ប្រវត្តិកីឡាករ Archives - Kampuchea Thmey Daily

អតីត​យុវជន​បឹងកេត មឿនលីម​ សុបញ្ញា ក្លាយ​ជា​កីឡាករ​ជឺជីតស៊ូ​ដ៏​ឆ្នើម
កីឡាករ មឿន​លីម សុបញ្ញា មាន​បំណង​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព​​ ប៉ុន្តែ​ចុង​ក្រោយ​បាន​ក្លាយ​ជា​កីឡាករ​ជឺជីតស៊ូត​ជម្រើស​ជាតិ​កម្ពុជា​ដ៏​ជោគជ័យ​លើ​ឆាក​អន្តរជាតិ។

ពី​ក្មេង​ស្រឡាញ់​បាល់ទាត់ ដល់​ធំក្លាយ​ជា​កីឡាករ​ជឺជីតស៊ូ

សុបញ្ញា បាន​រៀប​រាប​ថា ខ្លួន​មាន​កំណើត​នៅ​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​ឪពុក​ម្តាយជា​អ្នក​ខេត្ត​កំពង់ចាម។ កាល​ពី​តូច​​ រូប​គេ​ចូល​ចិត្ត​បាល់ទាត់​ទាំង​មើល​តាម​ទូរទស្សន៍ ទៅ​មើល​ផ្ទាល់​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក និង​លេង​បាល់ទាត់។ ចំណង់​ចំណូល​ចិត្ត​លើ​បាល់ទាត់​បាន​បើកផ្លូវ​ឲ្យ​ខ្លួន​ទទួល​បាន​ឱកាស​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​នៅ​ក្នុង​ក្រុម​យុវជន​អាយុ​១៥​ឆ្នាំ​របស់​ក្លិប​បឹងកេត។

កីឡាករ​បាន​ប្រាប់​ថា ៖«​កាល​ពី​ក្មេង​ ខ្ញុំ​​ហាត់​បាល់ទាត់ រហូត​បាន​ជាប់​ក្រុម​យុវជន​បឹងកេត អាយុ ១៥​ឆ្នាំ។ នៅ​ពេល​នោះ ប៉ា​​របស់​ខ្លួន​មិន​សូវ​ពេញ​ចិត្ត​​កីឡា​​បាល់ទាត់​ទេ ដោយសារ​​​កីឡា​នេះ​ហានិភ័យ​ខ្ពស់ ​គាត់​ឲ្យ​ខ្ញុំ​ឈប់​ពី​បាល់ទាត់។ ខ្ញុំ​ស្រឡាញ់​​បាល់ទាត់​ណាស់។ ខ្ញុំ​ចូល​ចិត្ត​លេង ហើយ​មើល​តាម​ទូរទស្សន៍​រហូត។ ពេល​ខ្ញុំ​បាន​ចូល​ហ្វឹក​ហាត់​នៅ​ក្រុម​យុវជន​បឹងកេត គេ​សរសើរ​ខ្ញុំ​ថា មាន​បច្ចេកទេស​ល្អ​ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ទឹក​ចិត្ត​ប្រឹង​ប្រែង តែ​ប៉ា​របស់​ខ្ញុំ​អត់​ចង់​​ឲ្យ​ចាប់​អាជីព​បាល់ទាត់។ គាត់​ឲ្យ​ខ្ញុំ​បោះ​បង់​ចោល​បាល់ទាត់ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត សោក​ស្តាយ​យ៉ាង​ខ្លាំង»។

ទោះ​បី​ជា​ដើរ​ចេញ​ពី​កីឡា​បាល់ទាត់ ក៏​យុវជន​រូប​នេះ​មិន​ឃ្លាត​ទៅ​ណា​ឆ្ងាយ​ពី​កីឡា​ឡើយ។ នៅ​ដើម​ឆ្នាំ ២០២២ មឿនលីម​ សុបញ្ញា ​បាន​ចាប់​អារម្មណ៍​នឹង​កីឡា​ជឺជីតស៊ូ។ កីឡាករ​បាន​ប្រាប់​ថា ពេល​ខ្លួន​មើល​ការ​ប្រកួត​កីឡា​គុន​ចម្រុះ រូប​គេ​បាន​ចាប់​អារម្មណ៍​ពី​ក្បាច់​ប្លែក​ៗ​ដូច​ជា​ក្បាច់​ឃ្លេ ចំបាប់ និង​ជឺជីតស៊ូ​ជា​ដើម។ ពេល​នោះ រូប​គេ​​ស្គាល់​ក្លិប​ជឺជីតស៊ូមួយ​ឈ្មោះ «គិរី»​ ហើយ​​ក៏​បាន​​ទៅសុំ​​ហ្វឹក​ហាត់។

សុបញ្ញា បាន​បន្ត​រៀប​រាប់​ថា ៖«ពេល​ខ្ញុំ​​​ហាត់​​កីឡា​ជឺជីតស៊ូ​​ដំបូង គឺ​ពិបាក​ដែរ​​​ ពី​ព្រោះ​កីឡា​នេះ​មាន​ក្បាច់ បច្ចេកទេស​​ច្រើន ខុស​ប្លែក​ពី​កីឡា​បាល់ទាត់។ បញ្ហា​លំបាក​ជាង​គេ​គឺ​ខ្ញុំ​បាន​​ហាត់​កីឡា​បាល់ទាត់​តាំង​ពី​​តូច ដល់​មក​ហាត់​កីឡា​ជឺជីតស៊ូ​​គឺ​ប្លែក»។ ការ​ហ្វឹក​ហាត់​កីឡា​ជឺជីតស៊ូ​ពី​ដំបូង​ៗ​មិន​បាន​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​ដឹង​ឡើយ​ ដោយសារ​ពួក​គាត់​មិន​ចង់​ឲ្យ​ចាប់​អាជីព​កីឡា។ ​ទាល់​តែ​រូប​គេ​ចូល​រួម​ប្រកួត​កីឡា​ជឺជីតស៊ូ​ថ្នាក់​ជាតិ ចុង​ឆ្នាំ ២០២២ ទើប​ទទួល​បាន​ការគាំទ្រលើក​ទឹក​ចិត្ត​ពី​ឪពុក បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ​មេដាយ​ប្រាក់​ថ្នាក់​ជាតិ។

កីឡាករ​បាន​និយាយ​ថា ៖«​ប៉ា​របស់​ខ្ញុំ​ឲ្យ​រៀន​ គណនេយ្យ និង​ហិរញ្ញវត្ថុ ពី​ព្រោះ​គាត់​ធ្វើ​ការងារ​ផ្នែក​នេះ។ គាត់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ផ្នែក​នេះ​ដែរ។ គាត់​អត់​ចង់​ឲ្យ​ចាប់​អាជីព​កីឡា​ទេ»។

ការប្រកួត​លើ​ឆាក​អន្តរជាតិ

កីឡាករ មឿនលីម សុបញ្ញា ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ជឺជីតស៊ូ​កម្ពុជា និង​ទទួល​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​លើក ក្រោយ​ហ្វឹក​ហាត់​ និង​បាន​ចូល​រួម​ប្រកួត​ថ្នាក់​ជាតិ។ រូប​គេ​មិន​បាន​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ទេ។ ទោះ​បី​ជា​យ៉ាង​ណា ចាប់​ពី​ឆ្នាំ ២០២៣ រហូត​ដល់​ឆ្នាំ ២០២៥ រូប​គេ​បាន​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជា​ច្រើន​ទាំង​កម្រិត​អាស៊ាន អាស៊ី និង​តំបន់។ ជាក់​ស្តែង​ កីឡា​ទ្វីប​អាស៊ី Asian Games ឆ្នាំ ២០២៣ នៅ​ប្រទេស​ចិន។ ការ​ប្រកួត​កីឡា​ជឺជីតស៊ូជើង​ឯក​អាស៊ាន ការប្រកួត​កីឡាជឺជីតស៊ូ​ជើង​ឯក​អាស៊ី​ថ្នាក់​តំបន់ ​ឆ្នាំ ២០២៤ និង ២០២៥។

កាល​ពី​​ដើម ឆ្នាំ ២០២៥ មឿនលីម សុបញ្ញា បាន​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​សហរដ្ឋ​អាមេរិក​រយៈ​ពេល ៣ ខែ​។ នៅ​ទី​នោះ រូប​គេ​ក៏​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​មួយ​ចំនួន​ដោយ​បាន​ឈ្នះ​មេដាយ​មាស​​ ២​​គ្រឿង​ ថែម​ទៀត​ផង។

