិតលាលែងពីតំណែងទៅកាន់មេដឹកនាំកំពូល លោក Mojtaba Khamenei ដោយលើកឡើងថា រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ត្រូវបានផាត់ចេញពីដំណើរការសម្រចចិត្តដ៏សំខាន់ៗរបស់​ថ្នាក់​ដឹកនាំ​ជាតិ​​អ៊ីរ៉ង់​ ហើយកង្វះចន្លោះនេះ បានបើកផ្លូវឲ្យក្រុមមនោគមវិជ្ជាតឹងរ៉ឹងនៅក្នុងជួរ IRGC ចូលមកគ្រប់គ្រងកិច្ចការទាំងឡាយជំនួសវិញ។

ដោយផ្អែកលើប្រភពព័ត៌មានពីមន្ត្រី​ម្នាក់​​​ក្នុងជួរ​រដ្ឋាភិបាល ទីភ្នាក់ងារសារព័ត៌មាន​អ៊ីរ៉ង់​ Tasnim ដែលស្និទ្ធនឹងក្រុម IRGC បានរាយការណ៍ថា លោកប្រធានាធិបតីមិនបានលាលែងពីតំណែង​​ដូច​​​សេចក្តីរាយការណ៍​​នានា​លើក​ឡើង​នោះទេ ហើយលោកកំពុងបន្តបំពេញភារកិច្ចរបស់លោកជាធម្មតា។

ដោយឡែក លោក Seyed Mehdi Tabatabaei អនុប្រធានផ្នែកទំនាក់ទំនង និងព័ត៌មាននៃការិយាល័យប្រធានាធិបតី ក៏បានទាត់ចោលសេចក្តី​រាយការណ៍របស់ Iran International ផងដែរ តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X ដោយ លោក បានបញ្ជាក់ថា លោក Pezeshkian នឹងមិនរាថយពីការបម្រើប្រជាជនឡើយ។

សាររបស់លោក Tabatabaei បានសរសេរថា «ការបង្ហោះពាក្យចចាមអារ៉ាមដោយបណ្តាញផ្សព្វផ្សាយបរទេសដែលគ្មានការជឿជាក់នេះ គឺគ្រាន់តែជាការបន្តល្បែងប្រព័ន្ធផ្សព្វផ្សាយដ៏គួរឲ្យអស់សំណើចពីមុនៗប៉ុណ្ណោះ។ ពួកគេបានយកការស្រមៃចង់បានរបស់ខ្លួនឯង មកផ្សាយធ្វើជាការពិត»។

សារនោះបានបន្ថែមទៀតថា «ប្រធានាធិបតី Pezeshkian នឹងមិនដកថយពីការបម្រើប្រជាជនឡើយ ដូចដែលប្រជាជាតិអ៊ីរ៉ង់មិនងាកក្រោយពីផ្លូវនៃសាមគ្គីភាព និងការតស៊ូនោះដែរ។ ពួកគេនឹងយកបំណងប្រាថ្នាដែលចង់បំបែកបំបាក់សាមគ្គីភាពរបស់ប្រជាជាតិអ៊ីរ៉ង់នេះ ទៅតាមខ្លួនរហូតដល់ក្នុងផ្នូរ»។

សូមជម្រាបជូនថា សារព័ត៌មាន Iran International ដោយផ្អែកលើប្រភពនានា បានអះអាងថា លោក Pezeshkian បានដាក់លិខិតលាលែងពីតំណែងជាផ្លូវការទៅកាន់ការិយាល័យមេដឹកនាំកំពូល ដោយលោកបានអះអាងនៅក្នុងលិខិតនោះថា ក្រោមឥទ្ធិពលគ្រប់គ្រងរបស់ IRGC លើការសម្រេចចិត្ត លោកមិនអាចដឹកនាំរដ្ឋាភិបាល និងបំពេញការទទួលខុសត្រូវតាមច្បាប់របស់លោកបានឡើយ ហើយដោយសារមូលហេតុនេះ លោកបានស្នើសុំចុះចេញពីតំណែងជាបន្ទាន់។

