ប្រេងថៃ Archives - Kampuchea Thmey Daily

ចំណូល និងការលក់នៅបរទេសរបស់ PTTOR ធ្លាក់ចុះ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
ក្រុមហ៊ុនថាមពលថៃ​ PTT Oil and Retail Business Plc (PTTOR) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT Group បាន​កត់ត្រាពីការធ្លាក់ចុះ​នៃប្រាក់ចំណូល និងបរិមាណលក់ប្រេងនៅបរទេសក្នុងត្រីមាសទី១ដើមឆ្នាំ ដោយសារតែ​ជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍។

ប្រតិបត្តិការរបស់ក្រុមហ៊ុន PTT រងផលប៉ះពាល់ដោយផ្ទាល់ពីជម្លោះព្រំដែន ដែលផ្ទុះឡើងជាជម្លោះប្រដាប់អាវុធកាលពីឆ្នាំមុនដោយសារតែការឈ្លានពានរបស់ថៃ​ ហើយបន្តតានតឹងមកទល់ពេលនេះ។ ការលក់របស់ PTTOR នៅកម្ពុជា បាន​ធ្លាក់ចុះចន្លោះពី ៥០-៦០% កាលពីឆ្នាំមុន។

ដោយសារតែការធ្លាក់ចុះជាគំហុកនោះ PTTOR បាន​ប្រកាសកាលពីចុងឆ្នាំមុនថា ក្រុមហ៊ុននឹងកាត់បន្ថយការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

មែនទែនទៅ ជម្លោះ​ព្រំដែនបាន​ធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការក្រុមហ៊ុនថៃនៅកម្ពុជា រួមទាំងផលិតកម្ម និងការលក់ ខណៈពលរដ្ឋកម្ពុជាធ្វើពហិការប្រឆាំងទំនិញថៃ ដោយប៉ះពាល់ទាំងក្រុមហ៊ុន PTT។ មុនជម្លោះផ្ទុះឡើង PTT មានស្ថានីយចាក់ប្រេងចំនួន ២០០ និងហាងកាហ្វេ Amazon ១៥០ កន្លែង ទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែគិតត្រឹមខែមីនា ឆ្នាំនេះ មានតែស្ថានីយចំនួន​ ៩១ កន្លែង​ និងហាងកាហ្វេ ១៣៦ ​ទីតាំង​ប៉ុណ្ណោះ ដែលបន្តប្រតិបត្តិការ ខណៈស្ថានីយខ្លះបានបិទ និងប្រហែល ៤០-៥០ បាន​ផ្លាស់ប្ដូរម៉ាកយីហោរ។

ការធ្លាក់ចុះ​នេះ ប៉ះពាល់ធ្ងន់ធ្ងរដល់តួលេខចំណូល និងការលក់លើទីផ្សារអន្តរជាតិរបស់ PTTOR សម្រាប់ត្រីមាសទី១ ឆ្នាំ​២០២៦។ ចំណូលពីទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុនបាន​ធ្លាក់ចុះ ៤% ឆ្នាំលើឆ្នាំ មកត្រឹម ១៣,៩ ប៊ីលានបាត ខណៈបរិមាណលក់ប្រេងនៅអន្តរជាតិ​ បាន​ធ្លាក់ ១២,៥% មកត្រឹម ៥១៩ លានលីត្រ ដែលភាគច្រើនដោយសារតែជម្លោះ និងការបិទព្រំដែនជាមួយកម្ពុជា។

​ទោះបីជាយ៉ាងនេះក្ដី លោកស្រី Wilaiwan Kanjanakanti អនុប្រធានប្រតិបត្តិជាន់ខ្ពស់ទទួលបន្ទុកហិរញ្ញវត្ថុ និងជាប្រធានផ្នែកហិរញ្ញវត្ថុនៅ PTTOR បាន​និយាយថា ជម្លោះព្រំដែន​មានឥទ្ធិពលស្ដួចស្ដើងលើប្រាក់ចំណេញសរុបនៅត្រីមាសទី១របស់ក្រុមហ៊ុន។ ប្រតិបត្តិការនៅកម្ពុជារួមចំណែកតិចតួចដល់ប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុន ដោយ​​មានត្រឹមតែ ២-៣% នៃប្រាក់ចំណូលសរុបប៉ុណ្ណោះ​។

ប៉ុន្តែមន្រ្តីក្រុមហ៊ុនដដែលបាន​និយាយថា ​OR ​កំពុង​ស្វែងរកឱកាសថ្មីៗនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ទោះបីជាមានឧបសគ្គក៏ដោយ។ ​ក្នុងស្រុកថៃវិញ​ ក្រុមហ៊ុនកំពុងផ្តោតលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដូចជាកម្មវិធី «ថៃជួយថៃ+» ​និងទាញយកអត្ថប្រយោជន៍ពីកំណើនតម្រូវការ​ក្នុងវិស័យមិនមែនប្រេង ​ជាពិសេសតាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គិសនី៕ ​