សមិទ្ធផល

គិត​ត្រឹម​ខែ​​កក្កដា​ ឆ្នាំ ២០២៥ កីឡាករ មឿនលីម សុបញ្ញា បាន​ឈ្នះ​មេដាយ​​​អន្តរជាតិ​​មិន​ក្រោម ២០ គ្រឿង​ឡើយ​ ទាំង​ការ​ប្រកួត​តំណាង​ឲ្យ​ក្លិប និង​តំណាង​ជាតិ​។ ​នៅ​ឆ្នាំ ២០២៥ រូប​គេ​បានឈ្នះ​មេដាយ​មាស ៤ និង​ប្រាក់​ ២ ​ពី​​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេង​ដូច​ជា​ SEA Ju-Jitsu Championship, Asian Ju-Jitsu Championship និង​ការ​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក Nationals Jiu-Jitsu Open។

​​ឆ្នាំ ២០២៤ រូប​គេ​បាន​ឈ្នះ​មេដាយ​មាស ៨​ ប្រាក់ ១​ និង​សំរិទ្ធ​ ១ ពី​ព្រឹត្តិការណ៍​អន្តរជាតិ​​នានា​ដូច​ជា​ ASIAN Regional Championship Southeast Asia, AFG OPEN International និង Ju-Jitsu Thailand Championship ព្រម​ទាំង​​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ចំនួន​ទៀត​ដែល​​រូប​គេ​ចាំ​មិន​អស់។

កីឡាករ​បាន​លើក​ឡើង​ថា ៖«គោល​ដៅ​សំខាន់​របស់​ខ្ញុំ​គឺ​ចង់​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ធំ​ផ្លូវ​ការ​​គឺ​កីឡា​ស៊ីហ្គេម កីឡា​ទ្វីប​អាស៊ី និង​មេដាយ​មាស​ពិភព​លោក​ជូន​ជាតិ»។

កីឡា​​ផ្តល់​ឲ្យ​ស្មារតី​រឹង​មាំ

កាល​ពីកុមារភាព មឿនលីម សុបញ្ញា មិន​សូវ​មែន​ចេះ​និយាយ​ច្រើន ឬ​ប្រាស្រ័យ​ទំនាក់​ល្អ​ជា​មួយ​​អ្នក​ដទៃ​​ឡើយ​ ប៉ុន្តែ​ការ​​ចាប់​អាជីព​កីឡា​បាន​ផ្តល់​ឲ្យ​រូប​គេ​មាន​សុខភាព​ល្អ​ ស្មារតី​ល្អ និងទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ដទៃ។

កីឡាករ​បានលើក​ឡើង​ថា ៖«បច្ចុប្បន្ន​ ​​ខ្ញុំ​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​ចេះ​គោរព​មនុស្ស​ជុំ​វិញ​ខ្លួន​​ល្អ។ កាល​ពី​មុន ខ្ញុំ​អៀន​ច្រើន មិន​​ចង់​និយាយ ខ្លាច ខ្មាស​អៀន​ពេល​និយាយ​ជា​មួយ​ដទៃ»។

សព្វ​ថ្ងៃ កីឡាករ មឿនលីម​ សុបញ្ញា ជា​និស្សិត​ជំនាញ«គណនេយ្យ និងហិរញ្ញវត្ថុ»​នៅ​សាលា CamEd ក្នុង​រាជ​ធានី​ភ្នំពេញ។ កីឡាករ​សូម​អរគុណ​ដល់​អ្នក​មាន​គុណ និង​ក្រុ​ម​គ្រួសារ​ដែល​ជួយ​ទំនុក​បម្រុង​ គាំទ្រ និង​លើក​ទឹក​ចិត្ត​រូប​គេ​។ ជា​មួយ​គ្នា​នេះ រូប​គេ​ក៏​សូម​អរគុណ​ដល់លោកគ្រូ​ Jasper Paas និង​គ្រូ​នៅ​សាលា​​​ដែល​បាន​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត ព្រម​ទាំង​ថវិកា​សម្រាប់​ការ​ហ្វឹក​ហាត់រហូត​មក​៕

អត្ថបទ៖ វីរបុត្រ
រូប​ភាព​របស់​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា

The post អតីត​យុវជន​បឹងកេត មឿនលីម​ សុបញ្ញា ក្លាយ​ជា​កីឡាករ​ជឺជីតស៊ូ​ដ៏​ឆ្នើម appeared first on Kampuchea Thmey Daily.

កីឡាការិនីស្រស់​សោភា​វ័យ​១៩​ឆ្នាំ ហេង ស៊ីវហ៊ាង កំពុង​ស្ថិតលើ​ផ្លូវជោគជ័យ
កីឡាការិនី​វ័​យ​ក្មេង ហេង ស៊ីវហ៊ាង ​​កំពុង​ធ្វើ​ដំណើរ​លើ​វិថី​​កីឡាប្រកប​ដោយ​មោទនភាព​សម្រាប់​ខ្លួន​ឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ បន្ទាប់​ពី​កញ្ញា​បាន​ប្តូរ​ពី​កីឡា​តេក្វាន់​ដូ​​​ទៅ​ចាប់​អាជីព​កីឡា​ជឺជីតស៊ូ​ក្នុង​រយៈ​ពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ​។

កាល​ពី​អាយុ​ប្រមាណ​៨​ឆ្នាំ ហេង ស៊ីវហ៊ាង បាន​ចាប់​អារម្មណ៍​នឹង​វីរកីឡាការិនី​តេក្វាន់​ដូ​កម្ពុជា ស៊ន សៀវម៉ី ​ដែល​ទទួល​បាន​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៤ ហើយ​ក៏​ចង់​ក្លាយ​ជា​​បុគ្គល​ម្នាក់​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហា​ដែរ។ កញ្ញា​​តែង​តែ​​ចង់​​ជម្នះ​នឹង​ពាក្យ​ ក្មេង​ស្រី​មិន​អាច​ធ្វើ​​អ្វី​បាន ព្រម​ទាំង​​​ក្តី​ស្រឡាញ់​ចំពោះ​កីឡា​បាន​​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​ធ្វើ​ឲ្យ​កញ្ញា​ចាប់​​អាជីព​កីឡា។

កញ្ញា ស៊ីវហ៊ាង បាន​រៀប​រាប់​ថា ៖«ពេល​ខ្ញុំ​​​ហាត់​កីឡា​ដំបូង ពិបាក​ខ្លាំង ទាំង​​កាយ​ និង​ស្មារតី។ ខ្ញុំ​ជា​ក្មេង​ស្រី គេ​និយាយ​បែប​នេះ បែប​នោះ សូម្បី​តែ​ម៉ាក់ប៉ា​​ក៏​អត់​សូវ​គាំទ្រ​ដែរពីដំបូង។ ពួក​គាត់​ប្រហែល​ជា​គិត​ថា ពេល​នោះ​ខ្ញុំ​គ្រាន់​តែ​ជា​ក្មេង​ស្រី ធ្វើ​អ្វី​មិន​ច្បាស់ ទើប​ពួក​គាត់​មិន​សូវ​គាំទ្រ តែ​ពេល​ឃើញ​ខ្ញុំ​​ផ្តោត​យក​យក​ចិត្ត​ទុក​ដាក់​មែន​ទែន​ទើប​ពួក​គាត់​គាំទ្រ​ពេញ​ទំហឹង»។

កីឡាការិនី​ដែល​មាន​ដើម​កំណើត​នៅ​រាជ​ធានី​ភ្នំពេញ​បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់​កីឡា​តេក្វាន់ដូ​ដំបូង​នៅ​ឆ្នាំ​២០១៤។ យ៉ាង​ណា​ មាឌ​​តូច និង​​នៅ​ក្មេង​​ ស្រប​ពេល​កីឡាការិនី​តេក្វាន់ដូ​ក៏​មាន​ច្រើន ដូច្នេះ​​កញ្ញា​មិន​​បាន​ជាប់​ជម្រើស​ជាតិ​ឡើយ។ ការ​ហ្វឹក​ហាត់​កីឡា​តេក្វាន់ដូ​​រយៈ​ពេល​៧​ឆ្នាំ ​មិន​សូវ​មាន​អំណោយ​ផល ​កញ្ញា​​​ក៏​សម្រេចឈប់​ពី​កីឡា​តេក្វាន់ដូ​ទៅ​ហ្វឹក​ហាត់​កីឡា​ថ្មី​គឺ​ជឺជីតស៊ូ​​នៅ​ចុង​​ឆ្នាំ​២០២២។

កញ្ញា ហេង ស៊ីវហ៊ាង បាន​ប្រាប់​ថា គោល​ដៅ​​ធំ​បំផុត​​​គឺ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ពេល​នោះ​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ត្រូវ​ការ​កីឡាករ កីឡាការិនី​ត្រៀម​ស៊ីហ្គេម ដូច្នេះ​ហើយ​បាន​ជា​​កញ្ញា​​សម្រេច​ចាប់​យក​កីឡា​ថ្មី​មួយ​នេះ។