សេចក្តីរាយការណ៍នេះ បានបន្ថែមទៅលើរបាយការណ៍ជាច្រើនខែមុនៗ ដែលបានអះអាងពីភាពតានតឹងរវាងរដ្ឋាភិបាល និងស្ថាប័នសន្តិសុខយោធារបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។ កាលពីមុន របាយការណ៍របស់សារព័ត៌មាន New York Times ក៏ធ្លាប់បានអះអាងដែរថា ក្រុមឥស្សរជនជាន់ខ្ពស់មួយក្រុមតូច ដែលភាគច្រើនជាមេបញ្ជាការជាន់ខ្ពស់បច្ចុប្បន្ន ឬអតីតមេបញ្ជាការរបស់ IRGC គឺជាអ្នកដឹកនាំការសម្រេចចិត្តទាំងស្រុងនៅក្នុងប្រទេសអ៊ីរ៉ង់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ​មន្ត្រី​អ៊ីរ៉ង់ ថា គ្មានឡើយ​ការ​លាលែង​ពីអំណាច​​របស់ប្រធានាធិបតី Pezeshkian appeared first on Kampuchea Thmey Daily.

តើការស្តារប្រព័ន្ធអ៊ីនធឺណិតរបស់​អ៊ីរ៉ង់ ជាការបន្ថយ​ភាពតានតឹង​ទាំងក្នុងស្រុក​និង​អន្តរជាតិ​​ឬ​ទេ ?
ការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ក្នុងការបញ្ជាឲ្យបើកប្រព័ន្ធអ៊ីនធឺណិតអន្តរជាតិឡើងវិញ កាលពីថ្ងៃទី២៥ ខែឧសភា ក្រោយបិទខ្ទប់អស់រយៈពេលជិត ៩០ថ្ងៃ ត្រូវបានអ្នកវិភាគមើលឃើញថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រការទូតដ៏មានឥទ្ធិពល ស្របពេលដែលកិច្ចចរចាសន្តិភាពរវាងទីក្រុងតេហេរ៉ង់ និងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក  ដូណាល់ ត្រាំ កំពុងមានសន្ទុះទៅមុខយ៉ាងខ្លាំង។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian (រូបភាព៖Reuters)

យោងតាមការចេញផ្សាយពីសារព័ត៌មាន theguardian វិធានការបន្ធូរបន្ថយការរឹតបន្តឹងផ្នែកបច្ចេកវិទ្យា និងគមនាគមន៍នេះ មិនត្រឹមតែជាការឆ្លើយតបទៅនឹងការធ្លាក់ចុះសេដ្ឋកិច្ច និងការតវ៉ាផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាវិជ្ជមានមួយផ្ញើទៅកាន់សហគមន៍អន្តរជាតិ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ហាញពីតម្លាភាព និងឆន្ទៈពិតប្រាកដក្នុងការបញ្ចប់ជម្លោះយោធាដែលបានផ្ទុះឡើងកាលពីដើមឆ្នាំ។

សកម្មភាពស្របគ្នានេះកើតឡើងចំពេលដែលលោក ត្រាំ បានប្រកាសដោយក្តីសង្ឃឹមថា កិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវបានចរចាស្ទើរតែរួចរាល់ទាំងស្រុង ដែលរួមបញ្ចូលទាំងលក្ខខណ្ឌនៃការបើកច្រកសមុទ្រ Hormuz ឡើងវិញ ព្រមទាំងការដោះស្រាយបញ្ហាអ៊ុយរ៉ាញ៉ូម​​របស់អ៊ីរ៉ង់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Pezeshkian បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាអ៊ីរ៉ង់បង្ហាញភាពទន់ភ្លន់ និងឆន្ទៈក្នុងការចរចាក៏ដោយ ក៏ប្រទេសនេះនឹងមិនឱនក្បាលទទួលយក «ការទាមទារហួសហេតុ» ឬសម្ពាធខ្លាំងពេកពីខាងក្រៅ ដែលប៉ះពាល់ដល់អធិបតេយ្យភាពជាតិ និងសិទ្ធិស្របច្បាប់របស់ប្រជាជនអ៊ីរ៉ង់នោះឡើយ។