The post ចំណូល និងការលក់នៅបរទេសរបស់ PTTOR ធ្លាក់ចុះ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

គយថៃថា ការនាំចេញប្រេងទៅឡាវ មិនកើនឡើងខ្លាំងគួរឱ្យសង្ស័យដូច​ក្រសួងការពារជាតិ​ថៃ​អះអាងទេ
នាយកដ្ឋានគយថៃបាននិយាយ​ថា ​ការនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសឡាវ​មិនកើនឡើងខ្លាំងសម្បើម​នោះទេ ដោយច្រានចោលការអះអាងរបស់ក្រសួងការពារជាតិថៃ ដែលថា ការ​នាំចេញប្រេងទៅឡាវកើនឡើងខ្លាំងគួរឱ្យសង្ស័យ ហើយ​​ប្រហែលនាំចេញបន្តមកកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ការច្រានចោលយ៉ាងបែបនេះ ធ្វើឡើងក្រោយ​អាជ្ញាធរថៃបិទការនាំចេញប្រេងទៅឡាវតាមច្រក Chong Mek ​នៃខេត្ត Ubon Ratchathani ដែលបង្កការរាំងស្ទះឡាវដឹកប្រេងប្រមាណ ៨០ គ្រឿង។ ក្រសួងថាមពលឡាវឯណោះវិញ ក៏បាន​ច្រានចោលរបាយការណ៍របស់ថៃផងដែរ ដោយថា ប្រេងនាំចូលពីថៃ គឺដើម្បីតែប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ។ ​​​

លោក ផាន់តុង ឡយគុលណាន់តា (Phantong Loykulnanta) អគ្គនាយកនាយកដ្ឋានគយថៃ បាន​ឱ្យដឹងថា ទិន្នន័យពីក្រសួងពាណិជ្ជកម្ម ក្រសួងថាមពល និងគយបានបង្ហាញថា ​កំណើន​នៃការនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសឡាវ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៥ គឺតិចតួចបំផុត ដោយ​ទាបជាង​ការអះអាង​ដែលថា កំណើននោះហក់ឡើងដល់ទៅ ៥-១០ ដង។

លោកបានបញ្ជាក់ថា ថៃបានឈប់នាំចេញប្រេងឥន្ធនៈ​មក​កម្ពុជានៅក្នុងខែកក្កដា ឆ្នាំ២០២៥ ​ខណៈការនាំចេញទៅឡាវ ​ជាមធ្យម មាន​ប្រហែល ២០លានលីត្រ/ខែ។ ​

នាយកដ្ឋានគយថៃបាននិយាយថា ខ្លួន​កំពុងរឹតបន្តឹងការត្រួតពិនិត្យនៅគ្រប់ច្រកព្រំដែនទាំងអស់ ដើម្បីធានាថា ការដឹកជញ្ជូនប្រេងឥន្ធនៈមានគោលដៅទៅកាន់​ឡាវ ហើយមិនត្រូវបានបញ្ជូនបន្តទៅប្រទេសទី ៣ ទេ ជាពិសេស​កម្ពុជា។ ​

ថ្មីៗនេះ ថៃបាន​​អះអាងពីការទប់ស្កាត់ការនាំចេញប្រេង និងទំនិញយុទ្ធសាស្រ្តផ្សេងៗទៀតមកកម្ពុជា ខណៈកម្ពុជាឯណោះវិញ បាន​ប្រកាសបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈថៃគ្រប់ប្រភេទទាំងស្រុង តាំងតែពីខែមិថុនា៕

The post គយថៃថា ការនាំចេញប្រេងទៅឡាវ មិនកើនឡើងខ្លាំងគួរឱ្យសង្ស័យដូច​ក្រសួងការពារជាតិ​ថៃ​អះអាងទេ appeared first on Kampuchea Thmey Daily.

PTT ​បកស្រាយថាខ្លួនមិន​ដែល​​នាំចូលប្រេងមកកម្ពុជាទេតាំង​ពីខែមិថុនាមក ហើយបញ្ជាក់ការគាំទ្រចំពោះយោធា
ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT បាន​បកស្រាយ​​នៅថ្ងៃចន្ទនេះ​ ថា ខ្លួនមិនបាន​នាំចូលប្រេងមកកម្ពុជាទាល់តែសោះ រាប់តាំងពីកម្ពុជាបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈថៃគ្រប់ប្រភេទនៅចុងខែមិថុនាមក ខណៈបញ្ជាក់ការគាំទ្រចំពោះយោធាថៃក្នុងស្ថានភាពជម្លោះនៅតាមព្រំដែនកម្ពុជាបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer។

ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើ​ក្រោយ​មាន​ការចោទសួរទៅលើក្រុមហ៊ុនអំពីបញ្ហានេះ បន្ទាប់ពីថៃបាន​បិទច្រកដឹកប្រេងទៅឡាវ ​តាមច្រក Chong Mek ​ក្នុងខេត្ត​ឧប៊ុនរ៉ាចាថានី​ ដែលធ្វើឱ្យ​រថយន្តដឹកប្រេង ៨០ គ្រឿង ដែលផ្ទុកប្រេងសរុប ៤ លានលីត្រ ត្រូវជាប់គាំង។​ យោធាថៃបាន​អះអាងថា ចំណាត់ការរបស់ថៃ ​​ធ្វើឡើងក្រោយការនាំចេញប្រេងតាមច្រកព្រំដែនដដែលកើនឡើងខ្លាំង ដោយសង្ស័យថានាំចេញបន្តមកកម្ពុជា។ ​ប៉ុន្តែមកទល់ពេលនេះ គ្មានភស្តុតាងណាមួយដែលថា ឡាវនាំចេញប្រេង​​បន្តមកកម្ពុជាទេ។

ការចោទសួរក្រុមហ៊ុន PTT យ៉ាងដូច្នេះ ព្រោះក្រុមហ៊ុននេះគឺជាអាជីវកម្មលក់ថាមពល រួមមាន​ប្រេងសាំងដ៏​សំខាន់នៅកម្ពុជា ដោយ​កន្លងមក PTT ចាត់ទុកកម្ពុជាជាផ្ទះទី២របស់ខ្លួន ​មុនពេលជម្លោះព្រំដែនធ្វើ​ឱ្យអាជីវកម្មរបស់ខ្លួនដាំក្បាលចុះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសេចក្ដីបកស្រាយនាថ្ងៃចន្ទដដែល PTT មិនបានបញ្ជាក់ទេ ថាតើក្នុងចំណោម​រថយន្តដឹកប្រេងទាំង ៨០ គ្រឿង ដែលត្រូវជាប់គាំងនៅច្រក Chong Mek នោះ មាន​រថយន្តជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែរឬទេ។ ប៉ុន្តែថា PTT មាន​គាំទ្រ និងសាមគ្គីជាមួយយោធា និងប្រជាជនថៃ ក្នុងស្ថានភាព​ជម្លោះព្រំដែនជាមួយកម្ពុជា។

គួរកត់សម្គាល់ថា ថៃបាន​លើកឡើងពីការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងមកកម្ពុជាកាលពីថ្ងៃអាទិត្យ​ជាថ្មីម្ដងទៀត​ ចំពេលដែលថៃបន្តឈ្លានពានកម្ពុជា ដែលធ្វើឱ្យ​ជម្លោះព្រំដែនរវាងប្រទេសទាំង២កាន់តែតានតឹង​។ ​ប៉ុន្តែកម្ពុជាបាន​ប្រកាសតាំងតែពីចុងខែមិថុនាមក ថាខ្លួនបិទការនាំចូលប្រេង និងឧស្ម័នរបស់ប្រទេសនេះ ដោយងាកទៅរកប្រភពផ្គត់ផ្គង់ផ្សេងៗ ក្រោយ​អ្នកនយោបាយក្នុងស្រុកថៃគំរាម​កាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ក្នុងបរិបទតានតឹងព្រំដែន។

យ៉ាងណាមិញ PTT និយាយថា ការមិននាំចេញប្រេងមកកម្ពុជារបស់ខ្លួន ធ្វើឡើងដោយស្របតាមគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ដែលឱ្យ​អទិភាពលើសន្តិសុខជាតិ។​ ប៉ុន្តែគោលនយោបាយថៃ មែនទែនទៅ ចេញប្រកាសក្រោយកម្ពុជាបិទការនាំចូល៕

The post PTT ​បកស្រាយថាខ្លួនមិន​ដែល​​នាំចូលប្រេងមកកម្ពុជាទេតាំង​ពីខែមិថុនាមក ហើយបញ្ជាក់ការគាំទ្រចំពោះយោធា appeared first on Kampuchea Thmey Daily.

ថៃសុំទោសឡាវចំពោះការបិទច្រកដឹកប្រេង​ ដោយថាខ្លួនគ្មានចេតនាធ្វើបាបឡាវទេ
ប្រទេសថៃបានសុំទោស​ឡាវចំពោះការ​បិទច្រកនាំចេញប្រេងឥន្ធនៈ និងសម្ភារៈយោធាតាមរយៈច្រកព្រំដែន Chong Mek ​នៃខេត្ត ឧប៊ុនរ៉ាចាថានី ដែលមានព្រំប្រទល់ជាប់នឹងខេត្តភាគខាងត្បូងឡាវ។ ​នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក​ ស៊ូរ៉ាសាន់ គង់ស៊ីរី (Surasant Kongsiri) នៅថ្ងៃចន្ទនេះ​។