កញ្ញាបាន​និយាយ​ថា ៖«​ហាត់​កីឡា​​ជឺជីតស៊ូ​​ដំបូង​​ពិបាក​​ចិត្ត​ខ្លាំង ពីព្រោះ​ខ្ញុំ​​ហាត់​វិញ្ញាសា​សម្តែង។ ​វិញ្ញាសា​សម្តែង​ត្រូវ​ការ​ហ្វឹក​ហាត់​​​ដដែល​ៗ​​រាល់​ថ្ងៃ​ សម្តែង​យ៉ាង​ណា​ឲ្យ​ពិត​ៗ។ ​ជា​ពិសេស​​បុក​ហាត់​ខ្លាំង​ត្រៀម​ស៊ីហ្គេម ហើយ​ហាត់​ដដែល​ៗ​​ធ្វើ​ឲ្យ​ខ្ញុំ​​ធុញ។ ​សឹង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​បោះ​បង់​ចោល​ពាក់​កណ្តាល​ទី តែ​​ដោយសារ​ខ្ញុំ​ចង់​ប្រកួត​ស៊ីហ្គេម​ទើប​មិន​បោះ​បង់​ចោល»។

«ម្យ៉ាង​ទៀត ពេល​នោះ ប៉ាម៉ាក់ខ្ញុំគាំទ្រ លើក​ទឹក​ចិត្ត​ខ្លាំង​ឲ្យ​ខ្ញុំ​ខំ​ប្រឹង​ទៅ​ ព្រោះ​ជា​ឱកាស​កម្រ​សម្រាប់​តំណាង​ជាតិ​ក្នុង​កីឡា​ស៊ីហ្គេម»។ កញ្ញា​បាន​បន្ថែម។

ការ​ប្រឹង​ប្រែង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​ពេល​​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣​ មក​ដល់​​បាន​ផ្តល់​​ឲ្យ​កីឡាការិនី​វ័យ​១៩​ឆ្នាំ​ទទួល​បាន​មេដាយ​ប្រាក់​៣​គ្រឿង​ជូន​ជាតិ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម។

កញ្ញា​បាន​និយាយ​ថា ៖«គោល​ដៅ​ធំ​ទី១​ដែល​ខ្ញុំ​សម្រេច​បាន​គឺ​បាន​ប្រកួត​កីឡា​ស៊ីហ្គេម​នៅលើ​ដី​ប្រទេស​កំណើត ហើយ​ខ្ញុំ​ក៏​ទទួល​បាន​មេដាយ​ជា​បន្ត​បន្ទាប់​ទៀត​ជូន​ជាតិ»។

កីឡាការិនី​អាយុ​១៩​ឆ្នាំ​ដែល​មាន​ដើម​កំណើត​នៅរាជធានី​ភ្នំពេញ​ទើប​តែ​ប្រឡង​ជាប់​បាក់ឌុប​​ឆ្នាំ​២០២៤ និង​បន្ត​ចូល​​សាកល​វិទ្យាល័យ​ឆ្នាំ​ទី​១។

សមិទ្ធផល​​ដែល​កញ្ញា​សម្រេច​បាន

មេដាយ​ប្រាក់ វិញ្ញាសា​សម្តែង​គូ Women’s Duo កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣

មេដាយ​ប្រាក់ វិញ្ញាសាសម្តែង​គូ Women’s Show កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣

មេដាយ​ប្រាក់ វិញ្ញាសាគូ​បុរស-នារី Mixed Duo កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣

មេដាយប្រាក់​២ និង​សំរិទ្ធ ពីព្រឹត្តិការណ៍ ASIAN Championship លើក​ទី​៧ ឆ្នាំ​២០២៣

មេដាយ​ប្រាក់​១ ពី​ព្រឹត្តិការណ៍ JJIF Ju-Jitsu E Tournament ឆ្នាំ​២០២៣

មេដាយ​សំរិទ្ធ២ ពី​ព្រឹត្តិការណ៍ ASIAN Championship លើក​ទី​៨ ឆ្នាំ​២០២៤

មេដាយ​មាស​៣ ប្រាក់១ និង​សំរិទ្ធ​១ ​ពី​ព្រឹត្តិការណ៍ ASIAN Regional Championship Southeast Asia ​ឆ្នាំ​២០២៤

អត្ថបទ៖ វីរបុត្រ
រូបថត៖ ផ្តល់​ឲ្យ​ដោយ​កញ្ញា​ ហេង ស៊ីវហ៊ាង

The post កីឡាការិនីស្រស់​សោភា​វ័យ​១៩​ឆ្នាំ ហេង ស៊ីវហ៊ាង កំពុង​ស្ថិតលើ​ផ្លូវជោគជ័យ appeared first on Kampuchea Thmey Daily.

កែវ សុខផេង នឹងបានកុងត្រា២ឆ្នាំ ប្រាក់ខែ៤ពាន់ដុល្លារ បើចូលភ្នំពេញក្រោន
លោក កែវ សុខង៉ន អ្នក​ចាត់​ការ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​ហ៊ាន​ផ្តល់កុងត្រា និង​​ប្រាក់​ខែ​ខ្ពស់​​ឲ្យ​អតីត​ កែវ សុខផេង ប្រសិន​បើវិល​ត្រឡប់​​មក​កាន់​​អាជីព​បាល់ទាត់​ជា​មួយ​ភ្នំពេញ​ក្រោន។

លោក កែវ សុខង៉ន ដែល​ជា​បង​ប្រុស​បង្កើត​របស់ កែវ សុខផេង បាន​និយាយ​ថា ៖«បើ​ឥឡូវមក​ក្រោន​ ខ្ញុំ​នឹង​ផ្ដល់​កុងត្រា​​ឲ្យ​គាត់​២​ឆ្នាំ​ ប្រាក់​បៀវត្ត​4k (៤​ពាន់​ដុល្លារ) គោរព​និង​ផ្ដល់​អ្វី​ដែល​គាត់​លះ​បង់​កន្លង​មក​។ គាត់​ជួយ​ជម្រើស​ជាតិ​កម្ពុជា​យើង​ច្រើន​ណាស់»។

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា កែវ សុខផេង​ បាន​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៣​នេះ ដោយ​សារ​​របួសរ៉ាំរៃ។

កែវ សុខផេង ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​បាល់ទាត់​​កម្ពុជា​ម្នាក់​​ទទួល​បាន​ជោគជ័យទាំង​ក្នុង​ជម្រើស​ជាតិ និង​​ក្លិប​ ចាប់​តាំង​ពី​រូប​​គេ​បាន​​​លេង​បាល់ទាត់​អាជីព​​​​នៅ​​ឆ្នាំ​២០១២។ ​ក្លិប​អាជីព​លើក​ដំបូង​គឺ បឹងកេត ពី​ឆ្នាំ​២០១២ ដល់ ២០១៥ រូប​គេ​បង្ហាញ​ខ្លួន​បាន​​៣៧​ដង​នៅ​លើ​ទី​លាន និង​រក​បាន​២១​គ្រាប់។ ក្លិប​នេះ​ រូប​គេ​បាន​ជួយ​ឲ្យ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១២។

បន្ទាប់​មក សុខផេង បាន​ផ្លាស់​ទៅ​​​ក្លឹប​ភ្នំពេញ​ក្រោន ពី​ឆ្នាំ​២០១៥ ដល់​២០១៧។ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​នេះ រូប​គេ​បង្ហាញ​ខ្លួន​លើ​ទី​លាន​៥១​ដង រក​បាន​២៧​គ្រាប់ និង​ជួយ​​ឲ្យ​ភ្នំពេញ​ក្រោន​ ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា ក្នុង​ឆ្នាំ​២០១៥។

​ឆ្នាំ​២០១៨ ប្អូន​ប្រុស​បង្កើត​របស់ កែវ សុខង៉ន បាន​ផ្ទេរ​ទៅ​កាន់​ក្លិប​លីគ​កំពូល​​ម៉ាឡេស៊ី PKNP ហើយ​​​លេង​​​បាន​តែ​៤​ដងប៉ុណ្ណោះ ប៉ុន្តែ​រក​បាន​១​គ្រាប់​ដែល​បាន​ក្លាយ​ជា​កីឡាករកម្ពុជា​ទី​១​រក​បាន​គ្រាប់​បាល់​ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី។

យ៉ាង​ណា ឆ្នាំ​២០១៨​ដដែល កែវ សុខផេង បាន​វិល​ត្រឡប់​​មក​កម្ពុជា​វិញ​ដោយ​បាន​ចូល​រួម​ជា​មួយក្លិប​វិសាខា។ ​ក្លិប​​ចុង​ក្រោយ​នេះ​ រូប​គេ​បាន​បង្ហាញ​​​​ខ្លួន​លើ​ទី​លាន​ប្រមាណ​​៩៤ដង រក​បាន​៥១​គ្រាប់ និង​ជួយ​ឲ្យ​វិសាខា​ឈ្នះពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ​៣​លើក​ជាប់​គ្នា​គឺ​ឆ្នាំ​២០២០ ២០២១ និង​២០២២។