ទោះបីជាសន្ទុះនៃការចរចាកំពុងមានភាពវិជ្ជមាន ដែលមានប៉ាគីស្ថានធ្វើជាអ្នកសម្របសម្រួលក៏ដោយ ក៏ដំណើរការឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយនៅតែជួបប្រទះនូវឧបសគ្គស្មុគស្មាញជាច្រើន ដែលទាមទារការដោះស្រាយយ៉ាងហ្មត់ចត់។ លោក ត្រាំ បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ត្រូវតែប្រគល់ ឬកម្ទេចស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់ភ្លាមៗ ក្រោមការត្រួតពិនិត្យពីអន្តរជាតិ ខណៈដែលភាគីអ៊ីរ៉ង់នៅតែមានការសង្ស័យលើការសន្យារបស់អាមេរិកក្នុងការដោះលែងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារដែលត្រូវបានបង្កក។

លើសពីនេះ ភាពខ្វែងគំនិតគ្នាលើរយៈពេលនៃការផ្អាកការចម្រាញ់សារធាតុនុយក្លេអ៊ែរ និងវិសាលភាពនៃបទឈប់បាញ់ ដែលអាចរាប់បញ្ចូលទាំងបញ្ហានៅលីបង់ និងក្រុមហេសបូឡា ផងនោះ កំពុងធ្វើឲ្យភាគីទាំងសងខាងត្រូវប្រុងប្រយ័ត្នខ្ពស់។

មិនតែប៉ុណ្ណោះ ស្ថាប័នតុលាការអ៊ីរ៉ង់ កាលពីថ្ងៃ ទី២៦ ខែឧសភា បានសម្រេចព្យួរការងាររបស់ស្ថាប័នប្រធានាធិបតីមួយ ដែលទើបតែបានបញ្ជាឲ្យស្តារការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតឡើងវិញ បន្ទាប់ពីការ​កាត់ផ្តាច់ស្ទើរតែទាំងស្រុងអស់រយៈពេល​ច្រើនខែ ចាប់តាំងពីមានសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល។ ហេតុដូច្នេះ ពិភពលោកនៅតែត្រូវរង់ចាំមើលថា តើការបន្ទន់ឥរិយាបថផ្នែកគមនាគមន៍នេះ អាចឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ ឬយ៉ាងណា នៅក្នុងបរិបទនយោបាយពិភពលោកដ៏ស្រួចស្រាវបច្ចុប្បន្ន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

តុលាការអ៊ីរ៉ង់ សម្រេចព្យួរបទ​​បញ្ជារបស់ប្រធានាធិបតី Pezeshkian

The post តើការស្តារប្រព័ន្ធអ៊ីនធឺណិតរបស់​អ៊ីរ៉ង់ ជាការបន្ថយ​ភាពតានតឹង​ទាំងក្នុងស្រុក​និង​អន្តរជាតិ​​ឬ​ទេ ? appeared first on Kampuchea Thmey Daily.

តុលាការអ៊ីរ៉ង់ សម្រេចព្យួរបទ​​បញ្ជារបស់ប្រធានាធិបតី Pezeshkian
ស្ថាប័នតុលាការអ៊ីរ៉ង់ កាលពីថ្ងៃ ទី២៦ ខែឧសភា បានសម្រេចព្យួរការងាររបស់ស្ថាប័នប្រធានាធិបតីមួយ ដែលទើបតែបានបញ្ជាឲ្យស្តារការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតឡើងវិញ បន្ទាប់ពីការ​កាត់ផ្តាច់ស្ទើរតែទាំងស្រុងអស់រយៈពេលជិត​៣​ច្រើនខែ ចាប់តាំងពីមានសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល។

ការសម្រេចចិត្ត​​​ឲ្យ​ផ្អាក​​​​បញ្ជា​របស់​ប្រធានាធិបតី​​ បានកើតឡើងចំពេលមានការរំពឹងទុកថា អ៊ីរ៉ង់-អាមេរិក កំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ។

ប្រធានាធិបតី លោក Masoud Pezeshkian (រូបភាព៖Reuters)

យោងតាមគេហទំព័រ Mizan Online របស់ស្ថាប័នតុលាការអ៊ីរ៉ង់ បានបង្ហោះផ្សាយថា សេចក្តីសម្រេចព្យួរស្ថាប័នប្រធានាធិបតីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមាន «ការដាក់ពាក្យបណ្តឹងតវ៉ា» ទោះបីជាគេនៅមិនទាន់ដឹងច្បាស់ភ្លាមៗថា តើបុគ្គល ឬភាគីណាមួយ​ជាអ្នកដាក់ពាក្យបណ្តឹងទាំងនោះក៏ដោយ។ សេចក្តីសម្រេចនេះ បានកំណត់គោលដៅដោយផ្ទាល់លើ «ទីស្នាក់ការកណ្តាលពិសេសសម្រាប់រៀបចំ និងគ្រប់គ្រងលំហ​បច្ចេកវិទ្យា​​ (Cyberspace) របស់ប្រទេស» ដែលជាស្ថាប័នមួយទើបតែត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ដោយប្រធានាធិបតី​​អ៊ីរ៉ង់​ លោក Masoud Pezeshkian។