​ការលើកឡើងរបស់ថៃ ធ្វើឡើងក្រោយ​ការបិទរបស់ថៃកាលពីពាក់កណ្ដាលអធ្រាត្រយប់មិញ បាន​បង្ករថយន្ត​ដឹកប្រេងប្រហែល​ ៨០​ គ្រឿង ដែលអាចផ្ទុកប្រេងឥន្ធនៈជាង​ ៤ លានលីត្រ ​ជាប់​គាំង​ និង​រង់ចាំនៅច្រកត្រួតពិនិត្យ Chong Mek។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS លោក ស៊ូរ៉ាសាន់ បាន​បញ្ជាក់ថា ចំណាត់ការរបស់ថៃបាន​ប៉ះពាល់ប្រជាជនឡាវ ប៉ុន្តែ «ថៃគ្មានចេតនាបង្កការលំបាកសម្រាប់ប្រជាជនឡាវនោះទេ»។  លោក​​បន្តថា៖ «បទបញ្ជា​នេះ​​ត្រូវបានចេញ ដោយសារ​ស្ថានភាព​ព្រំដែន​រវាង​​ថៃ និង​កម្ពុជា ហើយ​មិន​ពាក់ព័ន្ធ​នឹង​ប្រទេស​ផ្សេង​ទៀត​ទេ»។

លោក​បាន​សុំទោស​ដល់​​ប្រជាជន​​ឡាវ​ដែល​អាច​រង​ផល​ប៉ះពាល់ ហើយ​បាន​និយាយ​ថា ថៃកំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​អនុវត្ត​វិធានការ​​ផ្សេងៗឱ្យ​បាន​ឆាប់រហ័ស ខណៈ​​កាត់​បន្ថយ​ផល​ប៉ះពាល់​​។

គួររំឭកថា ថៃចេញការនាំឃាត់នៅច្រក Chong Mek ដោយអះអាងថា កម្ពុជាអាច​ទិញប្រេង និងទំនិញយុទ្ធសាស្រ្ត​ដោយប្រើឡាវជាច្រកឆ្លងកាត់។​ ថៃចាត់ការបែបនេះ ខណៈមាន​សេចក្ដីរាយការណ៍ដដែល មាន​គម្រោងបិទឈូងសមុទ្រថៃ ដើម្បីកាត់ផ្ដាច់ប្រេង និងទំនិញយុទ្ធសាស្រ្តចូលមកកម្ពុជា។

យ៉ាងណាមិញ កម្ពុជា បាន​ហាមឃាត់ការនាំចូលប្រេងឥន្ធនៈថៃតាំងពីចុងខែមិថុនាមកម្ល៉េះ ដោយបង្កើនការផ្គត់ផ្គង់ពីវៀតណាម និងសិង្ហបុរីជាដើម ខណៈទំនិញផ្សេងៗដែលនាំចូលពីថៃ ក៏ធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ ដោយការបិទព្រំដែនគោករវាងប្រទេសទាំង២៕

The post ថៃសុំទោសឡាវចំពោះការបិទច្រកដឹកប្រេង​ ដោយថាខ្លួនគ្មានចេតនាធ្វើបាបឡាវទេ appeared first on Kampuchea Thmey Daily.

PTT វាយតម្លៃអាជីវកម្មនៅកម្ពុជាឡើងវិញ ក្រោយ​ជម្លោះព្រំដែនប៉ះពាល់ដល់ការលក់
ក្រុមហ៊ុនថាមពលរដ្ឋថៃ  PTT OR (PTT Oil and Retail Business Public Limited) កំពុងវាយតម្លៃផែនការអាជីវកម្មរបស់ខ្លួន​នៅកម្ពុជាសារជាថ្មី ក្រោយ​ជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ះពាល់ធ្ងន់ធ្ងរដល់ការលក់របស់ខ្លួន។ ​

ការឱ្យដឹងយ៉ាងដូច្នេះថា ធ្វើឡើងចំពេលដែល​មាន​សន្ទុះការធ្វើពហិការលើទំនិញ ឬអាជីវកម្ម​ថៃពីសំណាក់​ពលរដ្ឋកម្ពុជា ដែលជឿថា ចំណូលដែលរកបាន​ពីកម្ពុជា រួមចំណែកដល់ការធ្វើទំនើបកម្មយោធារបស់ថៃ។ ស្ថានីយ៍ប្រេងរបស់ PTT និងហាងកាហ្វេអាម៉ាហ្សូនរបស់ ​OR ស្ថិតនៅក្នុងចំណោមអាជីវកម្ម​ដែល​រងសម្ពាធ​ពហិការខ្លាំង។