និយាយ​ពី​ជម្រើស​ជាតិ​កម្ពុជា​វិញ កែវ សុខផេង ត្រូវ​បាន​កោះ​ហៅ​ចូលតំណាង​ជាតិ​លើ​ឆាក​អន្តរជាតិ​​តាំង​ពី​ឆ្នាំ​២០១៥​ទាំង​ក្រុម​​ធំ និង​យុវជន។ ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​យុវជន​អាយុ​ក្រោម​២៣​ និង​​​ឈុត​ធំ​បាន​៦២​លើក រក​បាន​១៥​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ជា​ច្រើន​ដូច​ជា ជម្រុះ​ជើង​ឯក​ពិភព​លោក ជម្រុះ​ជើង​ឯក​អាស៊ី ជើង​ឯក​អាស៊ាន ​​កីឡា​ស៊ីហ្គេម និង​មិត្តភាព​អន្តរជាតិ​​ជា​ដើម។

សមិទ្ធផល​សម្រាប់​ក្រុម​ជម្រើស​ជាតិ​គួរ​ឲ្យ​​កត់​សំគាល់​​គឺ​នៅ​ពេល រូប​គេ​ស៊ុត​បាន​៤​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន គឺ​ស៊ុត​ចូលហ្វីលីពីន១​គ្រាប់, ចូលទីម័រ​ខាង​កើត១​គ្រាប់, ចូល​ម៉ាឡេស៊ី១​គ្រាប់ និងមីយ៉ាន់ម៉ា១​គ្រាប់ ហើយ​​ជា​ការ​ជួយ​ឲ្យ​ក្រុម U23 កម្ពុជា​ឡើង​ទៅ​កាន់វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​លើក​ដំបូង​ក្នុង​​ប្រវត្តិ​សាស្ត្រ​​កីឡា​ស៊ីហ្គេម៕

អត្ថបទ៖ វីរបុត្រ

The post កែវ សុខផេង នឹងបានកុងត្រា២ឆ្នាំ ប្រាក់ខែ៤ពាន់ដុល្លារ បើចូលភ្នំពេញក្រោន appeared first on Kampuchea Thmey Daily.

ប្រវត្តិក្រាស់ Doni សមាជិកថ្មីរបស់បញ្ជាការដ្ឋានអង្គរក្សធ្លាប់លេងលីគជប៉ុន និងបារ៉ែន
កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី Doni Haryono បាន​ក្លាយ​ជា​សមាជិក​ថ្មី​របស់​ក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​តេជោលីគ​រដូវ​កាលដំបូង បន្ទាប់​ពីដំណើរ​ការ​បាន​១សប្តាហ៍។

កីឡាករកើត​​នៅ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​​១៩៩៩ ក្នុង​តំបន់ Magelang ខេត្ត Jawa Tengah ប្រទេស​ឥណ្ឌូណេស៊ី។ កីឡាករ​​​ដែល​មាន​កម្ពស់​១.៩១​ម៉ែត្រមាន​បទ​ពិសោធ​ច្រើន​ទាំង​ការ​លេង​ឲ្យ​ក្លិប និង​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី។

មុន​ពេល​ក្លាយ​ជា​កីឡាករ​បាល់ទះ​អាជីព Doni Haryono យុវជន​ដ៏​មាន​ទេពកោសល្យ​ម្នាក់​នេះ​ធ្លាប់​​លេង​កីឡា​បាល់ទាត់​​នៅ​សាលាបឋម​សិក្សា​ និង​អនុវិទ្យាល័យ។ រូប​គេ​​ធ្លាប់​ត្រូវ​បាន​កោះ​ហៅ​ចូល​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​​អាយុ​ក្រោម​១៦​ឆ្នាំ​ក្នុង​នាម​ជា​អ្នក​ចាំទី ប៉ុន្តែ​ឪពុក​របស់​ខ្លួន​សម្រេច​ឲ្យ​លេង​បាល់ទះ​វិញ។ រូប​គេ​បាន​ចាប់​ផ្តើម​លេង​បាល់ទះនៅ​ពេល​រៀន​វិទ្យាល័យតាម​បំណង​ប្រាថ្នា​របស់​ឪពុក​​ដោយ​បាន​ចូល​​ហ្វឹក​ហាត់​នៅ​មជ្ឈមណ្ឌលហ្វឹក​ហាត់ និង​អប់រំ​​​របស់​ខេត្ត​ Central Java។

កីឡាករ Doni Haryono (លេខ៩)​ពេលលេងស៊ីហ្គេមនៅកម្ពុជា

បន្ទាប់​មក រូប​គេ​បាន​ចាប់​ផ្តើម​ចូល​រួម​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​កម្រិត​យុវជន​។ នៅ​ឆ្នាំ​២០១៥ រូប​គេ​បាន​ចូល​រួម​​ក្រុម​​បាល់ទះ​យុវជន​​ឥណ្ឌូណេស៊ី​ក្នុង​ព្រឹត្តិការណ៍​​កីឡា​សិស្ស​អាស៊ាន ASEAN School Games នៅ​ឆ្នាំ​២០១៥ និង​២០១៦។

ឆ្នាំ​២០១៧ Doni បាន​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ក្រុម​ធំ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​បាន​ជួយ​ក្រុម​ទទួល​បាន​មេដាយ​ប្រាក់។ បន្ទាប់​មក​រូប​គេ​បាន​ជួយ​ក្រុម​​បាល់ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ទទួល​បាន​​មេដាយ​មាសកីឡា​ស៊ីហ្គេម៣​លើក​ជាប់​គ្នា​គឺ​ ស៊ីហ្គេម​ឆ្នាំ​២០១៩ នៅ​​ហ្វីលីពីន ស៊ីហ្គេម​ឆ្នាំ​២០២១នៅ​វៀតណាម និង​ស៊ីហ្គេមឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

កីឡាករ Doni Haryono (លេខ៩)​ ពេលលេងស៊ីហ្គេមនៅកម្ពុជា

ក្រៅ​ពីនោះ រូប​គេ​ក៏​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ឈ្នះ​​ជើង​ឯក​​លីគ​បាល់ទះ​អាស៊ាន​ SEA Men’s V.League ​​២​​ដង​ក្នុង​ឆ្នាំ​២០២៣​​ដែល​រៀបចំ​នៅឥណ្ឌូណេស៊ី និង​ហ្វីលីពីន។

រហូត​មក​ដល់​ពេល​នេះ Doni Haryono បាន​លេង​ឲ្យ​ក្លិប​បាល់ទះ​អាជីព​​​ផ្លូវ​ការ​ចំនួន​​៧​ផ្សេង​នៅ​ក្នុង​ប្រទេស​៤​ផ្សេង​គ្នា​រាប់​ទាំង​កម្ពុជា។ ចាប់​ផ្តើម​ដំបូង​ក្នុង​ឆ្នាំ​២០១៦ រូប​គេ​លេង​ឲ្យ​ក្លិប Bekasi BVN នៅ​ក្នុង​លីគ​បាល់ទះ​ឥណ្ឌូណេស៊ី។ ចន្លោះ​ឆ្នាំ​២០១៧-១៨ រូប​គេ​លេង​ឲ្យ​ក្លិបឥណ្ឌូណេស៊ី Jakarta Pertamina Energi។ នៅ​ក្លិប​នេះ​ហើយ​ដែល​រូប​គេ​បាន​​​ឈ្នះ​ជើង​ឯក​លីគ​កំពូល​ឥណ្ឌូណេស៊ី​​ជា​លើក​ដំបូង​​ក្នុង​ឆ្នាំ​២០១៧។

ឆ្នាំ២០១៩ រូប​គេ​បាន​ចូល​រួម​ជា​មួយ​ក្លិប​ Jakarta BNI 46 មុន​ពេល​ផ្លាស់​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​​ដោយ​បាន​ចូល​រួម​ជា​មួយ​ក្លិប​ Al Nasser ​ក្នុង​លីគ​បាល់ទះ​​បារ៉ែន​ជា​កន្លែង​ដែល​រូប​គេ​បាន​​ចំណាយ​ពេល​២​រដូវ​កាល​ឆ្នាំ​២០២០ និង​២០២១។ បន្ទាប់​មក រូប​គេ​បាន​វិល​ត្រឡប់​មក​ឥណ្ឌូណេស៊ី​វិញ​ដោយ​ចូល​រួម​​ក្លិប​ Bogor LavAni ក្នុង​ឆ្នាំ​២០២២ ជា​កន្លែង​ដែល​រូប​គេ​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​ឥណ្ឌូណេស៊ី​​ជាលើក​ទី​២។