អ្នកនាំពាក្យរដ្ឋាភិបាល​អ៊ីរ៉ង់​ លោកស្រី Fatemeh Mohajerani បានឲ្យដឹងថា ស្ថាប័នពិសេសមួយនេះកាលពីថ្ងៃច័ន្ទ បានសម្រេចចិត្ត «ស្តារប្រព័ន្ធអ៊ីនធឺណិតឡើងវិញ» នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍​ថា លោកប្រធានាធិបតី Pezeshkian បានចេញក្រឹត្យអនុវត្តវិធានការបន្ធូរបន្ថយនេះ។ ទោះជាយ៉ាងណាតាមផ្លូវច្បាប់ ក្រុមប្រឹក្សាសន្តិសុខជាតិកំពូល ដែលជាស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ គឺជាអ្នកមានអំណាចដាច់ខាតចុងក្រោយក្នុងការសម្រេចបើកប្រព័ន្ធអ៊ីនធឺណិតឡើងវិញ មិនមែនស្ថាប័នរបស់ប្រធានាធិបតីឡើយ។

អំឡុងពេលនៃការកាត់ផ្តាច់អ៊ីនធឺណិតនេះ ប្រជាជនអ៊ីរ៉ង់ត្រូវបានកម្រិតឲ្យប្រើប្រាស់បានត្រឹមតែបណ្តាញទំនាក់ទំនងក្នុងស្រុក និងគេហទំព័រទាំងឡាយណាដែលដំណើរការនៅលើប្រព័ន្ធអ៊ីនត្រាណិត (Intranet) ក្នុងប្រទេសប៉ុណ្ណោះ។ នៅក្នុងសប្តាហ៍ថ្មីៗនេះ អ៊ីរ៉ង់បានណែនាំប្រព័ន្ធអ៊ីនធឺណិតកម្រិតខុសៗគ្នាដែលគេហៅថា «Pro Internet» ដែលវាផ្តល់សិទ្ធិចូលប្រើប្រាស់ក្នុងវិសាលភាពទូលំទូលាយជាងមុន ទៅកាន់ក្រុមអ្នកជំនាញ ឬអាជីពមួយចំនួនដែលត្រូវបានជ្រើសរើស ដោយពួកគេត្រូវបង់ថ្លៃសេវាខ្ពស់ជាងមុន។

សូមជម្រាបជូនថា អាជ្ញាធរអ៊ីរ៉ង់បានចាប់ផ្តើមដាក់កំហិតយ៉ាងតឹងរ៉ឹងលើប្រព័ន្ធអ៊ីនធឺណិតជាលើកដំបូង អំឡុងពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងទ្រង់ទ្រាយធំ ដែលបានឈានដល់ចំណុចកំពូលកាលពីដើមខែមករា មុនពេលដែលពួកគេបានបិទការចូលប្រើប្រាស់ទាំងស្រុងម្តងទៀតកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលចាប់ផ្តើមផ្ទុះសង្គ្រាម។ គិតត្រឹមថ្ងៃទី៥ ខែសីហា ក្រុមឃ្លាំមើលប្រព័ន្ធអ៊ីនធឺណិត NetBlocks បានបញ្ជាក់ថា ការបិទប្រព័ន្ធអ៊ីនធឺណិតដែលត្រូវបានអនុវត្តបន្ទាប់ពីការផ្ទុះសង្គ្រាមនេះ គឺជា ការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតក្នុងកម្រិតថ្នាក់ជាតិដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាននៅក្នុងប្រទេសណាមួយឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ប្រធានាធិបតី អ៊ីរ៉ង់ ចេញបញ្ជាឲ្យបើកប្រព័ន្ធអ៊ីនធឺណិតអន្តរជាតិឡើងវិញ ក្រោយបិទខ្ទប់ជិត៩០ថ្ងៃ

The post តុលាការអ៊ីរ៉ង់ សម្រេចព្យួរបទ​​បញ្ជារបស់ប្រធានាធិបតី Pezeshkian appeared first on Kampuchea Thmey Daily.