អនុប្រធានប្រតិបត្តិជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់  PTT OR លោកស្រី Wilaiwan Kanjanakanti បាននិយាយថា ទោះបី​មានភាពតានតឹងក៏ដោយ ប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន OR នៅកម្ពុជា​ក្នុងឆមាសទី១នៃឆ្នាំនេះ នៅតែមានភាពរឹងមាំ ទាំងនៅថៃ និងកម្ពុជា។

យ៉ាងណាមិញ លោកស្រី Wilaiwan បាន​បន្តថា នៅកម្ពុជា សម្ពាធបាន​កើនឡើងជាបន្តបន្ទាប់ ក្រោយ​ពេល​ «ជាតិនិយម» ក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជាបាន​ហក់ឡើង ហើយជំរុញឱ្យ​មាន​ចលនាពហិការទំនិញថៃ ដែលធ្វើឱ្យការលក់របស់ក្រុមហ៊ុនធ្លាក់ចុះ។

មន្រ្តី PTT ដដែល បាន​រំពឹងថា ដំណើរការអាជីវកម្មរបស់ OR ​នៅកម្ពុជានឹងធ្លាក់ចុះ​ក្នុងឆមាសទី២នៃឆ្នាំនេះ ជាពិសេស​ក្នុងត្រីមាសទី ៣ ដោយសារតែការលក់ធ្លាក់ចុះ។ ប៉ុន្តែលោកស្រី​បាន​ជឿជាក់ថា ផលប៉ះពាល់ជារួមលើ OR នឹងមានតិចតួច ដោយសារប្រតិបត្តិការនៅកម្ពុជា រួមចំណែកត្រឹមតែ ៣-៥ ភាគរយ ​ប៉ុណ្ណេះ នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន​។

លោកស្រី Wilaiwan បាននិយាយយ៉ាងដូច្នេះថា៖ «យើងកំពុងតាមដានស្ថានការណ៍ ហើយរំពឹងថាវានឹងត្រលប់មកធម្មតាវិញក្នុងពេលឆាប់ៗនេះ។ នៅពេល​ស្ថានភាពប្រសើរឡើង យើងនឹងវាយតម្លៃឡើងវិញ និងពិនិត្យមើលប្រតិបត្តិការអាជីវកម្មរបស់យើងនៅ​កម្ពុជា​»។

ទន្ទឹមនឹងនេះ ប្រធានផ្នែកទំនាក់ទំនងវិនិយោគរបស់ OR លោក Pitirat Rattanachote  បានបង្ហាញទំនុកចិត្តថា ក្រុមហ៊ុននឹងសម្រេចបាននូវគោលដៅពេញមួយឆ្នាំរបស់ខ្លួន ដោយ​លើកឡើងថា ជម្លោះព្រំដែនជាមួយ​កម្ពុជា​ ជះឥទ្ធិពលតិចតួចដល់អាជីវកម្មសកលរបស់ក្រុមហ៊ុនដែលកំពុងដំណើរការល្អនៅក្នុងទីផ្សារផ្សេងទៀត ដូចជាប្រទេសឡាវ ជាដើម៕

The post PTT វាយតម្លៃអាជីវកម្មនៅកម្ពុជាឡើងវិញ ក្រោយ​ជម្លោះព្រំដែនប៉ះពាល់ដល់ការលក់ appeared first on Kampuchea Thmey Daily.

ប្រាក់ចំណេញ PTT ធ្លាក់ចុះគំហុក ៤០% ក្រោយកម្ពុជាបិទការនាំចូលប្រេងពីថៃ
ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT ​បានប្រកាសពីការធ្លាក់ចុះយ៉ាង​គំហុកនៃប្រាក់ចំណេញរបស់​ខ្លួន​នៅត្រីមាសទី២ ​ឆ្នាំ ២០២៥ ពោលគឺក្រោយ​ពេល​កម្ពុជាបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទទាំងស្រុង​ពីប្រទេសថៃ ជុំវិញភាព​តានតឹងព្រំដែន​។

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន បានធ្លាក់ចុះជិត ៤០ ភាគរយ មកនៅត្រឹម ២១,៥ ប៊ីលាន​បាត នៅត្រីមាសពីខែមេសា ដល់ខែមិថុនា ដែល​នេះបង្ហាញពីការធ្លាក់ចុះគំហុក ធៀប​នឹង​ប្រាក់ចំណេញសុទ្ធ ៣៥,៥ ប៊ីលាន​បាត ដែល​ក្រុមហ៊ុនរកបាននៅត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ​

លើសពីនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនមុន​ពេលកាត់ពន្ធ (EBITDA) សម្រាប់ត្រីមាសទី២ ដដែល មានចំនួន ៧៨,៨ ប៊ីលាន​បាត ដោយធ្លាក់ចុះ ៣១,៧ ភាគរយ ធៀប​នឹង​ ១១៥,៣ ប៊ីលាន​បាត ក្នុងត្រីមាសដូចគ្នា​ឆ្នាំមុន។ ​

