កីឡា
ប្រវត្តិក្រាស់ Doni សមាជិកថ្មីរបស់បញ្ជាការដ្ឋានអង្គរក្សធ្លាប់លេងលីគជប៉ុន និងបារ៉ែន
កីឡាករបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី Doni Haryono បានក្លាយជាសមាជិកថ្មីរបស់ក្លិបបញ្ជាការដ្ឋានអង្គរក្សក្នុងព្រឹត្តិការណ៍បាល់ទះតេជោលីគរដូវកាលដំបូង បន្ទាប់ពីដំណើរការបាន១សប្តាហ៍។

កីឡាករកើតនៅទី២១ ខែកុម្ភៈ ឆ្នាំ១៩៩៩ ក្នុងតំបន់ Magelang ខេត្ត Jawa Tengah ប្រទេសឥណ្ឌូណេស៊ី។ កីឡាករដែលមានកម្ពស់១.៩១ម៉ែត្រមានបទពិសោធច្រើនទាំងការលេងឲ្យក្លិប និងជម្រើសជាតិឥណ្ឌូណេស៊ី។

មុនពេលក្លាយជាកីឡាករបាល់ទះអាជីព Doni Haryono យុវជនដ៏មានទេពកោសល្យម្នាក់នេះធ្លាប់លេងកីឡាបាល់ទាត់នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ។ រូបគេធ្លាប់ត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីអាយុក្រោម១៦ឆ្នាំក្នុងនាមជាអ្នកចាំទី ប៉ុន្តែឪពុករបស់ខ្លួនសម្រេចឲ្យលេងបាល់ទះវិញ។ រូបគេបានចាប់ផ្តើមលេងបាល់ទះនៅពេលរៀនវិទ្យាល័យតាមបំណងប្រាថ្នារបស់ឪពុកដោយបានចូលហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហាត់ និងអប់រំរបស់ខេត្ត Central Java។

បន្ទាប់មក រូបគេបានចាប់ផ្តើមចូលរួមប្រកួតជើងឯកថ្នាក់ជាតិកម្រិតយុវជន។ នៅឆ្នាំ២០១៥ រូបគេបានចូលរួមក្រុមបាល់ទះយុវជនឥណ្ឌូណេស៊ីក្នុងព្រឹត្តិការណ៍កីឡាសិស្សអាស៊ាន ASEAN School Games នៅឆ្នាំ២០១៥ និង២០១៦។
ឆ្នាំ២០១៧ Doni បានចូលរួមជាមួយក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ីក្រុមធំក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ដោយបានជួយក្រុមទទួលបានមេដាយប្រាក់។ បន្ទាប់មករូបគេបានជួយក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ីទទួលបានមេដាយមាសកីឡាស៊ីហ្គេម៣លើកជាប់គ្នាគឺ ស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន ស៊ីហ្គេមឆ្នាំ២០២១នៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ក្រៅពីនោះ រូបគេក៏បានជួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ីឈ្នះជើងឯកលីគបាល់ទះអាស៊ាន SEA Men’s V.League ២ដងក្នុងឆ្នាំ២០២៣ដែលរៀបចំនៅឥណ្ឌូណេស៊ី និងហ្វីលីពីន។
រហូតមកដល់ពេលនេះ Doni Haryono បានលេងឲ្យក្លិបបាល់ទះអាជីពផ្លូវការចំនួន៧ផ្សេងនៅក្នុងប្រទេស៤ផ្សេងគ្នារាប់ទាំងកម្ពុជា។ ចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៦ រូបគេលេងឲ្យក្លិប Bekasi BVN នៅក្នុងលីគបាល់ទះឥណ្ឌូណេស៊ី។ ចន្លោះឆ្នាំ២០១៧-១៨ រូបគេលេងឲ្យក្លិបឥណ្ឌូណេស៊ី Jakarta Pertamina Energi។ នៅក្លិបនេះហើយដែលរូបគេបានឈ្នះជើងឯកលីគកំពូលឥណ្ឌូណេស៊ីជាលើកដំបូងក្នុងឆ្នាំ២០១៧។