ប្រធានាធិបតី អ៊ីរ៉ង់ ចេញបញ្ជាឲ្យបើកប្រព័ន្ធអ៊ីនធឺណិតអន្តរជាតិឡើងវិញ ក្រោយបិទខ្ទប់ជិត៩០ថ្ងៃ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃចន្ទទី២៥ ខែឧសភា ដោយផ្អែកលើការដកស្រង់សម្តីរបស់មន្ត្រីម្នាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចេញបញ្ជាឲ្យបើកចូលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតអន្តរជាតិឡើងវិញ ក្រោមកាលៈទេសៈដែលប្រទេសនេះបានកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងស្ទើរតែទាំងស្រុងអស់រយៈពេលជិត ៩០ ថ្ងៃ ក្រោយការផ្ទុះឡើងនៃសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក រួមទាំងអ៊ីស្រាអែល។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian (រូបភាព៖Reuters)

របាយការណ៍នេះបានយោងតាមការបញ្ជាក់ពីប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃក្រសួងទូរគមនាគមន៍របស់ប្រទេសអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេអំពីយន្តការច្បាស់លាស់ ក៏ដូចជាពេលវេលាជាក់លាក់ដែលអ៊ីរ៉ង់នឹងត្រូវភ្ជាប់ទៅកាន់បណ្តាញសកលឡើងវិញ បន្ទាប់ពីការសម្រេចចិត្តនេះ។

យោងតាមអង្គការឃ្លាំមើលប្រព័ន្ធអ៊ីនធឺណិត NetBlocks ភ្នាក់ងារនេះបានឲ្យដឹងថា ប្រជាជនអ៊ីរ៉ង់ភាគច្រើនមិនអាចចូលប្រើប្រាស់បណ្តាញអ៊ីនធឺណិតពិភពលោក អស់រយៈពេល ៨៧ ថ្ងៃមកហើយ ដោយមានតែប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះដែលអាចប្រើប្រាស់បណ្តាញ VPN កម្រិតខ្ពស់ដែលមានតម្លៃថ្លៃ ដើម្បីគេចចេញពីការរឹតបន្តឹងទាំងនោះ។

ដំបូងឡើយ អាជ្ញាធរបានដាក់ចេញនូវវិធានការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចាប់តាំងពីថ្ងៃទី ៨ ខែមករា ដើម្បីឆ្លើយតបទៅនឹងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេស ដោយការភ្ជាប់ទំនាក់ទំនងបានចាប់ផ្តើមវិលត្រឡប់មក រកភាពប្រក្រតីវិញបន្តិចម្តងៗនៅក្នុងខែកុម្ភៈ។ ប៉ុន្តែ បន្ទាប់មក បណ្តាញអ៊ីនធឺណិតត្រូវបានរឹតបន្តឹង និងកាត់ផ្តាច់ជាថ្មីម្តងទៀត ក្រោយការចាប់ផ្តើមនៃការវាយប្រហារតាមអាកាសពីសំណាក់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។

ជាធម្មតា ការចូលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតសកលនៅក្នុងប្រទេសអ៊ីរ៉ង់ តែងតែរងការរឹតបន្តឹងយ៉ាងខ្លាំង តាមរយៈការត្រួតពិនិត្យ និងបិទគេហទំព័រជាច្រើន ខណៈដែលអាជ្ញាធរកំពុងបង្កើនការពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណិតផ្ទៃក្នុង ដើម្បីផ្តល់សេវាកម្មតភ្ជាប់ដោយមិនបាច់ពឹងផ្អែកលើបណ្តាញពិភពលោក ជាពិសេសសម្រាប់សាលារៀន ដែលបច្ចុប្បន្នកំពុងសិក្សាតាមកម្មវិធីសិក្សាបណ្តាញអនឡាញ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក  រូប៊ីយ៉ូ ចោទក្រុម ហេសបូឡា ថា ព្យាយាម​រុញ​លីបង់ចូលក្នុង «ភាពវឹកវរ» ក្នុងដំណាក់​កាល​ចរចា​

The post ប្រធានាធិបតី អ៊ីរ៉ង់ ចេញបញ្ជាឲ្យបើកប្រព័ន្ធអ៊ីនធឺណិតអន្តរជាតិឡើងវិញ ក្រោយបិទខ្ទប់ជិត៩០ថ្ងៃ appeared first on Kampuchea Thmey Daily.