តាមការចុះផ្សាយរបស់កាសែត The Nation ក្រុម​ហ៊ុនបាន​ឱ្យដឹងថា ការធ្លាក់ចុះនេះភាគច្រើនដោយសារតែកម្សោយ​​នៃអាជីវកម្មគីមីឥន្ធនៈ និង​ប្រេងចម្រាញ់​សំខាន់ៗរបស់ខ្លួន។ ក្រុមហ៊ុនបាន​បន្តថា ផ្នែករុករក និងផលិតកម្ម​ប្រេង​មាន​ភាព​ខ្សោយខ្លាំង​ ដោយសារតម្លៃលក់ជាមធ្យម​ និងបរិមាណលក់មាន​កម្រិតទាប​ ​ខណៈ​ការចំណាយប្រតិបត្តិការខ្ពស់។

​លើសពីនេះ អាជីវកម្មឧស្ម័នធម្មជាតិ​ក៏មិនសូវជាអំណោយផល។ រោងចក្របំបែកឧស្ម័នទទួលបានប្រាក់ចំណេញ​ច្រើនជាងមុន ដោយសារការចំណាយទាប ប៉ុន្តែប្រភពឧស្ម័ន និងក្រុមហ៊ុនលក់ដុំ ទទួលបានប្រាក់ចំណេញតិចជាងមុន ដោយសារតម្លៃលក់បានធ្លាក់ចុះជាងតម្លៃផ្គត់ផ្គង់។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុន PTT មិនបាន​បញ្ជាក់យ៉ាងណាទេ ថាតើការធ្លាក់ចុះនៃប្រាក់ចំណេញរបស់ខ្លួន​​ ​មាន​ការជាប់ទាក់ទងយ៉ាងណាទៅនឹង​​​ចំណាត់ការរបស់កម្ពុជា ក្នុងការបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈពីប្រទេសថៃ ដើម្បីឆ្លើយតបនឹង​ការគំរាមកំហែងកាត់ផ្ដាច់ការផ្គត់ផ្គង់ពីអ្នកនយោបាយថៃ ក្នុងបរិបទភាព​តានតឹងព្រំដែន​រវាងប្រទេសទាំង២។

យ៉ាងណាមិញ គួរកត់សម្គាល់ថា ​ភ្លាមៗក្រោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេស​កម្ពុជា ប្រកាសពីការបិទ​នោះ ក្រុមហ៊ុន PTT បាន​និយាយថា ចំណាត់ការរបស់កម្ពុជានឹង​មិនបង្ក​ផល​ប៉ះ​ពាល់ធ្ងន់ធ្ងរដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន​នោះទេ។ ប៉ុន្តែ​កន្លងមក PTT តែងតែចាត់ទុកថា កម្ពុជាជា​ផ្ទះទី២របស់ខ្លួន ដោយសារកម្ពុជាជាទីផ្សារអន្តរជាតិដ៏ធំបំផុតរបស់ក្រុមហ៊ុន ខណៈមកទល់ពេលនេះ​ PTT មិនបាន​បង្ហាញពីចំណូលជាក់លាក់សម្រាប់អាជីវកម្មនៅកម្ពុជាឡើយ។

កាលពីឆ្នាំ ២០២៤ ប្រទេសថៃបាន​នាំចេញ​ឥន្ធនៈមកកម្ពុជា ប្រមាណជាង ៤៧,៩៨ ប៊ីលាន​បាត ឬជាង ១,៤៦ ប៊ីលាន​ដុល្លារ ឬប្រមាណ ២,២៨ ប៊ីលាន​លីត្រ ​គិតជាមធ្យមប្រមាណ ៦,២៥ លានលីត្រ/ថ្ងៃ។ ​នេះបើតាមការចុះផ្សាយរបស់កាសែត​ Thansettakij កាលពីចុងខែមិថុនា។ មែនទែនទៅ កម្ពុជាគឺជាគោលដៅនាំចេញ​ឥន្ធនៈធំជាងគេទី ២ របស់​ថៃ ​ពោលគឺនៅតែពីក្រោយសិង្ហបុរីតែប៉ុណ្ណោះ៕

The post ប្រាក់ចំណេញ PTT ធ្លាក់ចុះគំហុក ៤០% ក្រោយកម្ពុជាបិទការនាំចូលប្រេងពីថៃ appeared first on Kampuchea Thmey Daily.