កាល​ពី​ឆ្នាំ​២០២៣​ Doni បាន​ចូល​រួម​ជា​មួយ​ក្លិប VC Nagano Tridents របស់​លីគ​បាល់ទះ​កំពូល​ជប៉ុន​ដែល​បាន​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៩​ក្នុង​ចំណោម​១០​ក្លិប បន្ទាប់​ពី​​ឆ្លង​កាត់​៣៦​ប្រកួត​គឺឈ្នះ​​តែ​៥​ប្រកួត​ប៉ុណ្ណោះ​ និង​​បាន​ចាញ់​៣១​ប្រកួត។

តាម​ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា ក្រោយ​ចាក​ចេញ​ពី​ប្រទេស​ជប៉ុន កីឡាករ Doni Haryono ​បាន​ចូល​​​ក្លិប​ឥណ្ឌូណេស៊ី STIN Pasundan ប៉ុន្តែ​ពេល​​នេះ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​ជា​មួយ​ក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស​សម្រាប់​បាល់ទះ​តេជោលីគ។

ប្រវត្តិ​លេង​ឲ្យ​ក្លិប

ឆ្នាំ២០១៦ ក្លិប Bekasi BVN  (ឥណ្ឌូណេស៊ី)

ឆ្នាំ២០១៧-១៨ ក្លិប Jakarta Pertamina Energi (ឥណ្ឌូណេស៊ី)

ឆ្នាំ២០១៩ ក្លិប Jakarta BNI 46  (ឥណ្ឌូណេស៊ី)

ឆ្នាំ​២០២០-២១ ក្លិប Al Nasser (បារ៉ែន)

ឆ្នាំ​២០២២ ក្លិប Bogor LavAni ((ឥណ្ឌូណេស៊ី)

ឆ្នាំ២០២៣ ក្លិប VC Nagano Tridents (ជប៉ុន)

ឆ្នាំ២០២៤ ក្លិបបញ្ជាការដ្ឋានអង្គរក្ស (កម្ពុជា)

ក្រុមឥណ្ឌូណេស៊ីឈ្នះមេដាយមាសស៊ីហ្គេម​នៅកម្ពុជា

សមិទ្ធផល

មេដាយ​មាស​ស៊ីហ្គេម ៣​លើក សម្រាប់ជម្រើស​ជាតិឥណ្ឌូណេស៊ី​ ឆ្នាំ២០១៩ ២០២១ និង​២០២៣

ជើង​ឯក​លីគ​អាស៊ាន SEA V.League ២លើក សម្រាប់​ជម្រើស​ជាតិ ​ឆ្នាំ​២០២៣​

ពាន​​រង្វាន់​កីឡាករ​ឆ្នើម​បំផុតប្រចាំព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម ឆ្នាំ​២០១៩

ពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំលីគឥណ្ឌូណេស៊ី ឆ្នាំ​២០២២

ជើងឯក​លីគ​បាល់ទះ​ឥណ្ឌូណេស៊ី ឆ្នាំ​២០១៧​ ជា​មួយក្លិប Jakarta Pertamina Engergi

ជើងឯកលីគបាល់ទះ​ឥណ្ឌូណេស៊ី ឆ្នាំ​២០២២ ជាមួយ​ក្លិប Bogor LavAni

មេដាយ​ប្រាក់កីឡាសិស្ស​អាស៊ាន ឆ្នាំ២០១៦

មេដាយ​ប្រាក់​ស៊ីហ្គេម ឆ្នាំ​២០១៧

អត្ថបទ៖ វីរបុត្រ

The post ប្រវត្តិក្រាស់ Doni សមាជិកថ្មីរបស់បញ្ជាការដ្ឋានអង្គរក្សធ្លាប់លេងលីគជប៉ុន និងបារ៉ែន appeared first on Kampuchea Thmey Daily.

សារ៉េត​​ ​គ្រីយ៉ា​​ ៖«​​ម៉ាក់​​ទិញ​​កង់​​ឲ្យ​​ជិះ​​ ខ្ចប់​​បាយ​ ​ទៅ​​ហាត់​​បាល់ទាត់​»
សារ៉េត គ្រីយ៉ា ជា​ខ្សែ​ការពារ​ដ៏​រឹង​មាំ ​លេច​ធ្លោ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​និង​ក្រុម​​បាល់ទាត់​ជម្រើស​​ជាតិ​កម្ពុជា​ ប៉ុន្តែ​ការពិត​ជីវិត​តស៊ូ​កាល​ពី​កុមារភាព​​អ្នក​គាំទ្រ​ស្ទើរ​តែ​មិន​បាន​ដឹង​ឡើយ។

សារ៉េត គ្រីយ៉ា<gwmw style="display:none;">

ខ្សែ​ការពារ​ម្ចាស់​អាវ​លេខ​១៣​​​របស់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​កណ្តាល​បានតស៊ូ​ប្រឹង​ប្រែង និង​ជម្នះ​ការ​លំបាក​ច្រើន​ណាស់​កាល​ពី​កុមារភាព។ កាល​ពី​តូច​ រូប​គេ​ធ្លាប់​ដើរ​ស៊ី​ឈ្នួល​ឃ្វាល​​គោ ដឹក​ត្រី ​ដើម្បី​​បាន​​ប្រាក់​ជួយ​ដល់​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ខ្លាំង។

ទន្ទឹម​ជា​មួយ​គ្នា​នេះ សារ៉េត គ្រីយ៉ា ចូល​ចិត្ត​លេង​បាល់ទាត់​យ៉ាង​ខ្លាំង។ រាល់​ពេល​ទំនេរ​ រូប​គេ​តែង​តែ​ទៅ​លេង​បាល់ទាត់​ជា​មួយ​មិត្ត​ភក្តិ​។ ​អាយុ​​​១៤​ឆ្នាំ រូប​គេ​បាន​ធ្វើ​តេស្ត​​នៅ​យុវជន​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៤​ឆ្នាំ ប៉ុន្តែ​មិន​ជាប់​។ យ៉ាង​ណា មួយ​ឆ្នាំ​ក្រោយ​មក រូប​គេ​បាន​ធ្វើ​តេស្ត​ជាប់​​​យុវជន​ម្រើស​ជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ។ បន្ទាប់​មក រូប​គេ​បាន​ទៅ​ធ្វើ​​​សុំ​លោក​គ្រូ​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ដើម្បី​ហ្វឹក​ហាត់​ជា​មួយ​ថ្នាល​យុវជន។

សារ៉េត គ្រីយ៉ា<gwmw style="display:none;">

គ្រីយ៉ា បានរៀប​រាប់​ថា ៖«ជីវភាព​គ្រួសារ​ខ្ញុំ​លំបាក​ណាស់។ អត់​មាន​​ស្បែក​ជើង​ពាក់ អត់​មាន​អី​ជិះ​ទៅ​ហាត់​បាល់។ ពេល​ខ្លះ ខ្ញុំ​​​ខ្ចី​​​​​ស្បែក​ជើង​គេ​ពាក់​ទៅ​ហាត់។ ខ្ញុំ​​បាន​សុំ​លោក​គ្រូ កុសល នៅ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​​​ហាត់​ជា​មួយ​ក្រុម​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ។ ពេល​នោះ គាត់​សួរ​ខ្ញុំ​ថា មាន​អី​ជិះ​អត់? ខ្ញុំ​ប្រាប់​ថា មាន​គឺ​​កង់ តែ​ពេល​នោះ​អត់​ទាន់​មាន​កង់​ទេ។ ហាត់​បាន​ប៉ុន្មាន​ថ្ងៃ ម៉ាក់​​បាន​​ទិញ​កង់​ឲ្យ។ ថ្ងៃ​ខ្លះ​ខ្ញុំ​​​ជិះ​ម៉ូតូ​ជា​មួយ​មិត្តភក្តិ​ទៅ​ហាត់​»។

អ្វី​ដែល​ជំរុញ​ឲ្យ យុវជន​រូប​នេះ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ហ្វឹក​ហាត់​ទេ្វ​ឡើង​គឺ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​ម្តាយ និង​ក្រុម​គ្រួសារ។ ថ្វី​បើ​ពួក​គាត់​ខ្វះ​ខាត​លុយ​កាក់ ទ្រព្យ​សម្បត្តិ ប៉ុន្តែ​ពួក​គាត់​មិន​ខ្វះ​ទឹក​ចិត្ត​ក្នុង​ការ​ជំរុញ​កូន​ម្នាក់​នេះ​ឲ្យ​ទៅ​ហ្វឹក​ហាត់​បាល់ទាត់​នោះ​ទេ។