​ប្រធានាធិបតី​អ៊ីរ៉ង់ថា ខ្លួន​មិនសុខចិត្ត​​ចុះ​ចាញ់​អ៊ីស្រាអែល​ឡើយ​​
ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បាននិយាយកាលពីថ្ងៃអង្គារថា ​​អ៊ីរ៉ង់​​មិនបាន​ចុះ​ចាញ់នោះទេ ហើយ​​ក៏បានត្រៀមខ្លួនសម្រាប់ «សកម្មភាពយោធាណាមួយរបស់អ៊ីស្រាអែល» ដោយ​​លើក​ឡើង​ថា ​កងកម្លាំងរបស់​អ៊ីរ៉ង់​បាន​ត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារយ៉ាងជ្រៅទៅក្នុងប្រទេសអ៊ីស្រាអែលម្តងទៀត។

​ការ​លើក​ឡើង​របស់​​ប្រធានាធិបតីអ៊ីរ៉ង់ ​បន្ទាប់​ពី​​អ៊ីស្រាអែល​បាន​វាយ​​ឆ្មក់​ចូល​អឺរ៉ង់​ សម្លាប់​មេទ័ព​កំពូល​ៗ​របស់​​ឆ្មាំ​បដិវត្តន៍អឺរ៉ង់ និង​បំផ្លាញ​​​​ទីតាំង​​ដែលសង្ស័យថា​ អ៊ីរ៉ង់​ប្រើប្រាស់​ដើម្បី​ចម្រាញ់​ធាតុអ៊ុយរ៉ាញូមដែលមានសក្តានុពល​សម្រាប់​​ផលិត​អាវុធ​នុយក្លេអ៊ែរ​។ ជា​ការ​ឆ្លើយ​តប អឺរ៉ង់បាន​បាញ់​ស្រោចមីស៊ីល​ទៅកាន់តប្រទេសអ៊ីស្រាអែល​ ដែល​ខែលការពារមីស៊ីល​​របស់​អ៊ីស្រាអែល​មិនអាច​បំផ្លាញមីស៊ីល​អស់ឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយ​ទូរទស្សន៍​​​ Al Jazeera លោក Pezeshkian បាននិយាយថា៖«​អ៊ីស្រាអែលបានវាយ​លុក​យើង​យ៉ាងខ្លាំង ហើយយើងបានវាយលុកយ៉ាងជ្រៅទៅក្នុងទឹកដីរបស់អ៊ីស្រាអែល​ដោយកម្លាំងស្មើគ្នា ប៉ុន្តែភាគី​​អ៊ីស្រាអែល​លាក់បាំង​ការខាតបង់របស់ខ្លួន»​។

លោក បានបន្ថែមថា “អ៊ីស្រាអែលបានស្វែងរកការផ្លាស់ប្តូរអ៊ីរ៉ង់ រំលាយ​អ៊ីរ៉ង់​ និងលុបបំបាត់​អ៊ីរ៉ង់ តាមរយៈភាពចលាចល​ និងកំណត់គោលដៅ​ផ្លាស់ប្តូរ​​ប្រព័ន្ធ​[​នយោបាយ​]​អ៊ីរ៉ង់​ ប៉ុន្តែអ៊ីស្រាអែល​បានបរាជ័យ»​។

លោក​បាន​បន្ត​ថា​៖«​យើង​មិន​ចង់​បាន​សង្គ្រាម​ទេ ហើយ​​ក៏​មិន​សន្មត​ថា​បទ​ឈប់​បាញ់​ជា​ចុងក្រោយ​ដែរ ប៉ុន្តែ​យើង​នឹង​ការពារ​ខ្លួន​ដោយ​កម្លាំង​។ អ៊ីស្រាអែលជៀសវាងការពិភាក្សាណាមួយអំពីភាពជោគជ័យនៃការវាយប្រហារមីស៊ីលរបស់យើង ប៉ុន្តែការស្នើសុំរបស់អ៊ីស្រាអែល​សម្រាប់បទឈប់បាញ់ដែលនិយាយអំពីបរិមាណ»។