កប៉ាល់ដឹកប្រេងម៉ាស៊ូត PTT ៤,៨ លាន​លីត្រ ជាប់​ក្បែរកោះគុត ក្រោយកម្ពុជាបិទការនាំចូល
កប៉ាល់ដឹកប្រេង​ម៉ាស៊ូតចំណុះ ៤,៨លានលីត្រ ដែលក្រុមហ៊ុនថាមពលថៃ PTT OR គ្រោង​នាំចេញ​មក​ឱ្យក្រុមហ៊ុន Sokimex (សូគីម៉ិច​) នៅកម្ពុជា ត្រូវបានជាប់គាំង​នៅក្នុងឈូងសមុទ្រថៃ ក្រោយ​កម្ពុជាបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ។

កាសែត The Nation បាន​ចុះផ្សាយនៅថ្ងៃចន្ទនេះថា ទីបញ្ជាការតំបន់កងទ័ពជើងទឹកទី១ រួមជាមួយនឹងមន្ត្រីមកពីទីភ្នាក់ងាររដ្ឋាភិបាល​ពាក់ព័ន្ធ កាលពីថ្ងៃអាទិត្យ បានឡើងទៅពិនិត្យមើលលើ​កប៉ាល់​ដឹក​ប្រេងមួយនោះ ដែលមាន​ឈ្មោះថា Chetthabodi 6 និងបោះយុថ្កានៅ​ក្បែរកោះគុត ដោយខ្លាច​ក្រែង​ថា​ ​វាពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។ យ៉ាងណាមិញ អាជ្ញាធរថៃដដែលបាន​បញ្ជាក់ថា ប្រេងម៉ាស៊ូតដែលកប៉ាល់នោះដឹក គឺស្របច្បាប់សម្រាប់ការនាំចេញ។​

ឯកសារនៅលើកប៉ាល់បាន​បង្ហាញថា កប៉ាល់ Chetthabodi 6 គ្រោងដឹកជញ្ជូនប្រេងម៉ាស៊ូត ៤,៨៥៨ លាន​លីត្រ ពីក្រុមហ៊ុន ​PTT OR ទៅកាន់ក្រុមហ៊ុន ​សូគីម៉ិច​​ របស់កម្ពុជា។ កិច្ចសន្យាទិញ​បានធ្វើឡើងរួចហើយ​​តាំងតែពី ៣ ខែមុន ហើយការទូទាត់​ក៏បាន​ធ្វើរួច​ហើយដែរ ដោយ​បញ្ចប់មុនពេលការ​ដឹកជញ្ជូន​។

យោងតាមកំណត់ត្រាធ្វើដំណើររបស់កប៉ាល់ និងការឱ្យដឹងរបស់ Chetthabodi 6 បាន​ចាកចេញពីកំពង់ផែ Laem Chabang ​នៅថ្ងៃទី ២២ ខែមិថុនា ពោលគឺថ្ងៃដែលកម្ពុជា ប្រកាសបិទការនាំចូលប្រេងពីថៃ ដើម្បីឆ្លើយតបទៅនឹង​ការគំរាមគំហែងពីអ្នកនយោបាយថៃ ពីការផ្អាកផ្គត់ផ្គង់ប្រេងឱ្យ​កម្ពុជា ជុំវិញ​ភាពតានតឹងព្រំដែន។

កប៉ាល់ដដែល​បាន​ធ្វើដំណើរមកដល់កំពង់ផែក្រុងព្រះសីហនុនៅថ្ងៃទី ២៦ មិថុនា ដើម្បីត្រួតពិនិត្យ ត្រូវបាន​ក្រុមហ៊ុន​ សូគីម៉ិច​ ផ្ដល់ដំណឹងទៅវិញ ថាខ្លួនមិនអាច​ទទួល​យកប្រេង ហើយស្នើឱ្យ​ដឹកត្រឡប់ទៅវិញ។ បើតាម The Nation នៅពេលកប៉ាល់ដដែល​ដឹកប្រេង​ត្រឡប់ទៅវិញ​ ​កងទ័ពជើងទឹកកម្ពុជាបាន​ស្នើពិនិត្យមើលឯកសារ ​និងបញ្ជាក់​ថា​អ្វីៗ​មាន​សណ្តាប់ធ្នាប់​ ហើយកប៉ាល់ក៏បន្តដំណើរ​ទៅបោះយុថ្កាក្បែរកោះគុត៕  ​

The post កប៉ាល់ដឹកប្រេងម៉ាស៊ូត PTT ៤,៨ លាន​លីត្រ ជាប់​ក្បែរកោះគុត ក្រោយកម្ពុជាបិទការនាំចូល appeared first on Kampuchea Thmey Daily.