សារ៉េត គ្រីយ៉ា និង ប្រាក់ មុន្នីឧត្តម

សារ៉េត គ្រីយ៉ា បន្ត​រៀប​រាប់​ថា ៖«ខ្ញុំ​ធ្លាប់​ស៊ី​ឈ្នួល​ដឹក​ត្រី។ ពេល​ខ្លះ​ឃ្វាល​គោ​ឲ្យ​គេ តែ​ខ្ញុំ​នៅ​តែ​តស៊ូ​​​ហាត់​បាល់ទាត់។ ម៉ាក់​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ខ្លាំង​ ដោយសារ​គាត់​ឃើញ​ខ្ញុំ​ស្រឡាញ់។ ​គាត់​​បាន​រៀប​ចំ​ឲ្យ​ខ្ញុំ​ទៅ​ហាត់។ ព្រឹក​ឡើង គាត់​ដាំ​បាយ​ដាក់​ប្រអប់​ ដាំ​ទឹក​តែ​ដាក់​ឲ្យ​ទៅ​ស្ទើរ​រាល់​ថ្ងៃ។ និយាយ​ទៅ ម៉ាក់​ជំរុញ​ខ្ញុំ លើក​ទឹក​ចិត្ត​ខ្ញុំ​ខ្លាំង​​មែន​ទែន»។

ក្នុង​នាម​ជា​ខ្សែការពារ​សំខាន់​ម្នាក់ សារ៉េត គ្រីយ៉ា បាន​ជួយ​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​២​ដង និង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ២​ដង៕ សូម​រង់​ចាំ​តាម​ដាន​លំអិត​ពីប្រវត្តិ​របស់ គ្រីយ៉ា។

<gwmw style="display:none;">

អត្ថបទ៖ វីរបុត្រ<gwmw style="display:none;">

<gwmw style="display:none;">

The post សារ៉េត​​ ​គ្រីយ៉ា​​ ៖«​​ម៉ាក់​​ទិញ​​កង់​​ឲ្យ​​ជិះ​​ ខ្ចប់​​បាយ​ ​ទៅ​​ហាត់​​បាល់ទាត់​» appeared first on Kampuchea Thmey Daily.

លាត​​ត្រដាង​​​កំណើត​​​បាល់ទាត់​ ជា​ សំណាង​ របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង
រយៈ​ពេល​ជាង​១០​ឆ្នាំ​ហើយ​ដែល​ខ្សែ​បម្រើ ​ជា​ សំណាង ប្រកប​អាជីព​បាល់ទាត់​នៅ​​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ និង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ធំ​សំខាន់​៦​ជា​មួយ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​មួយ​នេះ។ យ៉ាង​ណា អ្នក​គាំទ្រ​បាន​ស្គាល់​រូប​គេ​ច្បាស់​តែ​នៅ​លើ​ទី​លាន​បៃតង​ប៉ុណ្ណោះ ខណៈ​​កំណើត​បាល់ទាត់​ពី​ដំបូង​ប្រហែល​ជា​មិន​ទាន់​ជ្រាប​ឡើយ។<gwmw style="display:none;">

ជា សំណាង

កីឡាករ​ដែល​មាន​បង​ប្អូន​បង្កើត​​៤​នាក់ ក្នុង​នោះ​ប្រុស​៣ ស្រី​១​ និង​ដើម​កំណើត​នៅ​​ស្រុក​កំពង់ត្រាច​ ខេត្ត​កំពតមិន​ធ្លាប់​បាន​ហ្វឹក​ហាត់ ឬ​បណ្តុះ​បណ្តាល​អាជីព​​ត្រឹម​ត្រូវ​ក្នុង​ថ្នាល​យុវជន​ណា​មួយ​ឡើយ។ រូប​គេ​ចូល​ចិត្ត ស្រឡាញ់​បាល់ទាត់​តាម​រយៈ​ការ​មើល​តាម​ទូរទស្សន៍​តាំង​ពី​តូច​ និង​បាន​​លេង​បាល់ទាត់​​ដើម្បី​សប្បាយ​រីក​រាយ​ប៉ុណ្ណោះ។

ជា សំណាង បាន​រៀប​រាប់​ឲ្យ​«កម្ពុជា​ថ្មី​»​ដឹង​ថា ៖«កាល​ពី​តូច ខ្ញុំ​លេង​បាល់​​ទាត់ ព្រោះ​តែ​​ការ​ស្រឡាញ់​ ដោយ​សារ​មើល​​គេ​លេង​តាម​​ទូរទស្សន៍។ ពេល​នោះ ខ្ញុំ​​លេង​ដើម្បី​សប្បាយ​​ប៉ុណ្ណោះ​។ ខ្ញុំ​អត់​​​​​ស្រមៃ​​​ក្លាយ​ជា​​កីឡាករ​អាជីពអី​ទេ»។

កាល​ពី​ដំបូង​ក្រុម​គ្រួសារ​មិន​​ទឹក​ចិត្ត​​ឲ្យ​ក្មេង​ប្រុស​ម្នាក់​នេះ​លេង​បាល់ទាត់​ទេ ប៉ុន្តែ​ពួក​គេ​ជំរុញ​ឲ្យ​ខិត​ខំ​រៀន​សូត្រ​​ច្រើន​ជាង​។ ទោះ​ជា​យ៉ាង​ណា​​ការ​ប្រឹង​ប្រែង​លេង​តាម​ក្តី​ស្រឡាញ់ និង​ឃើញ​លទ្ធផល​ល្អ ក្រុម​គ្រួសារ​ក៏​លែង​ជំទាស់ ហើយ​ជំរុញ​លើក​ទឹក​ចិត្ត​បន្ថែម។

«កាល​ពី​ដំបូង ក្រុម​គ្រួសារ​របស់​ខ្ញុំ​ចង់​ឲ្យ​រៀន​សូត្រ​ច្រើន​ជាង តែ​ពេល​​​ខ្ញុំ​ជាប់ក្រុម​ U23 ពួក​គាត់ក៏​ចាប់​ផ្តើម​ជំរុញ​លើក​ទឹក​ចិត្ត​ខ្លាំង​ឡើង»។ ជា សំណាង បាន​បញ្ជាក់។

<gwmw style="display:none;">

កត្តា​ពីរ​សំខាន់​ដែល​ជំរុញ​ឲ្យ​កីឡាករ​មាន​កំណើត​នៅ​ខេត្ត​កំពត​រូប​នេះ​ប្រឹង​ប្រែង​ក្នុង​អាជីព​បាល់ទាត់។ សំណាង​បាន​ប្រាប់​ថា ៖«កត្តា​ដែល​​ជំរុញ​ឲ្យ​ខ្ញុំ​ប្រឹង​ប្រែង​ខ្លាំង​គឺ​ទី​១​​ចំពេល​ដែល​បាល់ទាត់​កម្ពុជា​កំពុង​រីក​ចម្រើន។ ទី​២​ការ​ស្រឡាញ់​ពេញ​ចិត្ត​​កីឡា​នេះ​ដោយ​ខ្លួន​ឯង»។

ការ​លេង​បាល់ទាត់​កាល​ពី​ក្មេង​យ៉ាង​ជោកជាំ​បាន​បើក​ផ្លូវ​ឲ្យ​រូប​គេ​ស្វែង​រក​កន្លែង​ដែល​អាច​លេង​បាល់ទាត់​ពិត​ប្រាកដ និង​អាជីព។ ទី​បំផុត​​នៅ​ឆ្នាំ​​២០១០ រូប​គេ​បាន​ទៅ​​ចូល​រួម​ជា​មួយ​​​ក្រុម​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង។

ជា​ សំណាង បាន​ប្រាប់​ថា ៖«ខ្ញុំ​អត់​​បាន​ហ្វឹក​ហាត់​ជា​មួយ​​ក្រុម​យុវជន​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ទេ។ ខ្ញុំ​ចាំ​បាន​ថា ខ្ញុំ​បាន​ហ្វឹក​ហាត់​ជា​មួយ U19 ព្រះ​ខ័ន​រាជស្វាយរៀង​តែ​ពីរ​​ថ្ងៃ​ប៉ុណ្ណោះ ក៏​បាន​ឡើង​មក​ហាត់​ជា​មួយ​ក្រុម​ធំ​តែ​ម្តង ហើយ​​ក៏​បាន​លេង​រហូត​ដល់​ឥឡូវ​»។

ជា សំណាង (កណ្តាល)

ទោះ​ជា​យ៉ាង​ណា ​ឱកាស​នៃ​ការ​បាន​លេង​នៅ​ក្លឹប​បាល់ទាត់​អាជីព​ពិត​ប្រាកដ​​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។ បុរស​ម្ចាស់​អាវ​លេខ​៨​​បាន​ប្រាប់​ថា ៖«ខ្ញុំ​​ជួប​ការ​លំបាក​ច្រើន។ ពេល​ខ្លះ​ស្ទើរ​តែអស់​សង្ឃឹម ប៉ុន្តែ​ខ្ញុំ​ចេះ​តែ​តស៊ូ​ដោយ​ខ្លួន​ឯង និង​ប្រឹង​តស៊ូ អត់​ធន់។ ទី​បំផុត​ខ្ញុំ​អាច​ឈរ​ជើង​លើ​វាល​ស្មៅ​បៃតង​អាជីព​បាន​ដល់​សព្វ​ថ្ងៃ»។

រយៈ​ពេល​ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ​បាល់ទាត់​​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​រូប​គេ​ច្រើន​ទាំង​សុខភាព កេរ្តិ៍័​ឈ្មោះ និង​ជីវភាព​ប្រចាំ​ថ្ងៃ​​របស់​គ្រួសារ។

រហូត​ដល់​ពេល​នេះ ជា សំណាង បាន​ឈ្នះ​​ពាន​រង្វាន់​ធំ​​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ចំនួន​៦​គឺ ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ៤​ដង និង​ជម្រើស​ជើង​ឯក​លីគ​២​ដង៕

អត្ថបទ៖ វីរបុត្រ

<gwmw style="display:none;">

The post លាត​​ត្រដាង​​​កំណើត​​​បាល់ទាត់​ ជា​ សំណាង​ របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង appeared first on Kampuchea Thmey Daily.