លោក Pezeshkian បានបញ្ជាក់ថា «អ៊ីរ៉ង់មិនមាន និងនឹងមិនចុះចាញ់ឡើយ នេះគឺច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែយើងជឿជាក់លើការទូត និងការសន្ទនា»។

លោក​បាន​កត់​សម្គាល់​ថា “មិន​ធ្លាប់​មាន​ប្រទេស​ក្នុង​តំបន់​បាន​គាំទ្រ​អ៊ីរ៉ង់​ដូច​ដែល​​អ៊ីស្រាអែល​បាន​ធ្វើ​ក្នុង​អំឡុង​ពេល​សង្រ្គាម​នាពេល​ថ្មីៗ​នេះ​ទេ»។

ទាក់ទិននឹងបញ្ហានុយក្លេអ៊ែរ ប្រធានាធិបតី​អ៊ីរ៉ង់​ បានថ្លែងថា៖«យើងបដិសេធដាច់​អហង្ការ​នូវការកាន់កាប់អាវុធនុយក្លេអ៊ែរ – នេះគឺជាជំហរនយោបាយ សាសនា មនុស្សធម៌ និងយុទ្ធសាស្ត្ររបស់យើង»។

លោកបានបន្ថែមថា៖«ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅលើដីរបស់យើងនឹងបន្តទៅអនាគតក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ»។

លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា៖​«រាល់ការចរចានាពេលអនាគតត្រូវតែអនុវត្តតាមតក្កវិជ្ជាឈ្នះ-ឈ្នះ ហើយយើងនឹងមិនទទួលយកការគំរាមកំហែង ឬការផ្តាច់ការឡើយ»​។

លោកបានកត់សម្គាល់ថា៖«លោក Trump និយាយថាអ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរទេ ហើយយើងយល់ស្របនឹងរឿងនោះ»។

ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ៖«ការអះអាងដែលថាកម្មវិធីនុយក្លេអ៊ែររបស់យើងបានបញ្ចប់គឺជាការបំភាន់មួយ ខណៈដែលសមត្ថភាពនុយក្លេអ៊ែររបស់យើងស្ថិតនៅក្នុងគំនិតរបស់អ្នកវិទ្យាសាស្ត្ររបស់យើង មិនមែនត្រឹមតែនៅក្នុងគ្រឿងបរិក្ខារប៉ុណ្ណោះទេ»។

Pezeshkian ក៏បានបង្ហាញពីការត្រៀមខ្លួនពេញលេញរបស់អ៊ីរ៉ង់ ដើម្បីបង្កើតគំនិតនៃសន្តិសុខរួមជាមួយប្រទេសជិតខាងអារ៉ាប់និងប្រទេសដទៃទៀតនៅក្នុងតំបន់៕​

រ៉ាន់ រើយ​

The post ​ប្រធានាធិបតី​អ៊ីរ៉ង់ថា ខ្លួន​មិនសុខចិត្ត​​ចុះ​ចាញ់​អ៊ីស្រាអែល​ឡើយ​​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី​ធានាខ្លួន​ផ្សះផ្សា​​​​ទំនាក់​ទំនង​​រវាង​អាមេរិកនិង​អ៊ីរ៉ង់​
​រុស្ស៊ី​​ធានា​​​ខ្លួន​​​ធ្វើ​ជាអ្នកផ្សះផ្សា​​​​ជម្លោះ​​​រវាងសហរដ្ឋ​​អាមេរិក​​និង​អ៊ីរ៉ង់​ក្នុង​កម្មវិធី​​​ «នុយក្លេអ៊ែរ»​ អ៊ីរ៉ង់​ដែលសហរដ្ឋ​អាមេរិក​ផ្អាក់​និង​​ប្រើ​​ជាមួយ​មធ្យោបាយ​​ដាក់​ទណ្ឌកម្ម​​​ទីក្រុង​តេអេរ៉ង់​​​​​​មួយទសវត្សរ៍​កន្លង​មកហើយ។ ក្នុងទំនាក់ទំនង​​កាន់តែល្អូកល្អើន​ឡើង​វិញ​ជាមួយរដ្ឋបាល​ដូណាល់ ត្រាំ ​ទីក្រុងមូស្គូ​​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ក្នុងការ​​​នាំ​ជំនួប​​​«អាមេរិក-​អ៊ីរ៉ង់»។