ថៃនាំចេញឥន្ធនៈមកកម្ពុជា ជាង ១,៤៦ ប៊ីលាន​ដុល្លារ ឆ្នាំមុន​
កាសែតថៃ Thansettakij បាន​រាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសថៃបាន​នាំចេញ​ឥន្ធនៈមកកម្ពុជា ប្រមាណជាង ៤៧,៩ ប៊ីលាន​បាត ឬជាង ១,៤៦ ប៊ីលាន​ដុល្លារ កាលពីឆ្នាំ ២០២៤ ខណៈមាន​ការលើកឡើងថា ចំណាត់ការរបស់កម្ពុជាក្នុងការផ្អាកទាំងស្រុងនូវការនាំចូលប្រេង និងឧស្ម័នឥន្ធនៈ​គ្រប់ប្រភេទពីថៃ នឹង​ប៉ះពាល់ដល់អាជីវកម្មឥន្ធនៈរបស់ប្រទេសនេះ។

តាមសម្រង់ព័ត៌មាន​ដែលចុះផ្សាយបន្តដោយកាសែត The Nation ទិន្នន័យពីនាយកដ្ឋានអាជីវកម្មថាមពល​ថៃ បាន​បង្ហាញថា ចន្លោះពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៤ ​ថៃបាននាំចេញឥន្ធនៈសរុបចំនួន ២,២៨ ប៊ីលាន​លីត្រ មកកម្ពុជា ដែលជាមធ្យមប្រមាណ ៦,២៥ លានលីត្រ/ថ្ងៃ។ នោះស្មើនឹង​ ២១,១ ភាគរយ នៃការនាំចេញ​ឥន្ធនៈសរុបរបស់ប្រទេសថៃ ក្នុងតម្លៃសរុបនៃការនាំចេញ​ប្រមាណ ៤៧,៩៨ ប៊ីលាន​បាត​។

មែនទែនទៅ កម្ពុជាគឺជាគោលដៅនាំចេញ​ឥន្ធនៈធំជាងគេទី ២ របស់​ថៃ ​ពោលគឺនៅតែពីក្រោយសិង្ហបុរីតែប៉ុណ្ណោះ។ ​ថៃបាន​នាំចេញ​​ឥន្ធនៈទៅ​សិង្ហបុរី ក្នុងតម្លៃប្រមាណ ៤៩,៦០ ប៊ីលាន​បាត ឬ​ស្មើនឹង ២៥,៩ ភាគរយ នៃទំហំសរុប។  ​

ជាលម្អិត ការនាំចេញឥន្ធនៈរបស់​ថៃ​មក​កម្ពុជា ​ធ្វើឡើងតាមរយៈក្រុមហ៊ុនផ្សេងៗ និងមានប្រេងឥន្ធនៈជាច្រើនប្រភេទ រួមមាន៖ ប្រេងសាំងមានកម្រិតអុកតាន 91, ប្រេងសាំងមានកម្រិតអុកតាន 92 និងប្រេងសាំងដទៃទៀត, ប្រេងយន្តហោះ, ម៉ាស៊ូតស្តង់ដារ, ប្រេងម៉ាស៊ូត​មាន​ស្ពាន់ធ័រខ្ពស់ ប្រេងឥន្ធនៈ និងឧស្ម័ន​ប្រេង​ពង្រាវ (ហ្គាស LPG)។

ដោយផ្អែកលើទំហំធំនៃការនាំចេញមកកម្ពុជា ក្រុមហ៊ុនថៃរំពឹងពីផលប៉ះពាល់នៃការ​ផ្អាកការនាំចូលឥន្ធនៈថៃរបស់កម្ពុជា ចំពេលភាពតានតឹងព្រំដែនរវាងប្រទេសទាំង២បន្តកើនឡើង។ ពេលប្រកាសការផ្អាកនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បាន​លើកឡើងថា៖ «បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋ​»។

គួរគូសបញ្ជាក់ថា ចំណាត់ការរបស់កម្ពុជាធ្វើឡើងក្រោយអ្នកនយោបាយក្នុងស្រុកថៃ គំរាម និងជំរុញឱ្យរដ្ឋាភិបាលថៃបិទការនាំចេញប្រេងឥន្ធនៈរបស់ខ្លួនមកកម្ពុជា ដើម្បីជាគំនាបសេដ្ឋកិច្ចជុំវិញភាពតាន​តឹង​ព្រំដែន។​ នោះគឺជាការគំរាមកំហែងបន្ត​គ្នា បន្ទាប់ពីថៃបាន​គំរាមបិទការផ្គត់ផ្គង់អគ្គិសនី និង​អ៊ិនធឺណិត​​មក​កម្ពុជា ដែលជំរុញឱ្យ​​រដ្ឋាភិបាល​កម្ពុជាបិទការទិញអគ្គិសនី និងអ៊ិនធឺណិតពីថៃ ដើម្បីជាការឆ្លើយតប ដោយ​លើកឡើងថា កម្ពុជាអាច​ផ្គត់ផ្គង់ដោយខ្លួនឯង និងអាចរងប្រភពជំនួសថៃ៕

The post ថៃនាំចេញឥន្ធនៈមកកម្ពុជា ជាង ១,៤៦ ប៊ីលាន​ដុល្លារ ឆ្នាំមុន​ appeared first on Kampuchea Thmey Daily.