​ជីវិត​​ហែល​​ឆ្លង​ក្នុង​​បាល់ទាត់​​​​ពី​​​តូច​​របស់​ អៀន​ ពិសី​ មុន​​ពេល​សម្រេចក្តីស្រមៃ​
អៀន ពិសី ត្រូវ​បាន​​អ្នក​គាំទ្រ​បាល់ទាត់​​ដឹង​ថា ជា​ទំពាំង​លូត​លាស់​​ចេញ​ពី​ថ្នាល​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​មុន​ពេល​បោះ​ជំហាន​ចូល​ក្លឹប​អាជីព​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ជាប់​ជម្រើស​ជាតិ​កម្ពុជា។ យ៉ាង​ណា អ្នក​គាំទ្រ​ប្រហែល​ជា​មិន​ដឹង​ពី​​រឿង​រ៉ាវ​ស្ថិត​នៅ​ពី​ក្រោយ​អាជីព​បាល់ទាត់​លេច​ធ្លោ​នៅ​​លើ​ទី​លាន​នា​ពេល​បច្ចុប្បន្ន​​ឡើយ។

កីឡាករ អៀន ពិសី

ការ​លេង​បាល់ទាត់​​កាល​ពី​តូច​​​​គឺ​ជា​​​អនុស្សាវរីយ៍​ដ៏​​កម្រ​ដែលដក់​ជាប់​ក្នុង​ខួរ​ក្បាល និង​មិន​អាច​បំភ្លេច​បាន​របស់​កីឡាករ អៀន ពិសី។ ​កីឡាករ​អាយុ​២០​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា ៖«កាល​នៅ​​តូច​ ខ្ញុំ​ចេះ​តែ​លេង​សប្បាយ​ៗ​តាម​សាលា​ តាម​វាល​ស្រែ។ ឲ្យ​តែ​ចេញ​ពី​រៀន​ ទៅ​លេង​​​បាល់។ ពេល​ខ្លះ​អត់​ទៅ​ផ្ទះ​ញាំ​បាយ​ទឹក​​អី​ទេ គិត​តែ​ទៅ​លេង​បាល់»។

អៀន ពិសី បន្ត​ថា ៖«ខ្ញុំ​​ចូល​ចិត្ត​បាល់​ខ្លាំង​ណាស់។ ចេញ​ពី​រៀន​មិន​ទាន់​ទេ ដឹង​តែ​ទៅ​លេង​បាល់។ ពេល​នោះ ​​ខ្ញុំ​អត់​​ចង់​ក្លាយ​ជា​កីឡាករ​អាជីព​អី​ទេ។ តែ​ពេល​លេង​យូរ​ៗ ទៅ​គេ​ឃើញ​ខ្ញុំ​លេង​ល្អ គេ​សរសើរ​​ ​​ឲ្យ​ខ្ញុំ​ខំ​ប្រឹង​បន្ថែម​ទៀត។ ពេល​នោះ​ប៉ា​របស់​ខ្ញុំ​ក៏​​លើក​ទឹក​ចិត្ត​​ដែរ»។

កីឡាករ អៀន ពិសី

ទោះ​ជា​យ៉ាង​ណា មិន​មែន​គ្រប់​គ្នា​នៅ​ក្នុង​គ្រួសារ​​សុទ្ធ​តែ​ជំរុញ​​កីឡាករ​រូប​នេះ​ឲ្យ​ខំ​ប្រឹង​​លេង​បាល់​នោះ​ទេ ប៉ុន្តែបង្ខំ​ឲ្យ​រូប​គេ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​ជាង​បាល់ទាត់។ ពិសី ប្រាប់​ថា ៖«ដល់​ថ្នាក់​បងៗ​របស់​ខ្ញុំ​ស្តី​ឲ្យ ​​វ៉ៃ ពេល​ខ្លះ​ដេញ​ពី​ទី​លាន ពី​ព្រោះ​ពួក​គាត់​ឲ្យ​ខ្ញុំ​​ខំ​ប្រឹង​រៀន តែ​ខ្ញុំ​នៅ​តែ​ទៅ​លេង​បាល់»។

ការលះ​បង់​ពេល​វេលា​​ទៅ​លេង​បាល់ទាត់​ពិត​ជា​មិន​បាន​ធ្វើ​ឲ្យ​សមាជិក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ម្នាក់​នេះ​អត់​ប្រយោជន៍​ឡើយ។ ដោយ​មើល​ឃើញ​ចំណង់​ចំណូល​ចិត្ត​​របស់​ខ្លួន​ពេញ​ចិត្ត​ខ្លាំង​ចំពោះ​បាល់ទាត់​ និង​មាន​ការ​លើក​ទឹក​ចិត្ត​​​ពី​អ្នក​ជុំ​វិញ​ខ្លួន​ផង​នោះ​ អៀន ពិសី បាន​សម្រេច​ទៅ​ធ្វើ​តេស្ត​នៅ​​ក្រុម​យុវជន​បាល់ទាត់​គិរី​វង់​សុខ​សែន​ជ័យ និង​​បាន​ជាប់​ដូច​បំណង។

បន្ទាប់​មក​អាយុ​ប្រហែល​ជា​១៤​ឆ្នាំ អៀន ពិសី បាន​ធ្វើ​តេស្ត​ជាប់​​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ដែល​ជា​កន្លែង​ផ្តល់​ឱកាស​ឲ្យ​រូប​គេ​បាន​​ហ្វឹក​ហាត់​បាល់ទាត់​អាជីព​ពិត​ប្រាកដ និង​បាន​សិក្សា​រហូត​ចប់​ថ្នាក់​ទី​១២។

កីឡាករ អៀន ពិសី ជា​មួយ​កីឡាករ​គិរីវង់​សុខ​សែន​ជ័យ

នៅ​ពេល​​កាល​កំណត់​សម្រាប់​ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​នៅ​ជំនាន់​នោះ​ដល់​ពេល​ត្រូវ​រំសាយ អៀន ពិសី បាន​ជ្រើស​រើស​ចូល​រួម​ជា​មួយ​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀងកាល​ពី​ឆ្នាំ​២០២០។ ក្រោយ​លេច​ធ្លោ​នៅ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​​ខេត្ត​​ស្វាយរៀង រូប​គេ​ក៏​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដែល​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់ AFC Asian Cup នៅ​ប្រទេស​ឥណ្ឌា​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

អៀន ពិសី បាន​ជាប់​ក្រុម​​បាល់ទាត់​យុវជន​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៩ និងក្រុម​យុវជន​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ ឆ្នាំ​២០២១ និង​ក្រុម​ធំ​ឆ្នាំ​២០២២​នេះ។

កីឡាករ​ខ្សែ​បម្រើ​ស្លាប​រូប​នេះ​មាន​កំណើត​នៅ​ខេត្ត​កណ្តាល ប៉ុន្តែ​ក្រុម​គ្រួសារ​បាន​ផ្លាស់​ទៅ​រស់​​នៅស្រែតាកោ សង្កាត់​រការ​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ។ រូប​គេ​ជា​កូន​ទី​៧ ក្នុង​ចំណោម​បង​ប្អូន​៨​នាក់ ដែល​ឪពុក​ម្តាយ​បាន​ចែក​ឋាន​​ ហើយ​​បច្ចុប្បន្ន​រស់​នៅ​ជា​មួយ​ឪពុក​ម្តាយ​ធម៌៕

អៀន ពិសី ក្នុង​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង

អត្ថបទ៖ វីរបុត្រ<gwmw style="display:none;">

The post ​ជីវិត​​ហែល​​ឆ្លង​ក្នុង​​បាល់ទាត់​​​​ពី​​​តូច​​របស់​ អៀន​ ពិសី​ មុន​​ពេល​សម្រេចក្តីស្រមៃ​ appeared first on Kampuchea Thmey Daily.