រូបផ្គុំគ្នា​ បង្ហាញ​ពី​ប្រធានាធិបតី​អ៊ីរ៉ង​  Masoud Pezeshkian (ឆ្វេង) លោក ពូទីន (កណ្តាល) និង លោក​ត្រាំ

តា​ម​ការ​​ស្រង់សម្តី​​របស់​​​​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ​វិមាន​ក្រឹមឡាំង​​ជឿជាក់ថា រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់គួរតែដោះស្រាយរាល់ការខ្វែងគំនិតរបស់ពួកគេតាមរយៈការពិភាក្សា ហើយ​​​​​វិមាន​ក្រឹម​ឡាំង​បាន​ត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែកក្នុងរឿងនេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់​សារព័ត៌មាន​ ដូច​និយាយថា៖«​រុស្ស៊ី​ជឿជាក់​ថាសហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​គួរតែដោះស្រាយបញ្ហាទាំងអស់តាមរយៈការចរចា​» ដោយបន្ថែមថា ទីក្រុងម៉ូស្គូ «ត្រៀមខ្លួនជាស្រេចដើម្បីធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួនដើម្បីសម្រេចបាននូវបញ្ហានេះ»។

​​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ ​បាន​ធ្វើ​ឲ្យ​​ទំនាក់​ទំនង​ការ​ទូត​​​​ជាមួយ​ទីក្រុងមូស្គូ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពីការ​និយាយទូរស័ព្ទ​​​​​​លើក​ដំបូង​​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ ​​និង​​សមភាគី​​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន កាល​ថ្ងៃទី​​១២ខែកុម្ភៈ​កន្លងទៅ និង​ជំនួប​ផ្ទាល់​ទ្វេភាគី​រវាង​​​រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនិង​រុស្ស៊ី​នៅទីក្រុង​រីយ៉ាដ​៦​ថ្ងៃ​ក្រោយជំនួប​តាមទូរស័ព្ទនោះ។

យោងតាមប្រភពរបស់ Bloomberg រុស្ស៊ីបានយល់ព្រមជួយរដ្ឋបាលអាមេរិកឱ្យចូលរួមជាមួយអ៊ីរ៉ង់លើបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស និងការគាំទ្រសម្រាប់កងកម្លាំងប្រឆាំងអាមេរិកនៅមជ្ឈិមបូព៌ា។

ប្រភពក៏បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចេញសំណើនេះក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន​ កាលពីថ្ងៃទី១២​ខែកុម្ភៈ ហើយបញ្ហានេះត្រូវបានពិភាក្សាដោយគណៈ​ប្រតិភូរុស្ស៊ី និងអាមេរិកនៅទីក្រុង​រីយ៉ាដ​នៅថ្ងៃទី១៨ខែកុម្ភៈ។

​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ​បាន​រាយការណ៍ថា​​ កាលពីថ្ងៃទី៧ខែកុម្ភៈ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា វាមិនអាចទៅរួចទេក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ព្រោះវាធ្លាប់បានបោកប្រាស់ទីក្រុង​តេអេរ៉ង់ម្តងរួចមកហើយ។ លោក Khamenei បានរំលឹកថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ចប់កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នៅឆ្នាំ២០១៥​​ ដោយមិនបានបំពេញលក្ខខណ្ឌរបស់ខ្លួន មិនបានដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ និងបាន​លុបចោលកិច្ចព្រមព្រៀងជាឯកតោភាគីនៅឆ្នាំ២០១៨ ក្នុ​ងអំណាច​រដ្ឋបាល​របស់​លោកដូណាល់ ត្រាំ កាល​អាណត្តិទី១​។

ទោះបី​យ៉ាងណា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក​ Masoud Pezeshkian បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភាថា ទីក្រុងតេអេរ៉ង់នឹងពិចារណាឡើងវិញការចរចាជាមួយសហរដ្ឋអាមេរិក ប្រសិនបើក្រុងវ៉ាស៊ីនតោន​បង្ហាញថាខ្លួនអាចចរចាដោយស្មោះត្រង់៕​

ដោយ រ៉ាន់ រើយ​

The post រុស្ស៊ី​ធានាខ្លួន​ផ្សះផ្សា​​​​ទំនាក់​ទំនង​​រវាង​អាមេរិកនិង​អ៊ីរ៉ង់​ appeared first on Kampuchea Thmey Daily.