ឆ្នាំ២០១៩ រូបគេបានចូលរួមជាមួយក្លិប Jakarta BNI 46 មុនពេលផ្លាស់ទៅក្រៅប្រទេសជាលើកដំបូងដោយបានចូលរួមជាមួយក្លិប Al Nasser ក្នុងលីគបាល់ទះបារ៉ែនជាកន្លែងដែលរូបគេបានចំណាយពេល២រដូវកាលឆ្នាំ២០២០ និង២០២១។ បន្ទាប់មក រូបគេបានវិលត្រឡប់មកឥណ្ឌូណេស៊ីវិញដោយចូលរួមក្លិប Bogor LavAni ក្នុងឆ្នាំ២០២២ ជាកន្លែងដែលរូបគេបានឈ្នះជើងឯកលីគកំពូលឥណ្ឌូណេស៊ីជាលើកទី២។
កាលពីឆ្នាំ២០២៣ Doni បានចូលរួមជាមួយក្លិប VC Nagano Tridents របស់លីគបាល់ទះកំពូលជប៉ុនដែលបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៩ក្នុងចំណោម១០ក្លិប បន្ទាប់ពីឆ្លងកាត់៣៦ប្រកួតគឺឈ្នះតែ៥ប្រកួតប៉ុណ្ណោះ និងបានចាញ់៣១ប្រកួត។

តាមព័ត៌មានដែលបានផ្សាយថា ក្រោយចាកចេញពីប្រទេសជប៉ុន កីឡាករ Doni Haryono បានចូលក្លិបឥណ្ឌូណេស៊ី STIN Pasundan ប៉ុន្តែពេលនេះបានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីចូលរួមជាមួយក្លិបបញ្ជាការដ្ឋានអង្គរក្សសម្រាប់បាល់ទះតេជោលីគ។
ប្រវត្តិលេងឲ្យក្លិប
- ឆ្នាំ២០១៦ ក្លិប Bekasi BVN (ឥណ្ឌូណេស៊ី)
- ឆ្នាំ២០១៧-១៨ ក្លិប Jakarta Pertamina Energi (ឥណ្ឌូណេស៊ី)
- ឆ្នាំ២០១៩ ក្លិប Jakarta BNI 46 (ឥណ្ឌូណេស៊ី)
- ឆ្នាំ២០២០-២១ ក្លិប Al Nasser (បារ៉ែន)
- ឆ្នាំ២០២២ ក្លិប Bogor LavAni ((ឥណ្ឌូណេស៊ី)
- ឆ្នាំ២០២៣ ក្លិប VC Nagano Tridents (ជប៉ុន)
- ឆ្នាំ២០២៤ ក្លិបបញ្ជាការដ្ឋានអង្គរក្ស (កម្ពុជា)

សមិទ្ធផល
- មេដាយមាសស៊ីហ្គេម ៣លើក សម្រាប់ជម្រើសជាតិឥណ្ឌូណេស៊ី ឆ្នាំ២០១៩ ២០២១ និង២០២៣
- ជើងឯកលីគអាស៊ាន SEA V.League ២លើក សម្រាប់ជម្រើសជាតិ ឆ្នាំ២០២៣
- ពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩
- ពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំលីគឥណ្ឌូណេស៊ី ឆ្នាំ២០២២
- ជើងឯកលីគបាល់ទះឥណ្ឌូណេស៊ី ឆ្នាំ២០១៧ ជាមួយក្លិប Jakarta Pertamina Engergi
- ជើងឯកលីគបាល់ទះឥណ្ឌូណេស៊ី ឆ្នាំ២០២២ ជាមួយក្លិប Bogor LavAni
- មេដាយប្រាក់កីឡាសិស្សអាស៊ាន ឆ្នាំ២០១៦
- មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០១៧
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