យុវជន​​ឆ្នើម​ ជូ​ ស៊ីនទី​ មិន​​នឹក​ស្មាន​​ខ្លួន​​ឯង​ដើរ​មក​​ដល់​​ចំណុច​​​នេះ​
ជូ ស៊ីនទី ជា​ខ្សែ​បម្រើ​កណ្តាល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​រូប​ប្រចាំ​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​​ ប៉ុន្តែ​អ្នក​គាំទ្រ​ភាគ​ច្រើន​ប្រហែល​ជា​មិន​បាន​ដឹង​ពី​ដំណើរ​ជីវិត​ពិត​កាល​ពី​កុមារភាព​របស់​យុវជន​រូប​នេះ​ឡើយ។<gwmw style="display:none;">

ជូ ស៊ីនទី

កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់ដំបង ជូ ស៊ីនទី កំពុង​រីក​រាយ​នឹង​អ្វី​ដែល​ខ្លួន​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​​ ខណៈ​​កាល​ពី​កុមារភាព​របស់​ខ្លួន​មិន​​​បាន​គិត​វែង​ឆ្ងាយ​ក្នុង​ការ​ចាប់​យក​បាល់ទាត់​ជា​​អាជីព​ពិត​ប្រាកដ​ឡើយ។

ស្ថិត​ក្នុង​វ័យ​១៩​ឆ្នាំ ស៊ីនទី បាន​ប្រាប់«កម្ពុជា​ថ្មី​»​ថា ៖«ដូច​ក្មេង​ដទៃ​ក្នុង​ភូមិ​ដែរ ដើម​ឡើយ ខ្ញុំ​​លេង​​បាល់​​ដើម្បី​សប្បាយ​រីក​រាយ​ប៉ុណ្ណោះ។ ក្រោយ​មក មាន​គេ​បង្កើត​ក្រុម​បាល់ទាត់​មួយ​ឈ្មោះ«Victory Poipet FC» ក៏​បាន​ធ្វើ​តេស្ត​ជាប់​លេង​ឲ្យ​ក្រុម​នេះ។​ ពេល​បាន​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​មួយ​នេះ ក៏​បាន​ឱកាស​ឲ្យ​លេង​ឲ្យ​ក្រុម​អធិរាជ​​តំណាង​ខេត្ត»។

ជូ ស៊ីនទី ជួរ​មុខ​ពី​ឆ្វេង​ទី​១ ក្នុង​ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង

នៅ​ឆ្នាំ​២០១៦ ជូ ស៊ីនទី បាន​ធ្វើ​តេស្ត​ជាប់​​​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​​ដែល​ជា​ឱកាស​បាន​​ហ្វឹក​ហាត់​បាល់ទាត់​​អាជីព​ជា​លើក​ដំបូង និង​បន្ត​ការ​សិក្សា​ផង។ ​ហ្វឹក​ហាត់​បាល់ទាត់ និង​សិក្សា​​​រហូត​ចប់​ថ្នាក់​ទី​១២ ក្រុមសាលា​បាល់ទាត់​បាទី​ជំនាន់​នោះ​ត្រូវ​បាន​រំសាយ​ដោយ​សារ​កំណត់​ត្រឹម​ចប់​ថ្នាក់​ទី​១២។

ស៊ីនទី ប្រាប់​ថា ៖«ខ្ញុំ​បាន​ហាត់​​បាល់​ផង រៀន​ផង​នៅ​បាទី​ប្រហែល​ជា​៥​ឆ្នាំ​ទើប​ខ្ញុំ​​ចូល​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ទាក់​ទង់​គឺ​ឲ្យ​ខ្ញុំ​ចូល​ក្រុម​ធំ​តែ​ម្តង​គឺ​អត់​យុវជន​ទេ»។

ជូ ស៊ីនទី (កណ្តាល​លេខ​៦) ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

សម្រាប់​រដូវ​កាល​២០២១​ដែល​ជា​ឆ្នាំ​ដំបូង​នៅក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយ​រៀង​មួយ​នេះ ជូ ស៊ីនទី​ បាន​លេង​ញឹក​ញាប់​ដែរ ប៉ុន្តែ​ភាគ​ច្រើន​លេង​ក្នុង​ការ​ប្តូរ​ចូល​វគ្គ​ទី​២​ដែល​មាន​ន័យ​ថា រូបគេ​មិន​ទាន់​ជាប់​ជម្រើស​​១១​នាក់​ដំបូង​​ឡើយ។

ទោះ​ជា​យ៉ាង​ណា រដូវ​កាល​​២០២២​នេះ​គឺ​ជា​ឆ្នាំ​ដែលយុវជន​រូប​នេះ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ស្ទើរ​មិន​ដាច់។ កីឡាករ​បាន​និយាយ​ថា ៖«ឆ្នាំ​ដំបូង ខ្ញុំ​អត់​ចាំ​​បាន​លេង​ប៉ុន្មាន​ដង​ទេ តែ​ដឹងថា លេង​បាន​ច្រើន​ដែរ។ ដល់​ឆ្នាំ​២០២២​នេះ ខ្ញុំ​លេង​បាន​ច្រើន ហើយ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ទៀត»។<gwmw style="display:none;">

រឹត​តែ​ពិសេស​ទៀត​នោះ ជូ ស៊ីនទី ​ត្រូវ​បាន​កោះ​ហៅ​ចូល​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាក្រុម​ធំ​​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត AFC Asian Cup កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​ឥណ្ឌា។ រូប​គេ​ក៏​ទទួល​បាន​ការ​ទុក​ចិត្ត​​ពី​ក្រុម​គ្រូ​បង្វឹក​ដើម្បី​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន​ទាំង​​ការ​ប្តូរ​ចូល​​ និង​​ជាប់​ជម្រើស​១១​នាក់​ដំបូង​ទៀត​ផង។

ជូ ស៊ីនទី

ស៊ីនទី បាន​និយាយ​ថា ៖«កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​លេង​បាល់​សប្បាយ​ៗហ្នឹង​បង! លេង​ជា​មួយ​មិត្ត​ភក្តិ​ដើម្បី​សប្បាយ អត់​ដែល​គិត​​វែង​ឆ្ងាយ​ផង។ ពេល​ខ្ញុំ​មាន​ក្រុម​លេង​នៅ​ប៉ោយ​ប៉ែត គឺ​​លេង​​ដើម្បី​សប្បាយ​ៗ។ មិននឹក​ស្មាន​ថា ​ខ្លួន​​ឯង​​ឈាន​មក​ដល់​​​ចំណុច​សព្វ​ថ្ងៃ​នេះ​»។

ទន្ទឹង​ជា​មួយ​ទទួល​បាន​ឱកាស​ល្អ​ទាំង​នៅ​ក្រុម​ធំ​ព្រះ​ខ័នរាជ​ស្វាយ​រៀង និង​ជម្រើស​ជាតិ​កម្ពុជា កីឡាករ​កម្ពស់១.៦០​ម៉ែត្រ​រូប​នេះ​មិនហ៊ានប្រាថ្នា ឬ​ដាក់​ក្តី​ស្រមៃ​អ្វី​ធំ​នៅ​ពេល​ខាង​មុខ​ទេ​គឺ​មាន​តែ​ការ​ប្រឹង​ប្រែង​នឹង​អ្វី​ដែល​ខ្លួន​ទទួល​បាន​សព្វ​ថ្ងៃ​ឲ្យ​បាន​ល្អ​បំផុត។<gwmw style="display:none;">

ជូ ស៊ីនទី (កណ្តាល)

«ខ្ញុំ​មិន​ទាន់​ហ៊ាន​គិត​អ្វី​​នា​ពេល​ខាង​មុខ​ទេ។ អ្វី​ដែល​ខ្ញុំ​គិត​គឺផ្តោត​លើ​ការ​ហ្វឹក​ហាត់ និង​លេង​ឲ្យ​បាន​ល្អ​បំផុត​នា​ពេល​បច្ចុប្បន្ន​​ ព្រោះ​ខ្ញុំ​ត្រូវ​ការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​ជាង​នេះ​ថែម​ទៀត​»។ ស៊ីនទី​បាន​បញ្ជាក់៕

អត្ថបទ៖ វីរបុត្រ​<gwmw style="display:none;">

<gwmw style="display:none;">

The post យុវជន​​ឆ្នើម​ ជូ​ ស៊ីនទី​ មិន​​នឹក​ស្មាន​​ខ្លួន​​ឯង​ដើរ​មក​​ដល់​​ចំណុច​​​នេះ​ appeared first on Kampuchea Thmey Daily.